អ៊ីមែល​ទៅ​លោក​គ្រូ

ខែមិថុនា 24, 2011 at 9:41 ល្ងាច មតិ ១

ម្សិលមិញ​ទៅ​សមាគម ជួប​លោក​គ្រូ ហើយ​លោក​គ្រូ​ក៏​បាន​ឱ្យ​អ៊ីមែល​មក… សរសេរ​អ៊ីមែល​ខាង​ក្រោម​នេះ​ផ្ញើ​ទៅ​លោក​គ្រូ​ជា​កំណាព្យ​ព្រោះ​លោក​គ្រូ​បង្រៀន​កំណាព្យ… ស្នាដៃ​ធ្លាក់​ចុះ​ខ្លាំង​ណាស់! ប្រើ​ពាក្យ​ដដែល​ៗ ហើយ​នៅ​រក​ចុង​ជួន​មិន​បាន​ទៀត! អ ជួន អ៊ T_T យ៉ាប់​ដល់​ហើយ​ខ្ញុំ!

យូរ​ៗ​សិស្ស​គ្រូ​ជួប​គ្នា​ម្ដង សិស្ស​មាន​បំណង​ជជែក​យូរ
តែ​មាន​ពេល​តិច​ត្រូវ​គិត​គូរ លៃ​លា​លោក​គ្រូ​ទៅ​ធ្វើ​ការ។
សប្បាយ​ពេល​ឃើញ​លោក​គ្រូ​សុខ រីករាយ​រីក​មុខ​ផុត​ទុក្ខា
ថែម​បាន​អ៊ីមែល​លោក​គ្រូ​ចារ សិស្ស​អរ​ក្រៃ​ណា​ចែក​មិត្ត​ថ្លៃ។
ឧត្តម សុវណ្ណរុណ និង​បញ្ញា សិរីរចនា​មិត្ត​ប្រពៃ
រៀន​រួម​វគ្គ​គ្នា​ស្របាល​វ័យ បង​ប្រុស​បង​ស្រី​រួម​វគ្គ​ដែរ។
ជូន​ពរ​លោក​គ្រូ​សុខ​សប្បាយ សុខ​ចិត្ត​សុខ​កាយ​ឥត​ប្រួល​ប្រែ
បណ្ដុះ​វិជ្ជា​ជូន​កូន​ខ្មែរ បន្ដ​ដំណែល​កំណាព្យ​ថ្លៃ។
ទោះ​ពេល​វេលា​យូរ​ប៉ុណ្ណា លោក​គ្រូ​ថ្លៃ​ថ្លា​នៅ​មាន​ន័យ
នៅ​ក្នុង​ចិត្ត​សិស្ស​លុះ​ផុត​វ័យ គ្រូ​សិស្ស​មួយ​ថ្ងៃ មួយ​ជីវិត៕‍៚

រចនា

Advertisements

Entry filed under: កំណាព្យ, ខ្ញុំ​គឺ​អញ្ចឹង!.

The after-what-we-call-morning Schedule ถ้าฉันหายไป

1 មតិ Add your own

  • 1. ឧត្តម  |  ខែមិថុនា 24, 2011 ម៉ោង 10:03 ល្ងាច

    មិនថាតែមិត្ត ទោះបីខ្ញុំគិត ក៏មិនចង់ចេញ
    ពាក្យកាព្យចុះខ្សោយ ព្រោះមិនបញ្ចេញ កំសោយតាមដេញ
    ជើងបន្តិចម្តង។
    ពេលនេះគិតថា គួរចាប់ផ្តើមចារ កាព្យពាក្យឆ្លើយឆ្លង
    ពិសេសជាមួយ លោកគ្រូយើងផង សង្ឃឹមចម្លង
    កំសោយកាព្យខ្មែរ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែមិថុនា 2011
អា ព្រ សុ
« ឧសភា   កក្កដា »
 1234
567891011
12131415161718
19202122232425
2627282930  

បណ្ណសារ


%d bloggers like this: