ខ្ញុំខានសរសេរកំណាព្យយូរមកហើយ… ចាំបានថា ខ្ញុំវក់នឹងកំណាព្យដំបូងដោយសារប្លក់នេះឯង!
ថ្ងៃនេះ សូមនាំមកជូននូវអត្ថបទកំណាព្យមួយ ដែលជាស្នាដៃរបស់មិត្តសម្លាញ់ខ្ញុំ សិរីរចនា
(ឈ្មោះដូចគ្នាទៀត! ^^)
អាសូរមនុស្ស
អាសូរដល់មនុស្សសម័យថ្មី
ខិតខំលកលៃស្វែងរកទ្រព្យ
អ្នកខ្លះសង្ឃឹមក្រែងមានភព្វ
ស្វែងទ្រព្យឲ្យគាប់នឹងចិន្តា។
ព្រោះទ្រព្យ ព្រោះលុយ ព្រោះលោភៈ
គេហ៊ានជំនះគ្រប់បញ្ហា
ហ៊ានល្មើសនឹងច្បាប់ឥតពិចារ
ឥតមានមេត្តា ករុណាឡើយ។
ពីមុនមនុស្សលោកជាម្ចាស់លុយ
ទុកវាជានុយឲ្យប្រឹងប្រែង
ឥឡូវប្រែប្ដូរលុយខែងរែង
តាំងខ្លួនឥតក្រែងក្លែងជាម្ចាស់។
ឯមនុស្សទៀតសោតក៏ឆោតល្ងង់
ប្រទាញប្រទង់ឥតមានខ្មាស
រស់ឈ្លោះព្រោះលុយគួរអាម៉ាស់
ឈ្មោះជាកញ្ជែះ ទាសករប្រាក់។
និពន្ធដោយ កញ្ញា ម៉េង សិរីរចនា
និស្សិតសាកលវិទ្យាល័យកម្ពុជា








ចុះអ្នកខំរកលុយទុកដណ្ដឹងប្រពន្ធម៉េចមិនអាសូរគ្នាផង …
មិនដឹងដែរ! ចាំទៅសួរអ្នកនិពន្ធឱ្យណា៎! ^^
អៃយ៉ា! សង្ស័យចង់បានពីពង់មែនទែនហើយនឹង!
ហាហា ណារត្នអាឡូវម៉ាមាត់ណាក៏ប្រពន្ធដែរ
ខ្ញុំថាបងរដ្ឋមែនទែនហើយ ហាហាហា
មែនហ្នឹង!
u sound as if you’re not human
jk!