សម្រាប់អ្នកដែលចូលចិត្តមើលភាពយន្ដក៏នឹងដឹងហើយថា ខ្សែភាពយន្ដកូរ៉េមានភាពទាក់ទាញ និងមានបច្ចេកទេសថតល្អបែបណា? ថ្មីៗនេះ ខ្ញុំទើបនឹងបានមើលរឿងភាគកូរ៉េដែលគេនិយមហៅជាទូទៅថា F4 កូរ៉េ។ រឿងនេះកំពុងដាក់បញ្ចាំងលើទូរទស្សន៍ប៉ុស្ដ៍លេខ ៥ រាល់អាទិត្យ (តែខ្ញុំមើលឌីស lolz)។
សាច់រឿងផ្ដោតទៅលើជីវិតដ៏មហិមារបស់អ្នកស្នងមរតកនៃត្រកូលមហាសេដ្ឋីរបស់កូរ៉េទាំងបួនដែលមានរូបរាងស្រស់សង្ហារ ^^ សម្រាប់ពួកគេ អ្វីក៏ធ្វើបាន! ទោះជាបែបនេះក៏ដោយក៏នៅផ្នែកណាមួយនៃជម្រៅចិត្តគេ មានចំណុចខ្សោយតូចមួយលាក់ទុកនៅទីនោះ ហើយមានតែអ្នកដែលនៅក្បែរខ្លួនគេទេ ទើបដឹងថាចំណុចនោះជាអ្វី។

តួឯកស្រីជាកូនក្នុងត្រកូលក្រីក្រម្នាក់ដែលបានទទួលឱកាសមាសដោយបានចូលទៅរៀននៅក្នុងសាលាអ្នកមាន។ នាងជាមនុស្សរឹងមាំ មិនងាយចុះចាញ់… ឱ្យតម្លៃមិត្តភាព និងស្រឡាញ់គ្រួសារ។ ដោយសារតែបែបនេះហើយទើបធ្វើឱ្យនាងមានទំនាក់ទំនងជាមួយតួឯកប្រុស និងក្រុមរបស់គេ។










rainbowpig បាននិយាយ,
ខែ កក្កដា 29, 2009 ម៉ោង 12:09 ព្រឹក
រឿងនេះ យកចេញពីរឿង តុក្កតាជប៉ុន។ បងមើលតុក្កតាចប់ហើយ។ មានអារម្មណ៍ថា តុក្កតាល្អមើលជាង។
ជប៉ុន តៃវ៉ាន់ និងកូរ៉េ យករឿងនេះ ទៅថតជារឿងភាគ។ តែតៃវ៉ាន់ ដូចជាសំដែងសមជាងគេ។
និមល បាននិយាយ,
ខែ កក្កដា 29, 2009 ម៉ោង 1:31 ល្ងាច
ធ្លាប់មើលហើយ កាលពីគេបញ្ចាំងតាមទូរទស្សន័ KBS កាលពីខែកុម្ភៈ។
OST theme songs:
01. Paradise (flower boys OST Main theme) – T-Max
02. I’m stupid – SS501
03. Do you know – Someday
04. Stand By Me – SHINee
05. Lucky – Ashily
06. Starlight tears – Kim Yu Kyung
07. A little – Seo Ji Young
08. One More Time – tree bicycles
09. I Know (Saxophone Instrument) – Lee Jung Sik
10. Opening Title (Paradise intro) – T-Max
and more…
អាចទាញយកបទចម្រៀងអមសាច់រឿងនៅក្នុងរឿងនេះតាមរយៈ៖
http://www.airmp3.net/search/-boys_over_flowers_ost/mp3/Xa2
http://www.mp3raid.com/…/boys_over_flowers_theme_song_i_know.html
http://www.mp3raid.com/music/boys_over_flowers_theme_song_my_thoughts_are_bad.html
ឬចូលទៅក្នុង http://www.4shared.com
រដ្ឋ បាននិយាយ,
ខែ កក្កដា 29, 2009 ម៉ោង 7:44 ល្ងាច
ហ្នឹងហើយរឿងតៃវ៉ាន់ តួតាវមិនស៊ឺ និងសាន់ឆាយ ល្អមើលណាស់ ហើយល្បីទៀត!!
ជីវិតអមតៈ បាននិយាយ,
ខែ កក្កដា 30, 2009 ម៉ោង 8:40 ព្រឹក
រឿងហ្នឹងមានប្រភពដើមមកពីជប៉ុន។ តៃវ៉ាន់បានសុំទិញសិទ្ឋិថតកុនពីជប៉ុនមុនកូរ៉េ។
នៅកូរ៉េ រឿងហ្នឹងល្បីខ្លាំងណាស់ សូម្បីតែកូនក្មេងកូរ៉េអាយុ ៤ ឬ ៥ឆ្នាំក៏បានតាមដានជក់នឹងរឿងហ្នឹងដែរ…
និងទើបតែបញ្ចាំងចប់លើ TV ប្រហែលជាជាងមួយខែមុននេះទេ…
រជ្ជនី បាននិយាយ,
ខែ កក្កដា 30, 2009 ម៉ោង 9:29 ព្រឹក
ខ្ញុំចូលចិត្តបទ I’m stupid By SS501….
denith បាននិយាយ,
ខែ កក្កដា 30, 2009 ម៉ោង 12:25 ល្ងាច
ចំពោះខ្ញុំ ខ្ញុំគិតថា បើប្រៀបធៀបជារួម គឺមិនឈ្នះរបស់តៃវ៉ាន់នោះទេ ។
តែបើអោយប្រៀបធៀបអោយចំតួ៖
តៃវ៉ាន់ មានសាច់រឿងល្អ និងមានមនោសញ្ចេតនាខ្ពស់ ។ តែខ្ញុំអន់ចិត្តចំពោះតួ, ព្រោះពួក F4 តៃវ៉ាន់ ដើរតូដូចអ្នកលេង ជៀសជាងកូនអ្នកមាន ។ ឯតួសាន់ ឆាយ មុខដូចឆ្កួត ។
រឿងជប៉ុន ខ្លីជាងតែការសំដែងវិញគឺល្អឥតខ្ចោះ ។ Theme songs របស់គេវិញគឺ ល្អដាច់ ។ បើចង់ស្តាប់ អាចជួយដាក់អោយបាន។ តួប្រុសៗ របស់គេ មើលទៅដូចកូនអ្នកមានប៉េះបិទ, ហើយតួស្រីក៏ស្អាតហូស
រឿងកូរ៉េវិញ ចោលលុយសុទ្ធ។ តួស្រី មុខឡើងកញ្ចាស់ ហើយចរិតវីញដូចក្មេង ។ ឯតួប្រុសវិញដូចជាខ្វះភាពរស់រវើកបន្តិច ។ តែខ្ញុំគិតថា តួប្រុសឯកកូរ៉េ ស្អាតជាងតៃវ៉ាន់ និងជប៉ុន ។
ជារួម ខ្ញុំចូលចិត្តរឿងជប៉ុនជាងព្រោះវា Original និងមានការសំដែងល្អ ។
rainbowpig បាននិយាយ,
ខែ កក្កដា 30, 2009 ម៉ោង 9:56 ល្ងាច
ប្រហែលជាចំណូលចិត្តខុសគ្នាហើយ។ ចំពោះកូនជ្រូក កូនជ្រូកយល់ផ្សេង។ រឿងជប៉ុន កូនជ្រូក មានអារម្មណ៍ថា តួសំដែងមិនសូវសមសោះ។ ហើយចារិកវិញ ក៏មិនឃើញដូចជាកូនអ្នកមានកន្លែងណា។ ប្លង់ថតវិញ អន់ជាងរឿងតៃវ៉ាន់ និងកូរ៉េផងទេ។ មើលភ្លាម គឺដូចជាការសំដែងភ្លែត។ បើតួស្រី ក៏មិនឃើញស្អាតជាងតួតៃវ៉ាន់រឺកូរ៉េដែរ។ តួតៃវ៉ាន់ មិនស្អាតប៉ុន្មាន តែគេថា គួរអោយស្រលាញ់ច្រើនជាង។ ចំណែកតួស្រីកូរ៉េក៏ស្អាតម្យ៉ាងតាមបែបកូរ៉េ។
សូមចូលរួមចំណែកយល់ព្រមត្រង់ តួប្រុសកូរ៉េ គឺមុខស្អាតជាងតួតៃវ៉ាន់ និងតួជប៉ុន។ ប៉ុន្តែបើសង្ហារ ច្បាស់ជារើសយកតួតៃវ៉ាន់ហើយ បានមាឌជាង។ ហេហេហេ
មនុស្សខុសគ្នា យោបល់ប្រាកដជាខុសគ្នាហើយ។
រដ្ឋ បាននិយាយ,
ខែ កក្កដា 31, 2009 ម៉ោង 9:29 ព្រឹក
តាមdenith និយាយកូនអ្នកមានមិនអាចធ្វើជាអ្នកលេងបានទេហ្អី !! ស្ដាប់ការវិភាគទៅដូចយ៉ាងម៉េចមិនដឹងទេ ។ ម៉ោពីគំនិតខុសគ្នា…
ក្មេងល្ងង់ បាននិយាយ,
ខែ កក្កដា 31, 2009 ម៉ោង 11:24 ល្ងាច
យី ! ម៉ាង៉ៃនេះ អ៊ីនធើណែតយ៉ឺតអើយយ៉ឺត… បើករកមើលវែបសាយដែលចូលចិត្តណាមួយក៏មិនបានដូចចិត្ត… បើកមើលម៉ែលក៏យ៉ឺតអើយយ៉ឺត… ដល់សាកបើកមើលប៊្លុកមួយនេះ…(មិនសូវចូលចិត្តផង ! ) បើកភ្លាមចេញភ្លឹប !
ដល់មកមើលវាចារខាងលើម៉ាត្រួស អត់យល់ដដែល !
មិនដឹងជាគេកំពុងតែតថ្លៃគ្នារឿងអ្វី ? មួយថាចូលចិត្តជប៉ុន… មួយថាចូលចិត្តតៃវ៉ាន់… មួយថាចូលចិត្តកូរ៉េ… មួយទៀតថាមិនចូលចិត្តទេ… មួយថាសម្តែងមិនសម… មួយថាតួអត់ស្អាត…មុខ….
អ៊ួយ ! ពូកែ ! នេះពួកែជាងខ្ញុំទៅទៀត ! លេងរិះគន់អត់មានលេបទឹកមាត់អីបន្តិច !
ស្តាប់ខាងខ្ញុំនេះវិភាគវិញទៅមើល… បើនិយាយពីការសម្តែងណា ! ពិសេសគឺភាពយន្ត ! ការសម្តែងសមមិនសមគឺត្រូវអាស្រ័យទៅលើអ្នកដឹកនាំរឿង !សមត្ថភាពតួសម្តែងជារឿងបន្ទាប់ទេ ! ចំណែកសាច់រឿងដែលល្អអាចល្បីបានវាត្រូវអាស្រ័យទៅនឹងពេលវេលា និន្នាការសង្គម និងកាលៈទេសៈ !
ភាគយន្តភាគច្រើន អ្នកនិពន្ធតាក់តែងតាមតែចិត្តនឹកឃើញរបស់ចៅហ្វាយដែលចង់បានរឿងបែបនេះ ចង់បានរឿងបែបនោះ ដោយលោកនាយគិតថាវាអាចរកប្រាក់បានច្រើន ពួកគេមិនបានយល់ពីតម្លៃនៃភាពយន្ត ភាពអមតៈ ឫនិរន្តភាពរបស់ភាពយន្តទេ ម៉្លោះហើយបានជាមិនសូវមានរឿងច្រើនទេដែលបាននិពន្ធចេញពីទឹកចិត្តផ្ទាល់អ្នកនិពន្ធ ហើយរឿងបែបនេះល្បីមិនយូរនោះទេ ។ ជឿចុះ !
យើងក្រឡេកមកមើលការតាក់តែងនិពន្ធខ្លះ ដែលជាភាពយន្តបែបមនោគមន៍អប់រំ ឫនិយាយពីជីវិតពិតវិញទៅមើល ! ទុកកាន់តែយូរកាន់តែមានតម្លៃ ! ដូចជារឿង «អ្នកស្រែ» រឿង «ក្រដាស់ខ្ចប់ភ្លើង» … ការថត និងឈុតឆាកមិនសូវជាពេញលេញតាមបច្ចេកទេសប៉ុន្មានទេ តែវាជាការប្រឌិតដោយចេតនារបស់អ្នកដឹកនាំរឿង !
ភាពយន្តដែលត្រូវបានគេអភិរក្សនាសត្សវត្សរ៍នេះជាភាពយន្តបែបជីវិតពិតបែបនេះ ! ឬប្រឌិតបែបបំផុសទឹកចិត្តស្នេហា !
ដូចជារឿង «បុរសពីងពាង» តាមពិតរឿងនេះត្រូវមានតែពីរភាគប៉ុណ្ណោះ (ភាគទីមួយ ៖ កម្លាំងរបស់មនុស្សពីងពាងបានមកពីគំនុំ និងភាគទីពីរ ៖ កម្លាំងរបស់មនុស្សពឺងពាងបានមកពីស្នេហា) តែចុងបញ្ចប់វាប្រែក្លាយទៅជាបីភាគទៅវិញ ។
ដឹងថាហេតុអ្វីក៏ទៅជាបែបនេះដែរទេ ?
រចនា បាននិយាយ,
ខែ កក្កដា 31, 2009 ម៉ោង 11:34 ល្ងាច
ខ្ញុំចង់ប្រាប់ថា ប្រសិនបើមិនចូលចិត្ត ក្មេងល្ងង់មិនចាំបាច់ចូលមកអានប្លក់នេះទេ… ខ្ញុំនឹងសប្បាយចិត្តប្រសិនបើអ្នកមិនចូលមកទីនេះ!
ក្មេងល្ងង់ បាននិយាយ,
ខែ សីហា 1, 2009 ម៉ោង 12:08 ព្រឹក
យី ! មើលគេ ! និយាយអត់មានទុកមុខមាត់អីឲ្យខ្ញុំបន្តិចសោះ ! នេះដេញស្រស់ៗ ថ្មីៗ ហ្មង ! ក្រែងទុកឲ្យគេវាចារ អី !? (WordPress maker អើយ !ជួយមើលនេះ ! ម្ចាស់ប៊្លុកដែលអ្នកឲ្យប្រើហ្រ្វីៗ ដេញអតិថិជនរបស់អ្នកហើយ! )
៖) តែហ្ហើយ ! គេថាកុំឲ្យលក់ផ្លូវ !
អើ ! «ចូលចិត្តក៏បាន» ហ្នឹងអាលថ្ងៃក្រោយបានចូលមើលទៀត ! ក្រែងលោគេលែងឲ្យចូលមើលលេងដឹងរឿងឯកជនគេ ! (នេះនិយាយត្រឹមតែ «មិនសូវចូលចិត្តផង» ចុះទម្រាំ «អត់ចូលចិត្តទាល់តែសោះ!?» លែងនិយាយរកតែម្តង មិនតែប៉ុណ្ណោះអាចជេរម៉ែខ្ញុំដាក់ខែទៀត !)
និយាយម្តងទៀតក៏បាន ៖ «ចូលចិត្ត… ខ្ញុំចូលចិត្តតើ ! » (ក្មេងៗគឺគួរឲ្យស្រឡាញ់បែបហ្នឹងឯង គិតអ្វីគឺសម្តែងចេញមកភ្លាមៗ !)
សួរត្រង់ទៅមើល ! លេងប្រកាសជាសាធារណៈលែងឲ្យខ្ញុំចូលអានបែបនេះ… អត់ខ្លាចគេផ្សេងអន់ចិត្តជំនួសខ្ញុំទេ ? ឫក៏អត់មានអន់ចិត្តនឹងខ្ញុំខ្លះទេអី !?
ស្តាប់ឈ្មោះ «រចនា» ក៏ដឹងថា ជាមនុស្សចូលចិត្តភាពស្រស់ស្អាតដែរ ម៉េចក៏ឆាប់មុខក្រញ៉ូវម៉េះ នេះសង្ស័យតែខឹងមកពីណាពីណីទេ ហើយបែរជាមកជះកំហឹងដាក់ខ្ញុំហ្មងហ្នឹង !
សយហ្មងអ្វីថ្ងៃនេះ !
ហែ ! សំណាងល្អដែលជិតភ្លឺកុំអី សយឆ្លងថ្ងៃហ្មង !
សរុបមកវិញ ៖ បើមិនចូលចិត្តខ្ញុំក៏មិនចូលមកមើលដែរ ណាក្មេងរចនាអើយ !
តាមពិតទៅខ្ញុំសរសើរណាស់ដែលរចនាចេះរៀបចំប៊្លុកខ្លួនឯងបានយ៉ាងល្អបែបនេះ ហើយអាប់ដែតរាល់ថ្ងៃទៀតខ្ញុំអាចមើលដឹងទោះបីជាមិនសូវមានពេលចូលមើលក៏ដោយ (មិនចង់និយាយទេ ខ្លាចក្មេងបានចិត្ត) នេះប្រហែលជាចំណាយពេលវេលា និងកម្លាំងចិត្តច្រើនហើយមើលទៅដើម្បីប៊្លុកមួយនេះ ?
សូមទោសផងណា ! មិនមែនមានបំណងធ្វើឲ្យ រចនា អាក់អន់ស្រពន់ចិត្តអីទេ គ្រាន់តែលេបខាយលេងតាមបែបក្មេងលេងធម្មតាតើ ! (ចេះទៅប្រកាន់គ្នាឯងទៅកើត !)
rainbowpig បាននិយាយ,
ខែ សីហា 1, 2009 ម៉ោង 12:24 ព្រឹក
ចុម ក្មេងល្ងង់នេះ ល្ងង់មែន រឺក៏ធ្វើជាល្ងង់ទេ?
រឿង អ្នកស្រែ និងរឿងក្រដាសខ្ចប់ភ្លើង ជារឿង ដែលមានលុយច្រើន ក្នុងការថត ហើយអ្នកនិពន្ធនោះ គឺលោកពូ រិទ្ធី ប៉ាន់ ណា មិនមែនមនុស្សមួយរៀលៗឯណា។ ម្ល៉ោះហើយ រឿងរបស់គាត់ ច្បាស់ជានឹងល្អហើយ។
ចំណែករឿង សិល្បៈ ផ្សេងៗទៀតនោះ អ្នកខ្លះចូលចិត្តការសំដែងរបស់អ្នកនេះ អ្នកខ្លះចូលចិត្តការសំដែងរបស់អ្នកនោះ ជាសិទ្ធិរបស់គេតើ។ ក្មេងៗនិយាយស្តី យ៉ាប់តាហ្មង បានតែដាក់ម៉ាក្រញ៉តើ។
ហើយបើនិយាយថា មិនចូលចិត្ត ប្លុក ប្អូនស្រីរបស់បងទេ ចូលមកលេងធ្វើអីដែរ? ដើរហួសទៅ ប្រុសពៅ។ មានផ្លូវម៉ាគំនរ។ ចេះមកនិយាយអោយប្អូនស្រីរបស់បង អន់ចិត្តទៅកើតដែរ។ បានតែម៉ាពិលទេ។
ក្មេងល្ងង់ បាននិយាយ,
ខែ សីហា 1, 2009 ម៉ោង 12:55 ព្រឹក
ខ្ញុំមិនជំទាស់នឹងការយល់ឃើញរបស់ ចែជ្រូកឯង ដែលថា រឿងល្អមើលមួយដោយសារតែហ៊ានចំណាយលុយច្រើនទើបបានល្អ ឫក៏យ៉ាងម៉េចនោះទេ ? តែខ្ញុំសូមសួរចែមួយមើល… ធ្លាប់ជួបផ្ទាល់ជាមួយនឹងលោកពួ រិទ្ធី ប៉ាន់ នៅ ? ធ្លាប់សួរគាត់ហើយ ឫនៅថា ប្រសិនបើគាត់អត់មានលុយ ច្រើន តើគាត់អាចថតរឿងមួយបានល្អអត់ ? ចៃធ្លាប់បានមើលរឿង «មួយថ្ងៃក្នុងក្តីសុបិន្ត» ហើយនៅ ? អ្នកដឹកនាំរឿង មានត្រឹមតែកាម៉េរ៉ា ថតរូបធម្មតាមួយ តែសាច់រឿង ដូចជាការពិតអីចឹង ! (វាជាការពិតការថតដែលល្អត្រូវតែមានការរៀបចំឆាក និងកាត់តខ្លះ ទើបមានឈុតខ្ឡះមើលទៅដូចជារាងរៀបឆាកទុកជាមុន..)
ចំណែករឿងដែលលោកពួ រិទ្ធី ប៉ាន់ គាត់ដឹកនាំ និងនិពន្ធ ភាគច្រើនជារឿងជីវិតពិត បែប Feature of Life ហើយ Stye បែបនេះ វាមិនត្រឹមតែមានបង្កប់នូវតថភាពជីវិត និងសង្គម ប៉ុណ្ណោះទេ តែមានវាតម្លៃខាងពេលវេលា និងមនោសញ្ចេតនាជាតិនិយមមួយដែលមិនចេះសាបសូន្យ ។ ដូចជារឿង «ភ្លើងឆេះរោងល្ខោន» បង្ហាញពីជីវិតរបស់អ្នកដែលស្រឡាញ់ល្ខោន និងការពិតក្នុងសង្គមដែលគ្រប់គ្នាបានមើលរំលង និងមិនធ្លាប់អើពើ ហើយគិតត្រឹមថា វាជាជីវិតធម្មតាមួយ !
ចែ មានដែរឆ្ងល់ទេ ថា ម៉េចបានជាពូ រិទ្ធី ប៉ាន់ មិនថតរឿងមនោសញ្ចេតនាស្នេហា ? បែរជាថតតែរឿងកំសត់ទៅវិញ ?
ការដឹកនាំរបស់គាត់ ដូចជារឿង «ក្រដាសខ្ទប់ភ្លើង» វាជាចេតនាមួយឲ្យអ្នកមើលដឹងថា វាជាការថតបែបជីវិតពិត (ត្រង់ឈុត មានអ្នកជីតខាងឃើញកាម៉េរ៉ា ហើយងាកគេចចេញ…
ងាកមករឿងការប្រើប្រាស់ពាក្យសម្តីរបស់ចែវិញ !
សូមចិត្តបន្តិចចែ ! រឿងម៉ាក្រញ៉ ! រឿងម៉ាពិលអីហ្នឹង ! សូមចិត្តហ្មងចែ ! កុំប្រែពាក្យហ្នឹង ! នេះចែបានចូលរួមចំណែកលើកស្ទួយអំពើហឹង្សាដោយប្រយោលមួយហើយណា ! ដឹងខ្លួនឯងអត់នេះ ? ចែស្មានថា ពិរោះស្តាប់អី ? ស្តាប់ទៅគួរឲ្យអស់សំណោចខ្លាំងអី ? អ្នកខ្លាំងវាយអ្នកខ្សោយជារឿងធម្មជាតិ ?
កុំប្រើអំពើហឹង្សាណា អាណិតក្មេងភ្នែកខ្មៅៗផង !
rainbowpig បាននិយាយ,
ខែ សីហា 1, 2009 ម៉ោង 2:12 ព្រឹក
ពាក្យម៉ាក្រញ៉រឺម៉ាពិលនេះ ទទួលស្គាល់ថា វាជាពាក្យមិនពិរោះស្តាប់។ តែបងបាននិយាយពីកាលណាថា បងជាអ្នកប្រើពាក្យពិរោះស្តាប់នោះ?
និយាយពីរឿងលោកពូ រិទ្ធី ប៉ាន់ វិញ អាចនិយាយបានថា បងស្គាល់គាត់ ហើយគាត់ក៏ស្គាល់បងដែរ។ គ្រាន់តែថា រឿងធ្លាប់សហការគ្នា ក្នុងការងារអីនោះ មិនទាន់ដែលបានធ្វើទេ។ អនាគតមិនដឹងទេ។
រចនា បាននិយាយ,
ខែ សីហា 1, 2009 ម៉ោង 8:13 ព្រឹក
ខ្ញុំគ្មានទម្លាប់ជេរម៉ែគេទេព្រោះខ្ញុំមានពូជ!!!