ខ្ញុំ​ចង់​និយាយ!

ខែសីហា 31, 2010 at 5:16 ល្ងាច មតិ 16

បើ​ប្រាប់​ថា​រចនា​ទៅ​ប្រឡង​សង​អាច​មាន​អ្នក​ខ្លះ​មិន​ជឿ… ^^ ជា​ការ​ពិត ខ្ញុំ​ទៅ​ប្រឡង​សង! វា​អាច​ស្ដាប់​ទៅ​មិន​គួរ​ឱ្យ​ជឿ​សម្រាប់​មនុស្ស​ដូច​ខ្ញុំ​តែ​វា​ក៏​កើត​ឡើង​រួច​ទៅ​ហើយ… ហើយ​ខ្ញុំ​ក៏​បាន​ត្រៀម​ចិត្ត​ត្រៀម​ខ្លួន​ទទួល​យក​វា​ពី​ដំបូង​ម្ល៉េះ។

ឆ្នាំ​កន្លង​ទៅ​នេះ​ជា​ឆ្នាំ​ទី​២​សម្រាប់​ជីវិត​និស្សិត​បរិញ្ញាបត្រ​នីតិសាស្ត្រ​ដូច​ខ្ញុំ… ជា​ឆ្នាំ​ដែល​ខ្ញុំ​ជិះ​សេះ​ព្រលែង​ដៃ រវល់​តែ​ជាមួយ​ការងារ​និង​សកម្មភាព​អ្វី​ផ្សេង​ជា​ច្រើន… អវត្តមាន​ច្រើន​រហូត​មាន​គេ​ភ្លេច​មុខ 😀 ហើយ​ចុង​ក្រោយ​ក៏​បញ្ចប់​មក​ត្រឹម​ប្រឡង​សង​ដោយសារ​មិន​បាន​ទៅ​ប្រឡង​ឬ​ហៅ​ខ្លី​ៗ​ថា​អវត្តមាន​ក្នុង​ពេល​ប្រឡង​នេះ​ឯង។

និយាយ​ដោយ​ស្មោះ​ត្រង់ ឆ្នាំ​នេះ​ខ្ញុំ​មិន​ត្រឹម​តែ​មិនសូវ​មាន​ពេល​​កាន់​សៀវភៅ​ច្បាប់​អាន​ទេ សូម្បី​តែ​ក្ដី​សុបិន​ខ្លួន​ឯង​ដែល​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​ល្បី​ក៏​ស្ទើរ​តែ​ភ្លេច​អស់​ដែរ.. វា​ក៏​មាន​រឿង​ដែល​ធ្វើ​ឱ្យ​សប្បាយ​ចិត្ត​ណា៎! ក៏​​សម្បូរ​មិត្ត​ជាង​មុន.. ចេះ​និយាយ​ច្រើន​ជាង​មុន.. ប្រជាប្រិយភាព​ក៏​ឡើង​ខ្ពស់​ត្រដែត! ហេហេ…

ខ្ញុំ​មិន​បាន​ខូច​ចិត្ត​សូម្បី​បន្តិច​ដែល​ត្រូវ​ទៅ​ប្រឡង​សង​នេះ… វា​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​តាំង​ពី​ដំបូង​មក​ម្ល៉េះ​ថា​ត្រូវ​ចាប់​យក​អ្វី សម្រេច​ចិត្ត​ធ្វើ​អ្វី ហើយ​ទោះ​លទ្ធផល​ចេញ​មក​យ៉ាង​ណា​ក៏​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ទទួល​យក។

មិន​ដឹង​ថា​ខ្ញុំ​នឹង​មើល​ឃើញ​លោក​នេះ​តូច​ប៉ុនណា នៅ​លង់​នឹង​ខ្លួន​ឯង គិត​ថា​ខ្លួន​ឯង​គ្រាន់​ហើយ​យូរ​ប៉ុណ្ណា​ទៅ​ទៀត​នោះ​ទេ​បើ​ខ្ញុំ​នៅ​តែ​ផ្កាប់​ក្បាល​តែ​ក្នុង​សៀវភៅ​ច្បាប់​ក្រាស់​ៗ​អស់​នោះ.. ខ្ញុំ​បាន​ចេញ​ក្រៅ​អណ្ដូង​ហើយ ហើយ​ក៏​ដឹង​ដែរ​ថា​ពិភពលោក​នេះ​នៅ​មាន​រឿង​សំខាន់​ៗ​ជា​ច្រើន.. ច្រើន​ជាង​អ្វី​ដែល​ធ្លាប់​គិត.. ច្រើន​ហើយ​សុទ្ធ​តែ​ចាំ​បាច់​ឱ្យ​រៀន…

មិន​ដឹង​យ៉ាង​ម៉េច​ទេ​ខ្ញុំ​នេះ មិន​សូវ​ទៅ​រៀន តែ​ពេល​ប្រឡង​ពេល​ណា​ក៏​មិន​ចេះ​ទាល់។ អាហ៍! ថ្ងៃ​នេះ​ខ្ញុំ​ទៅ​ប្រឡង​សង 😀 ដូច​ប្រាប់​ខាង​លើ​អ៊ីចឹង​ថា​មិន​សូវ​បាន​អាន​សៀវភៅ (តែ​ក៏​អាន… អាន​យប់​មុន​ប្រឡង ហេហេ) វិញ្ញាសា *ស៊ីផុយ* ^^ ធាតុ​ពិត​ទៅ​សម្រាប់​មុខ​វិជ្ជា​ដែល​ខ្ញុំ​ទៅ​ប្រឡង​នេះ គេ​គ្រាន់​តែ​បូក​ពិន្ទុ​ឆមាស​ទី​១​និង​ឆមាស​ទី​២​ព្រម​ទាំង​ពិន្ទុ​ម៉ោង​បន្ថែម​ដែល​ហៅ​ថា​ម៉ោង TD យ៉ាង​ណា​ឱ្យ​លើស​ពី​១៥០​ពិន្ទុ​ទៅ​ក៏​ជាប់​ទៅ​ហើយ… បើ​តាម​ពិន្ទុ​បូក​គ្នា​រវាង​ឆមាស​ទី​១​និង​ទី​២​របស់​ខ្ញុំ មិន​បាច់​ប្រឡង​ក៏​ជាប់​ដែរ​ព្រោះ​វា​លើស​១៥០! ចង្រៃ​ដែល​មិន​បាន​ទៅ​ប្រឡង TD… អវត្តមាន​ទាម​ទារ​ឱ្យ​​ប្រឡង​ដាច់​ខាត! T_T

ខ្ញុំ​ចង់​សុំ​ទោស​អ្នក​ដែល​ជឿ​ទុក​ចិត្ត​លើ​ខ្ញុំ… ពិសេស​ម៉ាក់​យាយ ប៉ា និង​ម៉ាក់… សុំទោស​ដែល​ខ្ញុំ​ធ្វើ​មិន​បាន​ល្អ! សុំ​ទោស​ដែល​ខ្ញុំ​មិន​ក្លាហាន​គ្រប់​គ្រាន់​ដើម្បី​ប្រាប់​ពី​រឿង​នេះ តែ​ក៏​សូម​សន្យាថា​នឹង​ធ្វើ​ឱ្យ​ល្អ​ជាង​នេះ​នៅ​ឆ្នាំ​ខាង​មុខ! សន្យា!

…ទាំង​នេះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ!

Advertisements

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!.

Ma doll ^^* Naturally

16 មតិ Add your own

  • 1. អង្គរក្សតូច  |  ខែសីហា 31, 2010 ម៉ោង 5:58 ល្ងាច

    វិញ្ញាសា *ស៊ីផុយ*!!!!!!!!!!!!!!
    អក្សរពណ៌ខ្មៅជាងគេនោះ គឺខ្ញុំចង់បានសំដីហ្នឹងយូរហើយ

  • 2. ភារម្យ  |  ខែសីហា 31, 2010 ម៉ោង 5:58 ល្ងាច

    😀

  • 3. វណ្ណដារ៉ា  |  ខែសីហា 31, 2010 ម៉ោង 8:16 ល្ងាច

    :Dចឹងជួយទៅបោះព្រីយ៉ុងអោយផង!

  • 4. រចនា  |  ខែសីហា 31, 2010 ម៉ោង 8:54 ល្ងាច

    @អង្គរក្ស​តូច៖ អរគុណ!

    @បង​ភារម្យ៖ 😀

    @បង​ដារ៉ា៖ ចាំ​បាច់​ទៅ​បោះ​ឱ្យ​រច​នា​អី? គិត​តា​បង​ឯង​ទៅ ហេហេ! សង​ហើយ​នៅ? ^^

  • 5. ឌីយ៉ា  |  ខែសីហា 31, 2010 ម៉ោង 10:14 ល្ងាច

    លឺបងផល និង គ្រប់គ្នាសរសើររចនា​មិនដាច់ពីមាត់ ពិសេសល្បង និងបងម៉ាក់សួង។ ចង់រាប់អានរចនាដែរ តែខ្លាចថា​ មិនសាកសម។ មិនអីទេបើ ព្រមធ្វើមិត្តខ្ញុំសុំចាប់ដៃមួយ​មក!

  • 6. oudomheng  |  ខែសីហា 31, 2010 ម៉ោង 10:48 ល្ងាច

    មិន​ដឹងថា និយាយយ៉ាងណា បើ​រចនា​ដោះស្រាយ ប្រកបដោយជំនឿជាក់ខ្លួន​ឯងទៅ​ហើយ!! គាំទ្រ!! ស៊ូស៊ូ!

  • 7. រចនា  |  ខែសីហា 31, 2010 ម៉ោង 10:50 ល្ងាច

    មក​សរសើរ​អី​ទៀត​ហើយ… ទើប​តែ​ប្រាប់​ថា​ខ្ញុំ​ត្រូវ​ប្រឡង​សង​មិន​អ៊ីចឹង? ^^ រាប់​អាន​ចាំ​បាច់​ខ្វល់​រឿង​សម​មិន​សម​ដែរ? ម៉ោះ! ចាប់​ដៃ​គ្នា​ ហើយ​រាប់​អាន​គ្នាហ្មង​ទៅ​ចឹង!

  • 8. ហនុមាន  |  ខែកញ្ញា 1, 2010 ម៉ោង 1:58 ព្រឹក

    អានលឿនពេក ឃើញ ថា រចនាទៅប្រឡង សង្ឃ ស្មានតែចង់ទៅបួស ! 😀

  • 9. ឧត្តម  |  ខែកញ្ញា 1, 2010 ម៉ោង 8:10 ព្រឹក

    ស៊ូស៊ូ! 😀

  • 10. ក្មេងស្រែ  |  ខែកញ្ញា 1, 2010 ម៉ោង 9:46 ព្រឹក

    ប្រាប់​ហើយ​ថា​ ឈោងចាប់​នៅ​អ្វី​ដែល​យើង​ចង់​បាន! ចូរសប្បាយចិត្តនៅអ្វីដែល​ទទួល​បាន​បន្ទាប់​ពី​ការ​សំរេច​ចិត្ត! ហើយក៏​ប្រាប់​ដែរថា កុំដើម្បី​តែ​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ ធ្វើអោយ​ប៉ះ​ពាល់​អារម្មណ៍​អ្នក​ដទៃ​ច្រើន​ពេក ។ ត្រូវ​ថ្លឹង​ថ្លែង​អោយ​បាន​សមរម្យ​ តែ​ខាង​ខ្លួន​ឯង​គួរ​តែ​ធ្ងន់​ជាង​បន្តិច!

  • 11. ឧត្ដម  |  ខែកញ្ញា 1, 2010 ម៉ោង 12:51 ល្ងាច

    ក្មេងស្រែ៖ យល់ស្រប..
    រចនា ទៅឌីយ៉ា៖ សូមជួយអបអរផងឌីយ៉ា​មិនមិត្តថ្មីម្នាក់ទៀតហើយ..

  • 12. ខ្មែរសាវែន  |  ខែកញ្ញា 1, 2010 ម៉ោង 4:46 ល្ងាច

    ហាស ហា កាលពីខ្ញុំរៀនឆ្នាំទី៣ ប្រឡងសងមួយដងដែរ តែសំណាងប្រឡងជាប់ កុំអីបង់លុយរៀនម្តងទៀត…..

  • 13. បញ្ញា  |  ខែកញ្ញា 1, 2010 ម៉ោង 7:29 ល្ងាច

    គិតទៅវិភាគដល់ច្រមុះហើយហ្ន៎ រចនា… តែគិតៗទៅ ខ្ញុំក៏អ៊ីចឹងដែរ ថាមិនចង់គិតទេ ការងារ ចង់គិតរឿងរៀនឲ្យបានច្រើន តែបែរជាផ្ទុយស្រឡះ ដូចប្រុសប្ដូរភេទជាខ្ទើយ អ៊ីចឹង។ ហ្ហើយ!!! ចង់រៀនឲ្យបានច្រើនជាងនេះ តែក៏ប្រែជាកន្លែងការងារកាន់តែ រវល់ទៅៗ។ ពេលខ្លះ អស់សង្ឃឹមនឹងជីវិតណាស់ចង់តែលោតទឹកផ្តិល តែខ្លាចមានគេយកទឹកញុំាចូលពោះគេ។ ធុញណាស់ដែរ តែមានតែពាក្យមួយ ស៊ូ! ស៊ូ! :)។ ចាំមើលស្អែក តែថ្ងៃរះទៀតបានហើយ!!!

  • 14. denith  |  ខែកញ្ញា 1, 2010 ម៉ោង 8:56 ល្ងាច

    នៅទីណា រចនា ដ៏មានឆន្ទៈមោះមុត និងមិនចេះចុះចាញ់របស់បង?​ រចនានុះ ទៅណាបាត់ហើយ?

    ត្រឡប់មកវិញមក ។

  • 15. ចំណាន  |  ខែកញ្ញា 1, 2010 ម៉ោង 10:04 ល្ងាច

    រចនា! ស៊ូស៊ូ តម្រង់គោលដៅ^-^

  • 16. oudomheng  |  ខែកញ្ញា 2, 2010 ម៉ោង 6:59 ព្រឹក

    ស៊ូ!! ស៊ូ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែសីហា 2010
អា ព្រ សុ
« កក្កដា   កញ្ញា »
1234567
891011121314
15161718192021
22232425262728
293031  

បណ្ណសារ


%d bloggers like this: