…វា​ត្រូវ​តែ​ប្លែក​ខ្លះ!

ខែ​ឧសភា 24, 2010 at 11:52 ព្រឹក មតិ 4

មួយ​រយៈ​ចុង​ក្រោយ​ដែល​រវល់​ទើប​សម្គាល់​ពី​ភាព​ខុស​ប្លែក​ខ្លះ! …ពី​មុន​ត្រូវ​អង្គុយ​ចាំ​បើក​ទ្វារ​ឱ្យ​ប៉ា តែ​ទើប​តែ​ចាប់​អារម្មណ៍​ថា មួយ​រយៈ​នេះ​ប៉ា​អង្គុយ​ចាំ​បើក​ទ្វារ​ឱ្យ​ពេល​យប់​បន្ទាប់​ពី​ត្រឡប់​ពី​រៀន… បាយ​ត្រូវ​ម៉ាក់​រៀប​ទុក​យ៉ាង​ស្អាត តែ​ពេល​ខ្លះ​ក៏​រៀប​ទុក​វិញ ព្រោះ​វា​ហត់​ពេក លេប​អត់​ចូល!

និយាយ​ពី​ម្សិលមិញ​ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រលឹមព្រោះ​មាន​សិក្ខាសាលា “Professional Skill Seminar” នៅ UP.. ទៅ​ជួយ​ខាង Registration និង Energizer… ញ៉ាំ pizza ក្រៅ​រួច​ក៏​ទៅ Smart Store រៀប​ចំ AIESEC RULE Tournament Day, welcome candidates និង ថត​រូប… ល្ងាច​បន្តិច​ប្អូន​ប្រុស​ខល​មក​សួរ​ថា​នៅ​ឯ​ណា? ប្រាប់​ថា​នៅ Smart Store ស្រាប់​តែ​សួរ​សម្លុត​មក​ម្ដង​ទៀត >.< មនុស្ស​កំពុង​ហត់​ផង​មក​សម្លុត​ទៀត​ក៏​សម្លុត​ទៅ​វិញ 😀 ម៉ោង ៨​ស្រាប់​តែ​វា​ខល​មក​ទៀត ប្រាប់​ឱ្យ​ប្រញាប់​ទៅ​ផ្ទះ! លើក​នេះ​ប្រើ​លេខ​ម៉ាក់! បែប​ម៉ាក់​ប្រើ​ឱ្យ​ខល​ទៀត​ហើយ! 😀 យ៉ាប់​ហើយ​ខ្ញុំ! ដល់​ថ្នាក់​ម៉ែ​ឪ​លែង​ហ៊ាន​ខល​ម៉ោ​សួរ​ហើយ!

Advertisements

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!.

Today Quote! @World Camp

4 មតិ Add your own

  • 1. មេឃា  |  ខែ​ឧសភា 24, 2010 ម៉ោង 12:15 ល្ងាច

    ប្លែកតិចៗហ្នឹង ! ប្រហែលបន្តិចទៀត អាចនឹងមានប្លែកជានេះទៀត… 😀

  • 2. ទឹម បឿន  |  ខែ​ឧសភា 24, 2010 ម៉ោង 12:23 ល្ងាច

    យ៉ាប់​អី? អាហ្នឹង​ហើយ​ដែល​គេ​ហៅ​ថា​បាន​បំពេញ​តួ​នាទី​ជា​ស្រី​ក្រមុំ 😀

  • 3. សុភា  |  ខែ​ឧសភា 24, 2010 ម៉ោង 4:06 ល្ងាច

    អូហូ ដល់ថ្នាក់ណឹងហើយ។ ប្រយត្នតិចទៀតគាត់លែងហ៊ានអោយចូលផ្ទះ។ ថាលេងទេ 😀

  • 4. ក្មេងស្រែ  |  ខែ​ឧសភា 24, 2010 ម៉ោង 4:52 ល្ងាច

    ក៏មកពីខ្លាចអាដឺឯងសំឡុតវិញនោះអី! ហើយប្រឹងអីក៏ប្រឹងម្ល៉េះ? យកទៅណាហ្នឹង?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែ​ឧសភា 2010
អា ព្រ សុ
« មេសា   មិថុនា »
 1
2345678
9101112131415
16171819202122
23242526272829
3031  

បណ្ណសារ


%d bloggers like this: