នាយក​រដ្ឋមន្ត្រី​នឹង​មិន​បង្ហាញ​ខ្លួន​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ទេ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា លោក​នៅសល់​រយៈពេល​១២​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ក្នុង​ការបង្ហាញ​ខ្លួន​និង​ធ្វើ​សុន្ទរកថា​តាម​ទី​សាធារណៈ ។

លោក​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​នេះ ក្នុង​ពិធី​សម្ពោធ​និង​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ វត្ត​បាគង ក្នុង​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា ដោយ​បញ្ជាក់​ទៀត​ថា លោក​នឹង​មិន​ចូលរួម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នោះ​ឡើយ ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «អវត្តមាន​ របស់​ខ្ញុំ​ព្រះករុណា​ខ្ញុំ គឺ​នឹង​ចាប់ផ្ដើម​នៅ​ប្រហែល​ជា​ថ្ងៃ ២៣ (មិថុនា) គឺ​បន្ទាប់​ពី​ការសម្ពោធ​សមិទ្ធផល​នៅ​ខេត្ត​ពោធិ៍សាត់​ហើយ​នោះ ខ្ញុំ​ព្រះករុណា​ខ្ញុំ​នឹង​មិន​បាន​និយាយ​សុន្ទរកថា​ដូច​សព្វថ្ងៃ​ទៀតទេ ដោយសារ​ខ្ញុំ​មិន​មិន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទេ សូម្បី​តែ​ពិធី​លែង​កូនត្រី​នៅ​ឆ្នាំ​នេះ គេហៅ​ថា ទិវា​មច្ឆា​ជាតិ ក៏​ខ្ញុំ​មិន​ចូលរួម​ដែរ ដើម្បី​ជៀសវាង​ការធ្វើ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​គេ​វាយ​ប្រហារ ឥឡូវ​នេះ វាយ​ប្រហារ​ច្រើន​ណាស់​ទៅ​ហើយ ។ អ៊ីចឹង សភាពការណ៍​កាន់​តែ​ជិត​ដល់ ការវាយ​ប្រហារ​និង​ភាព​ពិសពុល​របស់​ពួក​អគតិ​នឹង​កាន់តែ​ធ្ងន់ធ្ងរ»

លោក ហ៊ុន សែន ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​មាន​ប្រសាសន៍​បង្ហាញ​ថា តើ​បន្ទាប់ពី​ថ្ងៃទី​២៣ មិថុនា​នោះ​ទៅ លោក​នឹង​ជាប់​រវល់​ធ្វើ​សកម្មភាព​អ្វី​ជា​ឯកជន​នោះ​ទេ ។

អតីត​នាយិកា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម លោកស្រី ជា វណ្ណាត ដែល​ជា​អ្នកវិភាគ​ឯករាជ្យ បាន​មាន​ប្រសាសន៍​ថា ការប្រកាស​ឈប់​បង្ហាញ​ខ្លួន និង​ធ្វើ​សុន្ទរកថា តាម​ទីសាធារណៈ​របស់​លោក​នាយករដ្ឋមន្រ្តី ត្រូវ​គេ​មើល​ឃើញ​ថា បាន​ក្លាយ​ជា​ទម្លាប់​ទៅហើយ នៅមុន​ការដែល​កម្ពុជា តែង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​រដ្ឋាភិបាល​ថ្មី​នេះ ។

សូម​បញ្ជាក់​ផងដែរ​ថា យុទ្ធនាការ​ឃោសនា​សម្រាប់​ការបោះឆ្នោត​តំណាងរាស្រ្ដ​អាណត្តិ​ទី​៤ គឺ​នឹង​ប្រព្រឹត្ត​ទៅ នៅថ្ងៃ​ទី​២៦ ខែ​មិថុនា ហើយ​នឹង​បញ្ចប់​ទៅវិញ​នៅថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០០៨ ខាង​មុខ​នេះ ៕

ដោយ៖ មុំ សុផុន (RFA)

អាន​អត្ថបទ​ដើម

17 វិចារ

  1. រចនា បាននិយាយ,

    ខែ មិថុនា 11, 2008 ម៉ោង 1:53 ល្ងាច

    ចាំ​បាច់​ឃោសនា​អី​ទៀត​អ៊ំ, បើ​ទៅដល់​ណា​ឃោសនា​នៅ​ហ្នឹង​ហើយ​ហ្នឹង!!! sic!

    »ខ្ចី​ style បង​សុភ័ក្ត្រ​ប្រើ​សិន ទាន់​គាត់​មិន​នៅ!!! :P

  2. សុភ័ក្ត្រ បាននិយាយ,

    ខែ មិថុនា 12, 2008 ម៉ោង 12:57 ព្រឹក

    ឯង​រក៍​ថា​ហើយ​ ថា​មុន​ឯង​បាច់! យីស!

    “ អឺ! បើ​ឃោសនា​មុន​គេ​មុន​ឯង​ឆ្អែត​ឆ្អន់ សឹង​ដាច់.. ហើយ​ចាំ​បាច់​មក​ឃោស​អី​ទៀត! ទាល់​ប្រែត​បាន​ជឿ”

  3. រចនា បាននិយាយ,

    ខែ មិថុនា 12, 2008 ម៉ោង 2:25 ព្រឹក

    :D ជួយ​មិន​បាន​ទេ, ខ្ញុំ​ម៉ោ​មុន ខ្ញុំ​និយាយ​មុន​ហើយ! ទៅ​ណា​មក​ណា​មិន​ដែល​ភ្លេច​សោះ​អា​រឿង​ឃោសនា តែ​វា​កោត​តែ​ឆ្លៀត​ដៀម​ដាម​ដាក់​គ្នា​ទៀត!!! យ៉ាប់!

  4. ទឹម បឿន បាននិយាយ,

    ខែ មិថុនា 12, 2008 ម៉ោង 4:39 ព្រឹក

    ទ្រាំៗ​ទៅ!

  5. រចនា បាននិយាយ,

    ខែ មិថុនា 12, 2008 ម៉ោង 4:46 ព្រឹក

    ទ្រាំ​ៗ​ទៅ​បង​បឿន​ណ៎! ធ្វើ​ម៉េច​យើង​វា​តូច, គាត់​វា​ធំ!

  6. vandakimseok បាននិយាយ,

    ខែ មិថុនា 13, 2008 ម៉ោង 1:51 ព្រឹក

    ឃោសនា រកហ៍ អាលំបល់យហ៍អីទៀត
    នរណាមិនស្គាល់បក្សហ៊ុនសែន? សុម្បីក្មេងមិនទាន់ចេះស្លៀកខោ ក៏វាស្គាល់ដែរ. បងៗកុំឆ្ងល់ តាទំនេរនឹងគាត់ទៅវ៉ៃហ្គោលហើយ,
    តែអ្នកណាជាប់ក៏ខ្ញុំនៅតែធ្វើការរោងចក្រតាដែរ! បើមិនថ្វើការបានលុយឯណា
    ទិញ ប៊ីយែរផឹក?

  7. សុភ័ក្ត្រ បាននិយាយ,

    ខែ មិថុនា 13, 2008 ម៉ោង 2:04 ព្រឹក

    ម្នាក់​នេះ​ទៅ​ប្លក់​ណា​ក៏​ឃើញ​តែ​ផឹក​ៗ​រហូត សង្ស័យ​ដុះ​មេ​ហើយ​ដឹង?!!

  8. vandakimseok បាននិយាយ,

    ខែ មិថុនា 13, 2008 ម៉ោង 4:14 ព្រឹក

    ផឹកកាត់សាញហ្នឹង ល្បងភាក់អើយ, ម៉ាថ្ងៃធ្វើការ ១២ ទៅ ១៤​ ម៉ោង ដូច្នេះបន្ទាប់ពីរវល់ហើយត្រូវផឹកដើម្បីកាត់ស្ត្រេសពីការងារ!
    ផឹកភ្រីសោះហេតុអីទៅខ្វល់? លុយរោងចក្រចេញអោយផឹកម៉ាស្រលាញ់
    អោយតែមានវិក័យប័ត្រ។ …..
    បើបានដុះមេស្រួលបណ្តោយ យកមេទៅលក់ យកលុយផឹកទៀត

  9. សុភ័ក្ត្រ បាននិយាយ,

    ខែ មិថុនា 13, 2008 ម៉ោង 4:19 ព្រឹក

    YAB

  10. naraths បាននិយាយ,

    ខែ មិថុនា 13, 2008 ម៉ោង 5:58 ព្រឹក

    ហាហា! សម​មុខ! មុខ​ផឹក​ម៉ង… ញ៉ុម​សាកេត​ឃើញ​ដូច​តាភាក់​ដែរ…

  11. vandakimseok បាននិយាយ,

    ខែ មិថុនា 13, 2008 ម៉ោង 2:20 ល្ងាច

    មិនហ៊ានប្រកួតជាមួយបងភាក់ទេ!
    តែ Buyer មួយចំនួននៅអាមេរិកគេខ្លាចតែម៉្រង!
    ផឹកដើម្បីការងារ មិនមែនផឹកដើមម្បីអូនទេ!
    បើមានអោកាសចាំញ៉ុមប៉ាវកុំថាអីថាវ៉ាន់!

  12. បណ្ឌិត បាននិយាយ,

    ខែ មិថុនា 13, 2008 ម៉ោង 3:05 ល្ងាច

    អ្នកចូលចិត្តផឹកនៅមានខ្ញុំម្នាក់ដែរតើ គ្រាន់តែមិនខ្លាំងអីទេ កាលបានទៅទៀត???

  13. សុភ័ក្ត្រ បាននិយាយ,

    ខែ មិថុនា 13, 2008 ម៉ោង 7:25 ល្ងាច

    មេ​ផឹក​មោ​មួយ​ទៀត​ហើយ

  14. Boeun បាននិយាយ,

    ខែ មិថុនា 14, 2008 ម៉ោង 3:41 ព្រឹក

    ផឹក​ស្រវឹង​កុំ​តែ​ឡូឡា​ដាក់​អ្នក​ជិតខាង ផឹក​ចុះ!

  15. vandakimseok បាននិយាយ,

    ខែ មិថុនា 14, 2008 ម៉ោង 5:52 ព្រឹក

    នៅទីនេះគ្មានផ្ទះអ្នកជិតខាងផង, មានតែរោងចក្រដូចគ្នា!

  16. chenda បាននិយាយ,

    ខែ មិថុនា 14, 2008 ម៉ោង 6:46 ល្ងាច

    គ្រាន់​តែអាន​ពតមាន​ប៉ុណ្ណឹង នាំ​គ្នា​ផឹក អស់។​ យ៉ាប់។

  17. រចនា បាននិយាយ,

    ខែ មិថុនា 14, 2008 ម៉ោង 8:27 ល្ងាច

    ត្រូវ​ហើយ! យ៉ាប់! ថ្ងៃ​ក្រោយ​ឈប់​ឱ្យ​ខ្ចីផ្ទះ​ផឹក​ទៀត​ហើយ! :P


ដាក់មួយវិចារ