Posts filed under ‘ហ្គីតា’
Miss guitar class
It’s been so long… since de semester started, there’s no space for me and ma guitar. I cant even drop by ma guitar class… I dnt have enuf time practice myself at home.. T_T I miss ma guitar class so bad..
15 ថ្ងៃ ^^
ចូលរៀនហ្គីតាបាន១៥ថ្ងៃ… ថ្ងៃនេះសប្បាយចិត្តបំផុតហើយ! 😀 ដោយក្ដីព្យាយាម អត់ទ្រាំ ទីបំផុតខ្ញុំអាចលេងបទចម្រៀងដ៏ពេញនិយមបំផុតបានហើយ! ^^ បទអីហ៎? មិនសួរក៏ប្រាប់ដែរ! គឺបទ Happy Birthday នេះឯង! 😉 ថ្ងៃស្អែកនឹងចូលដល់មេរៀនពិបាកថ្មីទៀតហើយ! សង្ឃឹមថានឹងអាចធ្វើបានទៅចុះ!
និយាយពីម្រាមដៃវិញ… ទម្រាំបានមួយបទនេះ ម្រាមឈឺឡើងក្លាយជាពណ៌ស្វាយអស់ទៅហើយ! កំពុងតែព្យាយាមចងចាំនូវការឈឺចាប់នេះ ហេហេ បន្តិចទៀតវានឹងលែងឈឺហើយ (ព្រោះវានឹងក្រិន 😛 )
Practice hard
Guitar lessons are getting harder.. have to practice hard! step by step.. I knw i can do it! 😀
ទិញហ្គីតា
ព្រឹកមិញ ពេលចេញពីប្រជុំភ្លាម ខ្ញុំក៏ប្រញាប់ប្រញាល់ទៅសាលាហ្គីតាភ្លាមព្រោះបានណាត់គ្រូទុក.. គាត់នឹងជូនទៅទិញហ្គីតា.. ទិញនៅម្ដុំផ្សារថ្មីក្នុងតម្លៃ ១៧ដុល្លារ។ មកដល់ផ្ទះត្រូវម៉ាក់បន្ទោសទៀតថា ទៅទិញអីអាថោកចឹង? ចាំរៀនចេះបន្តិចទៀតចាំទៅទិញអា ៨០-១០០ តែម្ដងទៅ! ហ្នឹង! ខ្ញុំហ្នឹងមានណាស់! ធ្វើការប្រាក់ខែមិនបាច់ស៊ីទេ ចាក់តាសាំងឡាននិងទិញហ្គីតាទៅបានហើយ អ៊ីចឹងហ៎? បើថាម៉ាក់ឧបត្ថម្ភទៅគ្រាន់បន្តិច! 😉
គិតថាទិញអាថោកសិនទៅព្រោះមិនទាន់ចេះប៉ុន្មាន.. ទិញគ្រាន់បានហាត់នៅផ្ទះពេលទំនេរៗ.. ទៅទិញអាល្អមកធ្វើឱ្យខូចធ្វើអី មិនអ៊ីចឹង? ..មិនបានថតរូបឱ្យមើលទេ! ថ្ងៃនេះនឿយណាស់.. ស្អែកត្រូវងើបពីព្រលឹម (ម៉ោង៩) ទៅប្រជុំទៀត! ហេហេ ទៅហើយ..
ហ្គីតា “ថ្ងៃទី៤”
ម៉ោង ៦:៤០… ហ៊ើយ! ខ្ញុំយឺតដប់នាទីហើយ! ខាតអស់ដប់នាទី.. រៀនហ្គីតាស្អីនេះត្រូវការហាត់សម្បើមណាស់! សម្រាប់អ្នកដែលទើបចាប់ផ្ដើម គ្មានហ្គីតាត្រូវតែទៅសាលារាល់ថ្ងៃ ហាត់រាល់ថ្ងៃ បើមិនអ៊ីចឹងប្រាកដជាពិបាកចេះបន្តិច។ មួលម៉ូតូគ្មានមើលនរណាទេ! អ្នកផ្សេងជេរក៏ជេរចុះ ធ្វើម៉េចបើប្រញាប់ទៅហើយ.. សុំទោសផង!
ទៅដល់សាលាមិនទាន់ ឈប់ម៉ូតូ ដោះមួក រត់ចូលថ្នាក់ភ្លាម… ហើយអ្វីដែលខ្ញុំឃើញដំបូងនោះគឺ គេ អង្គុយកាន់ហ្គីតា.. កេះបណ្ដើរ មើលសៀវភៅបណ្ដើរ..
«អា៎!!!!!!!!!!!!!!» ខ្ញុំស្រែកដោយមិនខ្មាសនរណា 😉
ស្រែករហូតដល់គ្រូដើរមកសួរថាខ្ញុំកើតអី? ខ្ញុំញញឹមតបរួចបែរទៅញីក្បាល គេ ម្នាក់នោះដែលកំពុងតែធ្វើមុខជូរដាក់ខ្ញុំ ^^ គួរឱ្យស្រឡាញ់ដល់ហើយ!
«មកតាំងពីពេលណាហ្នឹង?» ខ្ញុំសួរ
«តាំងពីម៉ោងប្រាំ..» គេ ញញឹមតប
«នៅមិនទាន់ទៅវិញទៀត?»
«នៅទេ.. មក៍តាំងពីល្ងាច… ថ្មើរណេះហើយនៅមិនឃើញយើងទៀត?»
មិនដឹងធ្វើម៉េចបើយឺតទៅហើយ! ខ្ញុំបានតែញញឹមមិនតប តែបែរជាកេះ គេ ឱ្យមើលទៅអ្នកដែលអង្គុយក្បែរ! គេ ញញឹមងក់ក្បាល.. មែនហើយ! មនុស្សម្នាក់នោះជាមិត្តថ្លៃរបស់យើង! 😀
ខ្ញុំទាញហ្គីតា ទាញកៅអីមកអង្គុយក្បែរ គេ.. រៀបនឹងទាញសៀវភៅមកបើកមើលអក្សរភ្លេងដែលត្រូវហាត់តែពេលឃើញថា គេ កំពុងតែហាត់ទំព័រតែមួយនឹងខ្ញុំ ខ្ញុំក៏សម្រេចចិត្តមើលសៀវភៅជាមួយ គេ តែម្ដង! ^^ ហាត់បណ្ដើរ មើលទៅគេបណ្ដើរ… មិនបានទេ! បើតែបែបនេះ ខ្ញុំប្រាកដជាហាត់មិនកើតទេ!
ខ្ញុំងើបឈររួចប្រាប់ទៅ គេ ថា «ទៅអង្គុយត្រង់នោះហើយណា៎!»
គិតថាខ្លួនឯងធ្វើខ្លួនមិនល្អសោះ.. គេ មករៀនទីនេះក៏ព្រោះតែចង់រៀនជាមួយខ្លួន តែបែរជាដាច់ចិត្តសុំ គេ ទៅអង្គុយឆ្ងាយ (មិនមែនឆ្ងាយធម្មតា តែបែបឆ្ងាយហើយបែរខ្នងដាក់ គេ ទៀត!) សុំទោសណា៎! តែបើឱ្យខ្ញុំអង្គុយជិត គេ ខ្ញុំពិតជាគ្មានសមាធិរៀនទេ! ថ្នាក់អង្គុយឆ្ងាយពី គេ បែរខ្នងដាក់ គេ ខ្ញុំនៅតែងាកទៅមើល គេ ម្ដងៗ.. ផ្ទៃមុខដែលពោរពេញទៅដោយញើស.. ម្រាមដៃដែលក្រហម ឃើញស្នាមខ្សែហ្គីតាយ៉ាងច្បាស់.. ទឹកមុខស៊ូទ្រាំរបស់ គេ.. ខ្ញុំដឹងថា គេ ឈឺព្រោះនេះជាថ្ងៃទី១របស់ គេ.. ខ្ញុំដឹងថា គេ ឈឺព្រោះយូរៗម្ដង ខ្ញុំឃើញ គេ សម្រាកកេះហើយសម្លឹងម្រាមដៃ។ ស៊ូៗណា៎! ដឹងថាធ្វើបានប្រាកដណាស់!
មែនហើយ! ខ្ញុំភ្លេចចាប់អារម្មណ៍ថាដៃខ្ញុំមិនសូវឈឺទេ.. វាអាចមកពីខ្ញុំចាប់ផ្ដើមសាំនឹងហ្គីតាក៏ថាបាន! ឬក៏មកពី គេ? 😛 មួយស្របក់ក្រោយ គេ ក៏ប្រាប់ថា គេ ទៅវិញហើយ.. នឹកថានឹងជួបគ្នាស្អែកព្រោះមានប្រជុំក្រុម តែ គេ បែរជាប្រាប់មកថា គេ ទៅមិនបានទេ! ចំណែកណាត់ពេលល្ងាចក៏មិនទាន់ប្រាកដដែរ.. 😦 មុននឹង គេ ចេញទៅ ខ្ញុំឮបងបេឡានៅសាលាសួរ គេ ថា «..មិត្តភក្តិគ្នាហ៎?»។ គេ ក៏ប្រាប់ទៅវិញថា.. «សង្សារខ្ញុំ!» ស្អីអញ្ចេះ? ខ្ញុំក៏ស្រែកទៅវិញថា «លេងបែបនេះខូច CV គ្នាអស់ហើយ (វ៉ើយ!)» ហាហាហា
គេ ទៅបាត់.. ខ្ញុំក៏ហាត់បន្ត! មេរៀនថ្ងៃនេះដូចមេរៀនម្សិលអ៊ីចឹង តែខ្ញុំបែរជាយល់ថាវាពិបាកជាងមុនដោយគ្រាន់តែតម្រូវឱ្យគោះជើងជាចង្វាក់! =.= វាពិបាក ហើយទាមទារការអនុវត្តច្រើន.. បើការងារផ្សេង ខ្ញុំប្រហែលជា bye bye ហើយទេដឹង? តែ… ppl will do their best for something they love 😀
ស្អែកខ្ញុំទៅទិញហ្គីតាហើយនឹងអាលបានអនុវត្តឱ្យច្រើនជាងនេះ! …ចង់សរសើរអ្នកដែលចេះហ្គីតា!ឃើញគេលេងហ្គីតាសប្បាយៗ ក៏គិតថាមិនពិបាក តែពេលដែលរៀនខ្លួនឯងទើបដឹងថាការហាត់រៀននេះទាមទារការអត់ធ្មត់ច្រើនណាស់.. ហើយក៏ចំណាយពេល ចំណាយកម្លាំងច្រើនណាស់ដែរ!
មិនដឹងអ្នកអានគិតដល់ណាទេ… =.= ដឹងហើយថាចង់សួរពីអីនោះ! ចង់ដឹងថា គេ ហ្នឹងណាគេហ៎? នេះឯង គេ នោះ! ^^
Recent Comments