កង្វះឯកភាពនៃការប្រើប្រាស់ទង់ជាតិខ្មែរ

ខែមិថុនា 28, 2011 at 9:16 ព្រឹក មតិ 2

នៅលើឆាកអន្តរជាតិ ទង់ជាតិគឺជាអត្តសញ្ញាណរបស់ជាតិ។ មាត្រា៦នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងថា ទង់ជាតិ ភ្លេងជាតិ និងសញ្ញាណជាតិ មានកំណត់នៅក្នុងឧបសម្ព័ន្ធ១, ២, និង៣។ ការលើកឡើងដ៏តិចតួចនៅក្នុងមាត្រា៦ និងក្នុងឧបសម្ព័ន្ធទី១ គឺជាមួលហេតុមួយដែលជម្រុញឱ្យមានភាពមិនច្បាស់លាស់ក្នុងការប្រើប្រាស់ទង់ជាតិខ្មែរ។

ដូចដែលប្រិយមិត្តធ្លាប់ជ្រាបស្រាប់ថា ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមានរាងចតុកោណកែង ដោយពុះចែកទទឹងជាបីប្រឡោះ។ ប្រឡោះខាងលើនិងខាងក្រោមមានពណ៌ខៀវចាស់ អមប្រឡោះកណ្ដាលដែលមានពណ៌ក្រហមស្រស់ និងមានរូបប្រាសាទអង្គរវត្តពណ៌សនៅចំផ្ទៃកណ្ដាល។ អត្ថន័យនៃទង់ជាតិខ្មែរមានន័យដូចគ្នាទៅនឹងបាវចនាជាតិគឺ «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលក្នុងនោះ៖

  • ពណ៌ស តំណាងឱ្យ សាសនា សន្តិភាព
  • ពណ៌ក្រហម តំណាងឱ្យ ជាតិ គឺទឹកដី និងប្រជាជន
  • ពណ៌ខៀវ តំណាងឱ្យ ព្រះមហាក្សត្រ និងព្រះអគ្គមហេសី។

ទោះបីជាមានការបង្ហាញពីភិនភាគ និងអត្ថន័យនៃទង់ជាតិខ្មែរយ៉ាងនេះក្ដី ក៏យើងសង្កេតឃើញថាការប្រើប្រាស់ទង់ជាតិខ្មែរសព្វថ្ងៃនៅមិនទាន់មានឯកភាពគ្នានៅឡើយ ជាពិសេសការប្រើប្រាស់ទង់ជាតិខ្មែរនៅលើប្រព័ន្ធអ៊ីនធឺណែត។ […]

ចុច​ទី​នេះ​ដើម្បី​អាន​បន្ត

Advertisements

Entry filed under: ពី​កម្ពុជា.

SICKNESS is getting WORSE STRESSED

2 មតិ Add your own

  • 1. Sopheak.P  |  ខែមិថុនា 29, 2011 ម៉ោង 5:20 ល្ងាច

    រកទង់ជាតិខ្មែរមួយដាក់ក្នុងប្លុកដែរសិន!​ 😀

  • 2. Sirivudh  |  ខែមិថុនា 30, 2011 ម៉ោង 1:24 ព្រឹក

    ឆ្ងល់ដល់ហើយ ពួកក្រសួងទាំងអស់ហ្នឹងអត់ដែលបើកមើលសៀវភៅរដ្ឋធម្មនុញ្ញទេហ្អី? ទង់ជាតិទាំងបីនៅលីងហ្នឹង បើតាមខ្ញុំចាំគឺខុសទាំងអស់ >.<

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែមិថុនា 2011
អា ព្រ សុ
« ឧសភា   កក្កដា »
 1234
567891011
12131415161718
19202122232425
2627282930  

បណ្ណសារ


%d bloggers like this: