Posts filed under ‘Interesting Books’

រក​ឃើញ​ប្រភព «បុប្ផាវតី»

ខ្ញុំ​ធ្លាប់​បាន​ឃើញ​រឿង «បុប្ផាវតី» នេះ​ដាក់លក់​ព្រោងព្រាត​នៅ​តាម​បណ្ណាគារ​នានា​តែ​ក៏​មិន​ដែល​ចាប់​អារម្មណ៍​ទិញ​អាន​ដែរ​ព្រោះ​មិន​ចាប់​អារម្មណ៍។ លុះ​ក្រោយ​ពី​បាន​អាន​ប្រកាស​នៅ​ប្លក់​បង​បឿន ខ្ញុំ​ក៏​រក​ទិញ​អាន ហើយ​ចូលចិត្ត​ប្រាកដ​ថា​រឿង​នេះ​ពិត​ជា​ល្អ អាន​ហើយ​ជក់ចិត្ត​ពិត​មែន។

ក្រោយ​ពី​នោះ​មក​បន្តិច ខ្ញុំ​ក៏​មាន​ឱកាស​ជួប​បង​បឿន ហើយ​យើង​ក៏​បាន​ជជែក​គ្នា​ច្រើន​ពី​រឿង «បុប្ផាវតី» នេះ។ ដោយ​ចិត្ត​សង្ស័យ ខ្ញុំ​ចេះ​តែ​សួរ​បង​បឿន​ថា តើ​រឿង​នេះ​អាច​បក​មក​ពី​ភាសា​ថៃ​ឬ​ទេ? ខ្ញុំ​ឃើញ​មាន​ការ​ប្រើប្រាស់​ពាក្យ ការ​ប្រើ​ប្រាស់​ឃ្លា ជា​ច្រើន​ដូច​ទៅ​នឹង​ភាសា​ថៃ តែ​បង​បឿន​ក៏​ប្រាប់​មក​ថា អាច​មិន​មែន​ទេ ព្រោះ​ខ្មែរ​យើង​ពី​មុន​មក​ក៏​មាន​ប្រើ​ពាក្យ «ចូលចិត្ត (ដែល​មាន​ន័យ​ថា យល់)» នេះ​ដែរ។ ចុះ​ករណី​ការ​ប្រើ​ប្រាស់​ពាក្យ «ក៏, ក៏, ក៏» នេះ​យ៉ាង​ណា​វិញ? បង​បឿន​ក៏​នៅ​តែ​រក្សា​ការ​គិត​ដដែល​ថា​រឿង​នេះ​អាច​ជា​រឿង​សរសេរ​ឡើង​ថ្មី។

ល្ងាច​នេះ នៅ​តាម​ផ្លូវ​ទៅ​បណ្ណាគារ​ជា​មួយ​ប៉ា ខ្ញុំ​ស្ដាប់​វិទ្យុ​អេប៊ីស៊ី 107.5 ក្នុង​កម្មវិធី​ដាំ​ដើម​ជីវិត។ និយាយ​ដល់​រឿង​ស្នេហា លោក​វិជ័យ វាគ្មិន​សម្ដី​បាន ក៏​ស្រាប់​តែ​លើក​ឡើង​ពី​រឿង​ឥណ្ឌា​មួយ​ដែល​មាន​តួ​ឈ្មោះ វេរតៈ និង​បុប្ផាវតី តែ​ចំណង​ជើង​បែរ​ជា «ឡេឡាវតី»។ គាត់​និយាយ​ថា រឿង​នេះ​ជា​រឿង​ល្បី​នៅ​ឥណ្ឌា និង​ប្រទេស​ដែល​កាន់​ព្រះពុទ្ធសាសនា ជាពិសេស​ប្រទេស​ថៃ​ដែល​បាន​យក​រឿង​នេះ​ទៅ​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​របស់​គេ​ថែម​ទៀត។

ខ្ញុំ​មិន​ដឹង​ប្រាកដ​ថា ព្រះធម្មឃោសៈ សម្រួល​រឿង «បុប្ផាវតី» នេះ​ពី​រឿង​ដើម​របស់​ឥណ្ឌា ឬ​មក​ពី​ភាសា​ថៃ ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​បើ​តាម​ខ្ញុំ ខ្ញុំ​នៅ​តែ​យល់​ថា រឿង​នេះ​ប្រែ​សម្រួល​ពី​ភាសា​ថៃ។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​នឹង​ស្វែង​រក​ចំណង​ជើង​ប្រាកដ​របស់​រឿង​នេះ ថា​ពិត​ជា «ឡេឡាវតី» ឬ​ទេ ព្រោះ​មុន​នេះ​ខ្ញុំ​ខំ​ស្វែង​ណាស់​ដែរ តែ​មិន​ប្រទះ​សោះ! ខ្ញុំ​នឹង​សួរ​បញ្ជាក់​ទៅ​លោក​វិជ័យ​នា​ថ្ងៃ​ស្អែក ហើយ​សង្ឃឹម​ថា​នឹង​បាន​ចម្លើយ​មួយ​ដែល​សម​នឹង​ចិត្ត។

ចុង​ក្រោយ ខ្ញុំ​គ្រាន់​តែ​ចង់​បញ្ជាក់​ថា រឿង​បុប្ផាវតី ដែល​យើង​មាន​រាល់​ថ្ងៃ​នេះ​ជា​រឿង​ប្រែ មិន​មែន​ជា​រឿង​ដែល​សរសេរ​ឡើង​ថ្មី​នោះ​ទេ។ ព័ត៌មាន​បន្ថែម​យ៉ាង​ណា ខ្ញុំ​នឹង Update មក​តាម​ក្រោយ។ សង្ឃឹម​ថា​គ្រប់​គ្នា​នឹង​រក​អាន​រឿង បុប្ផាវតី នេះ ព្រោះ​បើ​ទោះ​ជា​វា​ជា​រឿង​ប្រែ​ក្ដី ក៏​វា​មាន​តម្លៃ​សម​នឹង​ឱ្យ​អ្នក​រាល់​គ្នា​ចំណាយ​ប្រាក់​ទិញ​មក​អាន៕

ខែសីហា 17, 2011 at 9:39 ល្ងាច មតិ 2

Khmer Comics


Do you still remember these? These comics have disappeared over ages ^^ I was so surprise to see these comics again at Bac Tuok! 😀 Remember those times I put off for these comics which we could get one with juz 500 Riels. Well, they’re quite expensive now! 1000 Riels per unit! 😀 Gonna enjoy these things tonite! ^^

ខែមករា 22, 2011 at 10:54 ល្ងាច មតិ 4

«តេង ស៊ាវភីង» កុលបុត្រ​នៃ​ប្រជាជន​ចិន

បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ, ខ្ញុំ​ធ្លាប់​ឮ​សម្ដេច​មាន​ប្រសាសន៍​ពី​ភាសិត​របស់​លោក តេង ស៊ាវភីង, កុលបុត្រ​នៃ​ប្រជាជន​ចិន​ដែល​ថា «ឆ្មា​ខ្មៅ​ឆ្មា​ស…» កាល​ហ្នឹង​គាត់​និយាយ​បី​បួន​ដង តែ​ដល់​ត្រឹម​ហ្នឹង​ក៏​បង្វែរ​ទៅ​រឿង​ដទៃ! ខ្ញុំ​ចេះ​តែ​ចាំ​ស្ដាប់ ថាតើ​ប្រយោគ​ហ្នឹង​ដូច​គ្នា​នឹង​ប្រយោគ​ដែល​ខ្ញុំ​ដឹង​ឬ​ទេ? តែ​គាត់​និយាយ​មិន​ចប់!!! តែ​ខ្ញុំ​គិត​ថា វា​មាន​តែ​មួយ​ហ្នឹង​ឯង!

«មិន​ថា​ជា​ឆ្មា​ខ្មៅ ឬ ឆ្មា​ស​ទេ, ឱ្យ​តែ​ចាប់​កណ្ដុរ​បាន​គឺ​ជា​ឆ្មា​ល្អ» ខ្ញុំ​ស្រឡាញ់​ឃ្លា​នេះ! ឃ្លា​នេះ​ខ្ញុំ​បាន​ប្រទះ​ឃើញ​ក្នុង​សៀវភៅ «តេង ស៊ាវភីង» កុលបុត្រ​នៃ​ប្រជាជន​ចិន។ សៀវភៅ​នេះ​បង្ហាញ​ពី​កាល​បរិច្ឆេទ និង ការ​លះ​បង​របស់​លោក «តេង ស៊ាវភីង» ទៅ​លើ​ប្រទេស និង ប្រជាជន​របស់​គាត់។ គាត់​ពិត​ជា​គួរ​ឱ្យ​គោរព​ណាស់!

អរគុណ​ប៉ា ដែល​បាន​ឱ្យ​សៀវភៅ​នេះមក​ខ្ញុំ! 😉

ខែមិថុនា 13, 2008 at 5:15 ល្ងាច មតិ 16

ខ្លួន​របស់​ខ្លួន

ឆាប់​ៗ​នេះ​នៅ បណ្ណាល័យ​តូច

អ្នក​ដែល​គួរ​អាន៖ “ខួរ​និយម” និង “ទំនើប​និយម”

អ្នក​ដែល​មិន​គួរ​អាន៖ “ស្អប់​ពាក្យ​ខួរ” និង “អភិរក្ស​ខុស​រឿង” (ខ្លាច​ស្ទះ​ងាប់!!!)

អរគុណ!

ខែមិថុនា 7, 2008 at 4:45 ល្ងាច មតិ 7

Harry Potter,

ថ្ងៃ​នេះ មាន​ដំណឹង​ល្អ​មក​ជម្រាប​ជូន​អ្នក​គាំ​ទ្រ​រឿង Harry Potter របស់​លោក​ស្រី J K Rowling ទាំង​អស់​ឱ្យ​បាន​ជ្រាប​ថាបើ​គ្រប់​គ្នា​ចង់​បាន, ប្រាប់​ខ្ញុំ​មក​ចុះ! ខ្ញុំ​នឹង​ផ្ញើ​ទៅ​ជូន!!! 😀

Harry Potter ជា​ខ្សែ​រឿង​ដ៏​ទាក់ទាញ​មួយ​សម្រាប់​មនុស្ស​គ្រប់​វ័យ ដោយ​វា​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ពិភព​វេទមន្ដ​ដ៏​អស្ចារ្យ ធ្វើ​ឱ្យ​អ្នក​អាន​ជក់​ចិត្ត​ដិត​អារម្មណ៍ ទោះ​បី​ជា​ដឹង​ថា​គេ​ភូត​ក៏​ដោយ​ក៏​នៅ​តែ​អាន… 😀

ខែ​ឧសភា 28, 2008 at 4:58 ព្រឹក មតិ 16


ការបន្ទាន់សម័យ Twitter

Instagram

ខែសីហា 2017
អា ព្រ សុ
« កក្កដា    
 12345
6789101112
13141516171819
20212223242526
2728293031  

បណ្ណសារ


%d bloggers like this: