សរសេរ​រឿង! ^^

ខែតុលា 17, 2010 at 9:26 ល្ងាច មតិ 10

រឿង​ដែល​ខ្ញុំសរសេរ… មាន​រឿង​ដែល​សរសេរ​ពី ស្នេហា​តាម​សារ​ទូរសព្ទ និង​ស្នេហា​តាម​អ៊ីមែល ព្រម​ទាំង​ស្នេហា​របស់​ក្មេង​សម័យ​ថ្មី​ដោយ​ប្រើ​វិធី​ចាស់​ទាក់ទង​គ្នា​តាម​សំបុត្រ បាន​​កកើត​ជា​រូបរាង​ឡើង។ ចុង​ក្រោយ​នេះ ស្នេហា​តាម​កំណត់​ហេតុ​ដែល​លោក​អ្នក​មិន​ដែល​ធ្លាប់​ដឹង​ក៏​កំពុង​តែ​លេច​ឡើង​ហើយ​ក៏​នឹង​ដាក់​ឱ្យ​គ្រប់​គ្នា​អាន​ឆាប់​ៗ​នេះ!

មិន​យល់! ពេល​ដែល​រវល់​បំផុត អារម្មណ៍​ដែល​នឹក​ចង់​សរសេរ​រឿង​ក៏​ផុស​ឡើង​មក… ល្អ​ដែរ​ព្រោះ​ខ្ញុំ​បាន​សន្សំ​ឃ្លា​ល្បះ​ជា​ច្រើន​មក​ហើយ ហើយ​ក៏​នឹង​បញ្ចេញ​វា​នៅ​ក្នុង​រឿង​ថ្មី​នេះ… សង្ឃឹម​ថា​គ្រប់​គ្នា​នឹង​គាំទ្រ!

 

អាន Trailer ឬ​ហៅ​ជា​ភាសា​ខ្មែរ​ថា «ឈុត​ផ្សាយ​ពាណិជកម្ម» បន្តិច​ទៅ​ចឹង! 😉

នឹក​បង​ខ្លាំង​ណាស់… ចង់​ឱ្យ​ប​ង​ដឹង! តែ​វា​ក៏​មិន​អាច​ទៅ​រួច.. រឿង​ជា​ច្រើន​ដែល​ខ្ញុំចង់​រំលែក​ប្រាប់​បង តែ​បង​មិន​នៅ​ទីនេះ.. ឱ្យ​រ៉េនណា​ប្រាប់​នរណា? ឱ្យ​អូន​ប្រាប់​នរណា​បើ​បង​មិន​ព្រម​ស្ដាប់​ផង… បង​ក៏​គង់​មិន​នឹក​គេ​ដូច​គេ​នឹក​បង​ឡើយ។ បង​គង់​នឹង​កាត់​ចិត្ត​បាន​ហើយ ធ្វើ​ចិត្ត​បាន​ហើយ.. តែ​មាន​អ្នក​ខ្លះ​នៅ​ស្រឡាញ់​បង ស្រឡាញ់​បង ហើយ​នឹង​នៅ​តែ​ស្រឡាញ់​រហូត​ទៅ។

រ៉េនណា​មើល​មែល​ចាស់​ៗ​ដែល​បង​ផ្ញើ​មក.. នឹក​បង​ខ្លាំង​ណាស់! នឹក​សំឡេង​បង.. ចង់​ស្ដាប់​សំឡេង​បង.. ចង់​ឱ្យ​បង​ប្រាប់​ថា​ស្រឡាញ់! ចង់​ឱ្យ​បង​នឹក ចង់​ឱ្យ​បង​ប្រចណ្ឌ ចង់​ឱ្យ​បង​បារម្ភ… តែ​វា​គ្រាន់​តែ​ជា​សុបិន​ហើយ​វា​នឹង​នៅ​តែ​ជា​សុបិន​បែប​នេះ​រហូត​ទៅ…

នឹក​បង…

ឡូយ​អត់? ^^

នឹង​ចេញ​ផ្សាយ​ឆាប់​ៗ​នេះ​ហើយ! សូម​កុំ​ភ្លេច​រង់​ចាំ​អាន​ណា៎!

Advertisements

Entry filed under: Uncategorized.

សោះ​កក្រោះ Cultural Performance and Exhibition

10 មតិ Add your own

  • 1. oudomheng  |  ខែតុលា 17, 2010 ម៉ោង 11:41 ល្ងាច

    ផ្អែម…

  • 2. vathanakkhmer  |  ខែតុលា 18, 2010 ម៉ោង 8:03 ព្រឹក

    ព្រឺរោម បងណា! ក្មេងអត់ទាន់គ្រប់អាយុមើលបានអត់? 🙂

  • 3. k-s  |  ខែតុលា 18, 2010 ម៉ោង 8:07 ព្រឹក

    ah hu hu hu…

  • 4. Tom  |  ខែតុលា 18, 2010 ម៉ោង 11:32 ព្រឹក

    ONE WORD: ឡូយ! 😀

    If it was in AIESEC, you would have heard AWESOME! XD

  • 5. សារ៉េត  |  ខែតុលា 18, 2010 ម៉ោង 1:47 ល្ងាច

    អីយ៉ា!​ មុន​នឹង​ចេញ​ផ្សាយ​សុទ្ធតែ​មាន​ Trailer ដូច​រឿង​ហូលីវូដ​ចឹង​!

  • 6. ផ្កាយ NoVeLs  |  ខែតុលា 19, 2010 ម៉ោង 7:18 ព្រឹក

    រឿង​សៀវភៅ​គេ​មិន​ហៅ​ថា​ trailer ទេ គេ​ហៅ​ថា storyline​ ! lolz..

  • 7. បូរាណ  |  ខែតុលា 19, 2010 ម៉ោង 4:42 ល្ងាច

    អត់ឡូយ! :p

  • 8. រដ្ឋ  |  ខែតុលា 20, 2010 ម៉ោង 8:45 ល្ងាច

    បង​ចង់​ប្រាប់​ថា អាន​ត្រេល័រ​ហើយ​ចង់​ប្រាប់​ថា ព្រឺ​រោម ដូច​វ៉ាថាណាក់​ខ្មែរ​ដែរ… អ្ហូ! ទើប​អាន​រឿង “គូ” ហើយ​សើមៗ “nice theme, thumps up” 😀

  • 9. អែម ចាន់​បុទុំ  |  ខែតុលា 20, 2010 ម៉ោង 9:51 ល្ងាច

    សរសេររឿងសុទ្ធតែស្នេហាទាំងអស់ មានមនោសញ្ចេតនាខ្លាំងណាស់ន៎ ខ្ញុំចូលចិត្តអានឈុតខ្លីចឹងទេណា វែងពេកអត់ចង់អានទេ តែចំពោះរឿងនេះនឹងអានហើយ

  • 10. madarika  |  ខែវិច្ឆិកា 1, 2010 ម៉ោង 7:50 ល្ងាច

    បងរចនា!!!ឃ្លានេះរ៉ូមែនទិចមែន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែតុលា 2010
អា ព្រ សុ
« កញ្ញា   វិច្ឆិកា »
 12
3456789
10111213141516
17181920212223
24252627282930
31  

បណ្ណសារ


%d bloggers like this: