ហ្គីតា “ថ្ងៃ​ទី​៤”

ខែ​កុម្ភៈ 11, 2011 at 11:22 ល្ងាច មតិ 10

ម៉ោង ៦:៤០… ហ៊ើយ! ខ្ញុំ​យឺត​ដប់​នាទី​ហើយ! ខាត​អស់​ដប់​នាទី.. រៀន​ហ្គីតា​ស្អី​នេះ​ត្រូវ​ការ​ហាត់​សម្បើម​ណាស់! សម្រាប់​អ្នក​ដែល​ទើប​ចាប់​ផ្ដើម គ្មាន​ហ្គីតា​ត្រូវ​តែ​ទៅ​សាលា​រាល់​ថ្ងៃ ហាត់​រាល់​ថ្ងៃ បើ​មិន​អ៊ីចឹង​ប្រាកដ​ជា​ពិបាក​ចេះ​បន្តិច។ មួល​ម៉ូតូ​គ្មាន​មើល​នរណា​ទេ! អ្នក​ផ្សេង​​ជេរ​ក៏​ជេរ​ចុះ ធ្វើ​ម៉េច​បើ​ប្រញាប់​ទៅ​ហើយ.. សុំទោស​ផង!

ទៅ​ដល់​សាលា​មិន​ទាន់ ឈប់​ម៉ូតូ ដោះ​មួក រត់​ចូល​ថ្នាក់​ភ្លាម… ហើយ​អ្វី​ដែល​ខ្ញុំ​ឃើញ​ដំបូង​នោះ​គឺ គេ អង្គុយ​កាន់​ហ្គីតា.. កេះ​បណ្ដើរ មើល​សៀវភៅ​បណ្ដើរ..

«អា៎!!!!!!!!!!!!!!» ខ្ញុំ​ស្រែក​ដោយ​មិន​ខ្មាស​នរណា 😉

ស្រែក​រហូត​ដល់​គ្រូ​ដើរ​មក​សួរ​ថា​ខ្ញុំ​កើត​អី? ខ្ញុំ​ញញឹម​តប​រួច​បែរ​ទៅ​ញី​ក្បាល គេ ម្នាក់​នោះ​ដែល​កំពុង​តែ​ធ្វើ​មុខ​ជូរ​ដាក់​ខ្ញុំ ^^ គួរ​ឱ្យ​ស្រឡាញ់​ដល់​ហើយ!

«មក​តាំង​ពី​ពេល​ណា​ហ្នឹង?» ខ្ញុំ​សួរ

«តាំង​ពី​ម៉ោង​ប្រាំ..» គេ ញញឹម​តប

«នៅ​មិន​ទាន់​ទៅ​វិញ​ទៀត?»

«នៅ​ទេ.. មក៍​តាំង​ពី​ល្ងាច… ថ្មើរ​ណេះ​ហើយ​នៅ​មិន​ឃើញ​យើង​ទៀត?»

មិន​ដឹង​ធ្វើ​ម៉េច​បើ​យឺត​ទៅ​ហើយ! ខ្ញុំ​បាន​តែ​ញញឹម​មិន​តប តែ​បែរ​ជា​កេះ​ គេ ឱ្យ​មើល​ទៅ​អ្នក​ដែល​អង្គុយ​ក្បែរ! គេ ញញឹម​ងក់​ក្បាល.. មែន​ហើយ! មនុស្ស​ម្នាក់​នោះជា​មិត្ត​ថ្លៃ​របស់​យើង! 😀

ខ្ញុំ​ទាញ​ហ្គីតា ទាញ​កៅអី​មក​អង្គុយ​ក្បែរ​ គេ.. រៀប​នឹង​ទាញ​សៀវភៅ​មក​បើក​មើល​អក្សរ​ភ្លេង​ដែល​ត្រូវ​ហាត់​តែ​ពេល​ឃើញ​ថា គេ កំពុង​តែ​ហាត់​ទំព័រ​តែ​មួយ​នឹង​ខ្ញុំ ខ្ញុំ​ក៏​សម្រេច​ចិត្ត​មើល​សៀវភៅ​ជាមួយ គេ តែ​ម្ដង! ^^ ហាត់​បណ្ដើរ មើល​ទៅ​គេ​បណ្ដើរ… មិន​បាន​ទេ! បើ​តែ​បែប​នេះ ខ្ញុំ​ប្រាកដ​ជា​ហាត់​មិន​កើត​ទេ!

ខ្ញុំ​ងើប​ឈរ​រួច​ប្រាប់​ទៅ​ គេ ថា «ទៅ​អង្គុយ​ត្រង់​នោះ​ហើយ​ណា៎!»

គិត​ថា​ខ្លួន​ឯង​ធ្វើ​ខ្លួន​មិន​ល្អ​សោះ.. គេ មក​រៀនទី​នេះ​ក៏​ព្រោះ​តែ​ចង់​រៀន​ជាមួយ​ខ្លួន តែ​បែរ​ជា​ដាច់​ចិត្ត​សុំ ​គេ ទៅ​អង្គុយ​ឆ្ងាយ (មិន​មែន​ឆ្ងាយ​ធម្មតា តែ​បែប​ឆ្ងាយ​ហើយ​បែរ​ខ្នង​ដាក់ គេ ទៀត!) សុំទោស​ណា៎! តែ​បើ​ឱ្យ​ខ្ញុំ​អង្គុយ​ជិត គេ ខ្ញុំ​ពិត​ជា​គ្មាន​សមាធិ​រៀន​ទេ! ថ្នាក់​អង្គុយ​ឆ្ងាយ​ពី​ គេ បែរ​ខ្នង​ដាក់ គេ ខ្ញុំនៅ​តែ​ងាក​ទៅ​មើល គេ ម្ដង​ៗ.. ផ្ទៃ​មុខ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ញើស.. ម្រាម​ដៃ​ដែល​ក្រហម ឃើញ​ស្នាម​ខ្សែ​ហ្គីតា​យ៉ាង​ច្បាស់.. ទឹក​មុខ​ស៊ូ​ទ្រាំ​របស់​ គេ.. ខ្ញុំ​ដឹង​ថា គេ ឈឺ​ព្រោះ​នេះ​ជា​ថ្ងៃ​ទី​១​របស់ គេ.. ខ្ញុំ​ដឹង​ថា គេ ឈឺ​ព្រោះ​យូរ​ៗ​ម្ដង ខ្ញុំ​ឃើញ គេ សម្រាក​កេះ​ហើយ​សម្លឹង​ម្រាម​ដៃ។ ស៊ូ​ៗ​ណា៎! ដឹង​ថា​ធ្វើ​បាន​ប្រាកដ​ណាស់!

មែន​ហើយ! ខ្ញុំ​ភ្លេច​ចាប់​អារម្មណ៍​ថា​ដៃ​ខ្ញុំ​មិន​សូវ​ឈឺ​ទេ.. វា​អាច​មក​ពី​ខ្ញុំ​ចាប់​ផ្ដើម​សាំ​នឹង​ហ្គីតា​ក៏​ថា​បាន! ឬ​ក៏​មក​ពី គេ? 😛 មួយ​ស្របក់​ក្រោយ គេ ក៏​ប្រាប់​ថា គេ ទៅ​វិញ​ហើយ.. នឹក​ថា​នឹង​ជួប​គ្នា​ស្អែក​ព្រោះ​មាន​ប្រជុំ​ក្រុម តែ​ គេ បែរ​ជា​ប្រាប់​មក​ថា គេ ទៅ​មិន​បាន​ទេ! ចំណែក​ណាត់​ពេល​ល្ងាច​ក៏​មិន​ទាន់​ប្រាកដ​ដែរ.. 😦 មុន​នឹង គេ ចេញ​ទៅ ខ្ញុំ​ឮ​បង​បេឡា​នៅ​សាលា​សួរ គេ ថា «..មិត្ត​ភក្តិ​គ្នា​ហ៎?»។ គេ ក៏​ប្រាប់​ទៅ​វិញ​ថា.. «សង្សារ​ខ្ញុំ!» ស្អី​អញ្ចេះ? ខ្ញុំ​ក៏​ស្រែក​ទៅ​វិញ​ថា «លេង​បែប​នេះ​ខូច CV គ្នា​អស់​ហើយ (វ៉ើយ!)» ហាហាហា

គេ ទៅ​បាត់.. ខ្ញុំ​ក៏​ហាត់​បន្ត! មេរៀន​ថ្ងៃ​នេះ​ដូច​មេរៀន​ម្សិល​អ៊ីចឹង តែ​ខ្ញុំ​បែរ​ជា​យល់​ថា​វា​ពិបាក​ជាង​មុន​ដោយ​គ្រាន់​តែ​តម្រូវ​ឱ្យ​គោះ​ជើង​ជា​ចង្វាក់! =.= វា​ពិបាក ហើយ​ទាមទារ​ការ​អនុវត្ត​ច្រើន.. បើ​ការងារ​ផ្សេង ខ្ញុំ​ប្រហែល​ជា bye bye ហើយ​ទេ​ដឹង? តែ… ppl will do their best for something they love 😀

ស្អែក​ខ្ញុំ​ទៅ​ទិញ​ហ្គីតា​ហើយ​នឹង​អាល​បាន​អនុវត្ត​ឱ្យ​ច្រើន​ជាង​នេះ! …ចង់​សរសើរ​អ្នក​ដែល​ចេះ​ហ្គីតា!​ឃើញ​គេ​លេង​ហ្គីតា​សប្បាយ​ៗ ក៏​គិត​ថា​មិន​ពិបាក តែ​ពេល​ដែល​រៀន​ខ្លួន​ឯងទើប​ដឹង​​ថា​ការ​ហាត់​រៀន​នេះ​ទាមទារ​ការ​អត់ធ្មត់​ច្រើន​ណាស់.. ហើយ​ក៏​ចំណាយ​ពេល ចំណាយ​កម្លាំង​ច្រើន​ណាស់​ដែរ!

មិន​ដឹង​អ្នក​អាន​គិត​ដល់​ណា​ទេ… =.= ដឹង​ហើយ​ថា​ចង់​សួរ​ពី​អី​នោះ! ចង់​ដឹង​ថា គេ ហ្នឹង​ណា​គេ​ហ៎? នេះ​ឯង គេ នោះ! ^^

ខ្ញុំ និង គេ 😛 ប្រពន្ធ ទី ១ ខ្ញុំ ហ្នឹង ឯង

Advertisements

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!, រូបភាព, ហ្គីតា.

កាន់​ហ្គីតា “ថ្ងៃ​ទី​២” Weekend

10 មតិ Add your own

  • 1. កូនផ្សោត  |  ខែ​កុម្ភៈ 11, 2011 ម៉ោង 11:29 ល្ងាច

    ចង់ប្រាប់ថាមួយកំណាត់ខាងលើណើង អាចយកទៅសរសេរចំរៀង ឫប្រលោមលោកខ្នាតខ្លីបានហើយ

  • 2. រចនា  |  ខែ​កុម្ភៈ 11, 2011 ម៉ោង 11:39 ល្ងាច

    សរសេរ​រឿង​ឡេសបៀន! ^^

  • 3. Tom  |  ខែ​កុម្ភៈ 12, 2011 ម៉ោង 12:06 ព្រឹក

    LIKE! 😀

    Write more about guitar 🙂 I’m putting up a plan to learn after my semester II too XD

  • 4. រចនា  |  ខែ​កុម្ភៈ 12, 2011 ម៉ោង 12:09 ព្រឹក

    yah.. m so obsessed with guitar right now ^^

  • 5. Samady KS  |  ខែ​កុម្ភៈ 12, 2011 ម៉ោង 4:32 ព្រឹក

    រចនា? រៀន​​ហ្គីតា​នៅ​ណា​ដែរ?

  • 6. Savada  |  ខែ​កុម្ភៈ 12, 2011 ម៉ោង 4:47 ព្រឹក

    Hmm… Nice story, but not happy with the pic!!!

  • 7. ក្មេងស្រែ  |  ខែ​កុម្ភៈ 12, 2011 ម៉ោង 8:17 ព្រឹក

    មិនបាច់ប្រាប់ក៏ដឹងបាន ថា​ដៃ​មិន​សូវឈឺ, បើគ្រាន់តែជួបគ្នាញញឹម សរសេរឡើងបួនរយពាក្យជាង!
    ខំឡើងលោកប្អូន!

  • 8. រចនា  |  ខែ​កុម្ភៈ 12, 2011 ម៉ោង 12:49 ល្ងាច

    @បងសាមឺឌី៖ ជិត​បាក់ទូក​បង!

    @Savada: Why?

    @បង​ក្មេង​ស្រែ៖ បាទ​បង! គេ​ដឹង​ហើយ!

  • 9. ភារម្យ  |  ខែ​កុម្ភៈ 12, 2011 ម៉ោង 2:08 ល្ងាច

    ពូកែណាស់!^^

  • 10. រចនា  |  ខែ​កុម្ភៈ 13, 2011 ម៉ោង 11:31 ព្រឹក

    😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែ​កុម្ភៈ 2011
អា ព្រ សុ
« មករា   មីនា »
 12345
6789101112
13141516171819
20212223242526
2728  

បណ្ណសារ


%d bloggers like this: