រក​ឃើញ​ប្រភព «បុប្ផាវតី»

ខែសីហា 17, 2011 at 9:39 ល្ងាច មតិ 2

ខ្ញុំ​ធ្លាប់​បាន​ឃើញ​រឿង «បុប្ផាវតី» នេះ​ដាក់លក់​ព្រោងព្រាត​នៅ​តាម​បណ្ណាគារ​នានា​តែ​ក៏​មិន​ដែល​ចាប់​អារម្មណ៍​ទិញ​អាន​ដែរ​ព្រោះ​មិន​ចាប់​អារម្មណ៍។ លុះ​ក្រោយ​ពី​បាន​អាន​ប្រកាស​នៅ​ប្លក់​បង​បឿន ខ្ញុំ​ក៏​រក​ទិញ​អាន ហើយ​ចូលចិត្ត​ប្រាកដ​ថា​រឿង​នេះ​ពិត​ជា​ល្អ អាន​ហើយ​ជក់ចិត្ត​ពិត​មែន។

ក្រោយ​ពី​នោះ​មក​បន្តិច ខ្ញុំ​ក៏​មាន​ឱកាស​ជួប​បង​បឿន ហើយ​យើង​ក៏​បាន​ជជែក​គ្នា​ច្រើន​ពី​រឿង «បុប្ផាវតី» នេះ។ ដោយ​ចិត្ត​សង្ស័យ ខ្ញុំ​ចេះ​តែ​សួរ​បង​បឿន​ថា តើ​រឿង​នេះ​អាច​បក​មក​ពី​ភាសា​ថៃ​ឬ​ទេ? ខ្ញុំ​ឃើញ​មាន​ការ​ប្រើប្រាស់​ពាក្យ ការ​ប្រើ​ប្រាស់​ឃ្លា ជា​ច្រើន​ដូច​ទៅ​នឹង​ភាសា​ថៃ តែ​បង​បឿន​ក៏​ប្រាប់​មក​ថា អាច​មិន​មែន​ទេ ព្រោះ​ខ្មែរ​យើង​ពី​មុន​មក​ក៏​មាន​ប្រើ​ពាក្យ «ចូលចិត្ត (ដែល​មាន​ន័យ​ថា យល់)» នេះ​ដែរ។ ចុះ​ករណី​ការ​ប្រើ​ប្រាស់​ពាក្យ «ក៏, ក៏, ក៏» នេះ​យ៉ាង​ណា​វិញ? បង​បឿន​ក៏​នៅ​តែ​រក្សា​ការ​គិត​ដដែល​ថា​រឿង​នេះ​អាច​ជា​រឿង​សរសេរ​ឡើង​ថ្មី។

ល្ងាច​នេះ នៅ​តាម​ផ្លូវ​ទៅ​បណ្ណាគារ​ជា​មួយ​ប៉ា ខ្ញុំ​ស្ដាប់​វិទ្យុ​អេប៊ីស៊ី 107.5 ក្នុង​កម្មវិធី​ដាំ​ដើម​ជីវិត។ និយាយ​ដល់​រឿង​ស្នេហា លោក​វិជ័យ វាគ្មិន​សម្ដី​បាន ក៏​ស្រាប់​តែ​លើក​ឡើង​ពី​រឿង​ឥណ្ឌា​មួយ​ដែល​មាន​តួ​ឈ្មោះ វេរតៈ និង​បុប្ផាវតី តែ​ចំណង​ជើង​បែរ​ជា «ឡេឡាវតី»។ គាត់​និយាយ​ថា រឿង​នេះ​ជា​រឿង​ល្បី​នៅ​ឥណ្ឌា និង​ប្រទេស​ដែល​កាន់​ព្រះពុទ្ធសាសនា ជាពិសេស​ប្រទេស​ថៃ​ដែល​បាន​យក​រឿង​នេះ​ទៅ​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​របស់​គេ​ថែម​ទៀត។

ខ្ញុំ​មិន​ដឹង​ប្រាកដ​ថា ព្រះធម្មឃោសៈ សម្រួល​រឿង «បុប្ផាវតី» នេះ​ពី​រឿង​ដើម​របស់​ឥណ្ឌា ឬ​មក​ពី​ភាសា​ថៃ ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​បើ​តាម​ខ្ញុំ ខ្ញុំ​នៅ​តែ​យល់​ថា រឿង​នេះ​ប្រែ​សម្រួល​ពី​ភាសា​ថៃ។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​នឹង​ស្វែង​រក​ចំណង​ជើង​ប្រាកដ​របស់​រឿង​នេះ ថា​ពិត​ជា «ឡេឡាវតី» ឬ​ទេ ព្រោះ​មុន​នេះ​ខ្ញុំ​ខំ​ស្វែង​ណាស់​ដែរ តែ​មិន​ប្រទះ​សោះ! ខ្ញុំ​នឹង​សួរ​បញ្ជាក់​ទៅ​លោក​វិជ័យ​នា​ថ្ងៃ​ស្អែក ហើយ​សង្ឃឹម​ថា​នឹង​បាន​ចម្លើយ​មួយ​ដែល​សម​នឹង​ចិត្ត។

ចុង​ក្រោយ ខ្ញុំ​គ្រាន់​តែ​ចង់​បញ្ជាក់​ថា រឿង​បុប្ផាវតី ដែល​យើង​មាន​រាល់​ថ្ងៃ​នេះ​ជា​រឿង​ប្រែ មិន​មែន​ជា​រឿង​ដែល​សរសេរ​ឡើង​ថ្មី​នោះ​ទេ។ ព័ត៌មាន​បន្ថែម​យ៉ាង​ណា ខ្ញុំ​នឹង Update មក​តាម​ក្រោយ។ សង្ឃឹម​ថា​គ្រប់​គ្នា​នឹង​រក​អាន​រឿង បុប្ផាវតី នេះ ព្រោះ​បើ​ទោះ​ជា​វា​ជា​រឿង​ប្រែ​ក្ដី ក៏​វា​មាន​តម្លៃ​សម​នឹង​ឱ្យ​អ្នក​រាល់​គ្នា​ចំណាយ​ប្រាក់​ទិញ​មក​អាន៕

Advertisements

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!, Interesting Books.

Monte Carlo Blogging from Work

2 មតិ Add your own

  • 1. តា ម៉ាប់  |  ខែសីហា 17, 2011 ម៉ោង 10:53 ល្ងាច

    អត់ដែល​បានអានផង…

  • 2. ទឹម បឿន  |  ខែសីហា 17, 2011 ម៉ោង 11:34 ល្ងាច

    ស្មាន​ថា​រក​ឃើញ​ប្រាកដ​ហើយ 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែសីហា 2011
អា ព្រ សុ
« កក្កដា   កញ្ញា »
 123456
78910111213
14151617181920
21222324252627
28293031  

បណ្ណសារ


%d bloggers like this: