15 ថ្ងៃ​ ^^

ខែ​កុម្ភៈ 23, 2011 at 9:40 ល្ងាច មតិ 13

ថត ដោយ អូន នី

ចូល​រៀន​ហ្គីតា​បាន​១៥​ថ្ងៃ… ថ្ងៃ​នេះ​សប្បាយ​ចិត្ត​បំផុត​ហើយ! 😀 ដោយ​ក្ដី​ព្យាយាម អត់​ទ្រាំ ទី​បំផុត​ខ្ញុំ​អាច​លេង​បទ​ចម្រៀង​ដ៏​ពេញ​និយម​បំផុត​បាន​ហើយ! ^^ បទ​អី​ហ៎? មិន​សួរ​ក៏​ប្រាប់​ដែរ! គឺ​បទ Happy Birthday នេះ​ឯង! 😉 ថ្ងៃ​ស្អែក​នឹង​ចូល​ដល់​មេរៀន​ពិបាក​ថ្មី​ទៀត​ហើយ! សង្ឃឹម​ថា​នឹង​អាច​ធ្វើ​បាន​ទៅ​ចុះ!

និយាយ​ពីម្រាម​ដៃ​វិញ… ទម្រាំ​បាន​មួយ​បទ​នេះ ម្រាម​ឈឺ​ឡើង​ក្លាយ​ជា​ពណ៌​ស្វាយ​អស់​ទៅ​ហើយ! កំពុង​តែ​ព្យាយាម​ចង​ចាំ​នូវ​ការ​ឈឺ​ចាប់​នេះ ហេហេ បន្តិច​ទៀត​វា​នឹង​លែង​ឈឺ​ហើយ (ព្រោះ​វា​នឹង​ក្រិន 😛 )

Advertisements

Entry filed under: ហ្គីតា.

หยาดเพชร [กัน Feat.คุณพ่อ] =.=

13 មតិ Add your own

  • 1. កូនផ្សោត  |  ខែ​កុម្ភៈ 23, 2011 ម៉ោង 10:22 ល្ងាច

    ឡូយមែន!

  • 2. រចនា  |  ខែ​កុម្ភៈ 24, 2011 ម៉ោង 12:27 ព្រឹក

    គ្រូ​ប្រាប់​មក​ថា អនុវត្ត​រាល់​ថ្ងៃ​ទើប​ចេះ​ឆាប់ ^^

  • 3. វឌ្ឍនា  |  ខែ​កុម្ភៈ 24, 2011 ម៉ោង 4:21 ព្រឹក

    ក្រែងស្រឡាញ់ពណ៌ស្វាយហ្អេះ? បានម្រាមដៃពណ៌ហ្នឹងវាមិនឡូយហើយទេ!

  • 4. Samady KS  |  ខែ​កុម្ភៈ 24, 2011 ម៉ោង 7:51 ព្រឹក

    ស៊ូ ស៊ូ ស៊ូ

  • 5. រចនា  |  ខែ​កុម្ភៈ 24, 2011 ម៉ោង 9:27 ព្រឹក

    @ បង​វឌ្ឍនា៖ បង​ហ្នឹង​ឯង​ស្រឡាញ់​ពណ៌ស្វាយ! 😛 គេ​ឡាញ់​ពណ៌​ផ្ទៃ​មេឃ​ទេ!​ 😛

    @ បង​សាមឺឌី៖ ហេហេ អរគុណ​បង!

  • 6. សុផាត  |  ខែ​កុម្ភៈ 24, 2011 ម៉ោង 2:20 ល្ងាច

    ចូលចិត្តហ្គីតាដូចញ៉ុមដែរ 😀

  • 7. nimol  |  ខែ​កុម្ភៈ 24, 2011 ម៉ោង 4:07 ល្ងាច

    រៀន​នៅ​សាលា​ណា​ដែរ?

  • 8. កូនផ្សោត  |  ខែ​កុម្ភៈ 24, 2011 ម៉ោង 6:32 ល្ងាច

    ប្រឹងហាត់រ៉ាល់ថ្ងៃហើយ។ ដៃឡូវណឹងក្រិនបានសំរេចហើយ ហិហិហិហិ។ ថ្ងៃណាថតដាក់អោយស្តាប់?

  • 9. ផ្កាយ​ដុះ​​កន្ទុយ​  |  ខែ​កុម្ភៈ 24, 2011 ម៉ោង 10:35 ល្ងាច

    បទ​ក្រោយ​ នឹង​លេង​បទ​អី​ទៅ​? ពិត​ជា​ចង់​ឃើញ​អ្នក​គ្រូ​តូច​លេង​ហ្គីតា​ដោយ​ផ្ទាល់​ដល់​ហើយ​នៀក​ :)​

  • 10. វឌ្ឍនា  |  ខែ​កុម្ភៈ 25, 2011 ម៉ោង 12:42 ព្រឹក

    អ្នកខ្លះចាំសម្តីឯងមិនបាន…ហាហាហា

  • 11. រចនា  |  ខែ​កុម្ភៈ 25, 2011 ម៉ោង 8:55 ព្រឹក

    @បង​និមល៖ រៀន​នៅ ជិត​បាក់ទូក។

    @បង​កូន​ផ្សោត៖ ថត​ហើយ តែ​មិន​ទាន់​បាន​ដាក់​ទេ! 😀 ចាំ​មាន​ឱកាស​ចាំ​​ដាក់! ^^

    @ផ្កាយ​ដុះ​កន្ទុយ៖ 😀 នឹង​ខំ​រៀន​ឱ្យ​ចេះ​ឆាប់​ៗ​នឹង​អាល​បាន​លេង​ឱ្យ​ស្ដាប់​ណា៎!

    @បង​វឌ្ឍនា៖ 😛 នឹក​មិន​ឃើញ​ថា​ទៅ​របូត​មាត់​នៅ​ម្ដុំ​ណា​ទេ ហេហេ..

  • 12. វឌ្ឍនា  |  ខែ​កុម្ភៈ 26, 2011 ម៉ោង 6:11 ព្រឹក

    របូតមាត់ដាក់ខំមិននៅក្នុងរូបស្បែកជើងពាក់នៅផ្ទះដែលបងចាក់! ^^

  • 13. ផ្កាយ​ដុះ​​កន្ទុយ​  |  ខែ​កុម្ភៈ 26, 2011 ម៉ោង 8:30 ល្ងាច

    😀 ខ្ញុំ​អត់​ដឹង​ទេ… ដឹង​តែ​ត្រៀម​ត្រចៀក​ទាំង​ពីរ​ផ្គុំ​ចូល​គ្នា​ស្តាប់​ហើយ​ ❤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែ​កុម្ភៈ 2011
អា ព្រ សុ
« មករា   មីនា »
 12345
6789101112
13141516171819
20212223242526
2728  

បណ្ណសារ


%d bloggers like this: