Posts filed under ‘Bipolar’

មួយ​រយ​ម្ភៃ​ថ្ងៃ

មួយ​រយ​ម្ភៃ​ថ្ងៃ​ក្រោយ​ទទួល​ការ​ព្យាបាល ជំងឺ​ខ្ញុំ​នៅ​មិន​ទាន់​នឹង​នរ​នៅ​ឡើយ​។ ទី​១៖ ពេទ្យ​កំពុង​ស្ទង់​ថ្នាំ​ឲ្យ​ត្រូវ​នឹង​សភាព​ជំងឺ​ខ្ញុំ​។ ទី​២៖ ខ្ញុំ​ពុំ​បាន​លេប​ថ្នាំ និង​គោរព​បទ​បញ្ជា​ឲ្យ​បាន​ម៉ឺងម៉ាត់​។

មួយ​រយ​ម្ភៃ​ថ្ងៃ​មក​នេះ ខ្ញុំ​កើត​ទុក្ខ​ច្រើន​ជាង​សប្បាយ​។ ហើយ​ទោះ​ក្នុង​ពេល​សប្បាយ​ក៏​ដោយ ក៏​មាន​លាយ​ឡំ​ជាមួយ​ទុក្ខ​ក្នុង​នោះ​ដែរ​។ ចិត្ត​មនុស្ស​ពិបាកនិង​ស្មុគស្មាញ​ណាស់!

ខែមករា 13, 2019 at 9:04 ល្ងាច មតិ ១

Abilify

Abilify is used to treat certain mental/mood disorders (such as bipolar disorderschizophreniaTourette’s disorder, and irritability associated with autistic disorder). It may also be used in combination with other medication to treat depression. Aripiprazole is known as an antipsychotic drug (atypical type). It works by helping to restore the balance of certain natural chemicals in the brain (neurotransmitters).

This medication can decrease hallucinations and improve your concentration. It helps you to think more clearly and positively about yourself, feel less nervous, and take a more active part in everyday life. Aripiprazole can treat severe mood swings and decrease how often mood swings occur.

ខែមករា 5, 2019 at 10:39 ព្រឹក បញ្ចេញមតិ

Alcohol Effect?

Nope. Not at all.

Last night, I drank a whole beer with the gang over the conversation about Sai’s new film, Vietnam War, Cold War, and Cambodia Coup in 1970.

Niffy didn’t want me to drink since the doctor prohibits me strictly. According to him, alcohol has bad side effects on bipolar medication. Yet, I drank. I want to know how it affects me.

This morning, I woke up okay, as good as everyday. It’s 5.30pm now, and I still feel nothing.

Oh, just one thing from last night. I got drunk drinking just a half of my beer.

That’s it.

ខែតុលា 14, 2018 at 5:30 ល្ងាច បញ្ចេញមតិ

Why so Forgetful?

Have I ever mentioned before that I’ve been quite forgetful recently, just right after I take the bipolar pills. I consulted the doctor about this matter, but he didn’t seem to buy into my idea that his pills makes me forgetful. The doctor also didn’t seem to give much attention to me waking up in the middle of the night and stay awake till morning.

I couldn’t connect the jigsaw until today. Scientifically, human brain consolidates memory during deep sleep. I don’t have deep sleep. That is probably why.

ខែតុលា 9, 2018 at 6:58 ល្ងាច បញ្ចេញមតិ

Pills Crash Course

I visited the doctor today, and for the very first time, I asked the doctor to explain me what pills I am currently on. Now I have the name and how it works.

Lexapro 10mg: is used to treat depression and anxiety. It works by helping to restore the balance of a certain natural substance (serotonin) in the brain. Escitalopram belongs to a class of drugs known as selective serotonin reuptake inhibitors (SSRI). It may improve your energy level and feelings of well-being and decrease nervousness.

Xanax 0.5mg: is used to treat anxiety and panic disorders. It belongs to a class of medications called benzodiazepines which act on the brain and nerves (central nervous system) to produce a calming effect. It works by enhancing the effects of a certain natural chemical in the body (GABA).

Lamotrigine 100mg: is used alone or with other medications to prevent and control seizures. It may also be used to help prevent the extreme mood swings of bipolar disorder in adults.

I take Laxapro in the morning, and the two others before bed. From time to time, the doctor keep giving me more dose of Lamotrigine – from 25mg, to 50mg, now 100mg. I will not visit him again until next month before he flies abroad for a few days. I will also bring Niffy with me next time so that she can consult the doctor about her anxiety.

ខែតុលា 6, 2018 at 11:31 ល្ងាច បញ្ចេញមតិ

វេទនា

២៩ កញ្ញា ២០១៨ – ជា​សប្ដាហ៍​ដ៏​វេទនា​បំផុត​។ ខ្ញុំ​ព្យាយាម​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ឲ្យ​តិច​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ព្យាបាល​ខ្លួន​។ ល្ងាច​ម៉ិញ​នេះ ខ្ញុំ​គ្រាន់​តែ​ណាត់​អាពូ​ដើម្បី​ឲ្យ​កាដូ​។ តែ​អាពូ​ហៅ​បាយ​ល្ងាច​។ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា ចាត់​ការ​អារម្មណ៍​ជាមួយ​មនុស្ស​ម្នាក់ ប្រហែល​ជា​មិន​អី​ទេ​មើល​ទៅ​។

ខ្ញុំ​ជា​អ្នក​សម្រេច​រើស​កន្លែង​ញ៉ាំ គឺ​សាច់​អាំង​កូរ៉េ នៅ​ម្ដុំ​បឹង​ត្របែក​​ដែល​ឧស្សាហ៍​ទៅ​ជាមួយ​សាយ​។ ញ៉ាំ​បាន​មួយ​សន្ទុះ ព្រះ​ជា​ម្ចាស់ ដា​ក៏​មក​ដល់ ជាមួយ​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ភាពយន្ត​ដែល​ខ្ញុំ​ស្គាល់​ជាង​១០​នាក់ ក្នុង​នោះ​មាន​ ជុំ សុធា ទៀត​។ ក្រោយ​មក​ទៀត សាយ ក៏​មក, បង​ឌែន​ក៏​មក​។ ចេញ​ពី​ញ៉ាំ​បាយ យើង​ទៅ​អង្គុយ​បន្ត​នៅ​ផាប់​ម្ដុំ​នោះ ឈ្មោះ Long After Dark។ អង្គុយ​រហូត​គេ​បិទ​ហាង​នៅ​ម៉ោង​១​យប់​។ ខ្ញុំ​ផឹក​មិន​បាន​ច្រើន ងងុយ​ផង ​គ្មាន​សោរ​ចូល​ផ្ទះ​ ហើយ​ត្រូវ​ស្ដាប់​រឿង​ស្ដ្រេស​របស់​អ្នក​ផ្សេង​ទៀត​។

អាពូ ថ្ងៃ​នេះ​ចម្លែក​។ ព្យាយាម​ពន្យល់​ពី​ការងារ​ដែល​កំពុង​ធ្វើ និង​រឿង Stress។ សាយ​ក៏​ស្ដ្រេស។ បង​ឌែន​ក៏​ស្ត្រេស​។ ដា​ក៏​ស្ដ្រេស​។ ខ្ញុំ​ក៏​​ស្ដ្រេស​ លុះ​ដល់​ស្ដាប់​រឿង​ស្ដ្រេស​របស់​អ្នក​ផ្សេង ខួរ​ក្បាល​ខ្ញុំ​ក៏​ឈប់​ធ្វើ​ការ​តែម្ដង​។

ខ្ញុំ​គិត​ថា បន្ត​ស្ថិត​នៅ​ក្នុង​រូង​ជា​មុន​​សិន មុន​នឹង​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សង្គម​មនុស្ស​ម្នា​វិញ​៕

 

ខែកញ្ញា 30, 2018 at 7:57 ល្ងាច បញ្ចេញមតិ

ប្រាប់​ម៉ាក់

២៨ កញ្ញា ២០១៨ – ខ្ញុំ​ប្រហែល​ជា​បារម្ភ​ជ្រុល​ពេក នៅ​ពេល​គិត​ថា ម៉ាក់​អាច​មិន​យល់​ពី​ជំងឺ​របស់​ខ្ញុំ​។ មុន​នេះ ម៉ាក់ខ្ចប់​បបរ​ស​មក​ផ្ទះ ព្រោះ​នី​ចង់​ញ៉ាំ​។ នៅ​ពេល​អង្គុយ​ញ៉ាំ​បបរ​ជាមួយ​នី យើង​ជជែក​គ្នា​ពី​រឿង​កាត់​ខោ​អាវ​សម្រាប់​ការ​នី ហើយ​ខ្ញុំ​ក៏​ប្រាប់​ម៉ាក់​ថា ខ្ញុំ​ប្រហែល​ជា​ត្រូវ​សារ៉េ​ខោ​អាវ​ឡើង​វិញ ព្រោះ​ស្រក​គីឡូ​ច្រើន​ដោយ​សារ​លេប​ថ្នាំ​ពេទ្យ​។

ខ្ញុំ​សួរ​ម៉ាក់​ថា បាន​សង្កេត​ពី​អារម្មណ៍​និង​អាកប្បកិរិយា​របស់​ខ្ញុំ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ទេ? ម៉ាក់​ប្រាប់​ថា ខ្ញុំ​ចិត្ត​ត្រជាក់​ជាង​មុន ទន់​ភ្លន់​ជាង​មុន​។ ក្រោយ​ពី​នោះ ការ​ពន្យល់​ម៉ាក់​​អំពី​ជំងឺ​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​ឡើង​។ ពេល​ពន្យល់​ម៉ាក់​ចប់ ខ្ញុំ​គ្រាន់​តែ​ជម្រាប​គាត់​ថា ជំងឺ​ខ្ញុំ​អាច​ពិបាក​យល់​បន្តិច តែ​ខ្ញុំ​មិន​ចង់​បាន​អ្វី​ក្រៅតែ​ពី​ការ​ទទួល​ដឹង​របស់​ម៉ាក់​ថា «ខ្ញុំ​ឈឺ» នោះ​ទេ៕

ខែកញ្ញា 28, 2018 at 9:35 ល្ងាច បញ្ចេញមតិ

អត្ថបទ​ចាស់​ជាង​នេះ​


Instagram

ខែ​កុម្ភៈ 2019
អា ព្រ សុ
« មករា    
 12
3456789
10111213141516
17181920212223
2425262728  

បណ្ណសារ


%d bloggers like this: