កូកា

ខែ​មីនា 6, 2012 at 9:03 ព្រឹក មតិ 6

ឆ្នាំថ្មីនេះ ចាប់អារម្មណ៍ថាខ្លួនឯងញ៉ាំកូកានិងភេសជ្ជៈដែលសម្បូរហ្គាសច្រើនមែនទែន… ច្រើនរហូតត្រូវអ្នកក្បែរខាងបន្ទោស។ ខ្ញុំក៏ដឹងថាវាមិនល្អសម្រាប់សុខភាព តែក៏មិនចង់ទប់ចិត្តច្រើន… គ្រាន់តែចង់រស់ឲ្យខ្លួនឯងសប្បាយចិត្ត ចង់ញ៉ាំអីក៏ញ៉ាំហ្នឹងទៅ!

ថ្ងៃមុនត្រូវមិត្តភក្តិបន្ទោសថា ហេតុអីចូលចិត្តម្ល៉េះ? វាជារបស់មិនល្អសម្រាប់សុខភាព… ថ្ងៃនេះញ៉ាំមិនឈឺ តែថ្ងៃក្រោយច្បាស់ណាស់ថាវាឱ្យផលមិនល្អ! ម៉េចក៏ទប់ចិត្តប្រាប់ខ្លួនឯងងាយៗថា «មិនញ៉ាំកូកា ញ៉ាំទឹកប្រសើរជាង» មិនបាន? -.- មិនមែនទប់មិនបានទេ តែមិនដែលទប់ 😀

គិតទៅគិតមក ការដែលមិនញ៉ាំកូកាក៏មិនមែនជារឿងអាក្រក់អីដែរ។ ខ្ញុំសម្រេចចិត្តថានឹងមិនញ៉ាំកូការាល់ថ្ងៃបែបនេះទៀតទេ ដោយមួយអាទិត្យញ៉ាំ៣ថ្ងៃ… ញ៉ាំនាថ្ងៃដែលចង់ញ៉ាំខ្លាំងតែប៉ុណ្ណោះ។ ក្នុងមួយថ្ងៃទៀតសោត ញ៉ាំតែមួយកំប៉ុងបានហើយ…

ដើម្បីសុខភាពល្អ អាយុវែង អាចញ៉ាំកូកាបានយូរ 😀 ស៊ូៗ!

Advertisements

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!, រូបភាព.

ขอได้ไหม? More Than Love

6 មតិ Add your own

  • 1. ក្មេងស្រែ  |  ខែ​មីនា 7, 2012 ម៉ោង 9:25 ព្រឹក

    you need to control yourself, just drink it only 2 days per year is enough, drink it only the day u work n the day u not work. 😀

  • 2. kelly  |  ខែ​មីនា 7, 2012 ម៉ោង 9:25 ព្រឹក

    ខ្ញុំក៏ចូលចិត្តញ៉ាំកូកាដែរ​បង។​ ការពិតទៅបើថ្ងៃណាខ្ញុំមិនមកធ្វើការទេ ថ្ងៃនោះហើយដែលជាថ្ងៃខ្ញុំញ៉ាំកូកានោះ។ ដឹងណាស់ហើយថាញ៉ាំវាមិនល្អប៉ុន្តែឃាត់ចិត្តខ្លួនឯងមិនបានទេ គឺត្រូវតែញ៉ាំ។

  • 3. Tata  |  ខែ​មីនា 7, 2012 ម៉ោង 9:30 ព្រឹក

    Lolz… Same as me!!
    Life is too short, I dun care abt it…
    Coke is ma life!

  • 4. kanhasunny  |  ខែ​មីនា 9, 2012 ម៉ោង 2:58 ល្ងាច

    គេថា កូកាផឹកទៅអត់ល្អ ប៉ុន្តែកុំទាន់ជឿអី ព្រោះការសិក្សាលើវាមានច្រើនណាស់ ហើយលទ្ធផលក៏ខុសៗគ្នា។ មានខ្លះនិយាយថា ផឹកកូកាច្រើន ជួយឲ្យខួរក្បាលចងចាំបានល្អ ដោយសារតែវាមានជាតិស្ករច្រើន (glucose) ហើយជាតិស្ករជាធាតុមួយដែលខួរក្បាលត្រូវការជាងគេ។ 😉

  • 5. Somada Vsthea  |  ខែ​មីនា 9, 2012 ម៉ោង 5:42 ល្ងាច

    មិនដឹងជាជឿអ្នកណាទេអញ្ចឹង ! សម្រាប់ខ្ញុំ ក៏ដូចជារចនាចូលចិត្តខ្លាំង​ណាស់ ញ៉ាំស្ទើរតែរាល់ថ្ងៃ​ទៅ​ហើយ ជាពិសេសពេលញ៉ាំបាយ​​ ។

  • 6. មេឃា  |  ខែ​មីនា 10, 2012 ម៉ោង 3:07 ល្ងាច

    ប្រការ​គួរប្រតិបត្តិ ក្រោយ ញាំ កូកា កូឡា ៖ ដោយសារ​តែ ភេសជ្ជៈកូកា មាន​ជាតិហ្គាស់ ច្រើន ពេលពិសា រួច​កុំភ្លេច ញាំទឹក បន្សាបផង… ពិសេស បើញាំកូកា មុនពេលចូលគេង កុំភ្លេចញាំ ទឹកបន្សាប និងដុសធ្មេញ… បើមិនអីចឹងទេ ធ្មេញនឹងឆាប់ពុកមិនខាន… ខ្ញុំ​បទពិសោធន៍ពុកធ្មេញស្រាប់… ទោះបីជា ពេទ្យមិនបានប្រាប់ តែខ្ញុំលួចដឹង… ពូកែទេ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែ​មីនា 2012
អា ព្រ សុ
« កុម្ភៈ   មេសា »
 123
45678910
11121314151617
18192021222324
25262728293031

បណ្ណសារ


%d bloggers like this: