តាំងពីមករៀននៅភ្នំពេញ ខ្ញុំរៀនអង់គ្លេសតែនៅ Newton Thilay ប៉ុណ្ណោះ!
ឆ្ងល់ចេះប្រើការនឹងគេបានដែរ lolz ចាំបានថា ពេលរៀនថ្នាក់ទី ១១ អង់គ្លេសរៀនដល់សៀវភៅ North Star.. កម្រិតហ៎? ប្រហែល Advance ហ្នឹងឯង! តែកុំសួរ! អត់ចេះអីទេ ឡ៎! ក្នុងថ្នាក់មានអ្នកគ្រូដ៏ស្អាត និងឆ្លាត ហើយមានសិស្សដែលស្រឡាញ់គ្នាដូចបងប្អូន..
ឆ្នាំមុនយើងបានជួបជុំគ្នាម្ដងក្រោយពីរំសាយថ្នាក់កាលពីឆ្នាំ ២០០៧។ គ្រប់គ្នាមើលទៅស្រស់ស្រាយ និងស្និទស្នាលនឹងគ្នាដូចដើម។ អ្នកគ្រូរបស់ខ្ញុំបានចាត់ចែងឱ្យពួកយើងបានជួបគ្នាដោយទៅញ៉ាំអីបន្តិចបន្តួច និងជិះទូកនៅមុខវាំង។ កាលនោះវាជាលើកទី១សម្រាប់ខ្ញុំដែលមកជិះទូកលេងរបៀបនេះ.. មានអារម្មណ៍ប្លែក តែសប្បាយ!
បងលាង, ខ្ញុំ, រ៉ានី, អាស្វា និងបូណា
ចង់និយាយពីគូប្រជែងរបស់ខ្ញុំឱ្យស្ដាប់.. គេគឺបូណា (ម្នាក់ខាងលើនេះឯង!) រៀនពូកែសម្បើមណាស់, ខែណាក៏ប្រជែងជាមួយខ្ញុំដែរ! យើងរៀន លេង ពេលខ្លះឈ្លោះគ្នាដោយសារ Debate ចុងអាទិត្យ។ ពេលខ្លះអត់និយាយគ្នារាប់ខែក៏មាន! ទោះជាបែបនេះក៏យើងនៅតែសប្បាយ! គេនេះមានចំណុចអាក្រក់មួយ.. ចូលចិត្តហៅខ្ញុំថា “ ប្រពន្ធៗ” យ៉ាប់ណាស់!! ពេលនេះ គេនៅអាមេរិច.. សង្ឃឹមថានឹងបានសុខសប្បាយណា៎!
រ៉ានីជាប្អូនស្រីរបស់បូណា! គេជាប្អូនស្រីរបស់ខ្ញុំដូចគ្នា! រ៉ានីច្រឡឺមតែរៀនពូកែគ្រាន់បើ! គេថាក្មេងចូលចិត្តលេង.. បើគ្មានគេ ខ្ញុំប្រហែលជាស្ងាត់ស្លាប់ហើយ! កាលនៅរៀន គេចូលចិត្តហៅខ្ញុំថា Wonderful Lady.. ចំណែកគេ? គេជាជំទាវ!
ត្រកូលគេគឺ ប៊ុន អ៊ីចឹងបើហៅពេញទៅ គេនឹងក្លាយជាជំទាវតូចហើយ! lolz
បូណា, បងចំរើន, Twin Boy, បងហាក់លី, បងលាភី, បងលាង, និង Teacher
នៅក្នុងថ្នាក់នោះក៏នៅមាន Twin Boys មួយគូដែរ.. គេទាំងពីរមុខដូចគ្នា.. ដូចជាងខ្ញុំ និងនីទៀត! រៀនជាមួយគ្នារាប់ឆ្នាំ ខ្ញុំនៅមិនចំណាំផងថាមួយណាជាសុទ្ធី មួយណាជាសុខា.. នឹកគ្រប់គ្នាខ្លាំងណាស់, ដឹងទ? សង្ឃឹមថានឹងបានជួបគ្នាម្ដងទៀតណា៎!!! ខ្ញុំនឹងចងចាំមិត្តភាពយើង! ^^










និយាយទៅរៀននៅណាក៏អាចប្រើការបានដែរ មិនអាស្រ័យថាអ្នកណារៀនសាលាល្អ នោះចេះជាងយើងនោះទេ។ ខ្ញុំ រៀនតាមបង តាមមីង មកនឹង។ មុនខ្ញុំមកថៃនេះ ញុំរៀនបានត្រឹម កំរិត Intermediate ប៉ុណ្ណោះ
សុំលេខទូរសព្ទអ្នកគ្រូមក
មែនហ្នឹង និយាយអ៊ីចឹងដូចជាមើលស្រាលញូតុនធីឡាយពេក
គេធ្លាប់រៀនជាមួយគ្នាអាឡូវគេចាប់ផ្ដើម នឹកឃើញអនុសៅម៉ៅ…
ស៊ីម៉ាដាម ៖ បង ស៊ីម៉ាដាម អនុសៅម៉ៅ ហ្នឹងឆ្ងាញ់អត់ ? ញ៉ាំបានអត់ ?
បូរាណ ៖ មើលស្រាលម៉េចកើត, ធ្ងន់លើសយើងមិនដឹងជាប៉ុន្មានគីឡូទេ…
សុំលេខទូរសព្ទ អ្នកគ្រូដែរ! ខ្ញុំមានបញ្ហាខាងភាសាអង់គ្លេស សូមអោយអ្នកគ្រូជួយផង!(រចនា ជួយបងៗ ផង)
គ្រូក្មេងជាងសិស្សទៀតណ៎