គួរចាប់ផ្ដើមពីណាអ៊ីចេះ? អូខេ… ខ្ញុំគ្មានបំណងប្ដូរកុំព្យូទ័រទេ (បើទោះជាវាកញ្ចាស់ ហួសម៉ូដ យឺតយ៉ាងណាក៏ដោយក៏វាជាញើសឈាមដែលទិញដោយខ្លួនឯង) ម្យ៉ាងវាក៏នៅប្រើបាន.. =.= ចាប់តាំងពីម្សិលមិញ បេះដូងចាប់ផ្ដើមរំជើបរំជួលពេលបានឃើញ MacBook Air (ត្រឹមតែសម្បកក្រៅប៉ុណ្ណោះ
) ម៉ាក់សួរថាស្រឡាញ់អត់? ម៉ាក់ឱ្យគិត… គិត គិត គិត ហើយក៏កាន់តែគិតទៀតនៅពេលប៉ាប្រាប់ថាវាអត់មានឌីវីឌីដ្រាយ គ្មានហាដឌីស មានតែ Flash Storage 64GB… ថ្លៃក៏ថ្លៃ! តែវាស្អាត Sexy ថែមទៀត..
ងាកមកជម្រើសមួយទៀតដែលប៉ាទើបតែឱ្យកាលពីល្ងាចមិញ… Nikon D90…កាមេរ៉ាក្នុងក្ដីសុបិន! ចាំបានថាខ្ញុំធ្លាប់ដាក់រូបកាមេរ៉ានេះជា Background ទូរស័ព្ទ និងកុំព្យូទ័រអស់ជាង២ខែ (ជម្រុញចិត្តឱ្យសន្សំប្រាក់ កាត់បន្ថយការស៊ីចុកដើម្បីទិញវា
) មុននឹងប្ដូរមកដាក់រូប Doraemon វិញ… ប៉ាសួរថា យកកុំព្យូទ័រឬកាមេរ៉ា ក៏ឆ្លើយភ្លែតដោយមិនគិតយូរ.. កាមេរ៉ា! បន្ទាប់ពីនោះ៥នាទីក៏ងាកទៅប្រាប់ប៉ាវិញថា «សុំដកពាក្យវិញ… ចាំឱ្យចម្លើយពេលក្រោយណា៎ប៉ា! ពេលនេះសុំដេកគិតសិន ហេហេ»
ធាតុពិត ខ្ញុំមានចម្លើយរួចទៅហើយ… ទោះបីជាដេកគិតប៉ុន្មានដងក៏នៅតែជា Nikon D90 ដែរ! ចូលចិត្តកាមេរ៉ា ^^ ចូលចិត្តថតរូប ចូលចិត្តរូបថត ហេហេ ហើយក៏ថតបានស្អាត
(អ្នកដទៃប្រាប់មកអ៊ីចឹង! ហាហាហា) កុំព្យូទ័រក៏មានហើយ… នៅអាចប្រើបាន… កាមេរ៉ានេះ? ធ្លាប់តែដេកស្រមៃ… ធ្លាប់តែប៉ះរបស់អ្នកដទៃ! លួចស្រឡាញ់កាមេរ៉ាគេមកជាយូរ! ហេហេ និយាយធ្វើមើលតែកម្សត់ណាស់ចឹង! ហាហាហា! មិនបាច់ចង់ដឹងអីច្រើនទេ ដឹងត្រឹមថាស្រឡាញ់កាមេរ៉ាជាងទៅបានហើយ! ![]()






