Posts filed under ‘ខ្ញុំ​គឺ​អញ្ចឹង!’

អតីតកាលវិលវិញ

ខ្ញុំធំដឹងក្ដីជាមួយម៉ាក់យាយ។ កាលពីនៅតូច ម៉ាក់យាយឈប់រកស៊ីលក់ស្លាបមាន់ ហើយប្ដូរមកដាក់សេះវិលសម្រាប់ក្មេងជិះដើម្បីចិញ្ចឹមចៅ។ ជាទូទៅ យើងវិលសេះពេលល្ងាច នៅមុខវត្តពោធិ៍ថ្មីដែលមិនឆ្ងាយប៉ុន្មានពីផ្ទះឡើយ។ រៀងរាល់ថ្ងៃ ការងាររបស់ខ្ញុំក្រោយចេញពីរៀន គឺជិះសេះទាក់ម៉ូយ។ ពេលមានក្មេងចូលជិះ​ ខ្ញុំដើរត្រឡប់ទៅផ្ទះ មុជទឹក និងយួរស្រាក់បាយមកជូនម៉ាក់យាយដែលត្រូវនៅប្រមូលលុយសេះវិល ដកខ្លួនទៅណាមិនរួច។

ជាក្មេង វ័យប្រមាណ១០ឆ្នាំ ខ្ញុំជួនកាលឡើងជិះសេះបង្ហោះសឹងដាច់ខ្សែជាមួយក្មេងវត្តដែលហក់ឡើងជិះសេះដោយមិនបង់លុយ។ តែពេលខ្លះត្រូវកាន់ខ្សែភ្លើងដេញពួកក្មេងវត្តអស់នោះកុំឲ្យជិះសេះ​ ដើម្បីទុកសេះឲ្យម៉ូយជិះ។ យប់បន្តិច ខ្ញុំអង្គុយចាក់ទឹកម៉ាស៊ីន។ ម៉ាស៊ីនបង្វិលសេះយើងជាម៉ាស៊ីនភ្លើងដ៏កញ្ចាស់ បង្ហុយផ្សែងខ្មៅជុក ហើយខូចសឹងរាល់ថ្ងៃ។ គេត្រូវចាក់ទឹកម៉ាស៊ីនភ្លើងឲ្យជាប់ដើម្បីកុំឲ្យវាឆេះ។​ ខ្ញុំមិនដែលភ្លេចអារម្មណ៍អស់ទាំងនេះទេ។ អារម្មណ៍ដែលខ្ញុំដេកលើធុងឈើសម្រាប់ដាក់បាស ចាំរហូតសេះឈប់វិលទើបទៅផ្ទះ ក្រោមផ្សែងម៉ាស៊ីននេះផង ក្លិនប្រេងម៉ាស៊ីនផង សំឡេងធុងបាសដែលចាក់ចម្រៀងថៃញាក់ញ័រទ្រូង និងសេះវិលរាប់ពាន់ជុំក្នុងមួយថ្ងៃៗ។

ខ្ញុំមិនធ្លាប់គិតថា ព្រឹត្តិការណ៍អតីតកាលនេះនឹងវិលត្រឡប់មករកខ្ញុំវិញឡើយ រហូតមកទល់ព្រឹកមិញនេះ។ ក្នុងអំឡុងពេលដែលខ្ញុំរង់ចាំសម្ភាសអ្នកធ្វើប្រហិតនៅបាត់ដំបងដើម្បីថតកុនឯកសារខ្លី ខ្ញុំធ្មេចភ្នែកសម្រាកមួយភ្លែតដោយសារល្វើយក្រោយពីធ្វើការដូចមនុស្សយន្តជាប់គ្នាច្រើនថ្ងៃ។

25319740_1173849472760114_2085844830_o-2

ទម្រេតខ្លួនដេកនៅទីនោះ ខ្ញុំលឺសំឡេងម៉ាស៊ីនភ្លើងដែលគេបញ្ឆេះសម្រាប់វាយសាច់គោធ្វើប្រហិត។ ក្លិនផ្សែងនិងក្លិនប្រេង ដូចគ្នាបេះបិទទៅនឹងម៉ាស៊ីនភ្លើងកញ្ចាស់សម្រាប់បង្វិលសេះម៉ាក់យាយ។ សាឡុងទន់ដែលខ្ញុំដេកនោះ មែនទែនទៅមិនទន់សម្រាប់ខ្លួនខ្ញុំដែលឈឺដោយសារធ្វើការច្រើនឡើយ។ ខ្ញុំមានអារម្មណ៍ដូចដេកលើធុងឈើសម្រាប់ដាក់បាសរបស់ម៉ាក់យាយ។ ជិតកន្លះម៉ោង សាឡុងនោះ សំឡេងម៉ាស៊ីនភ្លើងនោះ និងក្លិនប្រេងម៉ាស៊ីននោះ នាំខ្ញុំត្រឡប់ទៅកាន់អតីតកាលជាង១០ឆ្នាំមុនវិញ។ អរគុណគីមឡុង ដែលបានប្រមាញ់រូបថតខ្ញុំដែលលួចដេកពេលធ្វើការ។ បើគ្មានរូបនេះទេ ខ្ញុំទំនងជាពិបាកសរសេររៀបរាប់អនុស្សាវរីយ៍នេះឡើងវិញដូច្នេះណាស់៕

 

 

Advertisements

ខែធ្នូ 11, 2017 at 10:01 ល្ងាច បញ្ចេញមតិ

តាម​តែ​វាសនា

ខែធ្នូ 2, 2017 at 3:11 ល្ងាច បញ្ចេញមតិ

day two thousand and one hundred

i called it quit. and it took me months to come up with that decision. i couldn’t go any further. call me a weakling but i really couldn’t. we used to be each other’s everything, each other’s favorite. and then we changed. we could not bare each other’s faces. we didn’t seem to care about each other. the connection wasn’t there and we were failing.

fixing it was exhausting. i gave my best shots. but well, you know it wouldn’t work when i did it alone.

two thousand and one hundred. that’s a lot of days.. and it’s even more if you count the memories. i would never be able to erase everything, and i will not do it. but i will build new memories. the fresh ones that just for me so that i do not have to live under his shadow anymore.

two thousand and one hundred days, actually, you may say those days were wasted. yet to me, they were not wasted. only if i keep going on, that’s you can call it a waste..

 

ខែវិច្ឆិកា 15, 2017 at 5:49 ល្ងាច បញ្ចេញមតិ

Still Haunting Me

Dear Diary,

After three years, the depression hits me back again hard last week. On Friday, I came back from work, cried for two hours, and took sleeping pills so that I could escape the reality. A workaholic and hyper me all of sudden decided to hibernate two whole afternoons on my day off. The nap lasted for at least five hours. I stayed awake at night trying to convince myself not to take pills. People said it’s bad… Instead, I went to alcohol.

I lost my appetite. Not hungry, not wanting to eat. This morning, I came to a scale in front of my room, and boom! I lost 3kgs since Friday. Isn’t it shocking?

Three years ago, when depression exploded for the very first time, I lost 5kgs in weeks. I didn’t eat at all. And only sleep in my room after working hours. I did not talk to people, and no one could understand.

This time is so much different. I guess perhaps depression awareness is widespread to the extent that people start to understand and open up about depression more. I have friends who are also struggling with depression, and they are generous enough to tug me out of this condition before it’s too late.

It has been a few days, of course since Friday, that they picked me up at home late evening, grabbing a nice dinner (even though I didn’t eat much) and a few drinks. They made me split everything out and listened to me. I’m blessed.

I think I get better, not to the point of normality, but at least a step recover from my emotional breakdown Friday.

Hopefully, this won’t bring me anywhere near suicidal again. It’s still haunting me till now.

With loads of love,
Me, your long lost best friend

ខែតុលា 11, 2017 at 10:18 ព្រឹក បញ្ចេញមតិ

Knai Bang Chatt Resort

ខែកញ្ញា 28, 2017 at 2:36 ល្ងាច បញ្ចេញមតិ

ពេល​ចូល​វ័យ​២៥ឆ្នាំ

IMG_0255ខ្ញុំ​ទើប​ឈាន​ចូល​វ័យ​២៥​ឆ្នាំ​កាល​ពី​២ថ្ងៃ​មុន​។ គិត​ៗ​ទៅ ២៥​ឆ្នាំ​ថា​លឿន​ក៏​ត្រូវ​ ហើយ​បើ​​ចាត់ទុក​ថា​យូរ​ក៏​មិន​ខុស​ទាស់​ដែរ​។ ដើរលើ​​ផ្លូវ​ជីវិត​ឈាន​ដល់​ឆ្នាំ​ទី​​២៥ ខ្ញុំ​ជឿ​ថា មាន​មេរៀន​ជីវិត​សំខាន់​ៗ​មួយ​ចំនួន​ដែល​អ្នក​អាយុ​២៥​ឆ្នាំ​រាល់​គ្នា​​សុទ្ធ​តែ​បាន​ឆ្លង​កាត់​។ ពេល​ខ្លះ ខ្ញុំ​គិត​ថា បើ​ខ្ញុំ​បាន​រៀន​មេរៀន​ជីវិត​អស់​នោះ​មុន​ពេល​ខ្ញុំ​ចូល​វ័យ​២៥​ឆ្នាំ ខ្ញុំ​ប្រហែល​ជា​មាន​ជីវិត​ប្រសើរ​ជាង​នេះ​។ ពេល​ខ្លះ​ខ្ញុំ​ទំនង​ជា​មិន​សូវ​ឈឺ​ចាប់ ឬ​ខក​ចិត្ត ឬ​អស់​សង្ឃឹម​ក្នុង​ជីវិត​ច្រើន​ដូច​កន្លង​មក​ទេ​។ ប៉ុន្តែ​ផ្ទុយ​មក​វិញ បើ​ខ្ញុំ​បាន​យល់​ពី​មេរៀន​ជីវិត​សំខាន់​ៗ​នោះ​មុន ខ្ញុំ​ក៏​ទំនង​ជា​ស្ដាយ​ក្រោយ​ដែរ ដែល​មិន​បានឈឺ​ចាប់ មិន​បាន​ខក​ចិត្ត ឬ​មិន​ដែល​អស់​សង្ឃឹម​។

យើង​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន​ទេ

ខ្ញុំ​ទើប​តែ​យល់​ពី​ការពិត​មួយ​នេះ តែ​បួន​ប្រាំ​ខែ​ប៉ុណ្ណោះ មុន​ពេល​ខ្ញុំ​ឈាន​ចូល​វ័យ​២៥​ឆ្នាំ​។ វា​ជា​មេរៀន​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​។ នោះ​ក៏​ព្រោះ​តែ តាំង​ពី​ដើម​មក ខ្ញុំ​តែង​តែ​ខ្វល់​ខ្វាយ​ចំពោះ​មតិ​របស់​អ្នក​ដទៃ​មក​លើ​ខ្លួន​ខ្ញុំ ឥរិយាបទ​របស់​ខ្ញុំ ឬ​ពាក្យ​សម្ដី​របស់​ខ្ញុំ​។ ខ្ញុំ​មិន​ដែល​នឹក​ចង់​ធ្វើ​ខ្លួន​ឲ្យ​ប៉ះពាល់​នរណា ហើយ​ប្រសិន​បើ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នរណា​មិន​សប្បាយ​ចិត្ត​ដោយ​អចេតនា ខ្ញុំ​តែង​តែ​ព្យាយាម​រក​ពេល​ល្អ​មួយ​និយាយ​ជាមួយ​អ្នក​ទាំង​នោះ ដើម្បី​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​យល់​ពី​កំហុស​ឆ្គង​របស់​ខ្ញុំ ពិសេស​ដើម្បី​ឲ្យ​ខ្ញុំ​បាន​កែ​ខ្លួន​។

ខ្ញុំ​តែង​តែ​គិត​រហូត​មក​ថា មនុស្ស​លើ​លោក​យើង​នេះ សុទ្ធ​តែ​អាច​រស់​នៅ​ជាមួយ​គ្នា​បាន។ មនុស្ស​ធំ​ៗ សុទ្ធ​តែ​អាច​និយាយ​គ្នា​បាន។ បញ្ហា​សុទ្ធ​តែ​ដោះ​ស្រាយ​បាន​គ្រាន់​តែ​យើង​ហារ​មាត់​និយាយ​គ្នា​និងព្យាយាម​យល់​ពី​គ្នា។ តែ​ការ​ពិត​វា​មិន​អ៊ីចឹង​ទេ​។ យើង​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន​ទេ​។ បើ​ទោះ​បី​ជា​យើង​ខំ​ធ្វើ​ខ្លួន​កុំ​ឲ្យ​ប៉ះពាល់​អ្នក​ដទៃ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មាន​មនុស្ស​ដែល​ស្អប់​យើង មិន​ចូល​ចិត្ត​យើង​ជា​និច្ច​។ ប្រសិន​បើ​គេ​មិន​ចូល​ចិត្ត​យើង​ហើយ ​គ្រាន់​តែ​ដក​ដង្ហើម​ក៏​អាច​ជា​ហេតុផល​ឲ្យ​គេស្អប់​យើង​បាន​ដែរ​​។ នេះ​ជា​ការ​ពិត! ម្ល៉ោះ​ហើយ បើក​ចិត្ត​ឲ្យ​ទូលាយ។ ប្រសិន​បើ​មាន​មនុស្ស​ស្អប់​យើង បណ្ដោយ​គេ​ទៅ​។ កុំ​ខ្វល់​ច្រើន​ពេក! កុំ​ចំណាយ​ពេល​យក​ចិត្ត​យក​ថ្លើម​អ្នក​ដែល​​ស្អប់​យើង។ ស៊ូ​យក​ពេល​នោះ​ទៅ​ថែ​រក្សា​មនុស្ស​ដែល​យើង​ស្រឡាញ់​វិញ​ល្អ​ជាង! រួច​ចុះ​បើ​អ្នក​ដែល​ស្អប់​យើង​នោះ គឺ​ជា​មនុស្ស​ដែល​យើង​ស្រឡាញ់ផង​ដែរ? កាត់​ចិត្ត!

គ្រប់​រឿង​សុទ្ធ​តែ​ដោះ​ស្រាយ​បាន តែ​ការ​សម្លាប់​ខ្លួន​មិន​មែន​ជា​ដំណោះ​ស្រាយ​ទេ

កាល​ពី​៣​ឆ្នាំ​មុន ខ្ញុំ​​ព្យាយាម​សម្លាប់​ខ្លួនឯង។ ជំងឺ​ថប់​បារម្ភ Depression របស់​ខ្ញុំ​ឡើង​ដល់​កម្រិត​កំពូល​។ បាយ​លែង​នឹក ទឹក​លែង​ស្រេក។ ខ្ញុំ​ទៅ​ធ្វើ​ការ​នៅ​វិទ្យុ តែ​ខ្ញុំ​មិននិយាយ​​ទាក់ទង​ជាមួយ​នរណា​។ ពេល​ធ្វើ​ការ​ចប់ ខ្ញុំ​មក​ផ្ទះ​សំងំ​នៅ​ក្នុង​បន្ទប់​ដ៏​ងងឹត យំ ហើយ​លេប​ថ្នាំ​ងងុយ​ដេក​។ ខ្ញុំ​ក៏​ដូច​ជា​អ្នក​កើត Depression ផ្សេង​ទៀត​ដែរ​។ យើង​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​ខ្លួន​ឯង​ទេ​។ ដឹង​ត្រឹម​ថា យើង​មិន​ចង់​ចង​មិត្ត​ជាមួយ​នរណា​។ មិន​ចង់​ដើរ​ទៅ​ណា​។ យើង​ចង់​នៅ​ម្នាក់​ឯង​។ យើង​បន្ទោស​ខ្លួន​ឯង​។ យើង​គិត​ថា​ខ្លួន​ឯង​មិន​មាន​តម្លៃ​សម​ល្មម​នឹង​រស់​នៅ​លើ​ពិភពលោក​ដ៏​ស្រស់​ស្អាត​នេះ​ទេ​។ ហើយ​ពេល​ខ្លះ យើង​មិន​គិត​ថា​ពិភពលោក​​នេះ វា​ស្រស់​ស្អាត​ស្អី​រហូត​ដល់​គួរ​ឲ្យ​យើង​រស់​នៅ​ឡើយ​​។ ម្ដង​ជា​ពីរ​ដង ខ្ញុំ​ព្យាយាម​សម្លាប់​ខ្លួន​ឯង​ដោយ​លេប​ថ្នាំ​ងងុយ​ដេក​លើស​ចំណុះ​។  ជំងឺ​ថប់​បារម្ភ​របស់​ខ្ញុំ​មិន​ដែល​ជា​ស្បើយ​ទេ ប៉ុន្តែ​វា​ធូរ​បន្តិច​ហើយ​នា​ពេល​ឥឡូវ​នេះ​។ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ចេះ​នឹក​ឃើញ​ថា ការ​សម្លាប់​ខ្លួន​មិន​មែន​ជា​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ឡើយ​។ ជួន​កាល ការ​ដែល​យើង​មិន​ដោះ​ស្រាយ​អ្វី​ទាំង​អស់​ក៏​ជា​ដំណោះ​ស្រាយ​មួយ​ដែរ​។

ជោគជ័យ​អាស្រ័យ​លើ​មនុស្ស​ម្នាក់​ៗ

សម្រាប់​យុវវ័យ​ក្មេង​ៗ ជោគជ័យ​នៃ​ជីវិត គឺ​មាន​ការងារ​ល្អ ក្លាយ​ជា​ម្ចាស់​អាជីវកម្ម រក​ចំណូល​បាន​ច្រើន មាន​លទ្ធភាព​ទិញ​ផ្ទះ ឬ​រក​បាន​ប្រុស​ល្អ​ម្នាក់​ធ្វើ​ប្ដី​។ ជីវិត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នឹក​ឃើញ​ចង់​តែ​ជោគជ័យ យក​និយមន័យ​ជីវិត​របស់​អ្នក​ដទៃ​មក​ដាក់​សម្ពាធ​ដល់​ខ្លួន​ឯង​។ នៅ​ក្នុង​វ័យ​២៥​ឆ្នាំ​នេះ បើ​អាច​ទៅ​រួច ខ្ញុំ​ចង់​ត្រឡប់​ទៅ​ប្រាប់​ខ្លួន​ខ្ញុំ​នៅ​ក្នុង​វ័យ​១៨​ឆ្នាំ​ថា៖ ភាព​ជោគជ័យ​នៃ​ជីវិត​មនុស្ស​ខុស​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​។ សម្រាប់​អ្នក​ខ្លះ ជោគជ័យ​របស់​គេ​គឺ​បាន​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​ហើយ​ឈាន​ទៅ​ជួយ​ជាតិ​មាតុភូមិ​ដ៏​កម្សត់ ឬ​រក​ចំណូល​បាន​១០-២០ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ៗ​។ សម្រាប់​អ្នក​ខ្លះ​ទៀត គ្រាន់​តែ​រៀបការ​មាន​ប្ដី បង្កើត​កូន​មួយ​ឬ​ពីរ មាន​បាយ​ហូប​៣​ពេល​មួយ​ថ្ងៃ គឺ​គ្រប់​គ្រាន់​ណាស់​ហើយ​។ យុវវ័យ​ក្មេង​ៗ គួរ​តែ​យល់​ពី​រឿង​នេះ ហើយ​ស្វែង​រក​ជោគជ័យ​ឲ្យ​ជីវិត​ខ្លួន​ឯង មិន​គួរ​ដើរ​តាម​ដាន​ជើង​អ្នក​ដទៃ ហើយ​រឹង​រឹត​តែ​​មិន​ត្រូវ​ប្រកួត​ប្រជែង​នឹង​នរណាដែរ​​។ អ្នក​ដែល​​យើង​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​តែ​ម្នាក់​គត់ គឺ​យើង​ខ្លួន​ឯង​។

ទំនុក​ចិត្ត​និង​មោទកភាព គឺ​ជា​កាំបិត​មុខ​២

តាំង​ពី​នៅ​វិទ្យាល័យ គ្រូ​និង​សៀវភៅ​បង្រៀន​ខ្ញុំ​ឲ្យ​ទុក​ចិត្ត និង​មាន​មោទកភាព​ចំពោះ​សមត្ថភាព​របស់​ខ្លួន​ឯង​។ ខ្ញុំ​សំណាង​ណាស់​ដែល​ទំនុក​ចិត្ត​និង​មោទកភាព​របស់​ខ្ញុំ​មាន​ដល់​កម្រិត​ដែល​អាច​ឲ្យ​ខ្ញុំ​ធ្វើ​ការងារ​ជោគជ័យ ទទួល​បាន​ការ​កោត​សរសើរ​និង​ស្រឡាញ់​ចូលចិត្ត​ពី​អ្នក​ផង​។ ខ្ញុំ​សំណាង​ដែល​ទំនុក​ចិត្ត​និង​មោទកភាព​របស់​ខ្ញុំ មិន​ជោរជន់​ឡើង​ខ្ពស់​ហួស «ជ្រុល» ដោយ​សារ​ពាក្យ​សរសើរ​អស់​ទាំង​នោះ​។ ព្រោះ​មែន​ទែន​ទៅ ទំនុក​ចិត្ត​និង​មោទកភាព​លើ​ខ្លួន​ឯង «ជ្រុល» ចុង​បញ្ចប់​នឹង​បែរ​ក្បាល​ត្រឡប់​ទៅ​ឲ្យ​ទោស​ដល់​ខ្លួន​វិញ​។ ខ្ញុំ​គួរ​បញ្ជាក់​ឲ្យ​ច្បាស់​ពី​រឿង​នេះ៖ ទំនុក​ចិត្ត​និង​មោទកភាព គឺ​ជា​រឿង​ចាំ​បាច់​នៅ​ក្នុង​ជីវិត​។ ប៉ុន្តែ​ទំនុកចិត្ត​និង​មោទកភាព «ជ្រុល» គឺ​ជា​ថ្នាំ​ពិស​ដែល​អាច​ធ្វើ​ឲ្យ​យើង​ស្លាប់​ខ្លួន​បាន​។

រៀន​ រៀន និង រៀន

ខ្ញុំ​ធ្វើ​ការ និង​រក​ស៊ី បាន​ជួប​មនុស្ស​ជា​ច្រើន​ដែល​មិន​ចេះ​អ្វី មិន​ចង់​ចេះ ហើយ​ថែម​ទាំង​មោទកភាព​នឹង​ភាព​ល្ងង់​ខ្លៅ​របស់​ខ្លួន​ថែម​ទៀត​។ ខ្ញុំ​មិន​ដឹង​ពីហេតុផល​នៅ​ពី​ក្រោយ​ការ​គិត​របៀប​ហ្នឹង​ទេ ប៉ុន្តែ​សម្រាប់​ខ្ញុំ ការ​រៀនសូត្រ​តែង​តែ​ផ្ដល់​ផល​ល្អ​ដល់​ខ្លួន​ឯង​ជានិច្ច​។ ប្រឹងប្រែង​រៀន នៅ​ពេល​មាន​ឱកាស​រៀន​សូត្រ​បាន​។ យើង​មិន​ដឹង​ថា​ថ្ងៃ​ណា​មួយ​នៅ​ពេល​ខាង​មុខ យើង​ស្រាប់​តែ​ត្រូវ​ការ​ប្រើ​ចំណេះ​ទាំង​នោះ​ទេ​។ ម្ល៉ោះ​ហើយ បើ​មាន​ពេល មាន​លទ្ធភាព​រៀន​បាន សូម​រៀន​ឲ្យ​បាន​ច្រើន។ ខ្ញុំ​មិន​សំដៅ​ចំពោះ​តែ​ជំនាញ Academic ណា​មួយ​ទេ។ ជំនាញ​អី​ក៏​បាន​ដែរ! រៀន​ធ្វើ​ម្ហូប រៀន​ជិះ​កង់ រៀន​ជិះ​ម៉ូតូ ឬ​បើក​ឡាន រៀន​ថត​រូប រៀន​ហែល​ទឹក ឬ​រៀន​ដាំ​ដំណាំ​។ ចំណេះ​ជំនាញ​អស់​ទាំង​នេះ គឺ​ជា​បំណិន​ជីវិត ដែល​ចេះ​កាន់​តែ​ច្រើន​ពេល​ណា ជីវិត​កាន់​តែ​ប្រសើរ​ពេល​នោះ​។

ហ៊ាន

ខ្ញុំ​ធ្លាប់​ស្គាល់​​មនុស្ស​ដែល​មាន​សមត្ថភាព តែ​មិន​ហ៊ាន​ធ្វើការងារ​ដែល​ខ្លួន​មិន​ធ្លាប់​ធ្វើ​ព្រោះ​ខ្លាច​បរាជ័យ​​។ ដោយ​សារ​តែ «មិន​ហ៊ាន» ឱកាស​មាស​ដែល​មក​ដល់​ក៏​រំកិល​ផុត​ទៅ​។ រវាង​អ្នក​ដែល​មិន​ហ៊ាន​ចាប់​យក​ឱកាស ហើយ​មិន​បរាជ័យ និង​អ្នក​ដែល​ហ៊ាន​ចាប់​យក​ឱកាស តែ​បរាជ័យ តើ​នរណា​ដែល​ស្ដាយ​ក្រោយ​ជាង​នរណា? រឿង​ជីវិត គួរ​ហ៊ាន​សាកល្បង​នៅ​ពេលឱកាស​ហុច​ឲ្យ។ នរណា​ទៅ​ដឹង​ថា​យើង​ធ្វើ​បាន​ឬ​មិន​បាន បើ​យើង​មិន​ទាន់​មូរ​ដៃ​អាវ​ធ្វើ​ផង​ហ្នឹង? មិន​ថា​អ៊ីចឹង!

***

ជីវិត​មនុស្ស​ផុយ​ស្រួយ​ដូច​អំបោះ​។ តើ​យើង​រំពឹង​ថា​អាច​រស់​នៅ​បាន​យូរ​ប៉ុណ្ណា​ទៀត? សម្រាប់​ខ្ញុំ រស់​បាន​តែ​២៥​ឆ្នាំ​ទៀត​ក៏​បុណ្យ​ណាស់​ហើយ ដូច្នេះ​ខ្ញុំ​ព្យាយាម​រស់​នៅ​ជីវិត​ឲ្យ​មាន​ន័យ។ អត្ថន័យ​របស់​ជីវិត​ខ្ញុំ​គឺ​រស់​នៅ​រីករាយ មាន​បាយ​ហូប មាន​ផ្ទះ​ជ្រក ក្រុម​គ្រួសារ​មាន​សុភមង្គល ហើយ​មាន​ពេល​ទំនេរ​ឡើង​ភ្នំ មុជ​ទឹក​ជ្រោះ ជ្រមុជ​ទឹក​សមុទ្រ​ម្ដង​ម្កាល​ក៏​គ្រប់​គ្រាន់​ពេក​ណាស់​ហើយ​។ ជីវិត​មនុស្ស​សាមញ្ញ​ណាស់! គឺ​មនុស្ស​ខ្លួន​ឯង​ទេតើ​ដែល​ធ្វើ​ឲ្យ​ប្រែ​ទៅ​ជា​លំបាក​សាំញ៉ាំ!

អំពី​ខ្ញុំ

រចនា AKA Rain

ខែកក្កដា 28, 2017 at 5:24 ល្ងាច មតិ 3

Sunset <3

dscf4997

ខែ​មីនា 1, 2017 at 10:40 ព្រឹក មតិ 2

អត្ថបទ​ចាស់​ជាង​នេះ​


ការបន្ទាន់សម័យ Twitter

Instagram

ខែធ្នូ 2017
អា ព្រ សុ
« វិច្ឆិកា    
 12
3456789
10111213141516
17181920212223
24252627282930
31  

បណ្ណសារ


%d bloggers like this: