រាល់ថ្ងៃ ទៅធ្វើការ និងរៀននៅសាលាច្បាប់ដូចមិនចោទជាបញ្ហាអីទេ… ពិបាកតែមួយគឺវគ្គនិពន្ធនៅ សមាគម និងម៉ោងរៀននៅន័រតុនពេលយប់។ នៅសល់មួយអាទិត្យទៀត វគ្គនិពន្ធក៏នឹងត្រូវចប់… ខ្ញុំមិនទៅរៀនក៏បានព្រោះនឹងមានគេជួយស៊ីញ៉េអវត្តមានជួសរាល់ថ្ងៃ! ម្យ៉ាងទៅរៀននៅទីនោះក៏វាមិនចេះអីប៉ុន្មានដែរ!
របស់ដែលយើងស្រលាញ់ វាធម្មតាទេដែលអារម្មណ៍របស់យើងតែងតែដិតជាប់ហ្នឹងរបស់នោះមិនថាខ្លួនយើងនៅទីណាក៏ដោយ.. ម្យ៉ាងនៅសមាគម… ខ្ញុំមាន “ មិត្ត” .. ចំណែកនៅន័រតុនថ្នាក់ខ្ញុំនោះវិញ ទោះបីជាមានស្រីស្អាតម្នាក់អង្គុយជាប់ខ្ញុំជាប្រចាំក៏នៅតែមានអារម្មណ៍ធម្មតាដដែលហ្នឹង!
និយាយពីម៉ោងនៅន័រតុនវិញគឺរៀនតាំងពីម៉ោង ៥ កន្លះ ដល់ម៉ោង ៨កន្លះយប់… តែថាទៅ ខ្ញុំមិនសូវចូលចិត្តថ្នាក់នៅន័រតុនប៉ុន្មានទេ… មិនមែនមានន័យថាខ្ញុំហត់រៀនមិនកើតនោះទេ តែដោយសារពេលនេះថ្នាក់នៅសមាគមមិនទាន់ចប់ អារម្មណ៍ខ្ញុំក៏នៅមិនហ្នឹងក្នុងខ្លួនសោះ!
ថ្នាក់នៅន័រតុនមានប្រធានថ្នាក់ដែលរៀនមិនសូវពូកែប៉ុន្មាន… សិស្សដែលពូកែឃើញមានតែម្នាក់ហ្នឹងឯង.. មិនដឹងថានឹងរៀនឈ្នះគេឬអត់ទេ.. នៅន័រតុនមិនទាន់ស្គាល់នរណាគេនៅឡើយ… ម្យ៉ាង… មិនដឹងទៅស្គាល់ធ្វើអីផង! មនុស្សស្គាល់គ្នាចង់បានតែប្រយោជន៍! មិនស្គាល់បែបនេះក៏ល្អជាង!! តែម្សិលម្ង៉ៃ.. សិស្សដែលពូកែនោះកេះខ្ញុំរួចក៏ហុចឯកសារឱ្យដើម្បីធ្វើគ្វីសសម្រាប់ម៉ោង Listening and Speaking។ ខ្ញុំមិនបានទទួលទេព្រោះគិតថានឹងមិនធ្វើគ្វីសនោះឡើយ… គ្វីសអី?សិស្សមិនដែលរៀនមេរៀនហ្នឹងផង ធ្វើម៉េចនឹងចេញបើចម្លើយសុទ្ធតែនៅក្នុងឯកសារគ្រូចែកឱ្យតែទាំងអស់ហ្នឹង!
អរគុណសម្រាប់គ្រប់គ្នាដែលចំណាយពេលដ៏មានតម្លៃមកអានអត្ថបទឥតបានការរបស់ខ្ញុំ!








រចនាស្រីតូច ទើបតែចួលរៀនមែនទេ?
អ្នកនិពន្ធតូច! កាលខ្ញុំរៀននៅ ន័រតុន ដំបូងគឺមានអារម្មណ៍ដូច រចនាអញ្ចឹង! ហាក់ដូចជាគ្មានស្គាល់នរណាម្នាក់សោះ! ប៉ុន្តែឆ្លងកាត់មួយឆ្នាំទៅឃើញថា ម្នាក់ៗនឹងមានភាពស្និទ្ធស្នាលជាមួយគ្នាមិនខាន។ ខ្ញុំបានស្គាល់មិត្តល្អៗជាច្រើនកាលនៅរៀន ន័រតុន ហើយពួកយើងបន្តទំនាក់ទំនងគ្នាបានល្អ មកដល់សព្វថ្ងៃ….
ហា ហា…. នៅសាលាច្បាប់ក៏ដូចគ្នាដែរ ខ្ញុំក៏មានមិត្តភក្តិល្អៗដូចគ្នា… កាលជំនាន់ខ្ញុំ ២០០៥ ២០០៩ ម្នាក់ៗរៀនយ៉ាងតិច ២សាលា …. ការរៀនវាប្រាកដជាមានការហត់ និងពិបាកមិនខាន ពិសេសពេលធ្វើអាសាញម៉ិន ជាន់គ្នានៃសាលាទាំងពីរ…. តែយូរទៅក៏សុំា មិនខាន…
បើខ្ញុំវិញរៀនពេលយប់ចឹងទៅមិនរួចទេ។ ធ្លាប់សាកហើយ។ ចេញពីតិចណូជាទូទៅម៉ោង 5h15 ហើយត្រូវទៅរៀនសាលាមួយទៀត ម៉ោង 5h30។ ដល់ចឹងទៅ មិនបានញាំអីទេ ព្រោះទៅដល់សាលាណឹងវាហួសម៉ោងខ្លះទៅហើយ។ ចឹងទៅចូលរៀនហ្មង។ ដល់តែរៀនមានទៅចូលអី បើពោះវាកូរ ឡើងស្លេកហើយណឹង។ ទ្រាំរហូតដល់ចេញលេង ចុះមកញ៉ាំអី ញ៉ាំរួចហើយចូលរៀនវិញ វាងងុយគេង ព្រោះរៀនអង់គ្លេសជាទូទៅគ្រូអោយអានសៀវភៅ។ ដល់ចឹងទៅ ម៉ោងទីមួយ ឃ្លានរៀនមិនកើត ម៉ោងទី២ ងងុយគេងរៀនមិនកើត ចឹងហើយមិនដឹងជារៀនស្អីទៀតទេ នាំខ្មាស់គេ ឈប់រៀនប្តោយទៅ ចឹងហើយ អត់ចេះអង់គ្លេសដល់អាឡូវ
។
សម្រាប់ខ្ញុំវិញ រចនាសសេរអត្ថបទអ្វីក៏ឲ្យអានតែទាំងអស់ហ្នឹង
ព្រោះអាចបានដឹងរឿងខ្លះៗនៅតាមសាលាដែលខ្ញុំមិនមានសំណាង
សូម្បីទៅជិតរបង បានរចនារៀបរាប់អញ្ចឹងមានសំណាងមួយ
កម្រឹតទៀត ដូចបានចូលទៅជិតសិស្សពូកែទាំងអស់នោះ
(មានរចនាជាដើម) អញ្ចឹងដែរអ្ហេ!។
ប្រកាសមួយហ្នឹង, ពេលឃើញចំណងជើងដំបូងស្មានតែគេនិយាយពីក្រុមហ៊ុនកម្ចាត់មេរោគកំពុងប្រជែងគ្នា តាមពិតនិយាយពីរឿងរៀនសោះ….
——-
បងចំណានមិនបាច់ថា មានរចនាជាដើម អីទេ…
រចនាហ្នឹងហើយជាសិស្សពូកែ
——-
« …. សិស្សពូកែឃើញមានតែម្នាក់ហ្នឹងឯង.. មិនដឹងថារៀនឈ្នះគឹឬអត់ទេ… », ត្រង់កន្លែងប្រហែលជារចនាចង់និយាយថា សិស្សពូកែនៅថ្នាក់ជាមួយរចនា ឯន័រតុន មិនដឹងថាតើគាត់អាចរៀនឈ្នះគេឬអត់ទេ បើក្នុងថ្នាក់មានសិស្សពូកែដូចរចនាទៅហើយ
———
រចនាខុសពីខ្ញុំ….
បើខ្ញុំវិញុ, អង្គុយរៀនមានស្រីស្អាតអង្គុយក្បែរអញ្ចឹងវិញ ប្រាកដជាទៅរៀនមិនរាល់ថ្ងៃ ។ បើគេឱ្យរៀនថ្ងៃអាទិត្យក៏ខ្ញុំមកដែរ….
———
សូមកុំប្រើពាក្យដែលពិបាកស្ដាប់យ៉ាងនេះអី, « អត្ថបទឥតបានការរបស់ខ្ញុំ », ព្រោះបើប្រើពាក្យហ្នឹងទៅវានាំឱ្យអត្ថបទរបស់ខ្ញុំកាន់តែឥតបានការទៀត
ខ្ញុំចេះតែឆ្ងល់ រឿងលួចចម្លងចម្លើយពីកូនសិស្សដូចគ្នា ឬក៏គេអោយចម្លើយយើង
នៅពេលប្រឡង តើយើងបានចេះអីខ្លះទៅ បើយើងអត់បានរៀនខ្លួនឯងផងហ្នឹង!
ហើយពេលដែលយើងអត់បានទៅរៀន អោយគេសញ្ញេរឈ្មោះជំនួសអោយ តើយើងបានចេះអីខ្លះ បើយើងអត់បានទៅរៀនផងហ្នឹង! យ៉ាងហោចណាស់ ក៏ទៅអង្គុយស្តាប់គ្រូបង្ហាត់ដែរ បើសិនជាអារម្មណ៍យើងមិនមូល យ៉ាងហោច ណាស់ក៏យើងចេះពីរ-បីម៉ាត់ដែរ នេះចំពោះខ្ញុំ ហើយមិនចង់ខានរៀនទេ ។
ហើយពេលដែលយើងអង្គុយក្បែរស្រីស្រស់ ធ្វើម៉ចបានរៀនស្រួលនោះ អារម្មណ៍មិននឹងនរទេបើយើងជាប្រុសវិញនោះ បើស្រីវិញក៏មិនសូវស្រួលដែរ
រវល់តែអ្នកនេះ ឬអ្នកនោះញ៉ែរហ្នឹង រៀនមិនចូលទេខ្ញុំ… សុខចិត្តរើសកន្លែងអោយឆ្ងាយពីស្រីស្រស់បន្តិច ទើបរៀនចូល ។
ការអង្គុយរៀន សំខាន់ណាស់ ខ្ញុំចូលចិត្តអង្គុយមុខគេ ក្បែរគ្រូស្រួលស្តាប់និង ស្រួលសួរ ហើយបើមានស្រីស្រស់អង្គុយក្បែរ ក៏មិនសូវមានបញ្ហាដែរ រឿងការ កេះនិងញ៉ែរនោះ ព្រោះគេខ្លាចគ្រូ ។ តែយ៉ាងណាក៏ដោយ ក៏បេះដូងដើរមិនសូវ
ល្អដែរ ហើយអារម្មណ៍ក៏មិនសូវមូលដែរ បើមានស្រីស្រស់អង្គុយក្បែរនោះ!
ខ្ញុំមានរឿងមួយមកនិយាយបន្ថែមៈ កាលពីបីឆ្នាំមុន បានទៅរៀនបន្ថែមថ្នាក់ World Civilization មានអ្នកគ្រូស្រីស្រស់ម្នាក់អាយុ ១៩ ឆ្នាំ តែងតែមក អង្គុយក្បែរ ហើយគេរាក់ទាក់យើងណាស់ សុភាពរាបសារ គួរជាទីរាប់អានដែរ តែមិនហ៊ាននិយាយលេងទេ ដោយផ្ចឹតផ្ចង់ខំតែរៀន ខ្លាចអន់ជាងអ្នកគ្រូនោះ ខ្មាសគេ តែយ៉ាងណាក៏ដោយ ក៏បេះដូងនិងអារម្មណ៍នៅតែដើរមិនស្រួល។ ខ្ញុំចូលចិត្តនិយាយលេងច្រើន តែនៅក្នុងថ្នាក់ ខ្ញុំមិននិយាយលេងទេ ហើយនៅ
ក្រៅថ្នាក់ក៏មិនចំណាយពេល និយាយលេងដែរ ខ្ញុំគិតឃើញថា ការរៀនសូត្រ សំខាន់ជាង រឿងស្នេហាត្រូវដោយឡែក កុំយកវាមកលាយឡំនិង ការរៀន សូត្រ អោយសោះ ហើយពេលនោះ ខ្ញុំកុងត្រូលខ្លួនខ្ញុំបាន នៅពេលរៀនចប់ ថ្នាក់នោះ ក៏បានពង់មិនអន់ជាង A ដែរ ហើយអ្នកគ្រូក្មេងនោះ ក៏ A ដែរ តែទី
បញ្ចប់ក៏មិនបានអី ក្រៅតែពាក្យ Bye! Bye! ដែរ… អ្នកគ្រូនោះ គឺជនជាតិ អាគាំង កាត់អ៊ីតាលី ។ល។
សូមអញ្ជើញកញ្ញាសាលាច្បាប់ ទៅជួយបញ្ចេញមតិយោបល់ នូវករណី លោក
ស្រីមួរសុខហួរ និងសម្តេចនាយកហ៊ុន សែន នៅប៉ុសខ្ញុំ
http://kapsystem.wordpress.com
សូមអរគុណទុកជាមុន!
Nice wordpress. I have added you website to my blog list. Please have a wonderful day.
កូនក្មេងមួយហ្នឹង ដូចជាអីម៉េចមិនដឹងទេហា៎