«តេង ស៊ាវភីង» កុលបុត្រ​នៃ​ប្រជាជន​ចិន

ខែមិថុនា 13, 2008 at 5:15 ល្ងាច មតិ 16

បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ, ខ្ញុំ​ធ្លាប់​ឮ​សម្ដេច​មាន​ប្រសាសន៍​ពី​ភាសិត​របស់​លោក តេង ស៊ាវភីង, កុលបុត្រ​នៃ​ប្រជាជន​ចិន​ដែល​ថា «ឆ្មា​ខ្មៅ​ឆ្មា​ស…» កាល​ហ្នឹង​គាត់​និយាយ​បី​បួន​ដង តែ​ដល់​ត្រឹម​ហ្នឹង​ក៏​បង្វែរ​ទៅ​រឿង​ដទៃ! ខ្ញុំ​ចេះ​តែ​ចាំ​ស្ដាប់ ថាតើ​ប្រយោគ​ហ្នឹង​ដូច​គ្នា​នឹង​ប្រយោគ​ដែល​ខ្ញុំ​ដឹង​ឬ​ទេ? តែ​គាត់​និយាយ​មិន​ចប់!!! តែ​ខ្ញុំ​គិត​ថា វា​មាន​តែ​មួយ​ហ្នឹង​ឯង!

«មិន​ថា​ជា​ឆ្មា​ខ្មៅ ឬ ឆ្មា​ស​ទេ, ឱ្យ​តែ​ចាប់​កណ្ដុរ​បាន​គឺ​ជា​ឆ្មា​ល្អ» ខ្ញុំ​ស្រឡាញ់​ឃ្លា​នេះ! ឃ្លា​នេះ​ខ្ញុំ​បាន​ប្រទះ​ឃើញ​ក្នុង​សៀវភៅ «តេង ស៊ាវភីង» កុលបុត្រ​នៃ​ប្រជាជន​ចិន។ សៀវភៅ​នេះ​បង្ហាញ​ពី​កាល​បរិច្ឆេទ និង ការ​លះ​បង​របស់​លោក «តេង ស៊ាវភីង» ទៅ​លើ​ប្រទេស និង ប្រជាជន​របស់​គាត់។ គាត់​ពិត​ជា​គួរ​ឱ្យ​គោរព​ណាស់!

អរគុណ​ប៉ា ដែល​បាន​ឱ្យ​សៀវភៅ​នេះមក​ខ្ញុំ! 😉

Entry filed under: Interesting Books.

ឯកឧត្តម​ខ្មែរ មួយថ្ងៃក្នុងក្ដីចងចាំ

16 មតិ Add your own

  • 1. សុភ័ក្ត្រ  |  ខែមិថុនា 13, 2008 ម៉ោង 7:34 ល្ងាច

    គាត់​ក៏​ជា​វីរបុរស​ខ្ញុំ​មួយ​ដែរ។

  • 2. រចនា  |  ខែមិថុនា 13, 2008 ម៉ោង 7:40 ល្ងាច

    គេ​ថា ជា «វីរបុរស​ក្នុង​ដួង​ចិត្ត»! ហៅ​បែប​ហ្នឹង​ទើប​ពិរោះ​ស្ដាប់!!! 😛

  • 3. Boeun  |  ខែមិថុនា 14, 2008 ម៉ោង 3:38 ព្រឹក

    ចុម! សុទ្ធ​តែ​វីរបុស​បស់​គេ ខ្ញុំ​មិន​ដែល​ស្គាល់​ផង 😉

  • 4. vandakimseok  |  ខែមិថុនា 14, 2008 ម៉ោង 6:04 ព្រឹក

    អួតថាស្អប់ពួក កុម្មុយនីស តែម្នាក់ៗដណ្តើមគ្នាយកធ្វើជាវីរបុរស….

  • 5. vandakimseok  |  ខែមិថុនា 14, 2008 ម៉ោង 6:07 ព្រឹក

    វីរបុរសរបស់ខ្ញុំគឺ ជា សុផារា (គាត់ជាមនុស្សល្អណាស់)មិនគួរណា…..

  • 6. naraths  |  ខែមិថុនា 14, 2008 ម៉ោង 12:15 ល្ងាច

    មិន​ដែល​ស្គាល់​ទេ!

  • 7. រចនា  |  ខែមិថុនា 14, 2008 ម៉ោង 3:13 ល្ងាច

    បង​បឿន និង បង​រដ្ឋ៖ រៀន​ស្គាល់​អ្នក​ល្បី​ខ្លះ​ទៅ!

    Vandakimseok: ខ្ញុំ​មិន​ធ្លាប់​និយាយ​ថា ស្អប់​ពួក​កុម្មុយនីស​ទេ, ដើរ​ឆែក​ចុះ! ស្រឡាញ់​ក៏​អត់, ស្អប់​ក៏​អត់!

  • 8. chenda  |  ខែមិថុនា 14, 2008 ម៉ោង 6:55 ល្ងាច

    បង​មិនទាន់​មាន​វីរបុរស ក្នុង​ដួង​ចិត្ត​មួយ​ទេ។

  • 9. chenda  |  ខែមិថុនា 14, 2008 ម៉ោង 6:58 ល្ងាច

    តែ​អូន​គិត​ថា​​​ឃ្លា​ហ្នឹង​ វា​មាន​ន័យ​យ៉ាង​ម៉ិច​ បាន​ជា​អូន​ចូល​ចិត្ត?

  • 10. រចនា  |  ខែមិថុនា 14, 2008 ម៉ោង 8:26 ល្ងាច

    បង​ធ្លាប់​ឮ​ឃ្លា​ដែល​គេ​ថា «ស្រឡាញ់​ដោយគ្មាន​ហេតុ​ផល​» ទេ? 😀 និយាយ​លេង​ទេ! សម្រាប់​ឃ្លា​នេះ គេ​ឱ្យ​តម្លៃ​ទៅ​លើ​មនុស្ស​ដែល «មាន​ប្រយោជន៍» ឬ​ជា​មនុស្ស​ដែល «បាន​ការ»។ មិន​ថា​ឆ្មា​ខ្មៅ ឬ ឆ្មា​ស​ទេ, ឱ្យ​តែ​ចាប់​កណ្ដុរ​បាន គឺ​ជា​ឆ្មា​ល្អ! វា​ដូច​ជា មនុស្ស​នៅ​បក្ស​ផ្សេង​ៗ​គ្នា, វា​មិន​សំខាន់​ថា​គេ​នៅ​ខាង​ណា​ទេ បើ​គេ​មាន​សមត្ថភាព​អាច​ជួយ​រាស្ត្រ​បាន គេ​គឺ​ល្អ! តែ​ប៉ុណ្ណឹង! ខ្ញុំ​គ្រាន់​តែ​យល់​ថា ទស្សនៈ​នេះ ឱ្យ​តម្លៃ​ខ្ពស់​លើ​មនុស្ស​ដែល​មាន​សមត្ថភាព! អស់​ហើយ! 😉

  • 11. naraths  |  ខែមិថុនា 15, 2008 ម៉ោង 3:41 ព្រឹក

    ចុះ​អ្នក​គ្មាន​ប្រយោជន៍ អ្នក​អត់​បាន​ការ អ្នក​គ្មាន​សមត្ថភាព ។ល។ យក​ទៅ​ទុក​នៅ​កន្លែង​ណា?

  • 12. chenda  |  ខែមិថុនា 15, 2008 ម៉ោង 3:44 ព្រឹក

    បើអូន​យល់អញ្ចឹង​គឺល្អហើយ។

  • 13. រចនា  |  ខែមិថុនា 15, 2008 ម៉ោង 3:49 ព្រឹក

    បង​រដ្ឋ៖ អ្នក​គ្មាន​ប្រយោជន៍ អ្នក​អត់​បាន​ការ អ្នក​គ្មាន​សមត្ថភាព​គឺ​មិន​យក​​ទៅ​ទុក​ឯ​ណា​ទេ, ត្រូវ​បណ្ដុះ​បណ្ដាល… ធ្វើ​យ៉ាង​ណា​ឱ្យ​ពួក​គេ​មាន​ប្រយោជន៍ បាន​ការ និង មាន​សមត្ថភាព!

    បង​ចិន្ដា៖ 😀

  • 14. Posoky  |  ខែមិថុនា 16, 2008 ម៉ោង 5:29 ព្រឹក

    វីរះបុរស​ស្អី សំលាប់មនុស្សសាហាវជាងខ្មោចទៀត អាមួយនឹងជាអ្នក​បញ្ជាទៀត ចឹងបានថាឃើញគេថាល្អ កុំគិតវាល្អនោះមុនថាតាម រឺក៏យកគំរូ តាមមើលប្រវត្តឲបានច្បាស់សិន។ នៅខែមេសាឆ្នាំ1989 មានការធ្វើបាតុកម្ម ជាប្រវត្តសាស្រ្តនៅធួអាមេន(សួនស្មៅមុខវាំងចិន)មាននិស្សិតរាប់មឺននាក់ មកផ្តំគ្នាបាតុកម្មដោយសន្តិវិធី …. (អត់ចេះរាយរាប់) ទីបំផុតទាហ៊ានដែលទទួលបញ្ជាពី តេងស៊ាវភីង ធ្វើការបង្រ្កាប ដោយសំលាប់ យ៉ាង​ ឃោឃៅប្រើកាំភ្លើងយន្តបាញ់រះលើហ្វូងមនុស្សដូចសត្វ ប្រើរថ​ក្រោះដេញកិនសំលាប់យ៉ាងសាហាវសរុប និស្សិតប្រមាណ5ពាន់ស្លាប់ នឹងរបួសរាប់រយនាក់។ មើលវេសាយ
    http://www.christusrex.org/www1/sdc/tiananmen.html
    រឺក៏youtube

    ញាក់សាច់ប្អូនស្រី :D។
    អាមួយនឹងក៏ជាប់ទាក់ទងនឹងមេអាពតសំលាប់ខ្មែររាប់លានដែរ។ បងធ្វើការមួយចិនរាប់ឆ្នាំ ចិនមិនដែលរកសីុជាមួយប្រទេស ត្រឹមត្រូវទេដូចជា អាមេរិច អឺរ៉ុប…. វាបានតែរកសីុជាមួយប្រទេសក្រីក្រ ដូចជាខ្មែរ ភូមា យួន ទ្វីបអាហ្រិ្ចច និយាយចំប្រទេសណាដែររដ្ឋាភិបាលមិនត្រឹមត្រូវ ពុករលួយ ស្រួលអោយលុយមេ កោជញ្ចក់ឈាមកូនចៅ ។
    ចិនក្រលិចក្រលុចណាស់ តែនៅប្រទេសគេត្រឹមត្រូវ ហាហា​ម៉ោ២០ឆ្នាំ ក៏នៅតែcleaner បើស្រុកខ្មែរវិញ ចិននៅតែ៥ឆ្នាំ ធ្វើអ្នកមានស្រេចហើយបើបានរកសីុជាមួយប្រទេសនឹងហើយអោយខ្ជី
    នឹងច្របាច់ករ បញា្ជសព្វយ៉ាង ដូចជាភូមា រាស្រ្តដាច់បាយសីុងាប់​រាប់លានបែរជាមិនឲគេយកជំនួយជួយទុកគេងាប់អស់នឹងអាងយកទឹកដី។
    ម្យ៉ាងទៀតចិនចូលចិត្តអួតណាស់(ទាក់ទងនឹងផលិតផល)ហើយលួចបន្លំ
    copy លេខមួយ ម៉ូតទូរស័ព្វ ឡាន ម៉ូតូ …
    តែក៏មានចិនខ្លះល្អៗដែរ ព្រោះចិនមាន១៥០០លាននាក់​ហាហា

  • 15. រចនា  |  ខែមិថុនា 16, 2008 ម៉ោង 8:28 ល្ងាច

    ការ​ពិត​ទៅ, មនុស្ស​យើង មិន​ដែលមាន​នរណា​ល្អ​ឥត​ខ្ចោះ​នោះ​ទេ, វា​តែ​ង​មាន​ចំណុច​ល្អ ចំណុច​អាក្រក់​នៅក្នុង​ខ្លួន! ខ្ញុំ​ប្រហែល​ជា​មិន​បាន​ដឹង​អស់​ពីសកម្មភាព​គាត់ តែ​ខ្ញុំនៅ​តែ​គោរព​គាត់​នូវ​រាល់​ការ​លះបង់​របស់​គាត់​ចំពោះ​ប្រទេស​គាត់…

  • 16. នុត​​ បូរ៉ា  |  ខែសីហា 30, 2012 ម៉ោង 10:53 ព្រឹក

    យើងដឹងហើយថាកុម្មុយនីស្ដ​ វាមិនដូចសេរីទេ។​ ប៉ន្ដែអ្វីដែលយើយគួរយកតំរាប់តាមនោះគឺគាត់មានឆន្ទៈមុះមុតបំផុតក្នុងការដឹកនាំចិនអោយមានការផ្លាស់ប្ដូរួពីប្រទេសអន់ថយមួយ បើប្រៀបធៀបជាមួយមហាអំណាចនានា​ ទៅជាប្រទេសរីកចំរើនមួយនោះ។ គាត់ជាវីរនបុរសដ៏ខ្លាំងរបស់ចិន ដែលខុសពី ប៉ុល ពត​ បានអំនាចហើយបែរជាកាប់សំលាប់ប្រជារាស្រ្ដឯង។​ មហាអស្ចារ្យ មហាលោតមិនសព្ពដី។ …….

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


Instagram

ខែមិថុនា 2008
អា ព្រ សុ
« ឧសភា   កក្កដា »
1234567
891011121314
15161718192021
22232425262728
2930  

បណ្ណសារ


%d bloggers like this: