♫♫ គឺ​អូន​មែនទេ? ♫♫

ខែមិថុនា 18, 2010 at 12:23 ព្រឹក មតិ 7

Photo From Facebook

នាំ​អារម្មណ៍​ប្រិយមិត្ត​តាម​ដាន​ប្លក់​អត់​បាន​ការ​របស់​ខ្ញុំ​មក​ស្ដាប់​ចម្រៀង​ពិរោះ​ដែល​ច្រៀង​ដោយ​អ្នក​ចម្រៀង​ក្នុង​បេះដូង​របស់​ខ្ញុំ «ឈិត សុវណ្ណបញ្ញា»! 😀 បទ​នេះ​មាន​ចេញ​​លក់​ជា​វីស៊ីឌី​ហើយ ប៉ុន្តែ​ខ្ញុំ​សុំ​មិន​ដាក់​ជា music video ឱ្យ​មើល​ទេ​ព្រោះ​វា​អត់​សូវ​ល្អ​មើល! អ៊ីចឹង​ស្ដាប់​ជា​សំឡេង​តែ​ម្ដង​ទៅ! ^^*

គឺ​អូន​មែន​ទេ?

និពន្ធ​ទំនុក​ច្រៀង​ដោយ ​សុខ ចាន់ផល

ដោនឡូត


♫ ឬ​ចង់​ឱ្យ​អូន​សួរ​ថា បង​ស្រឡាញ់​អូន​មែន​ទេ?

មិន​អាច​យល់​ចិត្ត​មាសមេ ហេតុ​អ្វី​ចង់​ឱ្យ​អូន​គិត?

Care អូន​គ្រប់​ពេល​វេលា យក​ចិត្ត​ទុក​ដាក់​នែបនិត្យ

ឱ្យ​អូន​កក់​ក្ដៅ​ក្នុង​ចិត្ត​ព្រោះ​បង។

♫♫♫ មិន​និយាយ​ពាក្យ​ពិត តើ​បង​ស្រឡាញ់​អ្នក​ណា​ទៅ?

ទុក​ឱ្យ​អូន​ហ្មងសៅ នៅ.. នៅ​មន្ទិលចិត្ត​បង

ទង្វើ​បង​រាល់​ថ្ងៃ តើ​អ្វី​ជា​គោល​បំណង

បង​ចងក្រង​ត្រឹម​មិត្ត​ភាព​ឬ​ក៏​ស្នេហា​ឱ្យ​ពិត​ប្រាកដ?

♫ ពាក្យ​ពិត​មិន​ព្រម​វាចា ហេតុ​អ្វី​ក៏​កាយ​វិការ

ស្និទ្ធស្នាល​ប្រៀប​ដូច​សង្សារ តើ​បង​ស្រឡាញ់​អ្នក​ណា?

ចង់​​ឱ្យ​បង​ប្រាប់​អូន​ថា I Love You ណា៎ ស្នេហា

ឬបងមិន​ចេះ​និយាយ​ពាក្យ​ហ្នឹង?

Advertisements

Entry filed under: ចម្រៀង.

THU17062010 BelteiERs Reunion This Evening :D

7 មតិ Add your own

  • 1. ទឹម បឿន  |  ខែមិថុនា 18, 2010 ម៉ោង 7:19 ព្រឹក

    ដាក់​ចម្រៀង​ខុស​ ស្ដាប់​អត់​បាន

  • 2. sareth  |  ខែមិថុនា 18, 2010 ម៉ោង 9:03 ព្រឹក

    ពិរោះ និង មានន័យទៀត!!! 
    សុំសួរមួយ!​ រូបថតហ្នឹង របស់អ្នកចម្រៀងណាទៅ?
    ដូចជាមិនមែនជា ឈិត សុវណ្ណបញ្ញាទេ?!

  • 3. រចនា  |  ខែមិថុនា 18, 2010 ម៉ោង 10:36 ព្រឹក

    @បង​បឿន៖ ចាំ​ឆែក​មើល​ឱ្យ​បង!

    @បង​សារ៉េត៖ បង​មើល​ភ្នែក​ខាង​ណា​អត់​ដូច​បញ្ញា? 😛 ហេហេ

  • 4. Kdarm Sork  |  ខែមិថុនា 18, 2010 ម៉ោង 10:54 ព្រឹក

    រូបអ្នកណាគេចេះ! ស្អាតផន់គេ!

  • 5. ក្មេងស្រែ  |  ខែមិថុនា 18, 2010 ម៉ោង 11:39 ព្រឹក

    នៅទីនេះក៏មានដែរ? ប៉ាហែលជាឆ្ងល់ខ្លាំងមើលទៅ!

  • 6. sareth  |  ខែមិថុនា 18, 2010 ម៉ោង 11:40 ព្រឹក

    មើលភ្នែកទាំងគូរហ្នឹងណា៎! ខំបង្វិលរូបភាព
    ពីឆ្វេងទៅស្តាំ ពីស្តាំមកឆ្វេង ពីលើចុះក្រោម ពីក្រោមឡើងលើ
    មើលយ៉ាងមិចក៏នៅមិនដូច…សង្ស័យតែយករូបថតខ្លួនឯងយក
    ទៅដាក់ ហើយថាជារបស់បញ្ញាហើយមើល៎ទៅ…

  • 7. សុភា  |  ខែមិថុនា 18, 2010 ម៉ោង 2:26 ល្ងាច

    ខ្ញុំថាមកពី file ចំរៀងណឹងត្រូវការ Password

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែមិថុនា 2010
អា ព្រ សុ
« ឧសភា   កក្កដា »
 12345
6789101112
13141516171819
20212223242526
27282930  

បណ្ណសារ


%d bloggers like this: