អំឡុង​ពេល​លេប​ថ្នាំ

ខែកញ្ញា 23, 2018 at 11:48 ព្រឹក មតិ ១

ខ្ញុំ​សម្រាក​ពី Social Media។ ខ្ញុំសម្រេច​​ចាក​ចេញ​ពី​ហ្វេសប៊ុក អ៊ីនស្តាក្រាម ព្រោះ​ខ្ញុំ​សង្កេត​ឃើញ​ថា តិច​ឬ​ច្រើន ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​អស់​នេះ ប៉ះពាល់​ដល់​អារម្មណ៍​របស់​ខ្ញុំ​។ អារម្មណ៍​របស់​ខ្ញុំ ដែល​មិន​ប្រែ​ប្រួល​ដូច​មនុស្ស​ធម្មតា​ទេ តែ​វា​ឡើង​ចុះ​ខុស​គ្នា​ខ្លាំង​ដូច​រថភ្លើង Roller Coaster។ ក្រៅ​ពី​នេះ ខ្ញុំ​ផ្អាក​គ្រឿង​ស្រវឹង និង​ផ្អាក​ទាក់ទង​ជាមួយ​មនុស្ស​ទូទៅ​នៅ​ពេល​ដែល​មិន​ចាំ​បាច់ ហើយ​ផ្ដោត​លើ​ការ​ព្យាបាល​ខ្លួន ក៏​ដូច​ជា​តាម​ដាន​អារម្មណ៍​ខ្លួន​ឯង​ជាប់​លាប់​។

រាល់​ថ្ងៃ ក្រោក​ពី​គេង​ភ្លាម ខ្ញុំ​លេប​ថ្នាំ រួច​ស្ដាប់​ចម្រៀង។ ទៅ​ខ្ចប់​កាហ្វេ​នៅ​ដយឆាង មុន​ទៅ​កន្លែង​ធ្វើ​ការ​។ ដូច​មនុស្ស​ញៀន​កាហ្វេ​ទូទៅ​ដែរ ខួរ​ក្បាល​យើង​មិន​ភ្ញាក់​ពី​ដេក​ទេ បើ​មិន​បាន​ក្រេប​កាហ្វេ​មួយ​កែវ​។ កាហ្វេ​របស់​ខ្ញុំ​គឺ Iced Americano អត់​ស្ករ ព្រោះ​ជីវិត​វា​ល្វីង​ដូច​កាហ្វេ​អ៊ីចឹង!

នៅ​អូហ្វីស ក្រៅ​ពី​ធ្វើ​ការ​បាន​ច្រើន​ជាង​រាល់​ដង​ហើយ ខ្ញុំ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​ច្រើន នឹងនរ​ជាង​មុន ថត​សែលហ្វី​ច្រើន​ជាង​មុន ព្រោះ​ទំនេរ.. ខ្ញុំ​កំពុង​សន្សំ​រូប​ថត​មេឃ​ផង​ដែរ.. មេឃ​ដែល​ថត​ពី​បង្អួច​ក្រោយ​ខ្នង​ខ្ញុំ​។

ចេញពី​ធ្វើ​ការ ខ្ញុំ​ទៅ​ផ្ទះ ដាក់​ខោអាវ​បោក រួច​លេប​ថ្នាំ បិទ​ម៉ាស​មុខ (ឈឺ​ហើយ​នៅ​តែ​ចង់​ស្អាត ហាហាហា)។ អំឡុង​ពេល​នេះ ខ្ញុំ​មើល​យូធូប ឬ​សៀវភៅ រង់​ចាំ​រហូត​ដល់​ខោអាវ​បោក​រួចទើប​មុជ​ទឹក​។ ទម្រាំ​ដល់​ពេល​នោះ ថ្នាំ​ល្មម​ធ្វើ​ឲ្យ​ខ្ញុំ​ងងុយ​ ហើយ​ត្រូវ​លូន​ទៅ​រក​គ្រែ​គេង​​ឱប Foxie។

វដ្ដ​ជីវិត​នេះ​អាច​គួរ​ឲ្យ​ធុញ​ទ្រាន់​សម្រាប់​មនុស្ស​មួយ​ចំនួន តែ​សម្រាប់​ខ្ញុំ ពេល​នេះ វា​ផ្ដល់​ផល​ល្អ​គួរ​សម​។ ខ្ញុំ​មិន​ដឹង​ថា អារម្មណ៍​ខ្ញុំ​ប្រែ​ប្រួល​យ៉ាង​ណាទេ​នៅ​ពេល​ខ្ញុំ​ធ្វើ​សមាហរណកម្ម​ចូល​សង្គម​វិញ​.. តើ​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្ញុំ​ទទួល​យក​ខ្ញុំ​ដូច​មុន​​ទេ? តើ​ថ្នាំ​នៅ​តែ​អាច​ជួយ​សម្រួល​អារម្មណ៍​ខ្ញុំ​បាន​ល្អ​ដូច​ពេល​នេះ​ទេ? ខ្ញុំ​មិន​ដឹង​ទាល់​តែ​សោះ។

មែន​ទែន​ទៅ ខ្ញុំ​គ្មាន​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​អ្វី​លើស​មុន​ទេ​។ គ្រាន់​តែ​ទទួល​ដឹងថា​ខ្ញុំ​ឈឺ​ ខ្ញុំ​ដឹង​គុណ​ណាស់​ទៅ​ហើយ​៕

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!, Bipolar.

ម៉ាក់​សួរ ត្រឡប់​ទៅ​ជួប​ពេទ្យ

1 មតិ Add your own

  • 1. sopheaksrey  |  ខែតុលា 11, 2018 ម៉ោង 3:27 ល្ងាច

    ថែរក្សាសុខភាពឲ្យបានល្អផងណា… សង្ឃឹមថា រចនា នឹងជាសៈស្បើយឆាប់ៗ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែកញ្ញា 2018
អា ព្រ សុ
« សីហា   តុលា »
 1
2345678
9101112131415
16171819202122
23242526272829
30  

បណ្ណសារ


%d bloggers like this: