The Last Letter

04.04.19
A Hopeless Romance

This is another night I lay sleepless. Three months have passed. I have been questioning myself ten thousands things. My head came up with different scenarios which might have been the reason why we arrive this phase.

Tonight, even after the enlightened talk we had, I am questioning myself still, but with different queries: will I ever be able to move on? how do I do that? what if it takes years? will we be the same? what if we gave this a second chance? what if this thing could work if we tried a little more?

It’s stupid and I’m dumb, just like you always call me. First, I don’t know the answers to these questions. Second, even if I could answer them right, I would still fail this test.

My heart bleeds. This love is hopeless, yet I’m still hopeful. But I don’t have any choice now that you have already moved on. I know you want me to do the same, and deep down I know I have to. Yet, my pace is slow. Moving on has never been my favorite thing to do. I just need more time.

I need more time because ‘us’ special, and ‘you’ are different, at least to me. So, I beg you. Bare with me a little. This will end, eventually. I promise.

P.S. I know you hate long texts. Hence, this will probably the last letter I write you, my love.

Love,
Rain

 

ខែ​មេសា 5, 2019 at 3:37 ល្ងាច បញ្ចេញមតិ

មួយ​រយ​ម្ភៃ​ថ្ងៃ

មួយ​រយ​ម្ភៃ​ថ្ងៃ​ក្រោយ​ទទួល​ការ​ព្យាបាល ជំងឺ​ខ្ញុំ​នៅ​មិន​ទាន់​នឹង​នរ​នៅ​ឡើយ​។ ទី​១៖ ពេទ្យ​កំពុង​ស្ទង់​ថ្នាំ​ឲ្យ​ត្រូវ​នឹង​សភាព​ជំងឺ​ខ្ញុំ​។ ទី​២៖ ខ្ញុំ​ពុំ​បាន​លេប​ថ្នាំ និង​គោរព​បទ​បញ្ជា​ឲ្យ​បាន​ម៉ឺងម៉ាត់​។

មួយ​រយ​ម្ភៃ​ថ្ងៃ​មក​នេះ ខ្ញុំ​កើត​ទុក្ខ​ច្រើន​ជាង​សប្បាយ​។ ហើយ​ទោះ​ក្នុង​ពេល​សប្បាយ​ក៏​ដោយ ក៏​មាន​លាយ​ឡំ​ជាមួយ​ទុក្ខ​ក្នុង​នោះ​ដែរ​។ ចិត្ត​មនុស្ស​ពិបាកនិង​ស្មុគស្មាញ​ណាស់!

ខែមករា 13, 2019 at 9:04 ល្ងាច មតិ ១

This is 2018

thisis2018

ខែមករា 6, 2019 at 1:01 ល្ងាច បញ្ចេញមតិ

Abilify

Abilify is used to treat certain mental/mood disorders (such as bipolar disorderschizophreniaTourette’s disorder, and irritability associated with autistic disorder). It may also be used in combination with other medication to treat depression. Aripiprazole is known as an antipsychotic drug (atypical type). It works by helping to restore the balance of certain natural chemicals in the brain (neurotransmitters).

This medication can decrease hallucinations and improve your concentration. It helps you to think more clearly and positively about yourself, feel less nervous, and take a more active part in everyday life. Aripiprazole can treat severe mood swings and decrease how often mood swings occur.

ខែមករា 5, 2019 at 10:39 ព្រឹក បញ្ចេញមតិ

២០១៨៖ ស្ងប់សុខ​​ជា​អ្វី មិន​ដែល​ស្គាល់..

មិន​ធ្ងន់​ធ្ងរ​ដូច​គ្រោះ​ធម្មជាតិ​នៅ​ឥណ្ឌូនេស៊ី​ទេ ប៉ុន្តែ​ជីវិត​ឆ្នាំ​នេះដូច​រលក​សមុទ្រ.. ស្ងប់​សុខ​ជា​អ្វី មិន​ដែល​ស្គាល់! ​ម្យ៉ាង​ដែរ.. មិន​សូវ​ស្ងប់ តែ​​មាន​ភ្លេង​រលក​សមុទ្រ​កំដរ!

20181227-photo_2018-12-27_14-04-29

អាជីព

មិន​ខុស​ពី​រាល់​ដង​ទេ ឆ្នាំ​បោះ​ឆ្នោត សម្រាប់​អាជីព​កាសែត គឺ​តែង​តែ​តឹងតែង​​ជាង​រាល់​ដង​។ វិទ្យុ​យើង​សំណាង​ដែល​ថ្ងៃ​បោះ​ឆ្នោត នៅ​អាច​ដំណើរការ។ មិន​ដោយ​រលូន​ល្អ​ទេ តែ​យ៉ាង​ហោច​ណាស់ យើង​មាន​ឱកាស មាន​ដង្ហើម​ដក ដើម្បី​បន្ត​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​ស្ដាប់​ លុះ​ដល់​ចប់​បោះ​ឆ្នោត។

រហូត​មក​ទល់​ពេល​នេះ អ្វី​ៗ​ធូរ​ច្រើន​ហើយ។ សង្ឃឹម​ថា ពី​ពេល​នេះ​ទៅ​មុខ អ្វី​ៗ​នឹង​បន្ត​ធូរ​ស្រាល​ថែម​ទៀត..​ សម្រាប់​ទាំង​អស់​គ្នា!

ឆ្នាំ​នេះ​ដែរ ខ្ញុំ​មាន​សំណាង​បាន​ក្លិប​អ្នក​កាសែត​ទុក​ចិត្ត​ហៅ​ទៅ​ប្រើ​បាន​ច្រើន​ជាង​ឆ្នាំ​មុន​ៗ​។ ខ្ញុំ​ដឹង​គុណ​រៀម​ច្បង​នៅ​ក្លិប ដែល​បណ្ដុះ​បណ្ដាល និង​រាប់​អាន ហើយ​មិន​ដែល​បោះ​បង់ បើ​ទោះ​បី​ជា​ស្ថានភាព​ខ្ញុំ​មិន​សូវ​នឹងនរ​ក្ដី​។ ឆ្នាំ​ក្រោយ មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​អាច​បន្ត​ជួយ​ក្លិប រាប់​តាំង​ពី​ការងារ​ស្រាល ដល់​ការងារ​ធ្ងន់​។ នោះ​ជាអ្វី​ដែល​ខ្ញុំ​ប៉ង​ចង់​ធ្វើ និង​នឹង​ធ្វើ​ពេល​ឱកាស​មក​ដល់…

Bipolar

ខ្ញុំ​ទើប​តែ​បាន​ដឹង​ខ្លួន​ថា ខ្ញុំ​មាន​ជំងឺ Bipolar (ដូច​តួ​ស្រី​ក្នុង​រឿង វិប្បល្លាស រចនា) តែ​កម្រិត​ទី​២ ដែល​ឡើង​ចុះ​យឺត​​មែន​ទែន.. កុំ​ថា​ឡើយ​សង្គម តែ​ខ្ញុំ​ដែល​ជា​អ្នក​ជំងឺ​ក៏​មិន​យល់​ពី​ជំងឺ​ខ្លួន​ឯង​ដែរ​។ ពេល​ដែល​ពេទ្យ​ធ្វើ​តេស្តន៍​ដំបូង​ៗ ខ្ញុំ​ចាយ​ពេល​សឹង​តែ​រាប់​សិប​ម៉ោង​សិក្សា​ពី Bipolar, សិក្សា​ពី​ជំងឺ, សិក្សា​ពី​វិធី​ព្យាបាល, សិក្សា​ពី​ថ្នាំ​ដែល​ខ្លួន​​ឯង​លេប​រាល់​ថ្ងៃ​អត់​មិន​បាន។

ខ្ញុំ​សំណាង​ដែល​មាន​គ្រួសារ និង​អ្នក​ជុំ​វិញ​ខ្លួន​យល់​ពី​ខ្ញុំ​។ ជា​ការ​ពិត គេ​ពិបាក​នឹង​យល់​ពី​ជំងឺ​ដែល​សូម្បី​តែ​ខ្ញុំ​ខ្លួន​ឯង​ក៏​មិន​យល់​នុះ​ណាស់, ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ទាំង​អស់​គ្នា​ស្ដាប់ ផ្ដល់​ឱកាស និង​យោគយល់​ដល់​ខ្ញុំ​។ ស្រមៃ​មើល មនុស្ស​ម្នាក់​ដែល​មិន​យល់​ពី​ខ្លួន​ឯង​ផង តើ​គេ​នឹង​រស់​នៅ​ពិបាក​បែប​ណា​បើ​គ្មាន​អ្នក​យល់​យោគ​ពី​ខ្លួន​គេ​ទៀត? អ៊ីចឹង​ទើប​ខ្ញុំ​ថា ខ្ញុំ​សំណាង!

ជំងឺ​ខ្ញុំ​មិន​ទាន់​ធូរ​ស្រាល​ទេ នៅ​ឡើង​ចុះ​ដូច​រលក​សមុទ្រ និង​ដូច​ទម្ងន់​របស់​ខ្ញុំ​ដែរ​.. ថ្ងៃ​ខ្លះ​ខ្ញុំ​សប្បាយ​ហក់​លោត, ហើយ​ថ្ងៃ​ខ្លះ​ខ្ញុំ​ចង់​ដេក​ក្រាប​លើ​ដី.. ចង់​ឲ្យ​ព្រះ​អាទិត្យ​លិច​ទៅ​ជា​មួយ​ថ្ងៃ​ចាស់, មិន​ចង់​ឲ្យ​រះ​ឡើង​វិញ​ជាមួយ​ថ្ងៃ​ថ្មី (បើ​អ្នក​អាន អាន​យល់​នូវ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ)។ ខ្ញុំ​នៅ​បន្ត​លេប​ថ្នាំ ទោះ​បី​ជា​ពេល​ខ្លះ ថ្នាំ​ហាក់​មិន​ជួយ​អ្វីខ្ញុំ​សោះ​ក៏​ដោយ…

រូង​ងងឹត កម្លាំង​ចិត្ត និង​ខ្លួន​ឯង

ខែ​កញ្ញា នៅ​ពេល​ដែល​ខ្ញុំ​ដឹង​ខ្លួន​ថា ខ្ញុំ​ឈឺ, ខ្ញុំ​សម្រេច​ចិត្ត​ដក​ថយ​ពី​សង្គម​ដើម្បី​ថែ​ខ្លួន​។ ខ្ញុំ​ធ្វើ​ការ​រួច ត្រឡប់​ទៅ​ផ្ទះ បិទ​ម៉ាស មើល​រឿង លេប​ថ្នាំ រួច​គេង​។ ខ្ញុំ​ធ្វើ​បែប​នេះ​រាប់​សប្ដាហ៍.. ខ្ញុំ​ចាយ​ពេល​នៅ​ក្នុង​បន្ទប់​គេង​ដែល​ខ្ញុំ​ហៅ​ថា​រូងងងឹត ច្រើន​ជាង​កន្លែង​ភ្លឺ។ ខ្ញុំ​នៅ​ជាមួយ​ខ្លួន​ឯង ច្រើន​ជាង​អ្នក​ដទៃ។ ខ្ញុំ​មិន​បាន​រៀន​អ្វី​ថ្មី​ក្នុង​អំឡុង​ពេលនុះ​ទេ តែ​ខ្ញុំ​គិត​ថា យល់​ពី​ខ្លួន​ឯង​ច្រើន​ជាង​មុន ជា​ការ​អភិវឌ្ឍ​ខ្លួន​ឯង​មួយ​ដែរ​។

មិត្ត

ដូច​ខ្ញុំ​លើក​ឡើង​ពី​ខាង​ដើម​អ៊ីចឹង ថា មិត្ត​ភក្តិ​នៅ​ក្បែរ​ខ្លួន​ខ្ញុំ​ច្រើន​ដែល​យល់​ពី​ខ្ញុំ​។ ប៉ុន្តែ​ទន្ទឹម​គ្នា​ហ្នឹង ក៏​មាន​អ្នក​ដែល​មិន​យល់​ពី​ខ្ញុំ​ដែរ​។ មិន​មែន​គេ​មិន​យល់​ថា​ខ្ញុំ​ឈឺ​ឡើយ ប៉ុន្តែ​ដោយ​សារ​តែ​អត្តចរិត​របស់​គេ ទម្លាប់​របស់​គេ ដែល​មិន​អនុញ្ញាត​ឲ្យ​គេ​យល់​ពី​ខ្ញុំ​បាន​។ ឧទាហរណ៍៖ មិត្ត​ដែល​ប្រកាន់, និង​មិត្ត​ដែល​មានះ​យក​ឈ្នះ​ជា​ដើម​។ ខ្ញុំ​គ្មាន​ទម្លាប់​រើស​អើង​ទេ តែ​ដើម្បី​សុខ​ភាព​ខ្លួន​ឯង អារម្មណ៍​ខ្លួន​ឯង ពេល​ខ្លះ​ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​គេច​ពី​មនុស្ស​ខ្លះ ដើម្បី​សេចក្ដី​ស្ងប់​មួយ​ពេល​សម្រាប់​ខ្លួន​ឯង និង​កាត់​បន្ថយ​អារម្មណ៍​មិន​ល្អ​របស់​ខ្ញុំ ដែល​អាច​ជះ​លើ​គេ​។

មិត្ត​ខ្ញុំ​ខ្លះ​ទំនង​ជា​មិន​យល់​ពី​រឿង​នេះ​ទេ​។ តែ​មិន​អី​ទេ គេ​នឹង​យល់​បើ​គេ​ចង់​។ តែ​បើ​គេ​មិន​ចង់​ហើយ បើ​ទោះ​បី​ជា​ខ្ញុំ​មាន​ហេតុផល​រាប់​លាន​ពន្យល់​ទៀត គេ​គង់​នៅ​តែ​មិន​យល់​ដដែល​។

ខ្ញុំ​អាយុ​បាន ២៦​ឆ្នាំ ៥​ខែ ហើយ គិត​ត្រឹម​ថ្ងៃ​នេះ​។ ខ្ញុំ​ឲ្យ​តម្លៃ​មិត្តភាព និង​ខ្វល់​ពីមិត្ត​ច្រើន​ជាង​ខ្លួន​ឯង​។ ពេល​ខ្លះ​អន់​ចិត្ត ពេល​គេ​ប្រាប់​កុំ​ឲ្យ​ខ្វល់​ពី​គេ.. ឬ​ខ្ញុំ​ពិត​ជា​ត្រូវ​ធ្វើ​ខ្លួន​អាត្មា​និយម ខ្វល់​ពី​ខ្លួន​ឯង​មុន​អ្នក​ដទៃ​មែន? ខ្ញុំ​គិត​ថា ខ្ញុំ​អាច​នឹង​ប្រើ​ពេល​មួយ​ជីវិត​កែ​ទម្លាប់​របស់​ខ្ញុំ​ឲ្យ​ទៅ​ជា​បែប​នោះ..

សួស្ដី​ឆ្នាំ​ថ្មី!

 

ខែធ្នូ 26, 2018 at 2:18 ល្ងាច មតិ ១

Alcohol Effect?

Nope. Not at all.

Last night, I drank a whole beer with the gang over the conversation about Sai’s new film, Vietnam War, Cold War, and Cambodia Coup in 1970.

Niffy didn’t want me to drink since the doctor prohibits me strictly. According to him, alcohol has bad side effects on bipolar medication. Yet, I drank. I want to know how it affects me.

This morning, I woke up okay, as good as everyday. It’s 5.30pm now, and I still feel nothing.

Oh, just one thing from last night. I got drunk drinking just a half of my beer.

That’s it.

ខែតុលា 14, 2018 at 5:30 ល្ងាច បញ្ចេញមតិ

Why so Forgetful?

Have I ever mentioned before that I’ve been quite forgetful recently, just right after I take the bipolar pills. I consulted the doctor about this matter, but he didn’t seem to buy into my idea that his pills makes me forgetful. The doctor also didn’t seem to give much attention to me waking up in the middle of the night and stay awake till morning.

I couldn’t connect the jigsaw until today. Scientifically, human brain consolidates memory during deep sleep. I don’t have deep sleep. That is probably why.

ខែតុលា 9, 2018 at 6:58 ល្ងាច បញ្ចេញមតិ

អត្ថបទ​ចាស់​ជាង​នេះ​


Instagram

ខែសីហា 2019
អា ព្រ សុ
« មេសា    
 123
45678910
11121314151617
18192021222324
25262728293031

បណ្ណសារ


%d bloggers like this: