សំបុត្រ​ស្នេហ៍ The Letter (2004)

ខែ​ឧសភា 31, 2014 at 3:02 ល្ងាច មតិ 5

ខ្ញុំ​មិន​ធ្លាប់​មាន​បំណង​សរសេរ​អំពី​ភាពយន្ត​រឿង សំបុត្រ​ស្នេហ៍ ឬ The Letter នេះ​ទេ រហូត​ដល់​ពេល​មួយ កាល​ពី​ដើម​ខែ​ឧសភា​នេះ។ កាល​ណោះ​ខ្ញុំ​បាន​សម្រាក​នៅ​ផ្ទះ​អស់​១០​ថ្ងៃ ដើម្បី​ព្យាបាល​រោគ​។ ខ្ញុំ​បាន​រក​មើល​ក្រែង​មាន​រឿង Timeline จดหมายความทรงจํา ឲ្យ​ដោនឡូត​ទុក​មើល ព្រោះ​ខ្ញុំ​មិន​ទាន់​បាន​មើល​រឿង​នេះ​ទេ តាំង​ពី​វា​ដាក់​បញ្ចាំង​ក្នុង​រោង​កុន កាល​ពី​កុម្ភៈ។ មូលហេតុ​នោះ​គឺ ខ្ញុំ​មិន​ចូល​ចិត្ត​មើល​រឿងបរទេស បក​ជា​ភាសា​ខ្មែរ ទើប​ខ្ញុំ​មិន​ទៅ​មើល​នៅ​រោងកុន ដោយ​ចាំ​រហូត​ពេល​មាន​ឲ្យ​ដោនឡូត​ជា​ភាសា​ថៃ ទើប​ដោនឡូត​មក​មើល​តែ​ម្ដង​។

ពេល​កំពុង​រក​នោះ ខ្ញុំ​បាន​អាន​ការ Review ជា​ច្រើន ដែល​សរសេរ​សរសើ​រឿង Timeline จดหมายความทรงจํา ហើយអ្វី​ដែល​សំខាន់​នោះ គេ​ថា រឿង Timeline จดหมายความทรงจํา នេះ ជា​រឿង​ត​ភាគ ពី​រឿង សំបុត្រ​ស្នេហ៍ ឬ The Letter ដែល​ដាក់​បញ្ចាំង​កាល​ពី​ឆ្នាំ​២០០៤​កន្លង​ទៅ។ ខ្ញុំ​សម្រេច​ថា សរសេរ​ពី​រឿង​សំបុត្រ​ស្នេហ៍​នេះ​សិន មុន​នឹង​សរសេរ​ពី​រឿង Timeline จดหมายความทรงจํา តាម​ពី​ក្រោយ​។

letter

ភាពយន្ត​រឿង សំបុត្រ​ស្នេហ៍ ឬ The Letter បើ​តាម​វីគីភីឌៀ គឺ​ជា​ភាពយន្តដែល​ផលិត​ឡើង​វិញ​តាម​រឿង Phyeon Ji របស់​កូរ៉េ​ខាង​ត្បូង​។

ថត​តាំង​ពី​ឆ្នាំ​២០០៤ សាច់​រឿង និង​ប្លង់​ថត​របស់​រឿង​សំបុត្រ​ស្នេហ៍ The Letter នេះ ធ្វើ​ដំណើរ​ទៅមុខ​យ៉ាង​យឺត​ៗ និង​ស្រស់​ស្អាត។ ឌីវ ធ្វើ​ការ​ជា​អ្នក​សរសេរ​កម្មវិធី​នៅ​ក្រុមហ៊ុន​ឯកជន​មួយ នៅ​ទីក្រុង​បាងកក។ និស្ស័យ ឬ​វាសនា ក៏​ថា​បាន ឌីវ បាន​ស្គាល់​គ្នា​ជាមួយ​តុន អំឡុង​ពេល​ដែល​នាង​ទៅ​បុណ្យ​សព​យាយ​របស់​នាង​នៅ​ឈៀងម៉ៃ។

08

ព្រឹក​ថ្ងៃ​ទី​១៥​កុម្ភៈ ឌីវ បាន​បាត់បង់​មិត្ត​នារី​ជិត​ស្និទ្ធ​​តែ​មួយ​គត់​របស់​នាង​ឈ្មោះកេត។ នេះ​ជា​ហេតុផល​ដែល​បណ្ដាល​ឲ្យ​ឌីវ សម្រេច​ចិត្ត​ទៅ​ឈៀងម៉ៃ ទៅ​នៅ​ផ្ទះ​របស់​លោក​យាយ​នាង ដែល​បន្សល់​ទុក​ឲ្យ​។ នៅ​ឈៀងម៉ៃ​នោះហើយ ដែល​ឌីវ បាន​ស្វែង​យល់​ចិត្ត​ថ្លើម​ជាមួយ​តុន រហូត​បាន​រៀបការ រស់​នៅ​ជាមួយ​គ្នា​នៅ​ឈៀងម៉ៃ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

សេចក្ដី​សុខ​ខ្លី​ណាស់! តុន ស្រាប់​តែ​ស្លាប់​ដោយ​សារ​មហារីក​ខួរ​ក្បាល។ ដោយ​ទ្រាំ​រស់​នៅ​ក្នុង​ភាព​ឯកា ហ៊ុំ​ព័ទ្ធ​ដោយ​អនុស្សាវរីយ៍​ផ្អែម​ល្ហែម​មិន​បាន ឌីវ បាន​ឡើង​ឡាន​ត្រឡប់​មក​ក្រុង​បាងកក​វិញ។ ប៉ុន្តែ​នៅ​តាម​ផ្លូវ នាង​បាន​ទទួលសំបុត្រ​មួយ​ពី​តុន​ជា​ស្វាមី ដែល​ទើប​តែ​ស្លាប់។ សំបុត្រ​ដែល​តុន​ផ្ញើ​ឲ្យ​នាង​ជា​ច្រើន​ច្បាប់ ធ្វើ​ឲ្យនាង​មាន​សង្ឃឹម​ឡើង​វិញ ហើយ​ប្រឹង​រស់​ត​ទៅ​មុខ​ទៀត ដើម្បី​ថែ​រក្សា​កូន​របស់​នាង​ដែល​នៅ​ក្នុង​ផ្ទៃ។ ជា​កូន​របស់​នាង និង​តុន ដែល​កើត​ឡើង​ពីក្ដី​ស្រឡាញ់​៕


 

ដោយ​សារ​តែ​ជា​មនុស្ស Sensitive ខ្ញុំ​យំ​ឡើង​ហើម​ភ្នែក ពេល​មើល​រឿង​នេះ។ ជា​រឿង​កម្សត់​ក៏​ពិត​មែន តែ​ពេល​មើល​ចប់ អ្នក​មើល​ត្រឡប់​ជា​មាន​សង្ឃឹម​ឡើង​វិញ។ ខ្ញុំ​ចូល​ចិត្ត​ការ​ដំណើរ​រឿង និង​ប្លង់​ថត​យឺត​ៗ​បែប​នេះ។ យឺត​ក៏​ពិត​មែន តែ​ទៅ​មុខ​ជា​និច្ច មិន​គួរ​ឲ្យ​ធុញ​ទេ! មួយ​វិញ​ទៀត ទីតាំង​ថត​ក្នុង​រឿង​នេះ ស្អាត​ខ្លាំង​ណាស់! ថ្ងៃ​ណាមួយ ខ្ញុំ​នឹង​ទៅ​ឲ្យ​ដល់​ទី​នោះ ហើយ​ថត​រូប​មក​ដាក់​នៅ​ក្នុង​ប្លក់​នេះ ផ្ញើ​អ្នក​ទាំង​អស់​គ្នា។

និយាយ​ពី​សេចក្ដី​ស្នេហា​ក្នុង​រឿង​នេះ គង់​ចៀស​មិន​ផុត​ពី​ផ្នត់​គំនិត​កាល​សម័យ​នោះ (ឆ្នាំ​២០០៤) ដែលយល់​ថា ស្នេហា​តាម​ប្រព័ន្ធ​​អ៊ីនធឺណែត មិន​ទៀងទាត់ និង​មិន​គួរ​ឲ្យ​ទុក​ចិត្ត​។ ក្នុង​នោះ កេត ដែល​ជា​មិត្ត​នារី​ជិត​ស្និទ្ធ​របស់ ឌីវ ត្រូវ​បាន​បុរស​ដែលនាង​ស្គាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណែត សម្លាប់​នៅ​យប់​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់។ យប់​នោះ កេត បាន​ណាត់​ជួប​បុរស​ជា​ឃាតក ជា​លើក​ទី​១ ក្រោយ​ពី​ជជែក​គ្នា​លេង​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​អស់​មួយ​រយៈ។ ពេល​ជួប កេត​ខក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​សារ​តែ​បុរស​នោះ មិន​មែន​ជា​បុរស​សង្ហារ ដូច​ដែលនាង​គិត​ទុក។ នាង​ព្យាយាម​សុំ​ផ្ដាច់​ទំនាក់​ទំនង​ពី​បុរស​នោះ រហូត​ដល់​បុរស​នោះ​ខឹង ហើយ​សម្លាប់​នាង​ចោល។

ចំណែក​ស្នេហា​ដែល​ឆ្លង​ឆ្លើយ​តាម​សំបុត្រ​សរសេរ​ដោយ​ដៃ ត្រូវ​បាន​អ្នក​និពន្ធ​រឿង​នេះ​ផ្ដល់​តម្លៃ​ឲ្យ​យ៉ាង​ច្រើន​លើស​លុប.. សំបុត្រ​ស្នេហា​​សរសេរ​ដោយ​ដៃ​នោះ​ហើយ គឺ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ឌីវ មាន​សង្ឃឹម ហើយ​បន្ត​រស់​នៅ​ជាមួយ​កូន​ប្រុស​របស់​នាង។ សំបុត្រ​សរសេរ​ដោយ​ដៃ បង្ហាញ​ពី​ការ​តាំង​ចិត្ត​របស់​មនុស្ស​ម្នាក់ សរសេរ​ទៅ​កាន់​មនុស្ស​ម្នាក់​ទៀត។ ជា​អនុស្សាវរីយ៍​រវាង​មនុស្ស​ពីរ​នាក់ ដែល​អាច​នៅ​គង់​វង្ស​ជា​ដរាប​ត​ទៅ បើ​រក្សា​ទុក​បាន​ល្អ៕

 

 

Advertisements

Entry filed under: កម្សាន្ត, ភាពយន្ដ.

Happy Birthday, My Mister! ♥ I start my Vlog! ;)

5 មតិ Add your own

  • 1. Violetana  |  ខែមិថុនា 3, 2014 ម៉ោង 5:07 ព្រឹក

    បើតាមការរៀបរាប់របស់អូន រឿងខ្មែរ រដូវរងារ ប្រហែលជាមានប្រភព មកពីរឿងនេះដែរ សាច់រឿងដូចគ្នា ទោះបីជាដំណើររឿង មិនដូចគ្នាក៏ដោយ។

  • 2. រចនា  |  ខែមិថុនា 3, 2014 ម៉ោង 1:45 ល្ងាច

    យី! អូន​មិន​ដែល​មើល​រឿង​ខ្មែរ រដូវ​រងា ទេ.. 😀

  • 3. Violetana  |  ខែមិថុនា 3, 2014 ម៉ោង 7:46 ល្ងាច

    អា៎!!! នរណាទៅដឹង!​ 😀 រឿងហ្នឹងតួមាស ប៊ុនលាភ និង ឌុច សុភា។

  • 4. រដ្ឋ  |  ខែមិថុនា 10, 2014 ម៉ោង 12:54 ព្រឹក

    ហ្នុង​ហើយ! ខ្ញុំ​ចង់​និយាយ​ពី​រឿង​ខ្មែរ​មួយ​នោះ មាន​ឈុត​ដក​ពី​រឿងletterហ្នឹង​ដែរ គឺ​ឈុត​ណាត់​ជួប​គ្នា ​មិត្រ​នាង​ត្រូវ​ឃាតក​សម្លាប់ ។ សម័យ​អិនតានែត កាល​នោះ កុំ​ព្យូទ័រ​ជជុះ​ ហាហា ឃើញ​ចង់​សើច!

    រឿង​រដូវ​រងាហ្នឹង​មិន​ដឹង​ស្អី​ជា​ស្អី ងំ​ៗ ដូច​រចនា​ថា​ប្លង់​យឺត​ៗ ។ រឿង​ខ្មែរ​មិន​បាច់​ប្លង់​ក៏​វា​ទៅ​យឺត​ៗ​ស្រាប់​ហើយ តាំង​ពី​ការ​​សន្ទនា

  • 5. Timeline សំបុត្រ ::: ការ​ចង​ចាំ (2014) | ~XtremeLife~  |  ខែមករា 17, 2015 ម៉ោង 12:47 ល្ងាច

    […] ដូច​ខ្ញុំ​បាន​ជម្រាប​នៅ​ក្នុង​ប្រកាស​មុន​ស្រាប់​ថា […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែ​ឧសភា 2014
អា ព្រ សុ
« មេសា   មិថុនា »
 123
45678910
11121314151617
18192021222324
25262728293031

បណ្ណសារ


%d bloggers like this: