មិត្ត…

អ្វី​ទៅ​ជា​មិត្ត? ខ្ញុំ​មិន​យល់… ហើយ​ខ្ញុំ​នៅ​តែ​ស្វែង​រក​ចម្លើយ​សម្រាប់​សំណួរ​មួយ​នេះ​រហូត​មក! វា​អាច​មក​ពីខ្ញុំ​មិន​ដឹង​ថា​មិត្ត​ជា​អ្វី​ទើប​រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​គ្មាន​មិត្ត.. ប៉ុន្តែ.. ជីវិត​មនុស្ស​មិន​មែន​ជួប​តែ​រឿង​ដដែល​រហូត​ឯណា? ហើយ​ខ្ញុំ​ក៏​មិន​ប្រាកដ​ថា​នៅ​តែ​ល្ងង់​ចំពោះ​ពាក្យ​មិត្ត​រហូត​ដូច​គ្នា។

សម្រាប់​ថ្ងៃ​នេះ… ខ្ញុំ​នឹង​ចងចាំ​វា​ទុក! ជា​ថ្ងៃ​ដែល​ពិសេស​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​យល់​កាន់​តែ​ច្បាស់​ថា ពាក្យ​មិត្ត​វា​មិន​មែន​មាន​ន័យ​រាក់​កំផែល​ដូច​ដែល​គេ​ឱ្យ​តម្លៃ​នោះ​ទេ… រុណ, ឧត្តម… ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ខ្ញុំ​សប្បាយ​ចិត្ត​បំផុត.. អរគុណ​អ្នក​ទាំង​ពីរ!! បើ​ទោះ​ជា​ថ្ងៃ​នេះ​ខ្ញុំ​ត្រូវ​ស្រក់​ទឹក​ភ្នែក តែ​វា​ក៏​ជា​ទឹក​ភ្នែក​នៃ​សុភមង្គល…

ខ្ញុំ​ធ្លាប់​ស្រឡាញ់​ភ្លៀង… ហើយ​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​កាន់​តែ​ស្រឡាញ់​ភ្លៀង ព្រោះ​វា​ជា​ថ្ងៃ​ដែល​យើង​ទាំង​បី​ឈរ​ក្រោម​ភ្លៀង​ជាមួយ​គ្នា សើច​ក្រោម​ភ្លៀង​ជាមួយ​គ្នា ហើយ​ក៏​យំ​ក្រោម​ភ្លៀង​ជាមួយ​គ្នា!

យើង​សន្យា​នឹង​គ្នា​ហើយ​មែន​ទេ​ថា​នឹង​ចងចាំ​ថ្ងៃ​នេះ ហើយ​ក៏​រក្សា​វា​ជា​ការណ៍​សម្ងាត់​ត​ទៅ.. សន្យា..

4 វិចារ

  1. ម៉ន បាននិយាយ,

    ខែ តុលា 19, 2009 ម៉ោង 12:31 ល្ងាច

    គេថាមិត្តមានពីរយ៉ាង ។ ចំពោះខ្ញុំ “ មិត្ត” គ្រាន់តែជានាម “ សន្យា” ក៏គ្រាន់តែជាពាក្យ ។ ខ្ញុំបានឈប់រកហេតុផល អំពីពាក្យទាំងពីរនេះយូរណាស់ហើយ ។ ពេលវេលាមិននៅនឹងទេ ដូច្នេះអ្វីៗក៏អាចប្ដូរផ្លាស់ដែរ ។ ខ្ញុំបានប្រាប់ខ្លួនឯងថា បើសិនជាគ្មានអ្នកណាម្នាក់មកធ្វើជាមិត្ត ក៏ខ្ញុំអាចរស់បានដែរ ។
    គេថា “ ជីវិត គឺជាការតសូ” គេនិយាយមិនខុសទេ ។

  2. រដ្ឋ បាននិយាយ,

    ខែ តុលា 19, 2009 ម៉ោង 6:59 ល្ងាច

    ក៏​ពុំ​ចាំ​បាច់​ស្វែង​រក​ឲ្យ​ដាច់​សង្វែង​ដែរ ព្រោះ​មិត្ត​នឹង​មក​ដល់ ។

  3. denith បាននិយាយ,

    ខែ តុលា 20, 2009 ម៉ោង 4:10 ល្ងាច

    I agree with Rath…

    They will arrive, the question is “ Will you accept them?”

  4. support បាននិយាយ,

    ខែ តុលា 21, 2009 ម៉ោង 11:31 ល្ងាច

    Right Morn i totally agree with your thoughts!


ដាក់មួយវិចារ