Posts filed under ‘រូបភាព’

ដើរ​ចេញ​ពី​ជីវិត?

ខែ​សីហា​និង​ខ្ញុំ​មិន​ដែល​ត្រូវ​គ្នា​សោះ​។ ពីរ​បី​ឆ្នាំ​ហើយ ​ឲ្យ​តែបដិទិន​សើយ​ដល់​ខែ​សីហា​នេះ ខ្ញុំ​និង​ជីវិត​លែង​សូវ​ត្រូវ​គ្នា​។ មាន​រឿង​មិន​សូវ​លោះ​ថ្ងៃ ហើយ​អារម្មណ៍​ក៏​រប៉ាត់​រប៉ាយ វង្វេង ឆេវឆាវ បាត់​អស់​សមាធិ​ក្នុង​ជីវភាព​រស់​នៅ​និង​ការងារ​។ ដូច​ទូរសព្ទ​អ៊ីចឹង​។ ខ្ញុំ​គិត​ថា ខ្លួន​ឯងជិត​​អស់​ថ្ម ជិត​អស់​ថាមពល លែងសូវ​​មាន​កម្លាំង​ចិត្ត​កម្លាំង​កាយ​ធ្វើ​អ្វី ចាប់​ពី​ម្ដុំ​ខែ​សីហា​នេះ រហូត​ដល់​ចុង​ឆ្នាំ​។ នោះ​ក៏​ព្រោះ​តែ ខ្ញុំ​បាន​ប្រើថាមពល​សឹង​អស់​ពី​ខ្លួន​ហើយ តាំង​ពី​ដើម​ឆ្នាំ​មក​។

ឆ្នាំ​នេះ ខុស​ពី​ឆ្នាំ​មុន​ៗ​។ ជា​ជាង​រង់ចាំ​ដល់​ពេល​អស់​ថ្ម​ពី​ខ្លួននៅ​ចុង​ឆ្នាំ ឆ្នាំ​នេះ​នៅ​ពេល​ដឹង​ថា​ខ្លួន​ឯងជិត​អស់​​ថ្ម​ភ្លាម ខ្ញុំ​សម្រេច​ចិត្ត​ឆ្លៀត​ពេល​ដើរ​ចេញ​ពី​ជីវិត ដើម្បីសាក​ថ្ម​ខ្លួន​ឯង​ឡើង​វិញ​។

កាល​ពី​ដើម​សប្ដាហ៍​នេះ ខ្ញុំ​ទៅ​បាត់ដំបង​និង​ពោធិ៍សាត់ ពីរ​យប់​បី​ថ្ងៃ ដោយ​ជិះ​ម៉ូតូ​។

IMG_20180829_124552

ខ្ញុំ​ព្យាយាម​មិន​រវីរវល់​នឹង​ពិភពលោក ដោយ​បិទ​សេវា​ទូរសព្ទ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​ចំណាយ​ពេល​នៅ​ជាមួយ​ខ្លួន​ឯង មិត្ត​ភក្តិ មនុស្ស​ប្លែក​មុខ​ដែល​ជួប​តាម​ផ្លូវ និង​ធម្មជាតិ។ ការ​ចំណាយ​ពេល​ជាមួយ​ខ្លួន​ឯង ជា​រឿង​សំខាន់​សម្រាប់​ខ្ញុំ ពិសេស​នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​សង្ស័យ ឬ​ចាប់​ផ្ដើម​វង្វេង​លើ​វិថី​ជីវិត​។ ជីវិត​មនុស្ស​ខ្លី​ណាស់។ ដូច្នេះ យើង​មិន​គួរ​បណ្ដោយ​ឲ្យ​ពេល​វេលា​កន្លង​ហួស​ទៅ​ដោយ​រស់​នៅ​ទាំង​គ្មាន​គោលដៅ ឬ​ឋិត​នៅ​ក្នុង​ស្ថានភាព​ស្រពេច​ស្រពិល​ឡើយ.. មិន​ថា​ផ្លូវ​កាយ​ឬ​ផ្លូវ​ចិត្ត​។

IMG_20180829_145253.jpg

ពេល​ខ្លះ ដើម្បី​ដំណើរ​ជីវិត យើង​ចាំ​បាច់​ត្រូវ​គេច​ចេញ​ពីជីវិត​មួយ​ពេល ដើម្បី​ស្វែង​រក​ខ្លួន​ឯង មុន​នឹង​ត្រឡប់​មក​រកជីវិត​វិញ​ក្នុង​ស្មារតី​នឹងនរ​ជាង​មុន​។ បី​ថ្ងៃ​ឆ្ងាយ​ពី​ការងារ ឆ្ងាយ​ពី​មនុស្ស​ម្នា និង​បញ្ហា​របស់​អ្នក​ដទៃ ខ្ញុំ​ត្រឡប់​មក​វិញ​ភ្លឺ​ស្វាង​ជាង​មុន​។ ភ្លឺ​ស្វាង​ព្រោះ​ក្នុង​ពេល​បី​ថ្ងៃ​នោះ ខ្ញុំ​បាន​ចំណាយ​ពេល​នៅ​ជាមួយ​ខ្លួន​​ឯង​ច្រើន បាន​ស្ដាប់​សំឡេង​ខ្លួន​ឯង បាន​គិត បាន​ស្វែង​យល់ និង​បាន​ទទួល​ស្គាល់​ពី​រឿង​រ៉ាវ​របស់​ខ្លួន​ឯង និង​អ្នក​ជុំ​វិញ​ខ្លួន​។ បាន​យល់​ជា​ថ្មី​​ថា ខ្លួន​ឯង​ចង់​បាន​អ្វី ត្រូវ​ធ្វើ​អ្វី ដើម្បី​​ទៅ​ណា ហើយ​ក្លាហាន​និយាយ​ពី​អ្វី​ដែល​ខ្លួន​គិត បើ​ទោះ​បី​ជា​វា​អាច​រំខាន​ចិត្ត​អ្នក​ដទៃ​បន្តិច​បន្តួច​ក៏​ដោយ​​។ បី​ថ្ងៃ មិន​បាន​ដោះ​ស្រាយ​បញ្ហា​អ្វី​ដែល​ខ្ញុំ​មាន​ទេ ប៉ុន្តែ​ដូច​ធ្លាប់​និយាយ​អ៊ីចឹង ពេល​ខ្លះ ការ​មិន​ដោះ​ស្រាយ​អ្វី​សោះ ក៏​ជា​ដំណោះ​ស្រាយ​មួយ​ដែរ​

ខែកញ្ញា 2, 2018 at 2:08 ល្ងាច មតិ ១

Friday Freak

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

Put ma makeup on for bestie’s birthday party. We went wild.

ខែវិច្ឆិកា 4, 2016 at 11:13 ល្ងាច បញ្ចេញមតិ

បិសាច

dscf9098

ខែតុលា 15, 2016 at 11:42 ល្ងាច បញ្ចេញមតិ

RFI 2016

dscf9128

ខែតុលា 14, 2016 at 11:52 ល្ងាច បញ្ចេញមតិ

DG and Ms. FUJI MARU

ខែតុលា 11, 2016 at 1:48 ព្រឹក បញ្ចេញមតិ

Self-Timer

ខែតុលា 5, 2016 at 10:47 ព្រឹក បញ្ចេញមតិ

EXCPYs

Topic of the night were Rain’s insomnia & ghost stories.

ខែតុលា 1, 2016 at 11:01 ល្ងាច បញ្ចេញមតិ

អត្ថបទ​ចាស់​ជាង​នេះ​


ការបន្ទាន់សម័យ Twitter

Instagram

ខែតុលា 2018
អា ព្រ សុ
« កញ្ញា    
 123456
78910111213
14151617181920
21222324252627
28293031  

បណ្ណសារ


%d bloggers like this: