បុរស​កើត​ច្រឡំ​ជាតិ

[...] ជីវិត​អញ​មាន​ន័យ​ដោយ​សារ​ពាក្យ «គ្មាន​ន័យ»! ពាក្យ​គ្មាន​ន័យ​នេះ​ហើយ​ដែល​អញ​អាច​រក​អនុស្សាវរីយ៍​ចុង​ក្រោយ​ឱ្យ​ពិភពលោក​មុន​នឹង​ពិភព​នេះ​លែង​ទទួល​ស្គាល់! មនុស្ស​ទាំង​អស់​គួរ​តែ​គិត​ថា​ជីវិត​របស់​ខ្លួន​ពិត​ជា​គ្មាន​ន័យ​អ្វី​ឡើយ! បើ​រវល់គិត​ថា​ជីវិត​មាន​ន័យ អ្នក​ទាំង​នោះ​នឹង​ក្លាយ​ទៅ​ជា​ទាសករ​នៃ​ពេល​វេលា​ហើយ​ចាញ់​បោក​ព្រហ្មលិខិត​ពេញ​ទំហឹង! ដោយ​សារ​តែ​មិន​ស្គាល់​អត្ថន័យ​ជីវិត​ហ្នឹង ទើប​មនុស្ស​ស្ទើរ​តែ​ទាំង​អស់​ឆ្កួត​នឹង​កំអែល​ជីវិត​និងក្លិន​ជីវិត​ដោយ​គិត​ថា​ក្លិន​នេះ​ក្រអូប ឈ្ងុយ​ឆ្ងាញ់​ស្រង់​ទៅ​មិន​ចេះ​ធុញ​មិន​ចេះ​ទ្រាន់ ហិត​ទាំង​ងងឹត​ងងុល​ពី​ព្រោះ​តែ​វង្វេង​ក្នុង​វង់​វដ្ដ​សង្សារ! [...]