ក្រុម​ឧទ្ទាម​​ជីហាត​វាយ​លុក​កម្ពុជា

ខែកញ្ញា 26, 2014 at 6:03 ល្ងាច មតិ 5

សេចក្ដី​ថ្លែងការណ៍​ធ្លាក់​ចុះ​មក ដាក់​លេខ​រៀង​ច្បាស់​ៗ​ថា នៅ​ពេលប៉ុន្មាន​នាទី​ទៀត ពួក​វា​នឹង​សម្លាប់​នរណាខ្លះ។ ពេល​ដែល​ខ្ញុំ​កំពុង​អាន​សេចក្ដី​ថ្លែងការណ៍​នោះ សំឡេង​យំ​សោក​ស្ដាយ​ស្រណោះ​លាន់​លឺកង​រំពង​។ គឺ​ខ្ញុំ​នៅ​ក្នុង​ពិធី​បុណ្យ​សព​បុរស​ម្នាក់ ដែល​ពួក​ជីហាត​ទើប​តែ​សម្លាប់​ពីរ​បី​ម៉ោង​មុន​។ មិនទាន់​ធ្វើ​បុណ្យ​សព​អ្នក​ស្លាប់​ទី​មួយ​រួច​រាល់​ផង ពួក​ជីហាត​ស្រាប់​តែ​រាយ​នាម​អ្នក​ដែល​ត្រូវ​ស្លាប់​បន្ទាប់​ទៅហើយ​។

ខ្ញុំ​តក់​ស្លុត​។ ខ្ញុំ​មិន​យល់​ថា​ហេតុ​អ្វីពួក​នេះ​សាហាវ​ព្រៃ​ផ្សៃ​ដល់​ម្ល៉ឹង។ ហើយ​រឹត​តែ​មិន​យល់​ថា ពួក​នេះ​ចង់​បាន​អី​ពី​កម្ពុជា ប្រទេសដ៏​ក្រីក្រ និង​ខ្ទេចខ្ទាំ​។ ភ្លាម​ៗ​នោះ នៅ​ក្បែរ​ខ្ញុំ​ស្រាប់​តែ​លេច​រូប​ស្ដ្រី​ម្នាក់​ស្លៀក​ពាក់​ខ្មៅ រុំ​មុខ​ដោយ​ក្រណាត់​ខ្មៅ និង​មាន​កាន់​កាំភ្លើង​វែង​មួយ​ដើម​។ នាង​នេះ​សម្លក់​ខ្ញុំ រួច​ទើប​តម្រង់​កាណុង​កាំភ្លើង​ទៅ​កាន់​បុរស​ម្នាក់ ដែល​ជា​មន្ដ្រី​រដ្ឋាភិបាល​ថ្នាក់​ខ្ពស់​មួយ​រូប​។ មែន​ហើយ មន្ដ្រី​រូប​នោះ​ស្ថិត​នៅ​លេខ​រៀង​ទី​មួយ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ពួក​ជីហាត​ដែល​ខ្ញុំ​ទើប​បានអាន​មុន​នេះ​។ អ៊ីចឹង នាង​ស្លៀក​ពាក់ខ្មៅ​កាន់​កាំភ្លើង​ដែលនៅ​ក្បែរ​ខ្ញុំ​នេះ ជា​គ្នីគ្នា ជា​ដៃ​ជើង​របស់​ពួក​ជីហាត​ប្រាកដ​ណាស់​!

ខ្ញុំ​កាន់​តែ​តក់​ស្លុត​។ នេះ​ខ្ញុំ​កំពុង​តែ​នៅក្បែរ​ពួក​ជីហាត​! ពួក​ជីហាត​ដែល​សម្លាប់​អ្នក​កាសែត​អស់​ពីរ​នាក់​រួច​មក​ហើយ។ ខ្ញុំ​ខ្លាច.. គឺ​ខ្លាច​រហូត​ភ្ញាក់​ពី​ដេក។ ហើយ​ខ្ញុំ​ក៏​ស្រាប់​តែ​ហួស​ចិត្ត​ខ្លួន​ឯង… ហួស​ចិត្ត​ខ្លួន​ឯង ដែល​យល់​សប្តិ​ឃើញពួក​ជីហាត​៕

Advertisements

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!, រឿង​ខ្លី.

Period

5 មតិ Add your own

  • 1. សុភ័ក្ត្រ  |  ខែកញ្ញា 27, 2014 ម៉ោង 1:04 ព្រឹក

    ជឿ​មិន​ជឿ​ សុបិន​នេះ​នឹង​ក្លាយ​ជាការ​ពិត

  • 2. -NaDiaNote-  |  ខែកញ្ញា 27, 2014 ម៉ោង 7:33 ព្រឹក

    ធ្លាប់យល់សប្តិរហូតដល់ភ្ញាក់ពីដេកម្ដងដែរ តែភ្លេចបាត់ហើយមិនដឹងយល់សប្ដិអី!

  • 3. រចនា  |  ខែកញ្ញា 27, 2014 ម៉ោង 11:16 ព្រឹក

    មិន​សូវ​ជឿ​ទេ

  • 4. ប្រាក់ សុភី  |  ខែកញ្ញា 28, 2014 ម៉ោង 2:04 ល្ងាច

    សូម​កុំអោយ​សុបិន្តនេះក្លាយជាការពិត​អី!

  • 5. Nataro  |  ខែតុលា 4, 2014 ម៉ោង 12:04 ព្រឹក

    ដេកហើយលក់ទៀត ក្លាយជាយល់សុបិន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែកញ្ញា 2014
អា ព្រ សុ
« សីហា   តុលា »
 123456
78910111213
14151617181920
21222324252627
282930  

បណ្ណសារ


%d bloggers like this: