Timeline សំបុត្រ ::: ការ​ចង​ចាំ (2014)

ខែមករា 17, 2015 at 12:47 ល្ងាច បញ្ចេញមតិ

ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​១៣​ខែ​កុម្ភៈ​ឆ្នាំ​២០១៤ នៅ​ប្រទេស​ថៃ ហើយ​ត្រូវ​រោងកុន​ខ្មែរ​ទិញ​សិទ្ធិ​យក​មក​បក​ប្រែ និង​ដាក់​បញ្ចាំង​មួយ​រយៈ​ដែរ។ ដូច​ខ្ញុំ​បាន​ជម្រាប​នៅ​ក្នុង​ប្រកាស​មុន​ស្រាប់​ថា ខ្ញុំ​មិន​បាន​ទៅ​មើល​រឿង​នេះ​នៅ​រោងកុន​ទេ (បើ​ទោះ​បី​ជា​ចង់​មើល​ខ្លាំង​ក៏​ដោយ) ព្រោះ​ថា ខ្ញុំ​មិន​ចូល​ចិត្ត​មើល​រឿង​បក​ប្រែ ដោយ​ចំពោះ​និង​ជា​ពិសេស ភាសា​ដែល​ខ្ញុំ​អាច​ស្ដាប់​បាន។ ឈប់​និយាយ​ច្រើន! យើង​ទៅ​និយាយ​ពី​រឿង​នេះ​តែ​ម្ដង!

Timeline សំបុត្រ ការ​ចងចាំ

ឆ្នាំ​២០០៤-ឆ្នាំ​២០១៤៖ រាប់​ចាប់​តាំង​ពី​រឿង សំបុត្រ​ស្នេហ៍ The Letter ដាក់​បញ្ចាំង នៅឆ្នាំ​២០០៤ គឺ​១០​ឆ្នាំ​ក្រោយ​មក រឿង Timeline សំបុត្រ​និង​ការ​ចង​ចាំ ត្រូវ​បាន​ផលិត និង​ដាក់​បញ្ចាំង​នៅខែ​កុម្ភៈ ឆ្នាំ​២០១៤​។ បើ​ទោះ​បី​ជាឈ្មោះ​តួ​អង្គ​ខុស​គ្នា និង​បើ​ទោះ​បី​ជា​​អ្នក​ផលិត មិន​បាន​បញ្ជាក់​ច្បាស់​ៗ​ថា វា​ជា​រឿង​ត​ភាគ​ក៏​ដោយ ក៏​អ្នក​ដែល​ធ្លាប់​បាន​មើល​រឿង​សំបុត្រ​ស្នេហ៍ ប្រាកដ​ជា​អាច​កាត់​សេចក្ដី​យល់​ថា រឿង Timeline សំបុត្រ​និង​ការ​ចង​ចាំ គឺ​ជា​រឿង​ត​ភាគ ពី​រឿង សំបុត្រ​ស្នេហ៍ The Letter។

សាច់​រឿង Timeline សំបុត្រ​និង​ការ​ចង​ចាំ តំណាល​ពី​ការ​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​កូន​របស់ ម៉ាត់ ដែល​ជា​ស្ដ្រី​មេ​ម៉ាយ​។ ជា​ម្ចាស់​ចម្ការ ម៉ាត់​មាន​បំណង​ចង់​ឲ្យ​កូន​ប្រុស​តែ​មួយ​របស់​ខ្លួន ឈ្មោះ​ថេន ចូល​រៀន​ផ្នែក​កសិកម្មនៅមហាវិទ្យាល័យ ក្នុង​ខេត្ត​​។ ប៉ុន្តែ ថេន បែរ​ជា​ចង់​ទៅ​រៀន​នៅ​ក្រុង​បាងកក​ទៅ​វិញ​។

1388983994-timeline11-o

បន្ទាប់​ពី​នោះ រឿង​ធ្វើ​ដំណើរ​ទៅមុខ​ដោយ​តាម​ដាន​ជីវិត ថេន យុវជន​ដែល​ទើប​តែ​ផ្លាស់​ពី​ខេត្ត មក​រៀន​មហាវិទ្យាល័យ​នៅ​ក្រុង​បាងកក​។ មិត្តភាព និង​ស្នេហា របស់​ថេន ព្រមទាំងអត្តចរិត​របស់​ថេន ដែល​ជាមនុស្ស​រេរា គ្មាន​គោលដៅ​អ្វី​ពិត​ប្រាកដ​សម្រាប់​ជីវិត ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​បាន​យ៉ាង​ច្បាស់​។

1551464_10152214775200833_214115485_n

1406788236-d1dc197898-o

bugek


ខ្ញុំ​ចាប់​មិន​បាន​ទំនាស់​ខ្ពស់​បំផុត​របស់​រឿង​នេះ​ទេ ព្រោះ​វា​រាយ​ប៉ាយ​ពេក​។ តែ​ពេល​មើល​ចប់ យើង​អាច​មើល​ឃើញ​ស្នេហា​៤​ប្រភេទ​ប្លែកៗ​ពី​​គ្នា ដែល​ខ្ញុំនឹង​រៀប​រាប់​ម្ដង​មួយ​ៗ​ដូច​ត​ទៅ​នេះ​៖

ម៉ាត់ ស្ដ្រីមេម៉ាយ​កូន​មួយ ដែល​ត្រូវ​រ៉ាប់រង​ភារកិច្ច​ជា​ម្ដាយ​ផង ជា​ឪពុក​ផង ក្នុង​ការ​ចិញ្ចឹម​កូន​ប្រុស និង​ធ្វើ​ចំការ​ផ្គត់ផ្គង់​ជីវភាព​។ ស្នេហា​របស់​ម៉ាត់ គឺ​ឪពុក​របស់​ថេន ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​។ ឪពុក​របស់​ថេន ស្រឡាញ់​ការ​ធ្វើ​ចំការ ហេតុ​នេះ អ្វី​ៗ​គ្រប់​យ៉ាង​នៅ​ក្នុង​ជីវិត​ម៉ាត់ ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​ដល់​សេចក្ដី​សុខ​របស់​ឪពុក​ថេន​។ ដោយ​សារ​ការ​ធ្វើ​ចំការ​ជា​សេចក្ដី​សុខ​របស់​ឪពុក​ថេន ម៉ាត់​លះ​បង់​ជីវិត​របស់​ខ្លួន​នៅ​ក្នុង​ចំការ ថែមទាំង​ចង់ឲ្យ​កូន​ប្រុស​របស់​ខ្លួន រៀន​សូត្រ​ផ្នែក​កសិកម្ម ដើម្បី​ពង្រីក​ចំការ​ដែល​មាន​ថែម​ទៀត​ផង។ សេចក្ដី​ស្នេហា​របស់​ម៉ាត់ គឺ​ការ​ដែល​អាច​ជួយ​សម្រេច​ក្ដី​សុបិន​របស់​អ្នក​ដែល​ខ្លួន​ឯង​ស្រឡាញ់។

p18hmhnb2i199jqk1koo13ajfk85

វ៉ាត់ ប្រុស​កម្លោះ​ចាស់​ដែល​តាម​ស្រឡាញ់​ម៉ាត់​។ វ៉ាត់​ដឹង​ច្បាស់​ណាស់​ថា ម៉ាត់​នៅ​តែ​ស្រឡាញ់​ស្វាមី​របស់​នាង​។ ហើយ​វ៉ាត់​ក៏​ដឹង​ច្បាស់​ណាស់​ដែរ​ថា ម៉ាត់គ្មាន​ថ្ងៃ​ប្ដូរ​ចិត្ត​មក​ស្រឡាញ់​ខ្លួន​ជា​ដាច់​ខាត ព្រោះ​ចំពោះ​ម៉ាត់ វ៉ាត់​គ្រាន់​តែ​ជា​មិត្តជិតស្និទ្ធម្នាក់ ដែល​នៅ​ចាំជួយជា​កម្លាំង​កាយ កម្លាំង​ចិត្ត ដល់​ម៉ាត់​តែ​ប៉ុណ្ណោះ​។ បើ​ទោះ​ជា​បែប​នេះ​ក៏​ដោយ វ៉ាត់​នៅ​តែផ្ដល់ការ​ស្រឡាញ់ និងកម្លាំង​ចិត្ត គ្រប់​បែប​យ៉ាង​ដល់​ម៉ាត់​។ វ៉ាត់​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​ឲ្យ​ម៉ាត់​សប្បាយ​ចិត្ត និង​ដើម្បី​ឲ្យ​ខ្លួន​ឯង​បាន​នៅ​ក្បែរ​ម៉ាត់​។ នេះ​ជា​ក្ដី​ស្រឡាញ់ ដែល​វ៉ាត់​មាន​ចំពោះ​ម៉ាត់ និង​មិន​ដែល​រា​ថយ​ឡើយ​។

TIMELINE-BH_0586_resize

ថេន យុវជន​ដែល​ទើប​តែ​ផ្លាស់​ពី​ខេត្ត មក​រស់​នៅ​បាងកក​។ ថេន​ដូច​ចក ដែល​រសាត់​អណ្ដែត​នៅ​លើ​ផ្ទៃ​ទឹក មិន​ស្គាល់​ខ្លួន​ឯង​ច្បាស់ មិន​ដឹង​ថា​ខ្លួន​ឯង​មាន​គោលដៅ​អ្វី​ ត្រូវ​ធ្វើ​អ្វី ដើម្បី​អ្វី​។ មួយ​ថ្ងៃ​ៗ ថេន​ដើរ​តាម​សិស្ស​ច្បង​ស្រី​ម្នាក់ ដែលខ្លួន​ចូល​ចិត្ត​ ឲ្យ​គេ​ប្រើ​សព្វ​គ្រប់​បែប​យ៉ាង​ដើម្បី​បាន​នៅ​ក្បែរ​គេ។ ប៉ុន្តែចុង​ក្រោយ ស្នេហា​​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​របស់​ថេន ក៏​រលត់​ដូច​ភ្លើង​ចម្បើង​។

1388983929-timeline05-o

ជូន ស្រី​តូច​ជាមិត្ត​របស់​ថេន នៅ​មហាវិទ្យាល័យ​។ មាន​និស្ស័យ​ជា​មនុស្ស​រប៉ិលរប៉ូច ចូល​ចិត្ត​ការ​សប្បាយ ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត និង​ជា​មនុស្ស​ដែល​មាន​គោលដៅច្បាស់​លាស់​នៅ​ក្នុងជីវិត​។ បន្ទាប់​ពី​រាប់​អាន​ថេន​បាន​មួយ​រយៈ ជូនក៏​ចាប់​ផ្ដើម​ចូល​ចិត្ត​ថេន និង​ព្យាយាម​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ថេន​ចូលចិត្ត ដើម្បី​ថេន​។ តែពេល​ដឹង​ថា គ្មាន​សង្ឃឹម​ព្រោះ​ថេន​កំពុង​តែ​ស្រឡាញ់​សិស្ស​ច្បង​ម្នាក់ និង​ស្រប​ពេល​ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​នៅ​ជប៉ុន ជូន​ក៏​សម្រេច​ចិត្ត​បោះបង់​ស្នេហា​នេះ​ចោល ដើម្បី​ឈោង​ចាប់​យក​ក្ដី​សុបិន​របស់​ខ្លួន ដែល​ចង់ធ្វើ​ដំណើរទៅប្រទេស​ផ្សេង​ៗ ចង់​ធ្វើ​ដំណើរជុំវិញពិភព​លោក​។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

 


នៅ​ក្នុង​រឿង​នេះ យើង​សង្កេត​ឃើញ​ថា យុវវ័យ​សម័យ​ថ្មី​​ភាគ​ច្រើន​លើសលប់ បង្កើត​សម្ព័ន្ធភាព​រវាង​គ្នា​និង​គ្នា​តាម​រយៈ​បណ្ដាញ​សង្គម Facebook តាម​រយៈ​កញ្ចក់​កុំព្យូទ័រ​ឬទូរសព្ទ។ ការ​ទាក់ទង​គ្នា​​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​វា​ក៏​ឆាប់ផុត​​រលត់​ទៅ​វិញ​ដូច​គ្នា​ដែរ​។ ហើយ​យើង​ជឿ​ថា ក្រៅពី​តួ​អង្គ​នៅ​ក្នុង​រឿង​នេះ ដែល​មាន​សម្ព័ន្ធភាព​ភ្លើង​ចម្បើង​ដូច្នេះ យុវវ័យ​ជា​ច្រើន​ទៀត​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន មិន​ថា​សង្គម​ថៃ សង្គម​ខ្មែរ ឬ​ប្រទេស​ណា​ៗទេ ក៏​កំពុង​តែ​ជួប​រឿង​ប្រហែល​គ្នា​នេះ​ដែរ​៕

Advertisements

Entry filed under: កម្សាន្ត, ភាពយន្ដ, រូបភាព.

Obsession: 舞花 〜マイ・フラワー /竹渕慶 Genie Fest 16 ปีแห่งความร็อก

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែមករា 2015
អា ព្រ សុ
« ធ្នូ   កុម្ភៈ »
 123
45678910
11121314151617
18192021222324
25262728293031

បណ្ណសារ


%d bloggers like this: