កង្វះឯកភាពនៃការប្រើប្រាស់ទង់ជាតិខ្មែរ

នៅលើឆាកអន្តរជាតិ ទង់ជាតិគឺជាអត្តសញ្ញាណរបស់ជាតិ។ មាត្រា៦នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងថា ទង់ជាតិ ភ្លេងជាតិ និងសញ្ញាណជាតិ មានកំណត់នៅក្នុងឧបសម្ព័ន្ធ១, ២, និង៣។ ការលើកឡើងដ៏តិចតួចនៅក្នុងមាត្រា៦ និងក្នុងឧបសម្ព័ន្ធទី១ គឺជាមួលហេតុមួយដែលជម្រុញឱ្យមានភាពមិនច្បាស់លាស់ក្នុងការប្រើប្រាស់ទង់ជាតិខ្មែរ។

ដូចដែលប្រិយមិត្តធ្លាប់ជ្រាបស្រាប់ថា ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមានរាងចតុកោណកែង ដោយពុះចែកទទឹងជាបីប្រឡោះ។ ប្រឡោះខាងលើនិងខាងក្រោមមានពណ៌ខៀវចាស់ អមប្រឡោះកណ្ដាលដែលមានពណ៌ក្រហមស្រស់ និងមានរូបប្រាសាទអង្គរវត្តពណ៌សនៅចំផ្ទៃកណ្ដាល។ អត្ថន័យនៃទង់ជាតិខ្មែរមានន័យដូចគ្នាទៅនឹងបាវចនាជាតិគឺ «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលក្នុងនោះ៖

  • ពណ៌ស តំណាងឱ្យ សាសនា សន្តិភាព
  • ពណ៌ក្រហម តំណាងឱ្យ ជាតិ គឺទឹកដី និងប្រជាជន
  • ពណ៌ខៀវ តំណាងឱ្យ ព្រះមហាក្សត្រ និងព្រះអគ្គមហេសី។

ទោះបីជាមានការបង្ហាញពីភិនភាគ និងអត្ថន័យនៃទង់ជាតិខ្មែរយ៉ាងនេះក្ដី ក៏យើងសង្កេតឃើញថាការប្រើប្រាស់ទង់ជាតិខ្មែរសព្វថ្ងៃនៅមិនទាន់មានឯកភាពគ្នានៅឡើយ ជាពិសេសការប្រើប្រាស់ទង់ជាតិខ្មែរនៅលើប្រព័ន្ធអ៊ីនធឺណែត។ [...]

ចុច​ទី​នេះ​ដើម្បី​អាន​បន្ត

វគ្គ “ចូល​ឆ្នាំ​នៅ​រតនគិរី”

ដល់​វគ្គ​រអ៊ូ​ហើយ! ^^* ទៅ​ដើរ​លេង​ឆ្នាំ​នេះ​សប្បាយ តែ​ក៏​ហត់​ណា៎! អង្គុយ​ក្នុង​ឡាន ធុញ​ក៏​ធុញ ចុក​រោយ​ខ្នង​ចង្កេះ ហើយ​ពេល​ខ្លះ​ដែល​ដល់​កម្មវិធី​ទេស ម៉ាក់​ក៏​ទេស​តាម​ផ្លូវ​ឱ្យ​ស្ដាប់​រហូត! :D

អូខេ! ចូល​សាច់​រឿង​វិញ! …រតនគិរី ជា​ខេត្ត​ដែល​ឆ្ងាយ​គ្រាន់​ដែរ! ជាង​៥០០ Km ពី​ទី​ក្រុង​ភ្នំពេញ។ ចេញ​ពី​ភ្នំពេញ​ទៅ​ក្រោយ​ពេល​ទេវតា​ចុះ រួច​ក៏​ទៅ​បាយ​ថ្ងៃ​ត្រង់​នៅ​កំពង់ចាម ហើយ​ក៏​បន្ត​ទៅ​សំចត​នៅ​ផ្ទះ​លោកតា (ខាង​ប៉ា) នៅ​ក្រចេះ​ប្រហែល​ជា​ម៉ោង ២ កន្លះ​ល្ងាច។

ក្រចេះ ក្រុង

ហើយ នេះ ជា ផ្ទះ លោកតា

ផ្លូវ​ពី​ក្រចេះ​ទៅ​ស្ទឹង​ត្រែង​ចាក់​កៅស៊ូ​ស្អាត​ហើយ តែផុត​ពី​ស្ទឹង​ត្រែងទៅ ផ្លូវ​ឈូស​ស្អាត​ហើយ តែ​នៅ​ជា​ដី​ក្រហម​នៅ​ឡើយ។ ផ្លូវ​ស្ងាត់ មាន​ដើម​ឈើ (មិន​សូវ​ធំ) ឈរ​តាម​ផ្លូវ​ហូរ​ហែ តែ​ឈើ​នៅ​ក្នុង​ៗ​គេ​កាប់​អស់​ហើយ! មិន​ឃើញ​ធ្វើ​ស្រែ ធ្វើ​ចម្ការ​អី​ទេ​អ្នក​ស្រុក​តាម​ផ្លូវ​ហ្នុង សង្ស័យ​តែ​កាប់​ឈើ​លក់​ដឹង!? រតនគិរី​ផ្ទុយ​គ្នា​ស្រឡះ​ពី​មណ្ឌល​គិរី! ផ្លូវទៅ​មណ្ឌលគិរី​ស្អាត… ចាក់​កៅស៊ូ​ឡើង​ភ្លឹង តែ​ផ្លូវ​ទៅ​រតនគិរី​នៅ​ហុយ​ដោយ​ដី​ក្រហម​។ ចំណែក​ទី​រួម​ខេត្ត​មណ្ឌលគិរី​មាន​តែ​ម៉ា​ក្រវិច ហើយ​គគ្រិច​ព្រោះ​ហុយ… រី​ឯ​ទី​រួម​ខេត្ត​រតនគិរី​វិញ ធំ​គ្រាន់​បើ ហើយ​ក៏​ស្អាត​ព្រោះ​ចាក់​កៅស៊ូ​រួច​រាល់។

ចូល ដល់ ទី រម ខេត្ត

ប្រាប់នៅ​ប្រកាស មណ្ឌលគិរី ម្ដង​ហើយ​ថា ទៅ​ដើរ​លេង​ កុំ​ភ្លេច​កក់​បន្ទប់​ទុក​ក្រែង​អត់​កន្លែង​គេង។

ហាយក្លាស ដែល កម្រ រក បាន! :P

ទៅ​លេង​រតនគិរី… មិន​បាន​ទៅ​លេង​ច្រើន​កន្លែង​ទេ​ព្រោះ​ប្រពន្ធ​មេ​ប៉ា​នៅ​ចាំ​នៅ​ស្ទឹងត្រែង​ដើម្បី​ទៅ​លាវ​ជាមួយ​គ្នា។ រតនគិរី​សម្បូរ​ទឹក​ជ្រោះ… កាចាញ កាទៀង ៧ជាន់ និង​មាន​បឹង​យក្សឡោម​មួយ! :D រមនីយដ្ឋាន​នានា​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​រួម​ខេត្ត​ទេ។

ជណ្ដើរ ចុះ ទៅ បឹង យក្សឡោម

បឹង​យក្សឡោម​ស្អាត… ទឹក​ស្អាត តែ​នៅ​លើ​គោក​សុទ្ធ​តែ​សម្រាម!

ទឹក ស្អាត... ស្ងប់ :)

នី & ណា

ឃើញ​សម្រាម​អត់? គគ្រិច​ខ្លាំង​ណាស់!

មើល គេ ឱប អូនណ៎! (>.<) ហាហាហា

Coca Presenters! :D

ទៅ​លេង​ទឹក​ធ្លាក់​នៅ​រតនគិរី… កន្លែង​ណា​ក៏​ដោយ​ក៏​គួរ​មាន​បាយ​ទៅ​ជាមួយ​ណា៎ ព្រោះ​ថា​មិន​ទាន់​មាន​កន្លែង​លក់​អី​ញ៉ាំ​ស្រួល​បួល​ដូច​នៅ​មណ្ឌលគិរី​នៅ​ឡើយ។ តែ​បើ​មិន​ចង់​ខ្ចប់​បាយ​ទៅ​ក៏​បាន​ព្រោះ​ដូច​ប្រាប់​អ៊ីចឹង​ថា​រមនីយដ្ឋាន​នៅ​ជិត​ទី​រួម​ខេត្ត។ ទៅលេង​ហើយ​អាច​បក​មក​ញ៉ាំ​បាយ​នៅ​ទី​រួម​ខេត្ត​ក៏​បាន! :D

ទឹក ធ្លាក់ កាចាញ

ចេញ​ពី​រតនគិរី​ម៉ោង​ប្រហែល​១២​ថ្ងៃ​ត្រង់ មក​ដល់​ស្ទឹង​ត្រែង​ម៉ោង ៣​កន្លះ​ល្ងាច! :D ចប់​ហើយ ដំណើរ​កម្សាន្ត​មួយ​យប់​នៅ​រតនគិរី.. ចាំ​ទៅ​លេង​ស្ទឹងត្រែង​នៅ​ប្រកាស​ក្រោយ​ណា៎!

____________

អាន​ផង​ដែរ៖ ខេត្ត​រតនគិរី

ទេសចរ​កើន​ឡើង​នៅ​រតនគិរី​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

មណ្ឌលគិរី​ទ្រីប

មណ្ឌលគិរី​ជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជាង ៥០០គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ។ ការធ្វើ​ដំណើរ​ទៅ​ក៏​មិន​ជា​ពិបាក​អី​ដែរ​ព្រោះ​ផ្លូវ​កំពុង​សាងសង់​រួច​រាល់​បាន​ប្រមាណ​ជា ៩០​ភាគរយ​ទៅ​ហើយ។ ទេសភាព​តាម​ផ្លូវ​ស្អាត​ដោយ​កន្លែង… បើ​ប្រៀប​នឹងទេសភាព​តាម​​ផ្លូវ​ទៅ​កោះកុង​វិញ ចាញ់​ដាច់ ហេហេ! :D

ទី​រួម​ខេត្ត​មណ្ឌលគិរី​ក៏​មិន​ស្អាត​ប៉ុន្មាន​ដែរ… ដី​ហុយ​ច្រើន​ព្រោះ​ផ្លូវ​នៅ​ធ្វើ​មិន​ទាន់​រួច​ស្រេច​នៅ​ឡើយ! ជីវភាព​ប្រជាជន​ក៏​ធម្មតា​ៗ (គ្មាន​អ្វី​គួរ​កត់​សម្គាល់! ^^ ) រឿង​ដែល​គួរ​កត់​សម្គាល់​នោះ​គឺ​ថា មណ្ឌលគិរី​មាន​សាលា​តិច​បំផុត។ …ចេញ​ពី​​ស្នួល​ទៅ​រហូត​ដល់​ទី​រួម​ខេត្ត​មណ្ឌល​គិរី ខ្ញុំ​ប្រទះ​សាលា​មិន​ប៉ុន្មាន​ខ្នង​ទេ។ ចុះ​ក្មេង​ៗ​ដែល​នៅ​តាម​ភូមិ​ឆ្ងាយ​ៗ​នឹង​ទៅ​រៀន​ឯ​ណា​ណ៎?

មណ្ឌលគិរី​ជា​ខេត្ត​ដី​ក្រហម… ដាំ​អី​មិន​បាន​ទេ​ព្រោះ​វា​គ្មាន​ជីវជាតិ ហើយ​ក៏​សម្បូរ​គ្រួស​ទៀត! អ្នក​នៅ​ទី​នោះ​ភាគ​ច្រើន​ដាំ​ដំឡូង​មី ស្វាយ​ចន្ទី និង​មាន​ដាំ​កៅស៊ូ​ដូច​នៅ​កំពង់ចាម​ដែរ។ ដំណាំ​កៅស៊ូ​ក៏​មិន​ឃើញ​មាន​ច្រើន​ប៉ុន្មានទេព្រោះ​ដំណាំ​នេះ​ជា​ដំណាំ​អ្នក​មាន ចំណែក​ជីវភាព​ប្រជាជន​ខេត្ត​មណ្ឌលគិរី​មិន​សូវ​ធូរធា​អី​ណាស់​ណា​ឡើយ…

អាកាសធាតុ​នៅ​មណ្ឌលគិរី​ស្រស់​ថ្លា​គួរ​សម… ព្រឹក​ព្រលឹម​ត្រជាក់​ខ្លាំង ប៉ុន្តែ​ពេល​យប់​ត្រជាក់​ខ្លាំង​ជាង​ពេល​ព្រឹក​ទៅ​ទៀត! អ្វី​ដែល​ពិសេស​នោះ​ណា៎ មេឃ​នៅ​មណ្ឌល​គិរី​សម្បូរ​ផ្កាយ ហើយ​ផ្កាយ​ធំ​ៗ​ទៀត​ផង! :D

មណ្ឌលគិរី​មាន​កន្លែង​លេង​ច្រើន​គួរ​សម… អ្នក​ណា​ចង់​ទៅ​លេង​ក៏​ទៅ​បាន​ណា៎ ប៉ុន្តែ​រឿង​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​មុន​នឹង​ទៅ​នោះ​គឺ​កុំ​ភ្លេច​ខល​កក់​សណ្ឋាគារ​មុន​ផង… ប្រយ័ត្ន​អត់​កន្លែង​គេង ឡ៎! ;)

Note: តម្លៃ​សេវា​អ៊ីនធឺណែត​នៅ​មណ្ឌលគិរីគឺ ៣​ដុល្លារ​ក្នុង​មួយ​ម៉ោង (អារ​ក​ហុត​ឈាម​យក​តែ​ម្ដង! ហេហេ)។ …អាច​ប្រើ​តាម Mfone បាន​ដែរ.. ងាយ​ស្រួល​ (សម្រាប់​ខ្ញុំ :D )

ទីរួម ខេត្ត មណ្ឌលគិរី

នៅ​មុខ​សណ្ណាគារ មណ្ឌលគិរី! ជា​សណ្ឋាគារ​ដែល​ឃើញ​ធំ​តែ​ពី​ក្រៅ ហាហាហា

រូបថត គ្រួសារ! បាត់ នី ហ៎? នី ជា ជាង ថត នោះ អី!?

ទេសភាព​ដ៏​ស្អាត... ទឹក​ក៏​ត្រជាក់...

ទឹកជ្រោះ ប៊ូស្រា

មើល​ពី​ម្ខាង​ទៀត

ប៊ូស្រា...

នារី ជនជាតិ ហេហេ

នីនី! Cool as always!

នី n ណា

សមុទ្រឈើ

នៅ សមុទ្រ ឈើ! មុខ ដូច ឈើ មែន ៗ ហាហាហា