ប៉ះ​ហ្គីតា

ខែ​កុម្ភៈ 9, 2011 at 11:29 ល្ងាច មតិ 7

ចូល​រៀន​ហ្គីតា​តាំង​ពី​ម្សិល.. គ្រូ​បង្រៀន​ឱ្យ​មើល​អក្សរ​ភ្លេង… ជា​​រឿង​ដែល​ត្រូវ​ចង​ចាំ! ^^ សំណាង​ដែល​ខ្ញុំ​រក​វិធី​ងាយ​ៗ​ឃើញ <– ចំណាំ​យក​តែ​ម្ដង! ហេហេ! ទៅ​រៀន​ពី​ម្សិល​សង្ឃឹម​ថា​បាន​ប៉ះ​ហ្គីតា តែ​បែរ​ជា​អត់​បាន​ប៉ះ​សូម្បី​បន្តិច =.= ត្រឡប់​មក​វិញ​ទាំង​សប្បាយ​ចិត្ត​ព្រោះ​គិត​ថា​ជា​ថ្ងៃ​សំណាង មិន​បាច់​ឈឺ​ដៃ.. ទៅ​វិញ​ទៅ​មក​នៅ​តែ​ចៀស​មិន​ផុត! ធ្វើ​ជ្រូក​រា​ទឹក​ក្ដៅ ប្រាកដ​ជា​ធ្វើ​ជ្រូក​មិន​បានទេ 😉 ម្សិលមិញ​ទន្ទេញ​អក្សរ​ភ្លេង​ចាំ​ហើយ ថ្ងៃ​នេះ​អនុវត្ត​ផ្ទាល់ ^^ ឈឺ​ដៃ​ខ្លាំង​ណាស់.. ឈឺ​រហូត​ទាល់​តែ​វាយ​អត្ថបទ​នេះ​មិន​ចប់​ទៅ​ហើយ! តែ​យ៉ាង​ណា​ក៏​សប្បាយ​ណា៎… លោក​គ្រូ​ប្រាប់​ថា ដំបូង​ៗ​កេះ​យឺត​ចឹង​ហើយ បន្តិច​ទៀត​ស្ទាត់​ទៅ​ក៏​លែង​អី​ហើយ! ហេហេ… អា​ហ្នឹង​មិន​មែន​ជា​បញ្ហា​ទេ! វា​ត្រូវ​តែ​អញ្ចឹង​ស្រាប់​ទៅ​ហើយ! សួរ​លោក​គ្រូ​ថា «..ចុះ​ដៃ​នុះ? អង្កាល់​បាត់​ឈឺ​ទៅ? ^^» គាត់​ប្រាប់​ថា «ដល់​វា​ក្រិន​ទៅ ឈប់​ឈឺ​ហើយ!» =.= ដល់​ហើយ​គ្រូ​ញ៉ុម! ស៊ូៗ! Fighting!!! 😀

 

ទ្រាំ បន្តិច ទៅ! តែ វា ក្រិន វា លែង ឈឺ ហើយ! ^^

Advertisements

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!, រូបភាព, ហ្គីតា.

ឈឺ​ក្រពះ កាន់​ហ្គីតា “ថ្ងៃ​ទី​២”

7 មតិ Add your own

  • 1. កូនផ្សោត  |  ខែ​កុម្ភៈ 10, 2011 ម៉ោង 4:01 ល្ងាច

    ជួនគ្នាដែរ ខ្ញុំទើបតែចូលរៀនបានបីអាទិត្យ មិនច្រើនទេ ស្មើបីម៉ោងប៉ុណ្ណោះ ព្រោះម៉ាអាទិត្យរៀនតែម៉ាម៉ោងទេ ម្រាមដៃចាប់ផ្តើមក្រិនហើយ តែមិនទាន់ដល់កំរិតកំពូលទេ ចឹងនៅឈឺតិចៗ។

    ពិបាកម្យ៉ាងត្រង់ថា គ្រូនិយាយតែពីក្រុមភ្លេងបរទេស។ ពេលគាត់និយាយម្តងៗ ខ្ញុំថាអត់ស្គាល់ៗ។ គាត់ថា ចាំគាត់ដុតឌីស ម៉ាឌីសអោយទុកស្តាប់ ហិហិហិហិ

  • 2. Samady KS  |  ខែ​កុម្ភៈ 10, 2011 ម៉ោង 5:40 ល្ងាច

    យូ​ៗ​អស់​អី​ហើយ…​ដំបូង​ខ្ញុំ​ក៏​បែប​ហ្នឹង​ដែរ តែ​ការ​រៀន​អក្សរ​ភ្លេង​ត្រូវ​អត់​ធ្មត់​ណាស់​បើ​ដូច្នេះ​ទេ​អាច​ធ្វើ​យើង​ធុញ​ទ្រាន់​ព្រោះ ឈឺ​ម្រាម​ដៃ ​ម្យ៉ាង​ទៀត អក្សរ​ភ្លេង​ស្មុគ​ស្មាញ​ណាស់ មិន​មែន​ងាយ​រៀន​នោះ​ទេ ១​ឆ្នាំ ទៅ​២​ឆ្នាំ​ក៏​ដោយ​ក៏​កម្រិត​នៃ ការ​ចេះ​គឺ​ទទេ​ដែរ ទាល់​តែ ៤​ទៅ​៥​ឆ្នាំ​ទើប​យក​ជា​ការ​បាន ប្រហែល ២០%

  • 3. រចនា  |  ខែ​កុម្ភៈ 10, 2011 ម៉ោង 10:27 ល្ងាច

    @បង​កូន​ផ្សោត៖ ^^ ចង់​បាន​បទ​ខ្មែរ​អត់​បង? ចាំ​ស្កែន​ឱ្យ! 😀

    @បង​សាមឺឌី៖ បាទ​បង!

  • 4. កូនផ្សោត  |  ខែ​កុម្ភៈ 11, 2011 ម៉ោង 12:26 ព្រឹក

    រឿងអីមិនចង់បាន។ គ្រូប្រាប់ថា ចង់រៀនលេងបទអី អោយកត់អោយគាត់បណ្តើរៗទៅ ចាំគាត់រៀបចំអោយ។ ខ្ញុំចេះតែគិតថា ចង់លេងបទខ្មែរ ធ្វើមេចទៅ? 😀

    សន្សំអោយបានច្រើនទៅ ចាំខ្ញុំទៅ ខ្ញុំទៅសុំចំលងយកហ្មង កុំអោយពិបាកស្កែន។

  • 5. រចនា  |  ខែ​កុម្ភៈ 11, 2011 ម៉ោង 8:44 ព្រឹក

    បី​ម៉ោង​មិន​ដឹង​រៀន​បាន​អី​ខ្លះ​ទេ តែ​យក​ទៅ​សិន​ទៅ​ណា៎​បង!

  • 6. កូនផ្សោត  |  ខែ​កុម្ភៈ 11, 2011 ម៉ោង 7:54 ល្ងាច

    យេហេ អរគុណច្រើន។ ទាញយកហើយ តែមិនដឹងពេលណាបានចេះលេងទេ 😀

  • 7. រចនា  |  ខែ​កុម្ភៈ 11, 2011 ម៉ោង 8:12 ល្ងាច

    ប្រឹង​ទៅ​បង! ស៊ូ​ៗ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែ​កុម្ភៈ 2011
អា ព្រ សុ
« មករា   មីនា »
 12345
6789101112
13141516171819
20212223242526
2728  

បណ្ណសារ


%d bloggers like this: