វគ្គ “ចូល​ឆ្នាំ​នៅ​រតនគិរី”

ខែ​មេសា 21, 2010 at 10:13 ព្រឹក មតិ 8

ដល់​វគ្គ​រអ៊ូ​ហើយ! ^^* ទៅ​ដើរ​លេង​ឆ្នាំ​នេះ​សប្បាយ តែ​ក៏​ហត់​ណា៎! អង្គុយ​ក្នុង​ឡាន ធុញ​ក៏​ធុញ ចុក​រោយ​ខ្នង​ចង្កេះ ហើយ​ពេល​ខ្លះ​ដែល​ដល់​កម្មវិធី​ទេស ម៉ាក់​ក៏​ទេស​តាម​ផ្លូវ​ឱ្យ​ស្ដាប់​រហូត! 😀

អូខេ! ចូល​សាច់​រឿង​វិញ! …រតនគិរី ជា​ខេត្ត​ដែល​ឆ្ងាយ​គ្រាន់​ដែរ! ជាង​៥០០ Km ពី​ទី​ក្រុង​ភ្នំពេញ។ ចេញ​ពី​ភ្នំពេញ​ទៅ​ក្រោយ​ពេល​ទេវតា​ចុះ រួច​ក៏​ទៅ​បាយ​ថ្ងៃ​ត្រង់​នៅ​កំពង់ចាម ហើយ​ក៏​បន្ត​ទៅ​សំចត​នៅ​ផ្ទះ​លោកតា (ខាង​ប៉ា) នៅ​ក្រចេះ​ប្រហែល​ជា​ម៉ោង ២ កន្លះ​ល្ងាច។

ក្រចេះ ក្រុង

ហើយ នេះ ជា ផ្ទះ លោកតា

ផ្លូវ​ពី​ក្រចេះ​ទៅ​ស្ទឹង​ត្រែង​ចាក់​កៅស៊ូ​ស្អាត​ហើយ តែផុត​ពី​ស្ទឹង​ត្រែងទៅ ផ្លូវ​ឈូស​ស្អាត​ហើយ តែ​នៅ​ជា​ដី​ក្រហម​នៅ​ឡើយ។ ផ្លូវ​ស្ងាត់ មាន​ដើម​ឈើ (មិន​សូវ​ធំ) ឈរ​តាម​ផ្លូវ​ហូរ​ហែ តែ​ឈើ​នៅ​ក្នុង​ៗ​គេ​កាប់​អស់​ហើយ! មិន​ឃើញ​ធ្វើ​ស្រែ ធ្វើ​ចម្ការ​អី​ទេ​អ្នក​ស្រុក​តាម​ផ្លូវ​ហ្នុង សង្ស័យ​តែ​កាប់​ឈើ​លក់​ដឹង!? រតនគិរី​ផ្ទុយ​គ្នា​ស្រឡះ​ពី​មណ្ឌល​គិរី! ផ្លូវទៅ​មណ្ឌលគិរី​ស្អាត… ចាក់​កៅស៊ូ​ឡើង​ភ្លឹង តែ​ផ្លូវ​ទៅ​រតនគិរី​នៅ​ហុយ​ដោយ​ដី​ក្រហម​។ ចំណែក​ទី​រួម​ខេត្ត​មណ្ឌលគិរី​មាន​តែ​ម៉ា​ក្រវិច ហើយ​គគ្រិច​ព្រោះ​ហុយ… រី​ឯ​ទី​រួម​ខេត្ត​រតនគិរី​វិញ ធំ​គ្រាន់​បើ ហើយ​ក៏​ស្អាត​ព្រោះ​ចាក់​កៅស៊ូ​រួច​រាល់។

ចូល ដល់ ទី រម ខេត្ត

ប្រាប់នៅ​ប្រកាស មណ្ឌលគិរី ម្ដង​ហើយ​ថា ទៅ​ដើរ​លេង​ កុំ​ភ្លេច​កក់​បន្ទប់​ទុក​ក្រែង​អត់​កន្លែង​គេង។

ហាយក្លាស ដែល កម្រ រក បាន! 😛

ទៅ​លេង​រតនគិរី… មិន​បាន​ទៅ​លេង​ច្រើន​កន្លែង​ទេ​ព្រោះ​ប្រពន្ធ​មេ​ប៉ា​នៅ​ចាំ​នៅ​ស្ទឹងត្រែង​ដើម្បី​ទៅ​លាវ​ជាមួយ​គ្នា។ រតនគិរី​សម្បូរ​ទឹក​ជ្រោះ… កាចាញ កាទៀង ៧ជាន់ និង​មាន​បឹង​យក្សឡោម​មួយ! 😀 រមនីយដ្ឋាន​នានា​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​រួម​ខេត្ត​ទេ។

ជណ្ដើរ ចុះ ទៅ បឹង យក្សឡោម

បឹង​យក្សឡោម​ស្អាត… ទឹក​ស្អាត តែ​នៅ​លើ​គោក​សុទ្ធ​តែ​សម្រាម!

ទឹក ស្អាត... ស្ងប់ 🙂

នី & ណា

ឃើញ​សម្រាម​អត់? គគ្រិច​ខ្លាំង​ណាស់!

មើល គេ ឱប អូនណ៎! (>.<) ហាហាហា

Coca Presenters! 😀

ទៅ​លេង​ទឹក​ធ្លាក់​នៅ​រតនគិរី… កន្លែង​ណា​ក៏​ដោយ​ក៏​គួរ​មាន​បាយ​ទៅ​ជាមួយ​ណា៎ ព្រោះ​ថា​មិន​ទាន់​មាន​កន្លែង​លក់​អី​ញ៉ាំ​ស្រួល​បួល​ដូច​នៅ​មណ្ឌលគិរី​នៅ​ឡើយ។ តែ​បើ​មិន​ចង់​ខ្ចប់​បាយ​ទៅ​ក៏​បាន​ព្រោះ​ដូច​ប្រាប់​អ៊ីចឹង​ថា​រមនីយដ្ឋាន​នៅ​ជិត​ទី​រួម​ខេត្ត។ ទៅលេង​ហើយ​អាច​បក​មក​ញ៉ាំ​បាយ​នៅ​ទី​រួម​ខេត្ត​ក៏​បាន! 😀

ទឹក ធ្លាក់ កាចាញ

ចេញ​ពី​រតនគិរី​ម៉ោង​ប្រហែល​១២​ថ្ងៃ​ត្រង់ មក​ដល់​ស្ទឹង​ត្រែង​ម៉ោង ៣​កន្លះ​ល្ងាច! 😀 ចប់​ហើយ ដំណើរ​កម្សាន្ត​មួយ​យប់​នៅ​រតនគិរី.. ចាំ​ទៅ​លេង​ស្ទឹងត្រែង​នៅ​ប្រកាស​ក្រោយ​ណា៎!

____________

អាន​ផង​ដែរ៖ ខេត្ត​រតនគិរី

ទេសចរ​កើន​ឡើង​នៅ​រតនគិរី​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

Advertisements

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!, ពី​កម្ពុជា, រូបភាព.

สะบายดีปีใหม่ลาว Norton Annual Writing Competition

8 មតិ Add your own

  • 1. សុភ័ក្ត្រ  |  ខែ​មេសា 21, 2010 ម៉ោង 10:17 ព្រឹក

    ម៉ាក់​ធ្លាប់​បួស​ហ៎?
    ហី​ឃើញ​សំរាម​ម៉េច​មិន​រើស យីស​យ៉ាប់​មែន!

  • 2. រចនា  |  ខែ​មេសា 21, 2010 ម៉ោង 10:21 ព្រឹក

    ម៉ាក់​អត់​ធ្លាប់​បួស​ទេ! 😀 គាត់​ទេស​ពី​រឿង​អាណាចក្រ! ^^* សម្រាម​ហ្នុង​ហ៎? ថត​ឱ្យ​វា​ជាប់​ចឹង​ហើយ! រើស​ស្អាត​ហើយ​បាន​ថត គេ​ថា​បំភ្លៃ​ការ​ពិត ឡ៎! 😛

  • 3. kooms  |  ខែ​មេសា 21, 2010 ម៉ោង 11:13 ព្រឹក

    អូ! ចង់​ទៅ​លេង​ទី​នោះ​ដែរ​តែ​ អត់លុយ!

  • 4. ភារម្យ  |  ខែ​មេសា 21, 2010 ម៉ោង 12:41 ល្ងាច

    ទេសភាពធម្មជាតិៗ!!!!!

  • 5. nimol  |  ខែ​មេសា 21, 2010 ម៉ោង 2:03 ល្ងាច

    ម៉ាក់​ទេសន៍​រឿង​អី​ខ្លះ​ទៅ?

  • 6. ក្មេងស្រែ  |  ខែ​មេសា 23, 2010 ម៉ោង 9:19 ព្រឹក

    @nimol៖ យីគេប្រាប់ហើយថារឿងអាណាចក្រ! 😀
    @រចនា៖ ចង់ទៅ!!!! មិនដឹងកាលទេណ៎!
    @បងគូម៖ ទៅពេលណាហៅញ៉ុមផង!

  • 7. kanhasunny  |  ខែ​មេសា 24, 2010 ម៉ោង 1:23 ល្ងាច

    បង រចនា, កម្មវិធី ទេសនា ហ្នឹងត្រូវបាន ពួកថ្នាក់ញុំ ដូរទៅជា កម្មវិធី អប់រំតាម ព្រះពុទ្ធសាសនា ទៅហើយ។ អ្នកគ្រូខ្មែរ ពូកែណាស់។ យ៉ាងតិចណាស់ក៏មួយអាទិត្យបាន ១ម៉ោងដែរ។ 🙂

  • 8. unitedkhmer  |  ខែ​ឧសភា 6, 2010 ម៉ោង 5:12 ព្រឹក

    beautiful pics.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែ​មេសា 2010
អា ព្រ សុ
« មីនា   ឧសភា »
 123
45678910
11121314151617
18192021222324
252627282930  

បណ្ណសារ


%d bloggers like this: