Updated Style

វា​ល្មម​ហើយ​ដែល​ខ្ញុំ​ទុក​សក់​ឱ្យ​វា​នៅ​ពណ៌​ខ្មៅ​នោះ!! សុភាព​ៗ​បែប​នេះ​ច្រើន​តែ​ត្រូវ​គេ​ធ្វើ​បាប! :P ខ្ញុំ​ប្ដូរ​ពណ៌​សក់​ហើយ​បង​ប្អូន តែ​កុំ​សួរ​ថា​ពណ៌​អី​ព្រោះ​ខ្ញុំ​ក៏​ឆ្លើយ​មិន​ត្រូវ​ដូច​គ្នា! ;) ម៉ាក់​ឡើង​ហួស​ចិត្ត​ពេល​ឃើញ​កូន​គាត់​ទៅ​ជា​បែប​ហ្នឹង lolz

“ ណា! នី! ចុះ​មក​ក្រោម​មើល៍! ទៅ​លាប​សក់​លាប​អី! ចុះ​មក៍​ក្រោម​ទាំង​ពីរ​មក៍!” ម៉ាក់​ស្រែក​ហៅ​ក្រោយ​អាហារ​ពេល​ល្ងាច​ដែល​ខ្ញុំ​ទាំង​ពីរ​មិន​បាន​ទៅ​ចូល​រួម

“ ចាស៎​ៗ!”

“ ប្រាប់​ហើយ​ថា​កុំ​ឱ្យ​លាប! វា​ខូច​សក់! …ទុក​ឱ្យ​នៅ​ពណ៌​ខ្មៅ​ចឹង​ទៅ វា​សុភាព, វា​ស្អាត…” ម៉ាក់​ច្រៀង​មិន​ដក​មាត់​រហូត​ធ្វើ​ឱ្យ​ខ្ញុំ និង​នី​ស្ពឹក ហើយ​ក៏​ធ្វើ​ឱ្យ​មាត់​ខ្ញុំ​ទ្រាំ​មិន​ត​មិន​បាន :D

“ ពុទ្ធោ​ម៉ាក់! មិន​ឱ្យ​លាប​មិន​បាន​ទេ! ម៉ាក់​ហើយ​នឹង​ប៉ា​ទៅ​ផ្សារ​ម្ដង​ៗ​ទិញ​សុទ្ធ​តែ​សាប៊ូ​រក្សា​ពណ៌​សក់​កុំ​ឱ្យ​ហើរ​ពណ៌.. អ៊ីចឹង​ហើយ​ខ្ញុំ​ក៏​ត្រូវ​សម្រេច​ចិត្ត​លាប​ពណ៌​សក់​តាម​ព្រោះ​ខ្លាច​អត់​មាន​នរណា​ជួយ​ប្រើ​សាប៊ូ​ម៉ាក់​ហ្នឹង​ណា៎!”

ហើយ​ចុង​បញ្ចប់​នៃ​សាច់​រឿង ខ្ញុំ​ប៊ិះ​នឹង​បាន​ស៊ី​ម៉ា​ក្រញ៉.. ចេះ​ប្រើក្បាច់​សម្រាល​ខ្លួន​គេច​ពី​ក្រញ៉​ពិឃាត កុំ​អី​បាន​ហើម​ក្បាល​ហើយ! lolz

11 វិចារ

  1. ចំណាន បាននិយាយ,

    ខែ តុលា 19, 2009 ម៉ោង 1:51 ល្ងាច

    ង៉ាហា!!

  2. បូរាណ បាននិយាយ,

    ខែ តុលា 19, 2009 ម៉ោង 4:08 ល្ងាច

    ណា​new style​ហ្នឹង?? ម៉េច​ក៏មិនឃើញ?

  3. សាយ័ន្ត បាននិយាយ,

    ខែ តុលា 19, 2009 ម៉ោង 4:11 ល្ងាច

    ថតរូបចែកចាយអ្នកភូមិមើលផង! ហេហេ

  4. រចនា បាននិយាយ,

    ខែ តុលា 20, 2009 ម៉ោង 9:46 ព្រឹក

    ចង់​ដាក់​ឱ្យ​បង​ៗ​មើល​ដែរ តែ​រូប​ហ្នឹង​ថត​ពេល​ពាក់​ខោអាវ​ដេក… :P ខ្លាច​ប៉ា​បើក​មើល​ហើយ​បន្ទោស​ដូច​ប្រកាស​មុន​ទៀត! ^^

  5. អគ្គលីបុត្រ បាននិយាយ,

    ខែ តុលា 20, 2009 ម៉ោង 12:53 ល្ងាច

    ថតត្រឹម ក ទៅ!
    ចែកគ្នាមើលទៅមានទៅខាតអី!
    :)

  6. denith បាននិយាយ,

    ខែ តុលា 20, 2009 ម៉ោង 4:13 ល្ងាច

    មើល, ជួយបង្រៀនក្បាច់នឹងតិចមើល ។​​ ចង់សាកប្រើក្បាច់នឹងដែរ ។

  7. សេរីបណ្ឌិត បាននិយាយ,

    ខែ តុលា 20, 2009 ម៉ោង 10:18 ល្ងាច

    អីយ៉ា ! ឥឡូវ​សុទ្ធ​តែ​លាប​ព័ណ៌​សក់​ទៀត, ខ្លាច​តែ​ចំណាំ​មិន​បាន​ទេ
    អញ្ចឹង​បាន​ចប់​ហើយ, គេ​ស្គាល់​ខ្ញុំ, ខ្ញុំ​អត់​ស្គាល់​គេ
    (ហេតុ​តែ​គេ​អាង​ថា​មាន​​អ្នក​យក​ការណ៍​នៅ​ថ្នាក់​ខ្ញុំ…. )
    :D
    អេ៎ ! សួរ​មួយ​សិន……
    អត់​ចូល​រួម​អាហារ​ពេល​ល្ងាច​ជាមួយ​ពួក​គាត់​ដោយ​សារ​តែ​ខ្លាច​គាត់​បន្ទោស​ឬ​អី ?
    ចង់​ដឹង​ណាស់​ថា​លាប​សក់​ព័ណ៌​អី ?
    លាប​ព័ណ៌​សក់​រួច​មុខ​នៅ​ដូច​មនុស្ស ឬ​ដូច​អី ?
    ហើយ​ក្បាច់​សម្រាល​ខ្លួន​ហ្នឹង ហាត់​នៅ​ណា​ដែរ ? អឺម៉ី ? ស្មូម ? ល្បុក្កតោ ?​ ….. ?
    :D :D :D ……………………!!!!???

  8. អតីត បាននិយាយ,

    ខែ តុលា 29, 2009 ម៉ោង 1:30 ល្ងាច

    ចូល​ចិត្ត​ធ្វើ​ខ្លួន​គួរ​ឲ្យ​ស្អប់​ដល់​ហើយ? មិន​សុភាព​សោះ!!

  9. សេរីបណ្ឌិត បាននិយាយ,

    ខែ តុលា 29, 2009 ម៉ោង 3:27 ល្ងាច

    ជួប​ថ្ងៃ​មុន​មើល​លែង​ចង់​ស្គាល់, ប្លែក​ពេក….

  10. រចនា បាននិយាយ,

    ខែ តុលា 30, 2009 ម៉ោង 10:01 ព្រឹក

    ជួប​ខ្ញុំ ឬ​ឃើញ​ខ្ញុំ? :D នៅ​សាលា​ហ៎?

  11. សេរីបណ្ឌិត បាននិយាយ,

    ខែ តុលា 31, 2009 ម៉ោង 12:29 ព្រឹក

    បើ​មនុស្ស​នៅ​ទល់​មុខ​គ្នា​ទៅ​ហើយចាត់​ទុក​ថា​ត្រឹម​តែ​ឃើញ ​ក៏​ស្រេច​តែ​ចិត្ត​ទៅ​ចុះ
    ឃើញ​លើក​ណា​ក៏​រវល់​ដែរ, បើ​មិន​ស្ដាប់​ចម្រៀង​តាម​ទូរស័ព្ទ​ទេ ក៏​និយាយ​ទូរស័ព្ទ ឬ​ក៏​ប្រញាប់​ចូល​រៀន​ដែរ ។ ឃើញ​រវល់​អញ្ចឹង មិន​ចង់​រំខាន ។
    ថ្ងៃ​មិញ, ចេញ​ពី​បន្ទប់ C35 ដើរ​បណ្ដើរ និយាយ​ទូរស័ព្ទ​បណ្ដើរ
    :D


ដាក់មួយវិចារ