ឆន្ទៈ​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​របស់​រាជរដ្ឋាភិបាល​កម្ពុជា

ខែធ្នូ 12, 2008 at 10:22 ព្រឹក មតិ 2

រឿង​រ៉ាវ​ប្រាសាទ​ព្រះវិហារ​នៅ​តែ​បន្ត​អូស​បន្លាយ​ពេល​យ៉ាង​យូរ​ដោយ​ពុំ​ឃើញ​មាន​លទ្ធផល​ណា​មួយ​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ។ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​រក្សា​ឆន្ទៈ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ដោយ​សន្តិវិធី បើ​ទោះ​បី​ជា​ភាគី​ប្រទេស​ថៃ​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​នយោបាយ​ហើយ​ព្យាយាម​គេច​វេស​ពី​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ក្ដី។

ទាក់ទិន​នឹង​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នេះ មាត្រា​៥៣ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែង​យ៉ាង​ប្រត្យក្ស​ថា “ព្រះរាជាណាចក្រ​កម្ពុជា​មិន​ឈ្លានពាន​ប្រទេស​ណា​ដាច់​ខាត មិន​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ដទៃ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ទោះ​បី​ក្រោម​រូបភាព​ណា​ក៏​ដោយ ដោះ​ស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី និង​គោរព​ផលប្រយោជន៍​ផង​គ្នា​ទៅ​វិញ​ទៅ​មក។” សួរ​ថា​តើ​ឆន្ទះ​នៃ​ការ​ដោះ​ស្រាយ​នេះ​ពិត​ជា​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ដែរ​ឬ​ទេ ខណៈ​​ពេល​ដែល​វាក្យខណ្ឌ​ទី​៤ នៃ​មាត្រា​ដដែល​នេះ​បាន​កំណត់​ថា “ព្រះ​រាជាណាចក្រ​​កម្ពុជា មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹក​ដី​ខ្លួន ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ លើក​លែង​តែ​ក្នុង​ក្របខណ្ឌ​នៃ​សំណូមពរ​របស់​អង្គការ​សហប្រជាជាតិ។”

គោល​ជំហរ​ដោះ​ស្រាយ​បញ្ហា​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ធ្វើ​យ៉ាង​ណា​រក្សា​ឱ្យ​បាន​នូវ​សន្តិភាព​ក្នុង​តំបន់។sic. ប្រសិន​បើ​ភាគី​កម្ពុជា​នៅ​តែ​ប្រកាន់​គោលការណ៍​របៀប​នេះ លទ្ធផល​ជា​ដុំ​កំភួន​ដែល​ប្រជាពលរដ្ឋ​រំពឹង​ចង់​បាន ប្រហែល​ជា​ស្ថិត​នៅ​ឆ្ងាយ​ទៀត៕

Entry filed under: នយោបាយ​ខ្មែរ, ពី​កម្ពុជា, សកល​វិចារណកថា, អត្ថបទ.

អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ Mid-Term Exam

2 មតិ Add your own

  • 1. super  |  ខែធ្នូ 12, 2008 ម៉ោង 2:06 ល្ងាច

    ហឺ!!!បើនិយាយអារឿប្រទេសជាតិនេះណា ខ្ញុំក្តៀនគំនិតគិតមិនលិចថាមេចបានជាអញ្ចឹង។ នេះប្រហែលជាពូកគាត់នឹងជាប្រវេសន្តរ៏ទេដឹង ចេះតែខាន់តី ខាន់តី រីមួយយ៉ាងណា។ ចំណែកឯញាតិយើងវិញ នៅផ្ទះខ្លួនឯងនោះឈ្លោះគ្នាផ្អើលអស់សត្វលោក។ ហៅមកចរចារគ្មាននណាមកបានទេ តែមានតែអ្នកបន្ថែមទ័ពបន្ថែមភ្លើងទៅវិញ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែធ្នូ 2008
អា ព្រ សុ
« វិច្ឆិកា   មករា »
 123456
78910111213
14151617181920
21222324252627
28293031  

បណ្ណសារ


%d bloggers like this: