ប្រឡង​ប្រចាំ​ខែ~

ខែវិច្ឆិកា 17, 2007 at 3:32 ព្រឹក មតិ 19

ថ្ងៃ​មុន មិន​ដឹង​ជា​បង​មួយ​ណា​ទេ​ចង់​ឱ្យ​រ៉េនណា​ដាក់​វិញ្ញាសា​ប្រឡង​ឱ្យ​មើល!

ថ្ងៃ​នេះ ទំនេរ, ដាក់​ឱ្យ​ហើយ! មាន​ចំណូល​ចិត្ត, ចូល​មើល​លេង!

 

ma_test0011.jpg

 

Entry filed under: ផ្សេងៗ.

មិត្ត​ល្អ​នៅ​ទី​ណា? Can You Guess?

19 មតិ Add your own

  • 1. vannara  |  ខែវិច្ឆិកា 17, 2007 ម៉ោង 5:17 ព្រឹក

    ហេ៎ស​ហេ… មើល​ទៅ​ដូច​ជា​មិន​ពិបាក​សោះ​ 😀 តែ​បើ​អោយ​ខ្ញុំ​ធ្វើ​វិញ​គឺ​ប្រាកដ​ជា​បាន​ពង​មាន់​ ២ ស្ងោរ​អោយ​អ្នក​ផ្ទះ​ញុំ​​​មិន​ខាន :)) និយាយ​​អញ្ចឹង​មាន​អ្នក​ខ្លះ​​ចេះ Ping អត្តបទ​ចូល​ក្នុង​ប្លក់​គេ​ទៀត 🙂 ប៉ុន្តែ​មិនអីទេ​បាន​ដឹង​ថាមាន​អី​ថ្មី

  • 2. chamnan  |  ខែវិច្ឆិកា 17, 2007 ម៉ោង 6:03 ព្រឹក

    អូ!​ពិបាកគួរសមដែរ​បើឲ្យខ្ញុំធ្វើប្រហែលបានលើសបងvannaraបន្តិច​គឺគាត់បានពងមាន់ពី​ខ្ញុំអាចបានបីគ្រាន់ស្ងោ​ហះហា។​ម្យ៉ាងដែរ​ដាក់វិញ្ញាសាប្រឡងឲ្យមើល​នឹងបានត្រៀមខ្លួនពីចំងាយ

  • 3. Rainna  |  ខែវិច្ឆិកា 17, 2007 ម៉ោង 10:33 ព្រឹក

    បង​វណ្ណារ៉ា៖ បង​ហ្អា! អ្នក​ណា​អ្នក​ខ្លះ​នឹង? អន់​ចរិត​ដល់​ហើយ​ណ៎? បើ​បាន​ជួប​មុខ វ៉ៃ​ឱ្យ​រាង​ម្ដង! 😆
    បង​ចំណាន៖ នឹង! ពិបាក​គួរ​សម! បាន​ប៉ុណ្ណេះ គ្រាន់​បើ​ដែរ តែ​មិន​សូវ​សុខ​ចិត្ត។ ពិន្ទុ​ខ្ពស់​បំផុត​គឺ ហុក​សិប​ពីរ!

  • 4. ទឹម បឿន  |  ខែវិច្ឆិកា 17, 2007 ម៉ោង 12:15 ល្ងាច

    កំណាព្យ​នេះ បង​ដូច​ជា​ធ្លាប់​បាន​ឮ តែ​ចាំ​មិន​ច្បាស់… មើល​ទៅ បើ​បង​ធ្វើ ប្រហែល​ជា​មិន​បាន​ប្រហែល​ប្អូន​ផង​ក៏​មិន​ដឹង ។

  • 5. samnangphar  |  ខែវិច្ឆិកា 17, 2007 ម៉ោង 12:29 ល្ងាច

    បើឲ្យបងទៅធ្វើវិញ សូន្យប្រាកដ, កាលបងនៅរៀន​ មិនអូតទេពន្ទុមិនសូវទាបទេ, តែពេលឃើញវិញ្ញាផស់អូនឯងទើបបងដឹងថាបងរៀនដូចកង្កែបក្នុងអណ្តូងចឹង…. តែអាឡូវ នេះភ្លេចអស់ហើយ! កានពីរៀនថ្នាក់វិទ្យាល័យគ្រប់មុខវិជ្ជាបងរៀនវាស្មើៗគ្នាទាំងអស់ ខ្សោយក៏មិនខ្សោយ ពូកែក៏មិនពូកែ និយាយទៅបានម៉ាប្រកែកជាមួយគេបាន។ ពិន្ទុ​ខ្ពស់ បំផុត៦២/១០០ ឃើញថាអូនឯងក៏ពូកែហើយ, មិនអីទេកុំខូចចិត្តអី, មកពីវិញ្ញាពិបាកពេក ហ្នឹងណា៎!!!!!!!!!!!!

  • 6. vuththi  |  ខែវិច្ឆិកា 17, 2007 ម៉ោង 2:32 ល្ងាច

    ខ្ញុំធ្វើពិបាកណាស់

  • 7. vannara  |  ខែវិច្ឆិកា 17, 2007 ម៉ោង 3:26 ល្ងាច

    រ៉េនណា ៖ ដឹង​ណា​គេ​ទេ​ន៎ រក​មុខ​អត់​ឃើញ​សោះ 🙂 បើ​រ៉េនណា​ឃើញ​សូម​ជួយ​វ៉ៃ​អោយ​បង​​ផង ព្រោះ​អី​អត់​មាន​ពេល​ដើរ​រក​មុខ​ទេ អាទិត្យ​ក្រោយ​ជាប់​រវល់​បេសកម្ម​ទៅ​សៀម​រាប​មួយ​អាទិត្យ​ពេញ។ កុំ​តែ​រវល់​កុំ​អី​ដើរ​រក​មុខ​វ៉ៃ​ចេញ​ម្តង​កុំ​អោយ​ប៉ុន Ping ដាក់​ប្លក់​គេ​ពេក 😀

  • 8. naraths  |  ខែវិច្ឆិកា 18, 2007 ម៉ោង 1:55 ព្រឹក

    កំណាព្យ​នេះ​ក្នុង​សៀវភៅ​ថ្នាក់​ទី១១ឬ១២​ទេ គេ​ដក​ស្រង់​មក​បង្រៀន​ដែរ… និយាយ​ពី​ស្ដេច​មួយ​អង្គ​សមាធិ​ស្មាលា​អ្វីៗ… ខ្ញុំ​ឆ្ងល់​ណាស់​កាល​ថ្នាក់​ទី១២ ទាល់​តែ​រៀន​គួរ​បាន​អាច​ដឹង​ថា​អត្ថបទ​ដែល​គេ​ដាក់​មក​ដក​ស្រង់​ពី​ណា ឬ​ក៏ ត្រូវ​តែ​ធ្លាប់​អាន​សៀវភៅ​ប៉ះ .។.

    តែង​សេចក្ដី​ទៀត​សោត ជា​បែប​ពន្យល់! មិន​សូវ​គិត​វែង​ឆ្ងាយ​ក៏​ធ្វើ​ចេញ​ដែរ ។ អូ ហូ ! រាក់​ណាស់… 😉

  • 9. samnangphar  |  ខែវិច្ឆិកា 18, 2007 ម៉ោង 5:53 ព្រឹក

    រដ្ឋ៖ ហ្នឹងហើយ! បានពិន្ទុខ្មែរសុទ្ឋ A ចឹងមានអីទៅពិបាកទៅ។
    រ៉េនណា៖ ខំរៀនឡើងអូនកុំឲ្យរដ្ឋមើលងាយទៀត ឈឺចាប់ណាស់…..

  • 10. naraths  |  ខែវិច្ឆិកា 18, 2007 ម៉ោង 5:58 ព្រឹក

    ឈឺ​ចាប់​អី​គ្រាន់​តែ​គ្នា​អួត​លេង​មិន​បាន!! ហាហា… តា​ប៉ិ​ខ្នាង នេះ​តាម​ផា​មែន… ហាហា (ហៅ​ដាច់​សាច់​តិច​ហើយ​ព្រោះ​ស្គាល់​គ្នា​យូរ​ហើយ ហេហេ)

  • 11. សំណាង  |  ខែវិច្ឆិកា 18, 2007 ម៉ោង 7:01 ល្ងាច

    រដ្ឋ៖មិនអីទេ, ស្គាល់គ្នាយូរហើយហ្នឹង។ បើរដ្ឋឯងពូកែមែន មិនឲ្យថាម៉េចកើត, សសើរទៅវិញ តើ…ហាហាហា.មិនចេះតែថាទេ ពេលមករៀនមហាវិទ្យាល័យនៅនេះ រៀនតែជំនាញចឹងទៅ ចង់ភ្លេចអស់ហើយមុខវិជ្ជាខ្មែរ(មិនមែនភ្លេចខ្មែរទេ), កាលពីខ្ញុំនៅ រៀនវិទ្យាល័យក៏ចូលចិត្តរៀនមុខវិជ្ជាហ្នឹងដែរ តែមិនពូកែដូចរដ្ឋឯងទេ, បានតែល្មមៗ មិនឲ្យគេបោកបាន។​នឹកឃើញពេលនៅរៀនសប្បាយដល់ហើយ,អាឡូវរាងជ្រេបន្តិច ហើយប្រហែលជាមិនអាចធ្វើអ្វីសប្បាយៗដូចពីនៅក្មេងៗទៀតបានទេ, គួរឲ្យស្តាយណ៎!!

  • 12. រជ្ជនី  |  ខែវិច្ឆិកា 20, 2007 ម៉ោង 10:53 ព្រឹក

    កំ​ណាព្យ​ក្នុង​រឿ​ង​ប្រ​វត្ថិ​សាស្រ្ត​ ព្រះ​រាជ្យ​សំ​ភារ​!

  • 13. Bandith  |  ខែវិច្ឆិកា 20, 2007 ម៉ោង 7:18 ល្ងាច

    អួតដល់ហើយបានតែ ៥៨សោះហ្នឹងហ្អា

  • 14. រជ្ជនី  |  ខែវិច្ឆិកា 21, 2007 ម៉ោង 10:38 ព្រឹក

    នេះ​គឺ​ពិន្ទុ​ខ្ពស់​ជាង​គេ​ហើយ​ណា​!

  • 15. រជ្ជនី  |  ខែវិច្ឆិកា 21, 2007 ម៉ោង 10:42 ព្រឹក

    រចនា​ ផ្ញើ​Commentsមក​ឲ្យ​:
    បងសំណាង៖ ពិបាកគួរសម! តែយ៉ាងហោចក៏អាចទទួលពិន្ទុនេះដោយខ្លួនឯង! តែមិនឱ្យមិនសុខចិត្តមិនបានទេ ព្រោះមុខវិជ្ជាមួយនេះ រ៉េនណាមិនសូវចាញ់គេទេ! សុំរំលឹករឿងដើមបន្តិច! កាលរៀននៅអនុវិទ្យាល័យ, បានពិន្ទុលើសគេរាល់តែខែ! ចាំបានថា មានពេលមួយលោកគ្រូឱ្យធ្វើសំនួរលើកប៊ិច, ធ្លាក់ម៉ាថ្នាក់, រ៉េនណាក៏ធ្លាក់ តែនៅតែបានពិន្ទុលើសគេដដែល! ហើយកាលពីឆ្នាំមុន ក៏តែងតែបានពិន្ទុលើសគេដែរ! ឆមាសទីមួយ មុខវិជ្ជានេះបានលេខពីរ ចាញ់គេ បីពិន្ទុ! ឆមាសទីពីរ យកឈ្នះគេវិញ, មិនដឹងថាវ៉ាដាច់ប៉ុន្មានពិន្ទុទេ តែចាំបានថា រ៉េនណាបានកៅសិបប្រាំពីរ លើមួយរយ។ អ្ហូ! កាលហ្នុង, មិនបាច់វាចាទេ សប្បាយចិត្តដល់កហើយ!

    បងវុទ្ធី៖ បងមើលទៅ, បងៗនៅទីនេះសុទ្ធតែថាពិបាកទាំងអស់! ប្រហែលជាឆ្នាំស៊យហើយ, ត្រូវប្រឡងថ្នាក់ជាតិផង! ដូចជាភ័យម៉េចមិនដឹងទេ!
    បងវណ្ណារ៉ា៖ អ្ហូ៎! កុំភ័យបង! ចាំរ៉េនណាដាក់ឱ្យ! បងចង់បានអាម៉េច? ចង់ឱ្យរ៉េនណាវ៉ៃធម្មតាៗ ឬយ៉ាងម៉េច? តែ… ខូចសាច់កូនគេ, បងឯងចេញលុយសង! អូខេ?

    បងរដ្ឋ៖ បងច្រឡំហើយចាស! កំណាព្យដែលបងនិយាយនោះ ជាកំណាព្យដែលដាក់ក្នុងសៀវភៅភាសាខ្មែរថ្នាក់ទី ដប់មួយ, មិនមែនអាមួយនេះទេ! រ៉េនណាមិនចាំថាចំណងជើងស្អីទេ តែសរសេរដោយ កវីជ័យនន្ទ។ ដែលបងនិយាយថាត្រូវតែរៀនគួរនោះ រ៉េនណាគ្មានយោបល់ទេ ព្រោះរ៉េនណាមិនបានរៀនសាលារដ្ឋឡើយ! រ៉េនណាគិតថា រៀនគួរឬមិនរៀននោះវាមិនសំខាន់ទេ សំខាន់គឺយើងធ្លាប់អានអាស្អីដែលគេដាក់មកនោះឬអត់? ធម្មតា ពេលប្រឡងសញ្ញាប័ត្រ គេមិនដាក់អ្វីដែលមិនមាននៅក្នុងសៀវភៅពុម្ពឱ្យយើងទេ! បើប្រឡងសិស្សពូកែ បានមាន! បងថាស្រួលហ្អេះ? សាកចេញខ្លះមកមើល៍! រ៉េនណាភ្លាត់តែងសេចក្ដីនេះហើយទើបធ្លាក់ពិន្ទុបែបនេះ!

    បងសំណាង៖ ចាស! បងកុំភ័យ! គេមើលងាយរ៉េនណាបានតែម្ដងៗទេ! ដាច់ខាតមិនឱ្យមានលើកទីពីរឡើយ, តែបើនៅតែមាន, ជួយមិនបានទេ, ប្រហែលជាវាសនាហើយបើវាទៅជាអញ្ចឹង!

  • 16. naraths  |  ខែវិច្ឆិកា 22, 2007 ម៉ោង 2:19 ព្រឹក

    យី! មាន​ផ្ញើ​ខំម៉ិន​មក​ឲ្យ​ទៀត​។

  • 17. samnangphar  |  ខែវិច្ឆិកា 23, 2007 ម៉ោង 8:36 ព្រឹក

    ឃើញទេ រដ្ឋ បើមិនច្បាស់កុំទៅប្រថុយជាមួយក្មេងជំនាន់ក្រោយ មិនបានទេ ស្រួលមិន ស្រួលបកមកវិញបះជើងណា៎!

  • 18. វី  |  ខែវិច្ឆិកា 25, 2007 ម៉ោង 4:29 ព្រឹក

    ពិត​ជាមិន​ធម្មតា​មែន! តែ​សុំ​សាកល្បង​ឆ្លើយ​កន្លែង​ខ្លះ​​សាក​មើល អ្នក​គ្រូ​(រ៉េនណា​)ដាក់​ពិន្ទុ​ផង! ហេហេហេ
    តាម​បាន​អាន​អត្ថបទ​ខាង​លើ ប្រហែល​ជា​រឿង «កាកី» ព្រោះ​ក្នុង​នោះ​លើក​ឡើង​ពី​ «កាម» បើ​សិន​ជា​រឿង​កាកី​ពិត​មែន​នោះ អ្នក​និពន្ធ​គឺ ព្រះបាទ​ អង្គឌួង ក្នុង​សតវត្សទី ១៨ ។
    (ឆ្លើយ​ហើយ​ដូច​ស្រៀវ​ៗ​ សង្ស័យ​តែ​ខុស​ច្រើន​ជាង​ត្រូវ)

  • 19. Rainna  |  ខែវិច្ឆិកា 27, 2007 ម៉ោង 10:52 ព្រឹក

    បាទ! ថា​ខុស​ចឹង​ទៅ, ពិត​ជា​ដូច​មាត់​មែន! អត្ថបទ​ខាង​លើ ជា​អត្ថបទ​និពន្ធ​ដោយ​ព្រះ​រាជ​សម្ភារ។ ចំណង​ជើង​កំណាព្យ​សុំ​ស្គីប​ទុក​សិន ព្រោះ​វែង​ពេក!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែវិច្ឆិកា 2007
អា ព្រ សុ
 123
45678910
11121314151617
18192021222324
252627282930  

បណ្ណសារ


%d bloggers like this: