មួយ​ថ្ងៃ​កាត់ មួយ​ថ្ងៃ​កោរ

ខែកញ្ញា 21, 2018 at 12:10 ល្ងាច មតិ ១

20180919_193207_175.jpgមួយ​អាទិត្យ​ហើយ ដែល​ខ្ញុំ​ដឹង​ខ្លួន​ថា​មាន​ជំងឺ Bipolar និង​លេប​ថ្នាំ​ចេញ​ដោយ​ពេទ្យ​ជំនាញ​សម្រាប់​ជំងឺ​នេះ​។ មួយ​អាទិត្យ​កន្លង​មក​នេះ ខ្ញុំ​ធ្វើ​ការ​ដូចធម្មតា តែ​គេង​បាន​ច្រើន​ជាង​មុន​ព្រោះ​ឫទ្ធិ​ថ្នាំ​។

សួរ​ថា ជា​ស្រួល​បួល​ឬ​នៅ? ពិបាក​​ឆ្លើយ​ឲ្យ​ត្រូវ​សំណួរ​ព្រោះ​មែន​ទែន​ទៅ វា​នៅ​តែ​មួយ​ថ្ងៃ​កាត់ មួយ​ថ្ងៃ​កោរ​។ ថ្ងៃ​ខ្លះ​អារម្មណ៍​ស្រស់​ស្រាយ​គ្រាន់​តែ​ខ្យល់​បក់​កាត់​មុខ​ពេល​ជិះ​ទុក​ទុក​មក​ធ្វើ​ការ​។ ថ្ងៃ​ខ្លះ​ក៏​សោក​សៅ​តាំង​ពី​ព្រឹក​ដោយ​សារ​មេឃ​ភ្លៀង​។ ល្អ​ជាង​មុន​ត្រង់​អារម្មណ៍​ដែល​រៀបរាប់​ពី​ដើម​នេះ មិន​សូវ​ឃ្លាត​គ្នា​ខ្លាំង ឬ​ភាសា​ស្ទាវ​សព្វ​ថ្ងៃ​ហៅ​ថា «មិន​សូវ​លើស​ខ្លាំង​»។

ពី​មុន រាល់​អ្វី​ៗ​ដែល​បាន​ឃើញ បាន​អាន ឬ​បាន​លឺ ខ្ញុំ​ភ្ជាប់​វា​នឹង​ជីវិត​ខ្លួន​ឯង​។ មិន​ត្រឹម​ភ្ជាប់​ធម្មតា តែ​យក​ខ្នោះ​និង​ច្រវាក់​មក​ចង​ក​តែ​ម្ដង​។ ខ្ញុំ​អាច​ស្ដាប់​ចម្រៀង​ត្រឹម​១០​វិនាទី ហើយ​យំ, ឬ​មើល​រឿង​វិទ្យាសាស្ត្រ​ហើយ​យំ, ឬ​មិន​អាច​សូម្បី​តែ​ផ្ដោត​អារម្មណ៍​មើល​អ្វី​បាន​ឲ្យ​ចប់ ទោះ​វា​មាន​រយៈ​ពេល​ត្រឹម​ពីរ​បី​នាទី​ក៏​ដោយ​។ ពេល​កំពុង​យំ ខ្ញុំ​អាច​ញញឹម​បាន​វិញ​​ភ្លាម គ្រាន់​តែ​ឃើញ​វីដេអូ​ឆ្មាលើ​​អ៊ីនធឺណែត​។ ឥឡូវ អារម្មណ៍​នឹងនរ​ជាង​មុន ធ្វើ​ការ​បាន​ច្រើន​ជាង​មុន យល់​ថា​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ច្រើន​ជាង​មុន​។

ខ្ញុំ​យល់​ថា ថ្នាំ​ដែល​ពេទ្យ​ចេញ​ឲ្យ​ជួយ​សម្រួល​អារម្មណ៍​របស់​ខ្ញុំ​បាន​ច្រើន​។ តែ​អ្នក​ក្បែរ​ខ្លួន​ថា ថ្នាំ​អាច​មិន​ជួយ​អ្វី​សោះ​ក៏​ថា​​បាន.. មក​ពី​ខ្ញុំ​យល់​ថា​ថ្នាំ​ជួយ ទើប​អារម្មណ៍​ខ្ញុំ​ល្អ​។ អត់​មាន​នរណា​យល់​ ឬ​ព្យាយាម​យល់​ទេ ទាំង​ដែល​ទង្វើដ៏​​តិច​តួច​នេះ​សំខាន់​ណាស់​សម្រាប់​អ្នក​ជំងឺ​ដូច​ខ្ញុំ។

សល់​ថ្នាំត្រូវ​លេប​​មួយ​អាទិត្យ​ទៀត មុននឹង​ខ្ញុំ​ត្រឡប់​ទៅ​ជួប​ពេទ្យ​។ ទៅ​លើក​ក្រោយ​នេះ ប្រហែល​ជា​ត្រូវ​ជជែក​យូរ​៕

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!, Bipolar.

ម៉ាក់​សួរ

1 មតិ Add your own

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែកញ្ញា 2018
អា ព្រ សុ
« សីហា   តុលា »
 1
2345678
9101112131415
16171819202122
23242526272829
30  

បណ្ណសារ


%d bloggers like this: