ព្រិល​ធ្លាក់​កណ្ដាល​ទី​ក្រុង

ខែ​មីនា 22, 2011 at 11:15 ល្ងាច មតិ 5

ថ្ងៃ​នេះ​នៅ​សឺ​ៗ… ទៅ​រៀន​លេង​សើច​ជាមួយ​គេ​ឯង បន្លប់​កុំ​ឱ្យ​វិល​មុខ! ^^ មក​ឈឺ​អី​ពេល​នេះ​ណ៎? ពេល​កំពុង​រៀន ខ្យល់​ខ្លាំង​ណាស់ បក់​ចូល​មក​ដល់​ក្នុង​ថ្នាក់​តែ​ម្ដង! នឹក​ថា​នឹង​ភ្លៀង​ប្រាកដ​ណាស់។ ដល់​ត្រឡប់​មក​ផ្ទះ​ក៏​ជិះ​តាម​ផ្លូវ​ធំ​ដូច​រាល់​ដង​ព្រោះ​វា​ភ្លឺ.. ម៉ោង​៨​កន្លះ​ថ្ងៃ​នេះ​ដូច​ជា​ស្ងាត់​ខុស​ធម្មតា.. ក៏​ប្រហែល​មក​ពី​ខ្យល់​ខ្លាំង មេឃ​ហប់​រក​កល​នឹង​ភ្លៀង​ទើប​គេ​មិន​ចេញ​ពី​ផ្ទះ​ក៏​មិន​ដឹង។ មក​ដល់​ស្តុប​ពេទ្យ​កាកបាទ​ក៏​ឃើញ​គ​ហើរ​សំព្រុះ​ពេញ​ថ្នល់… ត្រូវ​ហើយ! នៅ​ត្រង់​នោះ មាន​ដើម​គ​មួយ​ដើម។ ឃើញ​គ​ហោះ​បែប​នេះ​ហើយ មិន​ញញឹម​មិន​បាន​សោះ! វា​មើល​ទៅ​ដូចជា​ព្រិល​ស​ធ្លាក់​អ៊ីចឹង (មិន​ដែល​ឃើញ​ព្រិល​ផ្ទាល់​ទេ ធ្លាប់​តែ​ឃើញ​តាមទូរទស្សន៍) តែ​ក៏​គិត​ថា​វា​ប្រហែល​ៗ​គ្នា​នេះ​ឯង.. ខំ​បើក​យឺត​ៗ​ព្រោះ​ចង់​រក្សា​ទុក​ទិដ្ឋភាព​នេះ​ឱ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន! ២២ មិនា ២០១១ ព្រិល​ធ្លាក់​កណ្ដាល​ទីក្រុង…

Advertisements

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!.

Car Tag :) Ma favorite|Back to December

5 មតិ Add your own

  • 1. វឌ្ឍនា  |  ខែ​មីនា 22, 2011 ម៉ោង 11:26 ល្ងាច

    hahahahaha 😀

  • 2. ក្មេងស្រែ  |  ខែ​មីនា 23, 2011 ម៉ោង 8:29 ព្រឹក

    បើថាដូចគ្នា, ព្រិលគេ អាចយក​មាត់​ទៅត្រងបាន, រចនាសាកលមើល!

  • 3. រចនា  |  ខែ​មីនា 23, 2011 ម៉ោង 3:08 ល្ងាច

    បង​វឌ្ឍនា៖ ម៉ោ​វិញ​វេច​ព្រិល​ម៉ោ​ផង.. ចង់​ដឹង​ថា​វា​ដូច​គ្នា​ឬ​អត់? ហាហាហា

    បង​ក្មេង​ស្រែ៖ «..គិត​ថា​ប្រហែល​គ្នា..» មិន​បាន​ថា​វា​ដូច​គ្នា​ឯ​ណា! 😛

  • 4. Samady KS  |  ខែ​មីនា 23, 2011 ម៉ោង 4:43 ល្ងាច

    ហេ​ហេ​ហេ ត្រឹម​ត្រូវ​​ណាស់​ ទោះ​មិន​ដែល​ឃើញ​ផ្ទាល់​ក៏​ស្រម៉ៃ​លេងៗ​ទៅ

  • 5. វឌ្ឍនា  |  ខែ​មីនា 24, 2011 ម៉ោង 1:37 ព្រឹក

    បងជួបព្រិលដំបូងក្នុងឆ្នាំ2006 ខែតុលា… ចាំបានថាដើរទៅផ្សារនៅ ប៉ូដ្យេប្រាឌី (ក្រុងតូចមួយនៃប្រទេសឆេកូ) ហើយត្រូវបានកូនព្យុះព្រិលមួយ ជួយរុញច្រានអោយទៅដល់ផ្សារលឿនជាងមុន 😀 នឹកឃើញកាលហ្នឹង ចង់តែសើច!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែ​មីនា 2011
អា ព្រ សុ
« កុម្ភៈ   មេសា »
 12345
6789101112
13141516171819
20212223242526
2728293031  

បណ្ណសារ


%d bloggers like this: