ចាំ​មើល​បាល់ ^^*

ខែកក្កដា 10, 2010 at 9:09 ល្ងាច មតិ 8

យប់​នេះ​ក្រុម​អាឡឺម៉ង់​សំណប់​ចិត្ត​របស់​ខ្ញុំ​នឹង​ទាត់​ដណ្ដើម​ដំណែង​លេខ​៣​សម្រាប់​ការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ ២០១០​នេះ 😀 ត្រៀម​ខ្លួន ត្រៀម​ចិត្ត​ទទួល​យក​ជ័យជម្នះ​របស់​អាឡឺម៉ង់​រួច​ហើយ! 😉 ខ្ញុំ​គាំទ្រ​អាឡឺម៉ង់​ពី​ដើម​មក​ហើយ មិន​មែន​ដោយ​សារ​តែ​មឹក​អាឡឺម៉ង់​ឈ្មោះ Pual ដែល​ទាយ​ថា​អាឡឺម៉ង់​នឹង​ឈ្នះ​អ៊ុយរ៉ាហ្កាយ​នា​យប់​នេះ​ទេ 😛

ដោយ​សារ​តែ​ជា​ប្រិយមិត្ត​ផ្កាប់​មុខ​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាឡឺម៉ង់​បែប​នេះ​ហើយ​ទើប​ខ្ញុំ​ចាញ់​អស់​កូកាកូឡា​ពីរ​ដប ព្រម​ទាំង​នៅ​ជំពាក់​ការ៉េម​គេ​មួយ​កែវ​អត់​ទាន់​សង​ទៀត ហេហេ! យ៉ាប់​ណាស់! នរណា​ទៅ​ដឹង​ថា​អេស្ប៉ាញ​ស៊ី​អាឡឺម៉ង់​របស់​ខ្ញុំ​កាល​ពី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នោះ? ខ្ញុំ​មិន​មែន​ចេះ​ទាយ​ដូច​មឹក​ឯណា? ហាហាហា! ប្រកួត​លើក​មុន​ជាមូយ​អេស្ប៉ាញ Müller របស់​ខ្ញុំ​អត់​ចូល​លេង… ម្យ៉ាង​អេស្ប៉ាញ​ហ្នឹង​ក៏​យ៉ាប់​ទៀត! ទាត់​បាល់​ដូច​ខ្មោច​ចេញ​ខ្មោច​ចូល! ពេល​ទាត់​ជាមួយ​ក្រុម​ខ្សោយ​ក៏​ខ្សោយ​តាម​គេ ដល់​មក​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ដូច​អាឡឺម៉ង់​ក៏​ស្រាប់​តែ​ខ្លាំង​ដែរ! (-.-)

មឹក​ហ្នឹង​ក៏​អ៊ីចឹង! ម៉ោ​ពី​មឹក​ហ្នឹង​ទាយ​ថា​អាឡឺម៉ង់​ចាញ់​ទើប​ធ្វើ​ឱ្យ​កីឡាករ​អាឡឺម៉ង់​បាក់​ទឹក​ចិត្ត លេង​អត់​បាន​ល្អ 😀 អង្គុយ​មើល​ពីរ​នាក់​ប៉ា​យប់​ហ្នុង​ខូច​ចិត្ត​មិន​ស្ទើរ​ទេ​ដែល​អាឡឺម៉ង់​ចាញ់ 😥 តែ​មិន​អី​ទេ! ខ្ញុំ​បាន​សងសឹក​មឹក​នោះ​ដោយ​បាន​ទៅ​ញ៉ាំ​មឹក​អាំង​នៅ​ផ្សារ​ថ្មី​អស់​មួយ​វិញ! 😉

អូខេ! តាប៉ែ​ប៉ុណ្ណឹង​បាន​ហើយ! …ទុក​កម្លាំង​មើល​បាល់​យប់​នេះ​ល្អ​ជាង! ^^*

គ្រឿង បម្រុង សម្រាប់ យប់ នេះ ^^*

ហេហេ! ឃើញ ហើយ ឃ្លាន!

——————————-

អាន​ផង​ដែរ៖ Psychic Octopus World Cup Final ​Prediction

Advertisements

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!, រូបភាព.

My Collection ^^* Chocolate Shake :)

8 មតិ Add your own

  • 1. សុភា  |  ខែកក្កដា 10, 2010 ម៉ោង 9:30 ល្ងាច

    ហាហាហា
    សំណាងល្អថ្ងែណឹងខ្ញុំរើសយកអេស្ប៉ាញ។ លើកនេះក៏សុំរើសយកអាឡឺម៉ងដែរ។ តែបាល់មួលមើលមិនឃើញ។ ឃើញថាបាល់ទាត់ឆ្នាំនេះធ្វើអោយអ្នកវិភាគបាល់វិលមុខ ដោយសាតែលទ្ធផលចេញមក ក្រុមខ្លាំច្រើនតែចាញ់។ សំរាប់ការប្រកួតចុងក្រោយ ខ្ញុំរើសយក អេស្ប៉ាញដ៏ដែល។

  • 2. Chamnan  |  ខែកក្កដា 10, 2010 ម៉ោង 10:00 ល្ងាច

    រចនា!Sheer ល្មមៗ បានហើយណា ប្រយ័ត្នថ្លោះក
    ដូចថ្ងៃសុក្រទៀត ហាហា(-.-)

  • 3. Reth  |  ខែកក្កដា 10, 2010 ម៉ោង 10:06 ល្ងាច

    Germany bug, haha but I love Germany too…, Hope Germany win tonight, alway n alway Germany…!!! Germany…!!!

  • 4. រចនា  |  ខែកក្កដា 10, 2010 ម៉ោង 10:36 ល្ងាច

    @ បង​សុភា៖ ខ្ញុំ​ក៏ Cheer អេស្ប៉ាញ​ដែរ​ស្អែក! 😀

    @ បង​ចំណាន៖ ហេហេ! អត់​អី​ទេ​បង! ថ្ងៃ​មុន​ថ្លោះ​ក​ព្រោះ​គេង​ខុស​ខ្នើយ តែ​ថ្ងៃ​នេះ​មើល​បាល់​ដាច់​យប់​ម៉េច​នឹង​គេង​ខុស​ខ្នើយ​កើត? 😉

    @Reth: lolzzz… no worries dude! our Germany will exactly win according to Pual’s prediction! hahaha

  • 5. គីមឡុង  |  ខែកក្កដា 10, 2010 ម៉ោង 10:52 ល្ងាច

    oh…យប់និងមានបាល់ទាត់ដែរហរ ! ស្មានតែយប់ស្អែកបានគេទាត់ ! 🙂

  • 6. ឧត្តម's Blog  |  ខែកក្កដា 11, 2010 ម៉ោង 12:31 ល្ងាច

    តែប្រយ័ត្នអង្កុយថ្លោះចង្កេះវិញណា!

  • 7. ក្មេងស្រែ  |  ខែកក្កដា 12, 2010 ម៉ោង 11:10 ព្រឹក

    (-,-) ដល់តាម៉ងនេះ!

  • 8. វឌ្ឍនា  |  ខែកក្កដា 12, 2010 ម៉ោង 6:51 ល្ងាច

    Pizza ខ្លោចៗ 😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែកក្កដា 2010
អា ព្រ សុ
« មិថុនា   សីហា »
 123
45678910
11121314151617
18192021222324
25262728293031

បណ្ណសារ


%d bloggers like this: