នៅលើ​​ផ្លូវ​មួយ​នោះ…

ខែ​មីនា 31, 2014 at 3:59 ល្ងាច បញ្ចេញមតិ

នៅ​លើ​ផ្លូវ​មួយ​នោះ ខ្ញុំ​បាន​ដឹង​ជា​មុន​រួច​ហើយ​ថា មាន​អ្វី​ជា​ច្រើន​ដែល​ខ្ញុំ​ត្រូវ​រៀន… មាន​រឿង​រ៉ាវ និង​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​ត្រូវ​ប្រឈម… ហើយ​មាន​ការ​ទទួល​ខុស​ត្រូវ​ធ្ងន់ធ្ងរ​ជាង​មុន មិន​ថា​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ ឬចំពោះ​​អ្នក​ដទៃ​ជា​ច្រើន​ទៀត។

រយៈ​ពេល​មួយ​ឆ្នាំ​ដែល​ខ្ញុំ​បាន​ដើរ​លើ​ផ្លូវ​មួយ​នោះ ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ណាស់​ថា ខ្ញុំ​បាន​រៀន​នូវ​មេរៀន​យ៉ាង​ច្រើន ពាក់ព័ន្ធ​នឹង​ការងារ ឬ​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន​ខ្ញុំ។ មែន​ទែន​ទៅ វា​ជា​ការ​វិវត្ត​មួយ​ដែល​គួរ​ឲ្យ​ពេញ​ចិត្ត ប៉ុន្តែ​ខ្ញុំ​គិត​ថា ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ច្រើន​ជាង​នេះ​ទៀត នៅ​ពេល​ដែល​ឱកាស​ផ្ដល់​ឱ្យ។

ខ្ញុំ​អាច​ជឿ​ជាក់​លើ​ខ្លួន​ឯង​ច្រើន​ជ្រុល​ពេក ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​ជឿជាក់ ខ្ញុំ​តែង​តែ​ធ្វើ​បាន.. ខ្ញុំ​មិន​មែន​ចេះ​ដើរ​ពី​កំណើត​ទេ! ខ្ញុំ​ដើរ​បាន​ដោយ​សារ​ការ​រៀន​សូត្រ និង​ស្ដាប់​ការ​រិះ​គន់​ស្ថាបនា។

ជា​ការ​ល្អ​មួយ​ហើយ ប៉ុន្តែ​ដោយ​សារ​តែ​ខ្ញុំ​ជ្រើស​ដើរ​លើ​ផ្លូវ​មួយ​នោះ ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​បោះ​បង់​ចោល​ការងារ​ខ្លះ​ដែល​ខ្ញុំ​ស្រឡាញ់​ពេញ​ចិត្ត។ ពេល​ដើរ​មក​ដល់​ត្រឹម​ណេះ ខ្ញុំ​នឹក​ដល់​ផ្លូវ​ដែល​ធ្លាប់​ដើរ​ពី​មុន ហើយ​ចង់​ដើរ​ត្រឡប់​ទៅក្រោយ​វិញ។ នៅ​លើ​ផ្លូវ​មួយ​នោះ ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រូវ​លះ​បង់.. ថា​មិន​ត្រូវ ថ្ងៃ​ណាមួយ ខ្ញុំ​អាច​ដើរ​លើ​ផ្លូវ​ពីរ ក្នុង​ពេល​តែ មួយ​ក៏​ថា​បាន.. នរណា​ស្មាន​ដល់!?

 

Advertisements

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!.

Happy Anniversary to Us <3 គ្រេច​ចង្កេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែ​មីនា 2014
អា ព្រ សុ
« កុម្ភៈ   មេសា »
 1
2345678
9101112131415
16171819202122
23242526272829
3031  

បណ្ណសារ


%d bloggers like this: