នាឡិកា​និងសុបិន

ខែតុលា 3, 2018 at 4:10 ល្ងាច បញ្ចេញមតិ

០៣ តុលា ២០១៨ – បី​ថ្ងៃ​មុន ខ្ញុំ​រក​នាឡិកា Apple Watch មិន​ឃើញ​សោះ​។ ខ្ញុំ​ទម្លាប់​ពាក់​វា​ជា​ប្រចាំ បើ​ទោះ​បី​ជា​ពេល​ខ្លះ វា​មិន​បាន​ភ្ជាប់​ទៅ​កាន់​ទូរសព្ទ​ក្ដី​។ ខ្ញុំ​ច្បាស់​ថា បើ​ទោះ​បី​ជា​វង្វេង ក៏​វា​នៅ​តែ​នៅ​ក្នុង​ផ្ទះ​ដដែល ព្រោះ​ខ្ញុំ​មិន​ដែល​មាន​ទម្លាប់​ដោះ​វា​ពេល​ពាក់​នៅ​ខាង​ក្រៅ​ទេ​។

ខ្ញុំ​រើ​បន្ទប់ រក​សព្វ​កន្លែង នៅ​តែ​មិន​ឃើញ​។ ម្សិលមិញ​នេះ ខ្ញុំ​សម្រេច​បបួល នីហ្វ ទៅ​ផ្សារ ទិញ​នាឡិកា​ថ្មី ព្រោះ​ខ្ញុំ​មិន​អាច​រស់​ដោយ​គ្មាន​នាឡិកា​ជាប់​ដៃ​បាន​ឡើយ​។ ដំបូង ចង់​ទិញ​មួយ គឺ G-Shock តែ​ពេល​ឃើញ DW បញ្ចុះ​តម្លៃ​៤០​ភាគរយ ខ្ញុំ​សម្រេច​ទិញ​មួយ​ទៀត​តែម្ដង​។ មួយ​ពាក់​រាល់​ថ្ងៃ និង​មួយ​ទៀត​សម្រាប់​ពាក់​ពេល​កម្មវិធី​ផ្លូវការ​។

យប់​ដដែល​នោះ ខ្ញុំ​ភ្ញាក់​ដឹង​ខ្លួន​ម៉ោង​៣​ភ្លឺ​។ ពេល​ដេក​ទៅ​វិញ ខ្ញុំ​យល់សប្តិ​ឃើញ​ទ្វារ​កញ្ចក់​នៅ​កន្លែង​ធ្វើ​ការ​បែក​ខ្ចាត់​ខ្ចាយ​។ នៅ​ក្នុង​សុបិន ខ្ញុំ​រិះ​រក​អស់​ហើយ​វិធី​ដោះ​ស្រាយ សូម្បី​ចង់​ផ្លាស់​ទ្វារ​ថ្មី​ក៏​មិន​អាច​ទៅ​រួច​ដែរ​។

ព្រឹក​ឡើង អ្វី​ដែល​ខ្ញុំ​ធ្វើ​ដំបូង​បង្អស់​គឺ «កាត់​សប្តិ»។ អត្ថបទ​ក្នុង Google ពន្យល់​ថា ការ​យល់​សប្តិ​ឃើញ​កញ្ចក់​បែក មាន​ន័យ​ថា អ្នក​ដែល​យល់​សប្តិ​នោះ នៅ​ទី​បំផុត អាច​ឆ្លង​កាត់​ផុត​ហើយ រឿង​រ៉ាវ​ពិបាក​ឬ​ឈឺ​ចាប់​នៅ​ក្នុង​ជីវិត ពិសេស​រឿង​ទំនាក់ទំនង​ស្នេហា​។ ចៃដន់​ឬ​ព្រហ្មលិខិត ដែល​ខ្ញុំ​បាត់​នាឡិកា​ ជា​វត្ថុ​ចុង​ក្រោយ​របស់​ «គេ» ដែល​ខ្ញុំ​នៅ​រក្សា​ទុក​។

ខ្ញុំ​រៀបខ្លួន​មក​ធ្វើ​ការ រៀបចំ​កាបូប ហើយ​ស្រាប់​តែ​ឃើញ​នាឡិកា​នៅ​ក្នុង​កាបូប​នោះ ទាំង​ដែល​ខ្ញុំ​រើ​រក​រាប់​សិប​ដង​ហើយ កាល​ពី​ពីរ​ថ្ងៃ​មុន​។ ឥឡូវ​ឬ? នាឡិកា​នោះ​រស់​នៅ​ក្នុង​ថត​តុ ត្រង់​កន្លែង​ដែល​ងងឹត​​បំផុត​ ហើយ​គ្មាន​ថ្ងៃ​ត្រឡប់​មក​ឃើញ​ពន្លឺ​វិញ​ឡើយ​៕

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!.

អាពូ នាឡិកា និង​ទឹកអប់ Brain

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែតុលា 2018
អា ព្រ សុ
« កញ្ញា    
 123456
78910111213
14151617181920
21222324252627
28293031  

បណ្ណសារ


%d bloggers like this: