ច្បា​ស់​ជា​ខ្យល់​ចាប់​ហើយ

ខែតុលា 29, 2020 at 9:56 ព្រឹក មតិ ១

«ច្បាស់​ជា​ខ្យល់​ចាប់​ហើយ»។ នេះ​ជា​អ្វី​អ្នក​ធ្វើ​ការ​រួម​គ្នា​និយាយ​ប្រាប់​ខ្ញុំ​។ ខ្ញុំ​គិត​អ៊ីចឹង​ដែរ​។

តាំង​ពី​ថ្ងៃ​អាទិត្យ​មក​ម្ល៉េះ​ដែល​ខ្ញុំ​ធេងធោង​បែប​នេះ ប៉ុន្តែ​វា​បាត់​ទៅ​វិញ​នៅថ្ងៃ​ពុធ រួច​ចាប់​ឈឺ​ម្ដង​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​។ ខ្ញុំ​មិន​ងាយ​ឈឺ​ទេ តែលើក​នេះ ខ្ញុំ​ពឹង​ឲ្យ​ម៉ាក់​ជួយ​កោស​ខ្យល់​ឲ្យ​ខ្ញុំ តែ​ម៉ាក់​ត្រូវ​ទៅ​បុណ្យ ចំណែក​នី​ជាប់​មើល​កូន​រ៉េយ៍​។ ខ្ញុំ​គ្មាន​ជំរើស​អ្វី​ក្រៅពី​ទ្រាំ​ឈឺ​ពីរ​បី​ថ្ងៃទៀត​រហូត​ទាល់​តែ​ខ្ញុំ​ជា​វិញ​។

យប់​ម៉ិញ ដោយ​សារ​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​ពេក ហើយ​ត្រូវ​ទៅ​បន្ទប់​ទឹក​ ដែល​មាន​រយៈ​ចម្ងាយ​ពី​គ្រែ​ខ្ញុំ​ដេក​ប្រហែល​ជា​ពីរ​ម៉ែត្រ​ប៉ុណ្ណោះ។ ខ្ញុំ​ប្រឹង​ងើប​រហូត​ធ្លាក់​ពី​គ្រែ ​គឺ​រហូត​ទាល់​តែ​ចង្ការបស់​ខ្ញុំ​បោក​ទៅ​នឹង​ផ្ទៃ​ឥដ្ឋ​។ ឱ! ជីវិត! ហេតុ​អី​ក៏លំបាក​យ៉ាង​នេះ​?

ព្រឹក​នេះ ខ្ញុំ​យោង​ខ្លួន​ប្រាណដែល​បញ្ជា​សឹង​តែ​មិន​បាន​ដើម្បីមក​ធ្វើ​ការ​។ មិន​មែន​មិន​មាន​អ្នក​ដទៃ​មិន​អាច​ជំនួស​ខ្ញុំ​បានទេ តែ​ខ្ញុំ​ក្រែង​ចិត្ត​អ្នក​ដទៃ និង​គិត​ថា ខ្ញុំ​អាច​ធូរ​បន្តិច​នា​ពេល​រសៀល..

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!.

Medication Update ស្រណុក​ដើម្បី..?

1 មតិ Add your own

  • 1. ស្នាមញញឹម  |  ខែធ្នូ 18, 2020 ម៉ោង 7:41 ល្ងាច

    សូមថែទាំសុខភាពផង រក្សាផ្លូវចិត្តឱ្យរឹងមាំផងដែរ។ តោះ ស៊ូជាមួយគ្នាប្អូនស្រី ឆាប់ជាផងណា៎

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


Instagram

ខែតុលា 2020
អា ព្រ សុ
 123
45678910
11121314151617
18192021222324
25262728293031

បណ្ណសារ


%d bloggers like this: