បាញ់​ឆែវ​អង្គរ

ខែ​មេសា 28, 2014 at 5:18 ល្ងាច មតិ 5

ខ្ញុំ​បាន​ទៅ​សម្រាក​វិស្សមកាល​នៅ​សៀមរាប​ពីរ​យប់ កាល​ពី​ដើម​ខែ​មេសា​នេះ​។ ហើយ​ជា​រៀង​រាល់​ពេល​ដែល​ខ្ញុំ​ទៅ​សៀមរាប ខ្ញុំ​តែង​តែ​ទៅ​​ទទួល​ទាន​បាញ់ឆែវ​អង្គរ មិន​ដែល​ខាន​ឡើយ​។ អ្នក​អាន​នៅ​ភ្នំពេញ​ភាគ​ច្រើន​លើស​លប់ ប្រហែល​មិន​ដឹង​ទេ​ថា នៅ​ក្បែរ​អង្គរ មាន​បាញ់​ឆែវ​ឆ្ងាញ់​។ បាញ់​ឆែវ​អង្គរ តាម​ដែល​ខ្ញុំ​សង្កេត គឺ​មាន​តែ​អ្នក​នៅ​សៀមរាប​ប៉ុណ្ណោះ ដែល​ដឹង ហើយ​ទៅ​ទទួល​ទាន​។

កន្លែង​បាញ់​ឆែវ​ដែល​ខ្ញុំ​និយាយ​ដល់​នេះ អ្នក​អាន​អាច​រក​ឃើញ នៅ​ទល់​មុខ​គូ​ទឹក​ផ្នែក​ខាង​ឆ្វេង នៃ​ប្រាសាទ​អង្គរ​វត្ត​​។ បើ​ប្រាប់​ឲ្យ​ច្បាស់ គឺ​ពី​កន្លែង​លក់​បាញ់ឆែវ​នេះ​ទៅ អ្នក​អាន​បត់​ស្ដាំ នោះ​នឹង​ទៅ​ដល់​មុខ​ប្រាសាទ​អង្គរ​វត្ត​តែ​ម្ដង​។ (មើល​រូប)

រូប​ភាព​ពី​ផែន​ទី​ហ្គូហ្គល

កាល​មុន​នោះ ខ្ញុំ​ទៅ​សៀមរាប ហើយ​ប្រាប់​ម៉ូតូ​កង់​បី​ឲ្យ​ជូន​ទៅ​បាញ់​ឆែវ​ឆ្ងាញ់​នៅ​អង្គរ ពូ​ម៉ូតូ​នោះ ក៏​ជូន​ខ្ញុំ​ទៅ​តូប​ឈ្មោះ «ស្រី​ម៉ៅ»។ ពូ​ម៉ូតូ​នោះ​ប្រាប់​ខ្ញុំ​ថា តូប «ស្រី​ម៉ៅ» នេះ ឆ្ងាញ់ជាង​គេ​។ តែ​បើ​តាម​មាត់​ខ្ញុំ តូប​ឈ្មោះ «អ៊ី​ង៉ិក» ទើប​ឆ្ងាញ់ជាង​គេ​។ ក្រៅ​ពី​ឆ្ងាញ់​ហើយ តម្លៃ​ក៏​ធូរ​ថ្លៃ​ទៀត​។ បាញ់​ឆែវ​មួយ​បន្ទះ​ថ្លៃ​ប្រមាណ ២៥០០​រៀល​ប៉ុណ្ណោះ​ឯង​​។

បាញ់​ឆែវ​នៅ​តូប​អ៊ី​ង៉ិក ^^ មើល​ហើយ​ហាម​លេប​ទឹក​មាត់! ហេហេហេ

កុំ​ភ្លេច​ចូល​ភ្លក់​បាញ់​ឆែវ​អង្គរ! ហើយ​មក​ប្រាប់​ខ្ញុំ​វិញ​ផង ថា​ត្រូវ​មាត់​ឬ​អត់? 🙂

Advertisements

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!, រូបភាព, Travel.

ចម្រៀង​ឡាវ៖ ບໍ່ຕ້ອງບອກໃຫ້ລືມ ខ្សាច់​លាក់​ស្នេហ៍

5 មតិ Add your own

  • 1. ម៉ាក់ស្រីតូចបីនាក់  |  ខែ​មេសា 29, 2014 ម៉ោង 10:36 ល្ងាច

    មិនខ្ចីស្រក់ទឹកមាត់ សុខចិត្តលេប

  • 2. រចនា  |  ខែ​ឧសភា 1, 2014 ម៉ោង 10:04 ព្រឹក

    ស្មាន​តែ​គ្រាន់​បើ! ហេហេហេ! 😛

  • 3. la1  |  ខែ​ឧសភា 2, 2014 ម៉ោង 8:37 ព្រឹក

    My friend told me about this place too but I wanted to eat other thing, so couldn’t eat 😦

  • 4. រចនា  |  ខែ​ឧសភា 5, 2014 ម៉ោង 9:18 ព្រឹក

    Dnt forget to try it next time u visit Siem Reap!

  • 5. la1  |  ខែ​ឧសភា 5, 2014 ម៉ោង 11:00 ល្ងាច

    I will try next time 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែ​មេសា 2014
អា ព្រ សុ
« មីនា   ឧសភា »
 12345
6789101112
13141516171819
20212223242526
27282930  

បណ្ណសារ


%d bloggers like this: