ហេតុ​អ្វី?

ខែកញ្ញា 6, 2014 at 6:13 ល្ងាច មតិ ១

តាំង​ពី​ធ្វើ​ការ​វិទ្យុ ខ្ញុំ​សម្ភាស​មនុស្ស​ច្រើន​គួរ​សម​។ អ្នក​ដែល​ខ្ញុំ​អញ្ជើញ​មក​សម្ភាស កម្រ​សួរ​ខ្ញុំ​ណាស់! បើ​មាន ក៏​មាន​ត្រឹម​សួរ​ថា ចាក់​ផ្សាយ​ពេល​ណា? ឬ ខ្ញុំ​និយាយ​ល្អ​ទេ? តែ​ប៉ុណ្ណឹង!

ថ្ងៃ​នេះ ខ្ញុំ​អញ្ជើញ​កញ្ញា​ម្នាក់​មក​សម្ភាស​រឿង​កម្មវិធី​សប្បុរសធម៌​។ ក្រោយ​ចប់​សម្ភាស កញ្ញា​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​អញ្ជើញ​នាង? ខ្ញុំ​រាង​ភ្ញាក់​បន្តិច ព្រោះ​មិន​រំពឹង​ថា កញ្ញា​នឹង​សួរ​ខ្ញុំ​ថា «ហេតុ​អ្វី​?» ឡើយ​។ ហើយ​ក្នុង​ពេល​ពីរ​បី​វិនាទី​នោះ ខ្ញុំ​ក៏​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូច​គ្នា​ដែរ.. ហេតុ​អ្វី​?

មែន​ទែន​ទៅ តាំង​ពី​ខ្ញុំ​ក្លាយ​ជា​អ្នក​កាសែត ខ្ញុំ​លែង​មាន​ពេល​ត្រឡប់​ទៅ​ធ្វើ​ការងារ​សង្គម ឬ​ការងារ​សប្បុរសធម៌ ដូច​ដែល​ខ្ញុំ​ធ្លាប់​បានធ្វើ​កន្លងមក​។ ប្រហែល​មក​ពីហេតុផល​នេះ​ហើយ ដែល​ខ្ញុំ​តែង​តែ​អញ្ជើញ​ក្មេង​ៗ​ដែល​មាន​គំនិត​ផ្ដួច​ផ្ដើម​ធ្វើ​ការងារ​សង្គម ឲ្យ​មក​និយាយ​វិទ្យុ​។ ខ្ញុំ​លែង​មាន​ពេល​ចូល​រួម​ការងារ​សង្គម​ដូច​មុន.. ខ្ញុំ​លែង​អាច​ជួយ​ជា​កម្លាំង​កាយ​ដូច​មុន.. ហេតុ​នេះ​ខ្ញុំ​អញ្ជើញ​ក្មេង​ៗ​មក​រ៉ាត់យោ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ និង​ជួយ​ផ្សព្វផ្សាយ​បន្ថែម​។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​អាច​ជួយ​បាន នៅ​ពេល​ឥឡូវ​នេះ​៕

Advertisements

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!, RFI.

DIY Shopping Haul

1 មតិ Add your own

  • 1. sopheaksrey  |  ខែកញ្ញា 7, 2014 ម៉ោង 8:08 ព្រឹក

    អរគុណ បង រចនា ដែលបាន ជួយផ្សព្វផ្សាយ ពី អ្នកកាសែតសហគមន៍ 😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែកញ្ញា 2014
អា ព្រ សុ
« សីហា   តុលា »
 123456
78910111213
14151617181920
21222324252627
282930  

បណ្ណសារ


%d bloggers like this: