វិស្សមកាល ខែ​មេសា ឆ្នាំ​២០១៤

ខែ​មេសា 15, 2014 at 8:09 ព្រឹក មតិ 3

នៅ​វិទ្យុ ខ្ញុំ​ទើប​តែ​ត្រឡប់​មក​ពី​វិស្សមកាល​រយៈ​ពេល​១​សប្ដាហ៍​។ ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១២​មេសា ខ្ញុំ​បាន​ទៅ​សម្រាក​នៅ​ខេត្ត​សៀមរាប ខេត្ត​កែប ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ​។

អ្នក​អាន​អាច​នឹង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​សម្រាក​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ? ខ្ញុំ​មិន​មែន​មិន​ចង់​ឈប់​ចូល​ឆ្នាំ តែ​ខ្ញុំ​ឈប់​មិន​កើត.. ព្រោះ​រឿង​សុំ​ច្បាប់​នេះ ត្រូវ​ដំណើរ​ការ​តាម​ប្រព័ន្ធ មក​មុន​បាន​មុន ឬ​ជា​ភាសា​អង់គ្លេស​ថា First Comes, First Serves។ 😀

ខ្ញុំ​ថា ឈប់​មុន​ចូល​ឆ្នាំ​ក៏​ល្អ! អ្វី​ៗ​ក៏​ធូរ​ថ្លៃ មិន​ថា​ម្ហូប​អាហារ កន្លែង​ស្នាក់​អាស្រ័យ ឬ​មធ្យោបាយ​ធ្វើ​ដំណើរ។ ជា​ពិសេស​ទៅ​ទៀត​នោះ គឺ​មនុស្ស​តិច មិន​អ៊ូអរ​ពេក​។ បើ​ឲ្យ​ខ្ញុំ​ឈប់​លើក​ក្រោយ ខ្ញុំ​នៅ​តែ​ជ្រើស​ឈប់​មុន​បុណ្យ​ធំ​ៗ​​ដដែល​ហ្នឹង! ហេហេហេ

បន្ទាប់​ពី​ប្រកាស​នេះ​ចេញ​ផ្សាយ ខ្ញុំ​នឹង​ដាក់​ប្រកាស​ដាច់​ដោយ​ឡែក​មួយ​ៗ អំពី​ការ​សម្រាក​របស់​ខ្ញុំ នៅ​ខេត្ត​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ។ វា​ជា​រឿង​រ៉ាវ​ដែល​គួរ​ឲ្យ​ចង​ចាំ និង​គួរ​ឲ្យ​ចែក​រំលែក។ ការ​ដើរ​កម្សាន្ត មិន​មែន​បាន​តែ​ការ​សប្បាយ​មួយ​មុខ​ឯ​ណា! យើង​នៅ​រៀន​បាន​បទ​ពិសោធ​ប្លែក​ៗ ជា​ច្រើន​ទៀត!

ជួប​គ្នា​នៅ​ប្រកាស​បន្ទាប់!

Advertisements

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!, RFI, Travel.

Frozen ព្រះ​នាង​ព្រិល​ទឹក​កក ចម្រៀង​ឡាវ៖ ບໍ່ຕ້ອງບອກໃຫ້ລືມ

3 មតិ Add your own

  • 1. ឌីយ៉ា  |  ខែ​មេសា 23, 2014 ម៉ោង 8:54 ព្រឹក

    គិតអ៊ីចឹងដែរ

  • 2. ឌីយ៉ា  |  ខែ​មេសា 23, 2014 ម៉ោង 8:56 ព្រឹក

    ខ្ញុំចូលចិត្តកំពតខ្លាំងជាងគេ ស្ងប់ស្ងាត់ ស្អាត មានអគារចាស់ៗមិនច្រើនតែក៏ល្អ

  • 3. បាញ់​ឆែវ​អង្គរ | ~XtremeLife~  |  ខែ​មេសា 28, 2014 ម៉ោង 5:18 ល្ងាច

    […] ខ្ញុំ​បាន​ទៅ​សម្រាក​វិស្សមកាល​នៅ​សៀមរាប​ពីរ​យប់ កាល​ពី​ដើម​ខែ​មេសា​នេះ​។ ហើយ​ជា​រៀង​រាល់​ពេល​ដែល​ខ្ញុំ​ទៅ​សៀមរាប ខ្ញុំ​តែង​តែ​ទៅ​​ទទួល​ទាន​បាញ់ឆែវ​អង្គរ មិន​ដែល​ខាន​ឡើយ​។ អ្នក​អាន​នៅ​ភ្នំពេញ​ភាគ​ច្រើន​លើស​លប់ ប្រហែល​មិន​ដឹង​ទេ​ថា នៅ​ក្បែរ​អង្គរ មាន​បាញ់​ឆែវ​ឆ្ងាញ់​។ បាញ់​ឆែវ​អង្គរ តាម​ដែល​ខ្ញុំ​សង្កេត គឺ​មាន​តែ​អ្នក​នៅ​សៀមរាប​ប៉ុណ្ណោះ ដែល​ដឹង ហើយ​ទៅ​ទទួល​ទាន​។ […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែ​មេសា 2014
អា ព្រ សុ
« មីនា   ឧសភា »
 12345
6789101112
13141516171819
20212223242526
27282930  

បណ្ណសារ


%d bloggers like this: