ខ្ញុំមិនដឹងថាខ្ញុំជាមនុស្សភ្នែកទន់ឬបែបណាទេ តែរឿងរ៉ាវមួយនេះធ្វើឱ្យខ្ញុំយំចេញមកទាំងមិនដឹងខ្លួន… “រង់ចាំ” ជាប្រវត្តិស្នេហាដ៏សោកសៅរបស់បុរសចំណាស់ម្នាក់… ចុចទីនេះ ដើម្បីអាន!
បណ្ណសារចំណាត់ក្រុម៖ អត្ថបទ
ធម៌កំចាត់បីសាច
នមោតស្ស ភគវតោ អរហតោ សម្មា សម្ពុទ្ធស្ស។ «៣ចប់»
អត្វំ អបេហិ អគច្ឆាហិ ទិព្វត្តព្វោ អនុឃោ ស្ងំវ៉ា នវំស្ងំ មវិស្ងំ អវិស្ងំ។ «៣ចប់»
ឥមំ ពន្ធុ កប្បំ ករោមិ។ ទុតិយម្បិ តតិយម្បិ ឥមំ ឧទ្ធកំ អធិដ្ឋាមិ។ «៣ចប់»
ធម៌ខាងលើនេះ ម៉ាក់យាយប្រាប់ឱ្យវ៉ៃ ឱ្យព្រីន រួចកូពីឱ្យទៅអ្នកដែលរៀនធម៌ថ្មីៗ និងចាស់ៗនៅស្រុក! ថ្ងៃនេះខ្ញុំយកមកចែកឱ្យគ្រប់គ្នា ក្រែងមាននរណាពូកែខ្លាចខ្មោចដូចខ្ញុំក៏យកទៅប្រើការបានតាមត្រូវការ។ ត្រង់អាចកំចាត់ឬអត់ ខ្ញុំក៏មិនដឹងដូចគ្នា!
ប្រវត្តិទិវាអន្តរជាតិនារី ៨ មិនា
អត្ថបទ៖ ក្រសួងកិច្ចការនារី
នៅចុងសតវត្សទី ១៩ បច្ចេកវិជ្ជាបានរីកចម្រើនយ៉ាងខ្លាំងក្លានៅលើសកលលោក ជាពិសេសនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដែលមានខឿនឧស្សាហកម្មរីកចម្រើន។ នារី និងកុមារក្រីក្ររាប់លាននាក់ត្រូវបានទាក់ទាញឱ្យចូលធ្វើការនៅក្នុងរោងចក្រសហគ្រាសឯកជននានាទាំងឡាយ។ ពួកម្ចាស់រោងចក្រសហគ្រាសមួយចំនួនមានគំនិតលោភលន់ កេងប្រវ័ញ្ចមិនស្កប់ស្កល់លើកម្លាំងរបស់នារី កុមារ និងកម្មករបានបង្ខំឱ្យពួកគេធ្វើការជាទម្ងន់ក្នុងមួយថ្ងៃពី ១២ម៉ោង ទៅ១៦ម៉ោង ហើយផ្ដល់ប្រាក់បៀវត្សយ៉ាងតិចតួចបំផុត ដោយមិនគិតពីសុខភាពរបស់កម្មករឡើយ ជាហេតុធ្វើឱ្យនារី និងកុមារទាំងនោះត្រូវរស់នៅក្នុងជីវភាពដុនដាបលំបាកវេទនា។
ដោយការឈឺចាប់យ៉ាងពុះពារជាប់ជានិច្ចចំពោះអំពើកៀបសង្កត់កេងប្រវ័ញ្ចហួសប្រមាណនោះ នៅថ្ងៃទី ៨ មិនា ឆ្នាំ ១៨៩៩ កម្មការិនីផ្នែកតម្បាញ និងកាត់ដេរនៅទីក្រុងស៊ីកាហ្គោ និងញ៉ីវយ៉ក សហរដ្ឋអាមេរិក បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ទាមទារឱ្យបន្ថយម៉ោងធ្វើការ និងដំឡើងប្រាក់បៀវត្ស។ ប៉ុន្តែជាលទ្ធផល កម្មការិនីទាំងនោះត្រូវបានទទួលការកៀបសង្កត់យ៉ាងពេញទំហឹង ត្រូវគេចាប់ចងធ្វើទារុណកម្ម និងត្រូវបណ្ដេញចេញពីរោងចក្រ។ ទោះបីត្រូវទទួលការឈឺចាប់ និងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរក៏ដោយ កម្មការិនីនៅតែសាមគ្គីគ្នាយ៉ាងជិតស្និទ្ធ តស៊ូស្វិតស្វាញ ងើបឈរឡើងតវ៉ាប្រឆាំងជាសាធារណៈម្ដងហើយម្ដងទៀត បង្ខំឱ្យពួកម្ចាស់រោងចក្រសហគ្រាសត្រូវតែទទួលយល់ស្របតាម។ ដំណើរតស៊ូនៃកម្មការិនីទាំងនោះបានលើកទឹកចិត្តយ៉ាងខ្លាំងក្លាចំពោះចលនានារីពលករលើសកលលោកទាំងមូល។
ចលនាដ៏ស្វិតស្វាញនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើនារីពលករនៅប្រទេសអាឡឺម៉ង់ដែលជាប្រទេសឧស្សាហកម្មធំមួយនាសម័យនោះ។ នៅប្រទេសអាឡឺម៉ង់ក្នុងពេលនោះបានលេចឡើងនូវយុវនារី ៣រូបដ៏ល្បីល្បាញគឺ អ្នកស្រី ក្លារ៉ាស្ជេគគិន ជនជាតិអាឡឺម៉ង់ និង រ៉ូស្កាលុមស្ព័របួរ ជនជាតិប៉ូឡូញ ដែលបានចូលរួមគ្នាយ៉ាងជិតស្និទ្ធជាមួយអ្នកស្រី គ្រូបស្កាយ៉ា (ភរិយាលោកឡេនីន) បំផុសចលនាបង្ខិតបានជាគណៈលេខាអន្តរជាតិដើម្បីដឹកនាំចលនានារី។
ឆ្នាំ ១៩១០ សន្និបាតអន្តរជាតិនារីដែលមានប្រទេស ១៧ចូលរួមបានធ្វើឡើងនៅទីក្រុងកូប៉ែនហាក រដ្ឋធានីនៃប្រទេសដាណឺម៉ាក បានសម្រេចយកថ្ងៃ ៨ មិនា “ទិវានារីអន្តរជាតិ” ថ្ងៃមហាសាមគ្គីតស៊ូរបស់នារីពលករទូទាំងសាកលលោក ដើម្បីសិទ្ធិសេរីភាពប្រជាធិបតេយ្យដោយភ្ជាប់ជាមួយនឹងពាក្យស្លោកថា «មួយថ្ងៃធ្វើការប្រាំបីម៉ោង», «ធ្វើការស្មើគ្នា បៀវត្សស្មើគ្នា», «ការពារសុខភាពមាតា និងទារក»។
ចាប់តាំងពីថ្ងៃនោះមក ថ្ងៃ ៨ មិនាបានក្លាយទៅជាថ្ងៃបុណ្យអន្តរជាតិនារី ដែលរំឮកអំពីការតស៊ូរបស់នារីពលករទូទាំងសកលលោក ដែលប្រឹងប្រែងដើម្បីរំដោះនារី ដោយទាមទារឱ្យអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងនារី។
គឺដោយសារតែមានកិច្ចប្រឹងប្រែងដោយអំណត់ និងពុះពារនឹងការលំបាកគ្រប់បែបយ៉ាងពី ១០០ឆ្នាំមុននេះហើយទើបបច្ចុប្បន្ននេះនារីក្នុងពិភពលោកមានឱកាសទទួលបាននូវសិទ្ធិស្មើភាពក្នុងការបន្តុះបង្អាប់ខ្លះៗក៏ដោយ។ លទ្ធផលដ៏ត្រចះត្រចង់នេះបានកាត់បន្ថយអស់ជាច្រើននូវអំពើហឹង្សា និងការរើសអើងចំពោះនារីភេទដែលគេតែងចាត់ទុកជាភេទទន់ខ្សោយនោះ។
ជាបន្ទាប់ ចលនានារីអន្តរជាតិបានខិតខំដោះស្រាយបញ្ហានារីដែលនៅសេសសល់តាមរយៈការស្នើរឡើងទៅអង្គការសហប្រជាជាតិដោយសន្និសីទនារីជាច្រើនលើកច្រើនសារ។
នៅឆ្នាំ ១៩៧៥ សន្និសីទពិភពលោករបស់នារីលើកទី១ បានធ្វើឡើងនៅទីក្រុងម៉ិចស៊ិចកូ ប្រទេសម៉ិចស៊ិច ក្រោមប្រធានបទ «សមភាព វឌ្ឍនភាព និងសន្តិភាព»។ ផែនការសកម្មភាពដែលបានសម្រេចនៅពេលនោះ គេបានអំពាវនាវឱ្យមានការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ និងរៀបចំទម្រង់ការដ៏មានប្រសិទ្ធិភាពសម្រាប់អនុម័តអនុសញ្ញានេះ។
ខែតុលា ឆ្នាំ១៩៧៥ដដែល អង្គការសហប្រជាជាតិបានប្រកាសថាពីឆ្នាំ ១៩៧៦ ដល់ ១៩៨៥ ជាសតវត្សសម្រាប់នារី។
នៅឆ្នាំ ១៩៨០ សន្និសីទពិភពលោកលើកទី២ របស់នារីបានធ្វើឡើងនៅទីក្រុងកូប៉េនហាក ប្រទេសដាណឺម៉ាក ដើម្បីពិនិត្យមើលការរីកចម្រើន និងការអនុវត្តផែនការសកម្មភាពដែលកំណត់ក្នុងសន្និសីទលើកទី១ និងគ្រោងទុកនូវខ្សែលើកយកមកពិភាក្សា គឺការអប់រំការងារ និងសុខភាព។
ឆ្នាំ ១៩៨៥ ចុងបញ្ចប់នៃទស្សវត្សនារី គេបានរៀបចំសន្និសីទលើកទី៣ម្ដងទៀត នៅទីក្រុងណៃរ៉ូប៊ី ប្រទេសខេនញ៉ា ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលសម្រេចរបស់ទស្សវត្សនារីព្រមទាំងធ្វើការអនុម័តលើយុទ្ធវិធីចម្រើនទៅមុខសម្រាប់ភាពលូតលាស់របស់នារីក្នុងឆ្នាំ ២០០០។
ចុងក្រោយនេះគឺឆ្នាំ ១៩៩៥ ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៥ កញ្ញា អង្គការសហប្រជាជាតិបានរៀបចំសន្និសីទនារីពិភពលោកលើកទី៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ប្រធានបទជាគោលគឺ «សមភាព វឌ្ឍនភាព និងសន្តិភាព» ដដែលតែនៅបានបន្ថែមក្នុងកិច្ចពិភាក្សានូវកង្វល់ ១២យ៉ាងរបស់នារីថែមទៀតគឺ «ភាពក្រីក្រ, ការអប់រំ, អំពើហឹង្សា, ផលវិបាកនៃជំលោះ, អាវុធ, នារីក្នុងរចនាសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ច, តួនាទីនារីក្នុងការធ្វើសេចក្ដីសម្រេចចិត្ត, យន្តការលើកកម្ពស់ការរីកចម្រើនរបស់នារី, សិទ្ធិនារីលើប្រព័ន្ធផ្សព្វផ្សាយ, បរិស្ថាន និងបញ្ហាកុមារី។
ទាំងនេះគឺជាយុទ្ធសាស្ត្រ និងរបៀបដោះស្រាយរបស់នារីដែលតែងតែអនុវត្តតាមបែបសន្តិវិធី តាមការបញ្ចេញមតិតែប៉ុណ្ណោះ។ ឯលទ្ធផលដែលនារីទទួលបាន គឺការផ្ដល់នូវសិទ្ធិស្មើភាពឱ្យបានគ្រប់គ្រាន់ និងតម្លៃជាមនុស្ស ពោលគឺពុំមានទាមទារអ្វីឱ្យលើសពីនេះឡើយ។
បើយើងប្រៀបធៀបប្រវត្តិទិវាអន្តរជាតិនារី ៨ មិនា ទៅនឹងកំណើតនៃអង្គការសហប្រជាជាតិ ឃើញថាប្រវត្តិទិវាអន្តរជាតិ ៨ មិនាមានកំណើតមុនអង្គការសហប្រជាជាតិទៅទៀត ហើយក៏មានកំណើតមុនសិទ្ធិមនុស្សទៀតផង។ តែទោះជាយ៉ាងនេះក៏ដោយ សព្វថ្ងៃនៅកម្ពុជាពិតមែនតែមានច្បាប់ជាតិ ច្បាប់អន្តរជាតិ ដូចជាសេចក្ដីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ និងរដ្ឋធម្មនុញ្ញនៃរាជរដ្ឋាភិបាលកម្ពុជាត្រង់ជំពូក ៣ ដែលស្ដីពីសិទ្ធិនោះហើយក៏ដោយក៏វិសមភាពរវាងបុរស និងស្ដ្រី ការរើសអើងប្រឆាំងនឹងនារីភេទ ការរំលោភសិទ្ធិស្ត្រី ហិង្សាក្នុងគ្រួសារ នៅតែកើតមានជាបញ្ហា។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលយើង និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនធំ ខំប្រឹងខ្នះខ្នែងយកបញ្ហាទាំងអស់នេះមកផ្សព្វផ្សាយដល់មនុស្សគ្រប់រូបទាំងបុរស ទាំងស្ត្រីដើម្បីជួយស្ដ្រីឱ្យមានភាពយុត្តិធម៌ក្នុងការទទួលសិទ្ធិ និងប្រើសិទ្ធិ និងដើម្បីជួយកាត់បន្ថយ ទប់ស្កាត់ លុបបំបាត់ចោលនូវបញ្ហាទាំងឡាយខាងលើដែលមានចំពោះស្ត្រីភេទ៕
ឆន្ទៈនៃការដោះស្រាយបញ្ហារបស់រាជរដ្ឋាភិបាលកម្ពុជា
រឿងរ៉ាវប្រាសាទព្រះវិហារនៅតែបន្តអូសបន្លាយពេលយ៉ាងយូរដោយពុំឃើញមានលទ្ធផលណាមួយគួរឱ្យកត់សម្គាល់នោះទេ។ រដ្ឋាភិបាលកម្ពុជានៅតែរក្សាឆន្ទៈដោះស្រាយបញ្ហាទាំងនេះដោយសន្តិវិធី បើទោះបីជាភាគីប្រទេសថៃកំពុងជួបប្រទះនឹងវិបត្តិនយោបាយហើយព្យាយាមគេចវេសពីការដោះស្រាយបញ្ហានេះក្ដី។
ទាក់ទិននឹងគោលនយោបាយដោះស្រាយបញ្ហារបស់រាជរដ្ឋាភិបាលកម្ពុជានេះ មាត្រា៥៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងយ៉ាងប្រត្យក្សថា “ព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។” សួរថាតើឆន្ទះនៃការដោះស្រាយនេះពិតជាស្របនឹងរដ្ឋធម្មនុញ្ញដែរឬទេ ខណៈពេលដែលវាក្យខណ្ឌទី៤ នៃមាត្រាដដែលនេះបានកំណត់ថា “ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។”
គោលជំហរដោះស្រាយបញ្ហារបស់រដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិភាពក្នុងតំបន់។sic. ប្រសិនបើភាគីកម្ពុជានៅតែប្រកាន់គោលការណ៍របៀបនេះ លទ្ធផលជាដុំកំភួនដែលប្រជាពលរដ្ឋរំពឹងចង់បាន ប្រហែលជាស្ថិតនៅឆ្ងាយទៀត៕
ខ្លួនរបស់ខ្លួន

ឆាប់ៗនេះនៅ បណ្ណាល័យតូច
អ្នកដែលគួរអាន៖ “ខួរនិយម” និង “ទំនើបនិយម”
អ្នកដែលមិនគួរអាន៖ “ស្អប់ពាក្យខួរ” និង “អភិរក្សខុសរឿង” (ខ្លាចស្ទះងាប់!!!)
អរគុណ!