
ស៖ ទៅមើលអង្កាល់ដែរ?
ច៖ អូហ៍! ម្សិលមិញនេះឯង! មានពួកម៉ាក ពួកភឿនបបួលទៅ! គ្នាច្រើនណាស់! ^^ ក៏មានបងៗទៅខ្លះដែរ!
ស៖ សប្បាយទេ?
ច៖ អឺម… សប្បាយតើ! យូរៗបានជួបជុំមិត្តភក្តិម្ដង… គ្រាន់តែក្ដៅបន្តិចប៉ុណ្ណោះ!
ស៖ យល់យ៉ាងណាចំពោះរឿង?
ច៖ ជាលើកទីមួយដែលមានឱកាសមើល «នេសាទក្រពើ» ដែលល្បីល្បាញ។ គិតថាជារឿងមួយល្អទាំងប្លង់ និងបច្ចេកទេសថត… នៅមានកន្លែងឆ្គង តែបើប្រៀបធៀបនឹងរឿងខ្មែរដទៃទៀត «នេសាទក្រពើ» ឈរលំដាប់លើគេ ហើយអាចប្រៀបធៀបនឹងកុនប្រទេសជិតខាងបានដែរ! …មានប៉ារ៉ូលពីរបីឃ្លាដែលល្អ…
ស៖ មានចំណុចឆ្គងឬ? ខ្ញុំថាដូចជាអត់ទេ! ចុះយើងឃើញឆ្គងត្រង់ណាដែរ?
ច៖ សាច់រឿងអត់មានបញ្ហាច្បាស់លាស់សោះ! អ្នកនិពន្ធហាក់ដូចជាព្យាយាមចាប់យកបញ្ហាច្រើនមកដាក់ក្នុងរឿង អ៊ីចឹងហើយយើងមើលពីដើមរហូតដល់ចប់ អត់ដឹងថារឿងហ្នឹងចង់និយាយពីអីឱ្យប្រាកដ… ជារឿងបុរាណ ក្នុងអំឡុងពេលបារាំងដាក់អាណានិគមមកលើកម្ពុជា ប៉ុន្តែស្ថានភាពរាស្ត្រដូចជាមិនស៊ីគ្នាទៅនឹងប្រវត្តិសាស្ត្រដែលថារាស្ត្រសម័យនោះវេទនា ក្រ លំបាកសព្វបែបសព្វយ៉ាង…ក្នុងរឿង រាស្ត្ររស់នៅបែបសប្បាយៗ… មួយទៀត.. សកម្មភាពតួហាក់ដូចជាមិនសូវឡូហ្សិក! តួម្នាក់ដែលឈ្លើយ ស្រាប់តែសុខៗកែខ្លួនមកជាល្អដោយអត់មូលហេត… ធម្មតាមនុស្សដែលកាចហើយពាលបែបហ្នុងទាល់តែជួបហេតុការណ៍ណាមួយអាក្រក់ទាល់តែមែនទែនទើបអាចបង្វែរចិត្តគេមកដើរផ្លូវត្រូវវិញ តែនេះអត់សោះ!
ស៖ អូហ៍… មានអីទៀតទេ?
ច៖ គុណធម៌តួអង្គត្រូវបានធ្លាក់ចុះ… តួអង្គអ្នកនេសាទក្រពើ “ សាន” នេសាទក្រពើក៏ព្រោះតែមានគេជួល មិនមែនឆន្ទះរបស់ខ្លួនដើម្បីរកសុខជូនអ្នកភូមិទេ…
ស៖ អាហ្នឹងជារឿងធម្មតាទេ! សារជាតិមនុស្សគឺធ្វើអ្វីៗដើម្បីតែប្រយោជន៍! ហើយទង្វើរបស់មនុស្សដែលធ្វើទៅមិនមែនមានបំណងតែមួយទេ.. បើមិនធ្វើអ៊ីចឹងវាខុសនឹងសច្ចភាព!
ច៖ ទទួលស្គាល់! ប៉ុន្តែតាមសាច់រឿង, គាត់ជាតួឯកម្នាក់ព្រោះសាច់រឿងតាំងពីដើមដល់ចប់ប្រមូលលើគាត់ទាំងអស់ ហើយអ្នកនេសាទក្រពើក៏ជាគាត់ដែរ! តួអង្គឯកត្រូវមានអ្វីដែលពិសេសជាងគេ! ចម្លែកជាងគេ! បើគាត់សាមញ្ញដូចអ្នករាល់គ្នា គាត់មិនមែនជាតួអង្គឯកទេ!
ស៖ មានអីនិយាយចុងក្រោយទេ?
ច៖ សប្បាយចិត្តពេលឃើញកុនខ្មែរថតបានល្អ និងទទួលបានការគាំទ្រច្រើន…
សង្ឃឹមថាទៅថ្ងៃមុខនឹងបានមើលកុនល្អៗរបស់ខ្មែរទៀត! ^^
***








ស្មានតែដាក់រឿងឲ្យមើល, តាមពិតមកឲ្យគេអានការវិភាគរបស់រចនាសោះ…….
ស្មានតែដាក់រឿងឲ្យមើល, តាមពិតមកឲ្យគេអានការវិភាគរបស់រចនាសោះ…….
អីយ៉ា! ពិតជាមានគំនិតវិភាគបានល្អមែន សុំសរសើរ សុំសរសើរ ខ្ញុំក៏យល់ស្របដូចអ្នកដែរ!
ពេញចិត្តការបកស្រាយរបស់បងរចនាណាស់ ពិសេសត្រង់ចរិតតួអង្គ បើចរិតតួអង្គគ្រប់រឿង ធម្មតា ចិត្តល្អរហូត ដូចជាសូវសមសោះ។ រឿងខ្លះរបស់ហុងកុង ចរិតតួឯកគេល្អមែនទែន មានទំាង ល្អ ទំាងអាក្រក់ វិលវល់ ធើ្វអំពើដែលខ្លួនមិនចង់ធើ្វ ប្រែប្រួលចរិត រងសំពាធ។ល។ ពិចជាពូកែវិភាគមែន។
រីករាយអបអរ ថ្ងៃដ៏បវរ ថ្ងៃបុណ្យជាតិខ្មែរ
ថ្ងៃបុណ្យអុំទូក សំពះព្រះខែ ជាថ្ងៃដៃលខ្មែរ
ទទួលជោគជ័យ។
សូមពួកទេវៈ អារុកអារក្ស ព្រមទាំងឥស្សី
ជួយថែរក្សា ដែនដីបុរី ព្រមទាំងអ្នកថ្លៃ
បានសេចក្ដីសុខ។
រកស៊ីមានបាន មានដល់សណ្ដាន តរៀងទៅមុខ
កុំអោយជួបភ័យ កុំអោយជួបទុក្ខ តរៀងទៅមុខ
ស្គាល់តែសប្បាយ។
បើមិនដែលបានមើលរឿងហ្នឹងផង ឱយវិភាគតាមផ្លូវលោកក៏មិនចេញ តាមផ្លូវធម៌ក៏មិនចេញដែរ តែអត្ថបទរបស់រចនាពិបាកអានបន្តិចហើយ ម្ដងអត្ថបទពណ៌ស ម្ដងពណ៌ខ្មៅ ដាក់លើ Background ស្ទើរខ្មៅបែបនេះ ទាស់តែ Select អត្ថបទទាំងអស់មើលឃើញ Background ខៀវ អក្សរពណ៌ស ទើបអានបានគ្រប់ជួរវិញ។
រឿងនេះសំរាប់ខ្ញុំឡូយជាងគេ ត្រង់វគ្គបញ្ចប់រឿង គឺកន្លែងដែលតាសាននោះចង់ប្រយុទ្ធជាមួយតួប្រុស។ តួប្រុសសុខចិត្តចាញ់មិនប្រយុទ្ធ តែបង្កើតឆាកប្រយុទ្ធគ្នាក្នុងក្ដីស្រមៃ។
ចំពោះគតិបណ្ឌិតរបស់តួតាសាន ខ្ញុំដូចជាគ្មានទើសទាល់ស្អីទេ។ រឿងមួយគេចង់និពន្ធអោយតួឯកអាក្រក់ តួរងជាតួល្អប្រកបដោយគុណធម៌ក៏បាន។ បើនិពន្ធតែរឿង តួឯកល្អ ស្អាត សង្ហារ កូនអ្នកមាន ។ល។ ដើម្បីប្រដៅអ្នកមើល ដូចជាស៊ាំពេក ដដែលៗ។
ខ្ញុំមើលតាំងពី២០០៥ ចង់ភ្លេចអស់បាត់! ហេហេ តែការបកស្រាយហ្នឹងគ្រាន់បើ!
ខ្ញុំក៏គាំទ្ររឿងហ្នឹងដែរ! ហើយអ្វីដែលល្អនោះ អត់ទាន់មានលើអិនធើនែត សោះ! copy right ផស់គេមែន…
សម័យនោះ ត្បិតតែនៅក្រោមការត្រួតត្រារបស់បារាំង តែមិនប្រាកដថា គ្រប់គ្រួសារសុទ្ធតែក្រលំបាកវេទនារត់គេច រត់ពួនគ្រប់ពេលនោះដែរ ។ ប្រជាជនប្រហែលជានៅប្រកបការងាររៀងៗខ្លួន ជីវភាពរស់នៅដូចធម្មតា មានអ្នកមាន អ្នកក្រដូចធម្មតា ។ ក្នុងរឿងតួឯកក៏មិនមែនជាអ្នកមាន រស់នៅស្រួលដែរ អ្នកខ្លះប្រកបរបរនេះ អ្នកខ្លះធ្វើរបរនោះ ដូចជាតាសាន គាត់ជាអ្នកចាប់ក្រពើ ខ្ញុំយល់ថា សាច់រឿងមិនប្លែកខុសសម័យកាលនោះ នោះទេ ។
ខ្ញុំចូលចិត្តរឿងនេះ មើលមិនសូវឃើញឆ្គងទេ កន្លែងតួ សំបូរ កែខ្លួនលឿនហ្នឹងក៏ល្អដែរ កែខ្លួនមិនសូវឡូសិកមែន តែស្ទីលបង្ហាញអាចទទួលបាន ហើយអត្ថបទនិយាយក៏ល្អដែរ សរសើរអ្នកនិពន្ធណាស់ គាត់ពេញដោយសិល្បៈហ្មង សាច់រឿងមិនប៉ុន្មានទេ តួអង្គដូចប្រើច្រើនពេក តែចេះធ្វើមិនឱ្យឆ្គង!
រឿងនេះនិយាយពីអ្វី គឺស្ថិតលើចំណងជើងនោះឯង ចាំបាច់រកឯណាឆ្ងាយទេ ព្រោះសាច់រឿងវិលចុះវិលឡើងជៀសមិនផុតពីតាសាន និងសត្វក្រពើដដែល ។ ដំណើររឿងខ្លីហើយសាមញ្ញៗ គ្រាន់តែមានរបោយថែមថយខ្លះដូចជាឈុតស្នេហា ឈុតវ៉ៃគ្នា…ខ្ញុំសង្ស័យថា រឿងនេះមានកាត់ឈុតស្នេហាខ្លះក៏មិនដឹង(មិនដូចការបញ្ចាំងដំបូងបង្អស់) ព្រោះអាចគេសម្រួលឲ្យនៅតិច កុំឲ្យសាំ មានន័យថាសុខចិត្តឲ្យរយៈពេលនៃរឿងនៅខ្លីចុះ កុំឲ្យគេថាមានឈុតត្រប៉ែ ។ មូលន័យនៃរឿង គឺដើម្បីគុណធម៌ ដែលកើតតាំងពីផ្ដើមរឿងម៉្លេះ ។
អ្នកនិពន្ធមិនបានឲ្យតាសានសម្លាប់ក្រពើទទេៗនោះទេ តែព្រោះតែក្រពើបានស៊ីប្រពន្ធគាត់នៅពេលឆ្លងទឹកតាមទូក ។ ពេលវេលាចេះតែយូរទៅ គាត់នៅមិនស្ងៀមឡើយការដែលក្រពើបានសម្លាប់អ្នកភូមិជាបន្តបន្ទាប់ រហូតពួកគាត់រអាលែងហ៊ានទៅនេសាទត្រី ផ្សំនឹងកំហឹងចងសងសឹកផង តាសានសម្រេចធ្វើរឿងមួយ ។ មួយទៀត អ្នកមើលកុំយកសំដីរបស់យាយឌីសាវេត(មិនចាំឈ្មោះក្នុងរឿង)ជាខែលអី ដែលអាចធ្វើឲ្យគ្រប់គ្នាស្អប់ទង្វើរបស់តាសាន ថាតាសាននាំកូនខ្លួនឯងទៅផ្សងគ្រោះថ្នាក់ជាមួយក្រពើ ទាំងកូននៅក្មេងខ្ចី ។ តាមពិតទៅ គាត់មិនចង់ឲ្យកូនចៅទៅពាក់ព័ន្ធនឹងតាសាន ព្រោះស្អីយើងរកនឹកទៅ តាសានកាលពីនៅក្មេងធ្លាប់តាមញ៉ែយាយសាវេត(ម្ដាយបងវត្ថិ) តែមិនបាន ហេហេ ហ៊ើយរឿងចាស់ៗក្មេងៗពិបាកយល់ណាស់ ។ [...]
រឿងបានចប់ទៅដោយអ្នកភូមិបានរស់សុខសាន្ត ព្រោះមេក្រពើត្រូវបានសម្លាប់ ។ អ្វីដែលតាសានបានធ្វើ គឺដើម្បីទាំងអស់គ្នា ។
បន្ទាប់ពីរឿងនេសាទក្រពើទៅ នៅមានចម្ងល់ជាច្រើនដែលគួរពិចារណា… តើពួកគេបានសម្លាប់សត្វក្រពើឲ្យពាយអស់ពីស្រះ ពីទន្លេដែរទេ? ឬក្រោយមកគេរកវិធីរាំងខ្ទប់កុំឲ្យសត្វក្រពើមករស់នៅក្នុងទឹកដែលអ្នកស្រុកប្រើប្រាស់នោះ? សេចក្ដីសុខនឹងមានតែក្នុងមួយរយៈប៉ុននោះ ។ ភាពភ្ញាក់ផ្អើលមួយនៅយប់ផ្សំដំណេក… ពិតជាល្អណាស់ ។
ខ្ញុំកំពុងតែរង់ចាំមើល នេសាទក្រពើ វគ្គ២ (The Crocodile Returns) ។
លោកវិចិត្រយល់ច្រឡំហើយ ឈុតវាយគ្នាក្នុងក្ដីស្រមៃ គឺឪពុកព្រាបសុវត្ថិ ប្រយុទ្ធជាមួយតាសាន តាំងពីពួកគាត់នៅយុវវ័យម៉្លេះ ។ តាសាននិយាយរឿងនេះប្រាប់តួប្រុសនោះ ព្រោះដើម្បីឲ្យគាត់សំដែងភាពជាកូនប្រុស រឹងមាំ ក្លាហាន ដូចឪពុករបស់គេ ហើយង៉ៃក្រោយអាចការពារនាងសយ(កូនក្រមុំតាសាន)បាន ។ គោលបំណង គឺដើម្បីសាកចិត្តកូនប្រសារស្ដីទីរបស់គាត់ រឿងម្សៀហ្នឹងលួចស្រលាញ់កូនគាត់ គាត់ដឹងច្បាស់ណាស់ទៅហើយ (គេថាចាស់បទពិសោធន៍)។
ជាកូនប្រុសធ្វើអីត្រូវឲ្យម៉ត់ចត់ មិនមែនញ៉ែតៗស្ដីឲ្យគេដូចម្ដាយក្មេកស្ដីទីរបស់នាងសយទេ ។ ឃើញទេ? ពេលអ្នកភូមិមកទាន់បែរចោទថា តាសានចង់ធ្វើបាបក្មេងទៅវិញ ។ យើងអ្នកមើលត្រូវមើលឲ្យធ្លុះចិត្តតួអង្គបានដឹងថារឿងល្អមើល ឬមិនល្អមើល មិនមែនចាំតែស្រែកពេលក្រពើចេញនោះទេ ហាហា
ខ្ញុំស្មានតែពេលហ្នុងព្រាបសុវត្ថិគិត។
ព្រោះឃើញដូចតាសានហ្នឹងចាស់ ហើយ ព្រាបសុវត្ថិហ្នឹងក្មេង។ បើជាឪពុកព្រាបសុវត្ថិ វាយគ្នាជាមួយតាសាន សមតែក្មេងទាំងពីរដូចគ្នា។
រឿងនឹងខ្ញុំធ្លាប់បានមើលដែរ។ ចំនុចដែលខ្ញុំចងចាំគឺភ្លេងថ្វាយគ្រូ។ វាហាក់បីដូចជារន្ធត់ពេលបានលឺសំឡេងស្គរោទ៌យ៉ាងរំពង។
ហើយខ្ញុំបានសញ្ជឹងគិតដល់ពិធីបួងសួងក្នុងព្រាហ្មសាសនាដែលមានរឹទ្ធិបារមីដ៏អស្ចារ្យ។ តែឥឡូវវាបានសាបរលាភអស់ព្រោះ
តែខ្មែរមិនចេះថែរក្សាវាអោយបានគង់វង្ស។ ពិតជាស្ដាយនូវអាគមន៍គ៌ាថាទាំងអស់នោះណាស់ វានិនគួរណាបាត់បង់អស់អញ្ចឹង
សោះ។
អ្វីដែលខ្ញុំចង់ឆ្លើយតបទៅរចនាគឺអ្នករាល់គ្នាបញ្ចេញអស់ហើយ។ ដូចការដ្ឋនិយាយចឹង មិនមែនអត់សាច់រឿងច្បាស់ឯណា គឺក្រពើស៊ីប្រពន្ធគាត់ ទើបគាត់តាមសម្លាប់ក្រពើ យូរៗទៅគាត់ក៏ល្បីដល់បារាំង បានជាបារាំងជួលគាត់ឲ្យចាប់អាធំម្តង… ឯរឿងជីវភាពរស់នៅដូចបឿននិយាយអ៊ីចឹង ខ្ញុំគ្រាន់តែចង់រំឮកបន្តិចថានោះជាឆ្នាំ១៩៨៤ គឺជិតចប់អាណានិគមទៅហើយ បារាំងក៏មិនគៀបសង្កត់ខ្លាំងដែរមើលទៅ?? យ៉ាងហោចណាស់ក៏វាចេះនិយាយ “ អរគុណ អ៊ុំប្រុស” …;)) ចំណុចថាអាសំបូរកែខ្លួនអត់រឿង ក៏ពិបាកថាដែរ ព្រោះវាបានឃើញរូបវាអត់ក្បាល ទើបវាភ័យខ្លាចសេចក្តីស្លាប់ ប៉ុណ្ណឹងល្មមតែវាភ្ញាក់ខ្លួនបានដែរ។ ណាមួយពាក្យប្រដៅរបស់ឪវាក៏មានន័យ ចាត់ទុកថាមានចំណែកក្នុងការកែខ្លួនរបស់វា (ខ្ញុំកើតសរសើរការសម្តែងរបស់តួម្នាក់នេះខ្លាំងណាស់ កាលពីមើលទូរទស្សន៍រឿងសាមុទ្ររាមអីណ៎ គឺគាត់ធ្វើយំៗភ្លាម ធ្វើសើចៗភ្លាម ពូកែដាក់អារម្មណ៍ណាស់)។
បើនិយាយពីគុណភាពវិញ ខ្ញុំសូមលើកសរសើររឿងនេះ ឲ្យផុតពីកុនខ្មែរនាសម័យនេះទាំងអស់។ គ្រប់ផ្នែកនៃការផលិតសុទ្ធតែគួរសរសើរ ដូចជា ការស្រាវជ្រាវប្រវតិ្តសាស្ត្រ ភ្លេងអារក្ស ជំនឿបុរាណ(ពិធីដេញប្រម៉ាត់យ៉ូវ(?), ក្រឡុកចង្កឹះ ។ល។) អាយ៉ៃ សៀក និងអ្វីច្រើនទៀត, បច្ចេកទេសភ្លេង ការបញ្ចូលសំឡេងតួ(តួខ្លះប្រើសំឡេងដើមបញ្ចូលអ៊ីចឹងទើបល្អ បើរឿងព្រាយហៃសូ ឲ្យតាព្រហ្មម៉ាញនិងយាយយ៉យបញ្ចូលសំឡេងដើមគាត់ធ្វើជាយួននិងចិន នឹងល្អស្តាប់បាត់ទៅហើយ មិនមែនស្តាប់មិនកើតអ៊ីចឹងទេ), ការសម្តែងរបស់តួ ស្ទើរតែដូចជាធម្មជាតិទៅហើយ, បច្ចេកទេសកាត់ត ដូចជាការប្រយុទ្ធជាមួយក្រពើ ធ្វើឲ្យទស្សនិកជនហ៊ោកញ្ជ្រៀវពេញរោង ឯការប្រយុទ្ធដាវវិញ ថ្វីត្បិតតែមិនល្អដូចអ្នកគុណនិយមចិន ក៏កាម៉េរាចេះចាប់ចុះចាប់ឡើងបង្វែងដាន ធ្វើឲ្យខ្ញុំចង់វិលមុខដែរ។
សរុបខ្ញុំគិតថារឿងនេះសក្តិសមនឹងទទួលបានពានមាសមែន គឺគុណភាពជិតស្មើនឹងរឿងពស់កេងកង កូនកេងកង ចៅកេងកង ចៅតួតកេងកង ចៅលួតកេងកង ចៅលាកេងកង របស់អ្នកនិពន្ធល្បីល្បាញហ្វៃសំអាងដែរ…
)
មិនចង់ថាទេ តែខ្ញុំគិតថាល្អជាង រឿងកូនពស់កេងកង ដាច់!
ចាន់ផលឯងកុំចេះតែថា! មិនដាច់ទេ គឺអាចនៅមើលឃើញនៅកន្ទុយភ្នែកឡឹមៗ ស្ទង់ៗអីដែរ…
)
ដំបូងថាមិនចង់លូកវិចារទេ តែនៅអត់សុខមិចមិនដឹង….!
ហែកកេរ្តិ៍ខ្លួនឯងតិចទៅ រឿងនេសាទក្រពើ នេះខ្ញុំតាមមើល៍៣ឆ្នាំហើយតែខ្វៀងរហូត ទើបតែឆ្នាំនេះមានកិត្តិយសមហាអស្ចារ្យ បានទៅមើល៍ជាមួយមហាមិត្ត(បូរាណ) សូមនិយាយត្រង់ៗ ម៉ង់ទៅថា រឿងនេសាទក្រពើ នេះសកសមនិងទទួលបានពានមាសណាស់! មិនដូចអ្នកនិពន្ធមួយចំនួនមកតវ៉ាថាស្នាដៃរបស់ខ្លួនល្អជាងនោះទេ! និយាយមកមិនចេះស្មាស់គេសោះ!
ចុងក្រោយសុំកែត្រង់ចំនុច១ របស់ពូបូរាណ កាលនុងគឺឆ្នាំ ១៩៤៨ មិនមែន ១៩៨៤ ទេ…. ឆ្នាំ១៩៨៤ គឺអត់មានបារាំងគ្រប់គ្រងទៀតទេ មានតែអ្នកជិតខាងយើងតែប៉ុណ្ណោះទេ! gagagaga…..
បូរាណអ៊ើយៗបូរាណ កុំនិយាយរឿងត្រកូលកេងកងហ្នឹងអី! មើលហើយស្តាយលុយ…!
បើសិនជាអស់លោកអ្នកមានបំណងចង់លក់សៀវភៅរឿង សៀវភៅមេរៀន និងឬ អត្ថបទផ្សេងៗ សូមទាក់ទងគេហទំព័រ CEN ឬអានសេចក្តីប្រកាសខាងក្រោមនេះ៖
http://www.cen.com.kh/images/announcement/news
រឿងចៅពស់កេងកងឡើងកាពិ ទោះ ជារឿងសម័យថ្មី អួតសុទ្ធតែចំនាយលុយ ដល់រាប់សែន មិនបានពាក់កណ្តាល រឿង ពស់កេងកង សម័យ 70 ផង។ គេទទួលការគាំទ្រសុទ្ធដល់ បរទេស បានពានរាប់រយ ល្បីគ្រប់បរទេស ទោះជាអាយុច្រើន នូវតែ ល្បី គេ មិនទាន់អួត ដល់ អ្នកដឹកនាំ ខ្ទើយ ហៃសំអាងនេះវិញអួតអើយអួត អាបកាត់តដូចឆ្តួត សំលៀកបំពាក់ ចរិត ខុសតំលៃ ខែ្មរ។ រឿង កូនពស់កេងកងសម័យ អាណានិគម ចៅពស់កេងកងសម័យអង្គរ ប្រហែរ ឆ្លងទី្វប។ ក្នុង ពេលឥឡូវ នេសាទក្រពើ ល្អជាងគេ។