នមោតស្ស ភគវតោ អរហតោ សម្មា សម្ពុទ្ធស្ស។ «៣ចប់»
អត្វំ អបេហិ អគច្ឆាហិ ទិព្វត្តព្វោ អនុឃោ ស្ងំវ៉ា នវំស្ងំ មវិស្ងំ អវិស្ងំ។ «៣ចប់»
ឥមំ ពន្ធុ កប្បំ ករោមិ។ ទុតិយម្បិ តតិយម្បិ ឥមំ ឧទ្ធកំ អធិដ្ឋាមិ។ «៣ចប់»
ធម៌ខាងលើនេះ ម៉ាក់យាយប្រាប់ឱ្យវ៉ៃ ឱ្យព្រីន រួចកូពីឱ្យទៅអ្នកដែលរៀនធម៌ថ្មីៗ និងចាស់ៗនៅស្រុក! ថ្ងៃនេះខ្ញុំយកមកចែកឱ្យគ្រប់គ្នា ក្រែងមាននរណាពូកែខ្លាចខ្មោចដូចខ្ញុំក៏យកទៅប្រើការបានតាមត្រូវការ។ ត្រង់អាចកំចាត់ឬអត់ ខ្ញុំក៏មិនដឹងដូចគ្នា!








ហេហេ ទៅខ្លាចអីខ្មោច! ហាហាហហា
ហេហេវុឌ្ឈីក្រែងដាក់ឃ្វីសថ្ងៃមុនខ្លាចខ្មោរតើហ៏អី?
ខ្ញុំចេះតាអាម៉ាឃ្លាលើគេនោះទេ ហេហេ
តិចសូត្រៗ មិនមែនកំចាត់ខ្មោច ទៅជាហៅវាអោយមកវិញ ហាហាហ បះសក់ជ្រោងតែម្តង ហាហាហា
អត់ចេះអានទេ! អាចសរសេរតាមអាន ឲ្យបន្តិចបានទេ?
ពេលអានត្រង់ប្រកាសនេះ ធ្វើឲ្យខ្ញុំនឹកឃើញក្មួយស្រីសំណព្វចិត្តម្តាយខ្ញុំភ្លាម។ មិនចេះអានទេ ត្រង់នេះ “ ស្ងំវ៉ា នវំស្ងំ មវិស្ងំ អវិស្ងំ” ។ កន្លែងខ្លះ អាចអានបាន និងយល់បានខ្លះ។ “ នមោ តស្ស …” ខ្ញុំយល់ច្បាស់តែមិនបាច់ប្រែទេ ។ “ អត្វំ” មិនដឹងថាម៉េចទេ តែ “ ត្វំ” (ត្វាំង)=You (អត្វំ=not you/not human?), អបេហិ (អាក់ ប៉េ ហិ)=ថយចេញទៅ (get out), អគច្ឆាហិ (អាក់ គ័ច ឆា ហិ)= កុំចូលមក (don’t come)… ឥមំ ពិន្ទុកប្បំ ករោមិ –>ករោមិ (កាក់ រ៉ោ មិ)= (ខ្ញុំសូម)ធ្វើ, ពិន្ទុកប្បំ (ពិន ទុ កាប់ ប៉ាំង)=នូវចំនុចសំគាល់, ឥមំ (អ៊ិ ម៉ាំង)=នេះ ។ យី!គិតសព្វៗទៅ បិសាចចេះស្តាប់តែភាសាបាលីហ្ន៎! (បិសាច, មិនមែន បីសាចទេ, បើមានបីសាច ច្បាស់ជាមានបួនសាចហើយ)។
ចាំទុកក៏ល្អម្យ៉ាងដែរគ្រាន់ជួយឲ្យដេកលក់វិញពេលភ្ញាក់កណ្តាលអាធ្រាតម្នាក់ឯង ហើយមានអារម្មណ៍ព្រឺស្បែកព្រឺរោម ដេកវិញមិនព្រមលក់ ហាហា!
ទេមៈ ទាក់មេ ចានណាក៏សាច់ប៉ាតេ មុសាវាទា វេរៈមានី សេក្ខាបាតំ សិម៉ា ទិយាមិ។
ខ្លាចតែខ្មោចស្តាប់បាលីមិនយល់ទេ បើមនុស្សធម្មតាស្តាប់មិនយល់ផង។