05
កក្កដា
09

៧ កក្កដា ឆ្នាំ​មុន

៧ កក្កដា ឆ្នាំ​មុន​ជា​ថ្ងៃ​ដែល​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ ត្រូវ​បាន​អង្គការ​យូណេស្កូ​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភព​លោក។ Concert ដែល​ខ្ញុំ​ទៅ​កាល​ពី​ឆ្នាំ​ទៅ​មិញ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៤ កក្កដា ដែល​ជា​ថ្ងៃ​ដែល​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន​ត្រឡប់​មក​ពី​ទី​ក្រុង​កេបិច ប្រទេស​កាណាដា​វិញ។ ខ្ញុំ និង​មិត្ត​ក៏​បាន​ទៅចូលរួម​មើល Concert នោះ​ដែរ​ដោយ​ស្រែក​ហ៊ោរ​យក​ម៉ា​អស់​ដៃ រហូត​ដល់​​និយាយ​លែង​ចេញ​តែ​ម្ដង! ក្រោយ​ពេល​ត្រឡប់​មក​ផ្ទះ (ដោយ​មិន​អស់​ចិត្ត) បង​បឿន​ក៏​ខល​ហៅ​ទៅ​ញ៉ាំ​អី​ដោយ​ប្រាប់​ថា បង​កូន​ជ្រូក​មក​លេង​ខ្មែរ​ហើយ​ចង់​ជួប… ក៏​ត្រូវ​សុំ​ទោស​ព្រោះ​វា​យប់​ណាស់​ទៅ​ហើយ ម្យ៉ាង​អស់​កម្លាំង​ព្រោះ​ស្រែក​ពេក! :D ឆ្នាំ​នេះ Concert នឹង​ប្រារព្ធ​ធ្វើ​នៅ​ស្ដាត​ដដែល តែ​ធ្វើ​នា​ថ្ងៃ ០៧ ខែ​កក្កដា តែ​ម្ដង។ ស្អែក​នៅ​សាលា​មាន​រៀប​ចំ​ពិធី​អបអរ​នា​ពេល​ព្រឹក ឯ​ពេល​ល្ងាច​នឹង​ទៅ​មើល Concert! :P ខាង​ក្រោម​នេះ​ជា​រូប​ដែល​ថត​ពី​ឆ្នាំ​មុន… ក៏​មាន​វីឌីអូ​ខ្លះ​ដែរ!

ឡាន​របស់​អស់​លោក!

ផាន់ណា ជួន ស្វា​តូច អៀច និង​ខ្ញុំ :P

ក្រុម​កាយរិទ្ធិ​ឈរ​ចាំ​ទទួល​គណ​អធិបតី

អៀច, អ៊ឹម

ការសម្ដែង​សាក​ល្បង​របស់​ក្រុម​កាយរិទ្ធិ

ចម្រៀង “ ពង្សាវតារ​ខ្មែរ”

សិស្ស​ប្អូន​របស់​ខ្ញុំ​នៅ​ប៊ែលធី! :D


9 ចំលើយ ទៅ “៧ កក្កដា ឆ្នាំ​មុន”


  1. ខែ កក្កដា 5, 2009 ម៉ោង 9:38 ល្ងាច

    ហី​ឆ្នាំ​នឹង​មាន​ទៅ​ទៀត​អត់? ឮ​ថា​គេ​ធើ​ធំដំ​ទៀត​ដែរ​!

  2. ខែ កក្កដា 5, 2009 ម៉ោង 9:45 ល្ងាច

    ឆ្នាំ​ហ្នឹង​ក៏​មាន​ដែរ! មិន​ដឹង​ថា​ធំ​ជាង​មុន​ឬ​តូច​ជាង​មុន​ទេ តែ​មាន​ចែក​អាវ​យឺត​អី​ដូច​ឆ្នាំ​មុន​ដែរ!

  3. ខែ កក្កដា 6, 2009 ម៉ោង 12:06 ព្រឹក

    ផ្ញើ​អាវ​មួយ​ម៉ោ​ឲ្យ​ផង
    ផ្ញើ​តែ​មួយ​បាន​ហើយ មិន​បាច់​ដល់​ម៉ា​បាច់​ទេ!

  4. ខែ កក្កដា 6, 2009 ម៉ោង 7:28 ល្ងាច

    ចាំ​សល់​ចាំ​យក​មក​ឱ្យ! ;)

  5. ខែ កក្កដា 7, 2009 ម៉ោង 4:33 ព្រឹក

    ម៉ិញ​សោះ ម៉ា​ឆ្នាំ​បាត់!!

  6. ខែ កក្កដា 7, 2009 ម៉ោង 6:18 ព្រឹក

    ចង់ទៅមើខនស៊ើតនឹងគេដល់ហើយ អត់បានពីរឆ្នាំហើយ :smile:

  7. ខែ កក្កដា 7, 2009 ម៉ោង 6:10 ល្ងាច

    ខនស៊ើត​ឆ្នាំ​នេះ​ស្ងាត់​អើយ​ស្ងាត់! មនុស្ស​ទៅ​ច្រើន តែ​ការ​ចូល​រួម​អបអរ​ដូច​ជា​មិន​ដូច​ឆ្នាំ​មុន​ទេ!


បញ្ចេញ មួយចំលើយតប




កម្ពុជា-CAMBODIA

header1

web stats

ផ្ដល់​តម្លៃ​ឱ្យ​ប្លក់​នេះ

អរគុណ!

deedee

ឌីឌី^^

Monthly Post

Flickr Photos

acceptance

Cardiac

310/365 November 6, 2009

More Photos

Blog Stats

  • 50,373 hits