លា​សិន​ហើយ ២០១៧!

ខែធ្នូ 29, 2017 at 3:07 ល្ងាច មតិ ១

ពីរ​ថ្ងៃ​ទៀត​ឆ្លង​ឆ្នាំហើយ។ បួន​ប្រាំ​ឆ្នាំ​កន្លង​មក​នេះ បើ​ទោះ​បីជា​ជីវិត​ខ្ញុំ​ជួប​ប្រទះ​រឿង​សព្វ​គ្រប់​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​ឆ្នាំ​ណា​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ​ពី​បាត​ដៃ​មក​ខ្នង​​ដៃ​ដូច​ឆ្នាំ​២០១៧​នេះ​ឡើយ​។

ឆ្នាំនេះ ខ្ញុំ​សរសើរ​ខ្លួន​ឯង​ដែល​ក្លាហាន​ជាង​មុន, ហ៊ាន​សម្រេច​ចិត្ត​ធ្វើ​នូវ​អ្វី​ដែល​គួរ​ធ្វើ, និង​ហ៊ាន​ប្រថុយ.. ទាំង​ក្នុង​រឿង​ការងារ​និង​រឿង​ជីវិត។ ស្ដាប់​ទៅ​អាច​មិន​គួរ​ឲ្យ​ជឿ ប៉ុន្តែ​វា​ជា​ការ​ពិត​។ ខ្ញុំ​បាន​ចំណាយ​ពេល​៦​ឆ្នាំ​រស់នៅ​ដើម្បីសេចក្ដីសុបិន​របស់​អ្នក​ដទៃ ហើយ​ភ្លេច​អស់​ពី​ជីវិត​ខ្លួន​ឯង​។ ប្រហែល​ខ្ញុំ​មាន​គ្រូ​បង្វឹក​ល្អ ទើប​បាន​ជា​ក្នុង​ឆ្នាំ​២០១៧​នេះ ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​មនុស្ស​អាត្មា​និយម បែរ​ខ្នង​ដើរ​ចេញ​ពី​ជីវិត​គេ ហើយ​រស់​នៅ​ជីវិត​ខ្លួន​​ឯង​វិញ​។

ឥឡូវ​នេះ ខ្ញុំ​សប្បាយ​ចិត្ត​ជាង​មុន។ ធ្វើ​ការ​បាន​ច្រើន​និង​មាន​ប្រសិទ្ធភាព​ជាង​មុន​។ មាន​ពេល​ជួប​មិត្ត​ភក្តិ​បាន​ច្រើន​ជាង​មុន​។ នៅ​ជាមួយ​ក្រុម​គ្រួសារ​បាន​ច្រើន​ជាង​មុន។ និង​មាន​លទ្ធភាព​មើល​ថែ​ទាំ​អ្នក​ផ្ទះ​បាន​ច្រើន​ជាង​មុន​។ ខ្ញុំ​មាន​ក្ដីសុបិន​សម្រាប់​ខ្លួន​ឯង​ឡើង​វិញ និង​មាន​ឱកាស​ច្រើន​ជាង​មុន​សម្រាប់​ការងារ។

លា​ហើយ​២០១៧! អរគុណ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​ខ្លួន​ឯង​ដូច​ដើម​វិញ! ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ថា អាច​គ្រប់​គ្រង​ជីវិត​ខ្លួន​ឯង​បាន​ពេញ​លេញ​ទាំង​ស្រុង​ដូច​ចុង​ឆ្នាំ​២០១៧​នេះ​ទេ! អរគុណ!

DSCF9618-2

 

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!.

អតីតកាលវិលវិញ បេសកកម្ម​នៅ​ហាង​កាហ្វេ (វគ្គ​១)

1 មតិ Add your own

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែធ្នូ 2017
អា ព្រ សុ
« វិច្ឆិកា   មករា »
 12
3456789
10111213141516
17181920212223
24252627282930
31  

បណ្ណសារ


%d bloggers like this: