មើលៗទៅជីវិតខ្ញុំដូចជានៅស្ទើរយ៉ាងម៉េចមិនដឹង? ស្អប់មនុស្សកុហក តែក៏ចៀសមិនរួច! ជាមនុស្សចិត្តទន់ ងាយក្នុងការចាញ់បោកអ្នកដទៃ។ ពេលខ្លះ ខ្ញុំសួរខ្លួនឯងថា ល្ងង់អីយ៉ាងនេះ? ពេលណាទើបឆ្លាតជាងមុន មិនចាំបាច់ត្រូវគេកុហកបែបនេះបាន???
ថ្ងៃមុន ទាំងដែលខ្ញុំមិនស្រួលខ្លួន ប្រធានថ្នាក់ និងអនុប្រធានម្នាក់ទៀតមិននៅ ខ្ញុំក៏ត្រូវទ្រាំសម្ងំក្នុងថ្នាក់ចាំគ្រូជាមួយនឹងសិស្សដទៃ ហើយក៏ត្រូវសិស្សខ្លះមកអង្វរសុំអវត្តមានជាញយៗ.. មានម្នាក់ប្រាប់ថាឈឺក្បាល ខ្ញុំក៏អនុញ្ញាតដោយសន្យាថានឹងដាក់វត្តមានឱ្យគេ.. ចៃដន្យគ្រូមិនបានអញ្ជើញមក ខ្ញុំក៏ត្រឡប់ទៅផ្ទះតែស្រាប់តែប្រទះឃើញអ្នកដែលសុំអវត្តមានខ្ញុំបត់ម៉ូតូចូលផ្សារទំនើប!
ខ្ញុំជាមនុស្សងាយបោក ហើយឱ្យគេបោកបានដោយងាយ… អំពើខ្ញុំធ្វើដោយចិត្តស្មោះ តែគេយកចិត្តស្មោះខ្ញុំទៅជាន់លេង…








បើគេប្រាប់ថាឈឺ គួរតែដាក់ថាឈឺ ដល់អីចឹងទៅដូចជាជួយកុហក់អោយគេ ។
ពូម៉ន បាទ !
និយាយជាមួយនឹងខ្ញុំមែនទេ បាទ !
និយាយអីទេ ? មិនដឹងរឿងសោះ !
ក្មេងស្លូននេះ និយាយច្រើនម៉េះ!! ចំជា talkative មែន!! សុំរាប់អានផង!!
@រចនា កុហកយើង លើកក្រោយ យើងកុហកវិញ ឲ្យឈឺចាប់វិញម៉ាដងទៅ!
ពូ អគ្គលីបុត្រ បាទ !
ឮពូនិយាយបែបនេះខ្ញុំសប្បាយចិត្តណាស់ ! អរគុណណាស់ ដែលពូមានបំណងចង់រាប់អានខ្ញុំ ! ខ្ញុំសូមរាប់អានពូ ក្នុងប៊្លុកខ្មែរនេះមុនគេ !
អេ ! រាប់អានជាមិត្ត ឫជាពូ ល្អហ្ន !?
ចំណែក ពូ ម៉ន វិញ ! ខ្ញុំសូមរាប់អានពូផង បានទេ ពូ !?
ខ្ញុំបានចូលទៅមើលប៊្លុករបស់ពូម៉នហើយ គួរឪ្យចាប់អារម្មណ៍ដែរ តែស្ងាត់បន្តិច !
ស្អប់មនុស្សកុហក… សូមឲ្យតែកុំក្លាយខ្លួនជាមនុស្សម្នាក់ដែលចេះកុហក ក៏គ្រប់គ្រាន់ណាស់ទៅហើយ…
ពិតជាគួរអោយចង់សើចណាស់ ។ នេះមិនមែនចិត្តទុនទេ, គឺគ្មានជំរើស និងគ្មានវា ចារនឹងថ្លែង ។
អត់ទេ ! ខ្ញុំនិយាយទៅកាន់ម្ចាស់ប្លកទេតើ គឺប្អូនរចនាហ្នឹងណា ។
ក្មេងស្លូត អរគុណដែលបានរាប់អានខ្ញុំ ។ ខ្ញុំឡើងលើប្លកគឺដើម្បីរាប់អានខ្មែរដូចគ្នាហ្នឹងឯង ។
ខ្ញុំគ្រាន់តែដឹងថា នៅពីក្រោយពាក្យកុហកគឺវាពិតជាមានមូលហេតុមួយ គ្រាន់តែថាមួលហេតុនោះ យើងអាចទទួលយកបាន រឺ មិនបានតែប៉ុណ្ណោះ ។
ខ្ញុំធ្លាប់ធ្វើប្រធានថ្នាក់ ៦ឆ្នាំ(ទី៧ ដល់ទី១២) រឿងនេះហាក់ដូចធម្មតាទេសំរាប់ខ្ញុំ!
ព្រោះមនុស្សមួយចំនួនគឺមិនបានចាត់ទុកទឹកចិត្តអ្នកដ៏ទៃថាមានតំលៃសោះ!
ចឹងមានតែបណ្តោយទៅ កុំអោយតែមានគ្រោះលើខ្លួនឯងគឺបានហើយ!
បងធ្លាប់ជាន់កែង មនុស្សដែលនិយាយថា “ ស្អប់មនុស្សកុហក” ច្រើនគ្នាហើយ… ព្រោះអ្នកដែលនិយាយច្នោះសុទ្ធតែចេះកុហកដែរ ប្រយ័ត្នខ្លួនណា៎ … យកល្អមិននិយាយល្អជាង ។
បងក៏កុហកដែរ ថាយកឌីសទៅឲ្យ តែអត់បានយកឲ្យ ហេហេ សូរីគើល!!